jump to navigation

វេទិកា (Veticar) ជាគេទំព័រ និយាយ​អំពីគ្រប់វិស័យក្នុងស្រុក ខែ មិថុនា 27, 2009

Posted by kooms in ពត៌មាន.
add a comment

veticarថ្ងៃនេះខ្ញុំបាន​ ទទួល​ម៉ែល​ពី វេទិកា​ ដែល​ជាគេហទំព័រ​ជាភាសារខ្មែរ(ប្រើយួនីកូដ) ហើយនិយាយ​ស្ទើគ្រប់វិស័យទាំងអស់​នៅ​ក្នុង​ស្រុក​ នឹង​មាន​រូមសការជាមួយ​បណ្តាញ​សាពត៌មាន​ជាច្រើន​ទៀត​ក្នុង​ស្រុក ខាងក្រោម​ជាការបរិយាយ​ខ្លះអំពីវេទិកា

ដើម្បី​ជួយ​លើ​កកំ​ពស់​បច្ចេកវិទ្យា​នៅក្នុង​ប្រទេស​កម្ពុជា ទៅតាម​ការអភិវឌ្ឍ​ន៏​របស់​ប្រទេស ពីមួយថ្ងៃ​ទៅមួយថ្ងៃ កាន់តែ​ជឿនលឿនអង្គការ ផាន បាន​បង្កើត​គម្រោង ឯកសារ​អេ​ឡិច​ត្រូ​និ​ច ជា​គេហទំព័រ​អក្សរ​ខ្មែរ​យូ​នី​កូត​ទំនើប ដើម្បី​ជួយ​ពង្រឹង​វិស័យ​អក្សរសាស្ត្រ​ខ្មែរអោយមាន​ភាពទូលំទូលាយ និង គង់វង្ស ។ ឯកឧត្តម ងួន តាំងលាង ប្រធាន និងក្រុមការងារ​នៃគម្រោង​ឯកសារ​អេ​ឡិច​ត្រូ​និ​ច​​បាន​បំផុសគំនិតផ្សាយ​សារ​ព័ត​មាន អត្តបទ និង​ ឯកសារ​ជា​អក្សរ​ខ្មែរ​ ដាក់​បញ្ចូល​លើ​គេហទំព័រ ដើម្បី​បង្រួបបង្រួមនិងជួយលើកកំពស់ស្នាដៃ​កូន​ខ្មែរដែលជាអ្នកនិពន្ធ។ ហើយ​ជាពិសេស ក្រុមការងារ​ឯកសារ​អេ​ឡិច​ត្រូ​និ​ច សុំ​ថ្លែងអំណរគុណ​ដល់ International Development Research Centre នៃប្រទេស Canada អង្គការផាន ស្ថាប័ន សារ​ព័ត៍មាន និង​ អ្នកនិពន្ធ​មួយចំនួន ដែល​បាន​ចូលរួម​ជា​ដៃគូ ធ្វើអោយ​គេហទំព័រVeticar.com មាន​ដំណើរការ រលូនទៅមុខ។

នាយក​រដ្ឋសៀម​ ក្បែនឹង​អស់ជីវិត​ ខែ មិថុនា 15, 2009

Posted by kooms in ពត៌មាន.
1 comment so far

កាល​ពីម្សិល​មិញ លោកនាយក​រដ្ឋសៀម​មក​ទស្សនៈកិច្ច​ ប្រទេស​យើង​រយៈពេល​មួយ​១ថ្ងៃ ហើយ​ត្រូវ​ត្រលប​ទៅ​វិញ តាមជើង​ហោះហើរពិសេស របស់កង់ទព្ធ័សៀមនៅម៉ោង ៨.៣០នាទីយប់​ថ្ងៃសុក្រ តែត្រូបង្ខំចិត្តចុះមក​ជាមួយ​ប្រតិភូវិញ ដោយសាតែយន្តនោះ​មាន​បញ្ហាជាមួយ​គ្រៀង​ម៉ាស៊ីន។ អានបន្ថែម

ដំណឹង​ជ្រើស​រើស​បុគ្គលិក ជាប្រញាប់ ខែ មិថុនា 15, 2009

Posted by kooms in ពត៌មាន.
1 comment so far

Arocore Co, Ltd., ត្រូវការ​បុគ្គលិក​ផ្នែក Web Developer ចំនួន​៣ ដែលមាន​ជំនាញដូច​ខាងក្រោម៖

  • Flash and ActionScript
  • PHP and MySql
  • Javascript (ចេះ​ប្រើ Framework)

បើសិនជាបង្អូន​ WordPress មាន​ចំណាប់អារម្មណ៍ ឬក៏មានមិត្ត​ភ័ក្រ្តដែល​មាន​ជំនាញដូចខាងលើ​ ហើយ​មាន​ចំណាប់អារម្មណ៍ចំពោះការងារនេះ​ សូមទំនាក់ទំនង​មក​ខ្ញុំ តាមរយៈ

ទួរស័ព្ទ៖ ០១១៧៣៥៩១៨

អ៊ីម៉ែល៖ sophy.prak@gmail.com

បញ្ជាក់៖ ប្រាក់ខែពី ២០០-៣០០ អាស្រ័យលើបទពិសោធន៍

នាយក្រិន​សាង​ស្នេហ៍ថ្មីលើទឹកដីក្រុង​ព្រះសីនុ ខែ ឧសភា 29, 2009

Posted by kooms in ពត៌មាន.
8 comments

neaykren29_05_4សូមចួល​រូម​អបអរសាទ័រ​នាយក្រិន​ សាងគ្រួសាថ្មី អានបន្ថែម

ជីវិតថ្មី ខែ ឧសភា 28, 2009

Posted by kooms in ពត៌មាន.
32 comments
sunby1

សាន់ប៊ី កុំពុងគេង

នេះ​ជាសាន់ប៊ី(Sunby) ជាកូន​ប្រុស​ទីមួយរបស់ខ្ញុំ​ មក​ដល់​ថ្ងៃនេះគេមាន​អាយុ 12ថ្ងៃគត់ ។  បាន​កូន​ប្រុស​មួយ​ដូចចិត្តអញ្ចឹង កាត់តាម​ខ្ញុំ​ស្ទើទាំងស្រុង គេពូកែរគេង គេពូកែរយំ(យំលឺខ្លាំងណាស់) គេពូកែរប៉ៅ ហើយ​ពូកែរជុស​ទៀត​ផង ខ្ញុំ​គក់កន្ទប់​ឡើង​វង្វេង​មួយ​ៗថ្ងៃ ហើយមាន​ទំងាន់​ថ្ងន់ទៀត ពេល​ចាប់​ផ្តើម​កំនើត ទំងន់របស់គឺ ៣.៧គីឡូក្រាមឯនោះ។ នេះជាប្លក់របស់​សាន់ប៊ី http://sunby.wordpress.com នឹងដំណើការឆាប់នេះ។

សាន់ប៊ីគេពូកែរប៉ៅណាស

សាន់ប៊ីគេពូកែរប៉ៅណាស

សាន់ប៊ីកុំពុងគេង​ជាមយម៉ាក់​របស់គេ

សាន់ប៊ីកុំពុងគេង ជាមយម៉ាក់ របស់គេ

សាន់ប៊ីពូកែរយំណាស់

សាន់ប៊ីពូកែរយំណាស់

សាន់ប៊ីសំលឹងមើលមក​ខ្ញុំខណៈដែល​ខ្ញុំកំពូងបីគេ

សាន់ប៊ីសំលឹងមើលមក ខ្ញុំខណៈដែល ខ្ញុំកំពូងបីគេ

មហាស៊យ ខែ ឧសភា 25, 2009

Posted by kooms in ពត៌មាន.
10 comments

កាល​ពីថ្ងៃសៅរ៍សប្តាហ៍កន្លង​ទៅ​ ខ្ញុំ​បាន​ជួប​ឧបទ្ទវហេតុ​អាក្រក់ៗចំនួន​បីលើក​ក្នុង​មួយ​​ថ្ងៃ៖

ចេញពីធ្វើការ៖ វេលាម៉ោង​ ១២.៤០នាទី ខ្ញុំ​កំពុងតែជិះម៉ូតួធម្មតា​សោះ​ ស្រាប់​តែមាន​ម៉ួមកមុខពីក្រោយ​ម៉ូខ្ញុំ សំណាងល្អ​មិនមាន​គ្រោះ​ថ្នាក់​អី

រថយន្តធ្លាក់​ទន្លេ៖ វេលា​ម៉ោង​ប្រហែល​ ៦ល្ងាច​នៅ​កំពង​ចំឡង​អ្នក​លឿង មាន​រថយន្ត​មួយ​គ្រឿង​បាន​ធ្លាក់ចួល​ក្នុង​ទន្លេ​ បន្ទាប់ពីសាឡាងខ្ញុំ​ជិះ​បាន​ ចេញដំ​ណើ​ប្រហែល​ជា ៥០​ម៉ែត​ពីច្រាំង​ទន្លេ ស្រាប់តែលឺសំលេង​អ្នក​ដំណើរ​ស្រែក​ឡើង​ ឡាន​ធ្លាក់​ទន្លេ! ឡាន​ធ្លាក់​ទន្លេ! ខ្ញុំ​ក្រលេក​មើល​ទៅក្រោយ​ ឃើញ​តែគួត​រថយន្ត​ដែល​ក្បាល​របស់វា​បាន​ធ្លាក់ចួល​ទៅក្នុង​ទន្លេ​បាត់ទៅ​ហើយ​ ប៉ុន្មាន​វិនាទីក្រោយ​មក​រថយន្តនោះ​លិច​បាត់ស្រមោល​ទៅក្នុង​ទន្លេ។

គោយន្ត​ក្រលាប់ធ្លាក់ពីថ្នល៖ មនុស្ស​បីនាក់​ នឹង​ជ្រួក​៥ក្បាល់​ត្រូវរូចជីវិតពីគ្រោះថ្នាក់នេះ

សំណាង​ល្អដែល​ខ្ញុំមិន​មាន​បញ្ហាអី!

ប្លក់​របស់ខ្ញុំ​ដំណើការឡើង​វិញហើយ​ ខែ ឧសភា 11, 2009

Posted by kooms in ពត៌មាន.
8 comments

អគុណ​ចំពោះការចួលមក​មើល​ខ្ញុំ​សំរាប់មិត្តទាំងអស់គ្នា ពេល​នេះប្លក់​របស់ខ្ញុំ​ដំណើការឡើង​វិញ​ហើយ បន្ទប់ពីការបិត​របស់ wordpress មួយរយះពេល​មក។

រឿង ផ្កាក្នុង​ផ្កា ទទួល​រង់ការ​រិះគន់យ៉ាង​ខ្លាំង… ខែ ឧសភា 4, 2009

Posted by kooms in ពត៌មាន.
55 comments

រឿង​ផ្កា​ក្នុង​ផ្កា ជាខ្សែ​ភាព​យន្ត​ភាគខ្មែរ​ដែល​ដាក់​ បញ្ចាំង​តាម​ទួរទស្ស​ CTN នាពេល​បច្ចុប្បន្នទទួល​រង់ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំនាក់​អ្នក​ទស្សនា៖

អ្នក​នៅ​ស្រុក​ចន្រ្ទា ជាស្រុក​កំណើត​នាង​រំដួល(តួឯក​ស្រី​ក្នុង​រឿង)និយាយា​ថា​ អ្នក​និពន្ធ​ ហាក់​ដូច​ជា​មើល​ងាយ​ពួកគាត់​ខ្លាំង​ណាស់ ដោយ​សានាង​រំដូល​ជាតួឯក ល្ងង់ ខ្លាច ភ្លើ ត្រូវគេបោក​ប្រាស ចាប់រំលោប​ម្តង​ហើយម្តង​ទៀត នៅ​តែល្ងង​នៅ​តែភ្លើ ជាស្រី​ស្រេកឃ្លាន​តណ្ហាយក​ប្តី​គេពីមួយ​ទៅមួយ​ មាន​ពេល​ខ្លះធ្វើ​អោយ​ប្រពន្តគេ​ខឹង​ដល់​ស្លាប់​ ទាំង​នេះ​ជាសំដីពួគរស់​នៅ​ទី​នោះ មាន​អ្នកខ្លះថែម​ទាំង​និយាយថា​នេះ ជារឿង​ពិត​របស់​អ្នក​ស្រីពាន់ ភួងបុប្ផា? ហើយ​រឿងនេះ នាក់​ស្រុក​ចន្រ្ទា​​និយាយ​ថា ​ថត​នៅ​ផ្ទះ​ប្អួន​ស្រី​ អ្នក​ស្រី​ពាន់ ភូង​បុប្ផា នៅ​ភូមិ​ដួន​ទយ​ ឃុំ​ច្រេះ ស្រុកចន្រ្ទា​ ខេត្តស្វាយ​រៀង។

តើ​អ្នក​គិត​យ៉ាង​ណាចំពោះ​រឿង ផ្កាក្នុងផ្កានេះ?

រចនា​គេហទំព័រដ៏ស្រស់​ស្អាត​ជាមួយ Photoshop ខែ ឧសភា 1, 2009

Posted by kooms in ពត៌មាន.
Tags: ,
add a comment

62

ខាងក្រោម​នេះ​ជាតំណរភ្ជាប់​កាន់​មេរៀន​ សំរាប់រចនាគេ​ហទំព័រ ជាមួយ​ Photoshop។ មេរៀន​នេះ​ពិតជាមាន​ផល​ប្រយោជន៍​ខ្លាំងណាស់​សំរាប់​អ្នក​ដែល​ចង់​រៀន​រចនា​គេហទំព័រ។

Design a Beautiful Website From Scratch

tsunami on Jyly 22nd ខែ មេសា 30, 2009

Posted by kooms in ពត៌មាន.
2 comments

ថ្ងៃនេះ​ទទួល​បាន​ពត៌មាន​ពី​មិត្ត​ភ័ក្រ្ភ​ តាម Chat គេប្រាប់​ថា​កុំ​អោយ​ទៅលេង​តាម​មាត់​សមុទ្រ​ក្នុង​កំឡុង​ពេល​ខែ កក្តដា ខាង​មុខនេះ ​ព្រោះមាន​រលក​ Tsunmi នឹង​កើត​ឡើង​ម្តង​ទៀត។ ខាងក្រោម​ជាសាដែល​ខ្ញុំ​ទទួល​បាន៖

Please stay away from the beaches all around in the month of July. There is a prediction that there will be another tsunami hitting on July 22nd. It is also when there will be sun eclipse. Predicted that it is going 2 be really bad and countries like Malaysia (Sabah & Sarawak), Singapore, Maldives, Australia, Mauritius, Si Lanka, India, Indonesia, Philippines are going 2 be badly hit. Please try and stay away