ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ទើប​ដឹង​ថាប្លក់​របស់​ Samady ត្រូវ​គេ​បិទ

Posted in ពត៌មាន by ប្រាក់ សុភី on ខែធ្នូ 5, 2011

​នេះ​មក​​ពី​អា​គ្នា​ឯង​​នឹង​​! សូម្បី​មកដល់​​ទី​នេះ​ហើយ​ វា​ក៏​មក​តាម​បំបិទ​មាត់​ទៀត ម៉ែ​អាណា​គ្រាន់​តែ​ប្លក់​​ដែល​និយាយ​ពី​ការ​ពិត​នៅ​ក្នុង​សង្គម​ បែរ​​​​ជា​ខុស​លក្ខខ័ណ្ឌ​​​ឯណា​ឯណី​ទៅវិញ​អញ្ចឹង​បាន​ថា វប្បធម៌​ក្ដិច​ត្រួយ ប៉ែង​ជើង ​ក្នុង​សង្គម​ខ្មែរ​យើង​នៅ​តែ​បន្ត​រហូត​ អញ្ចឹង​នេះ​ហើយ​បាន​ជា​ខ្មែរ​យើង ក្រ​ងើម​មុខ​មិន​រួច ហើយ​ល្ងង់​​ជាង​គេ​ បណ្ដោយ​អោយ​ជាតិ​សាសដទៃមក​លេប​ត្របាក់​ទឹក​ដី​ស្ទើរ​រក​កន្លែង​ជ្រកកោន​គ្មាន ធ្វើ​អ្វី​ក៏​មិន​ដែល​ឃើញ​ឈ្នះ​​​គេ​ដែរ រាប់​ចាប់តាំង​ពី​ការ សិក្សា កីឡា ​ដឹក​នាំ រកស៊ី រស់នៅ… ក៏​ចាញ់​គេ​ទាំងអស់។

តែ​បើ​ការ​​បើ​អា​រឿង​ពាក់​មុខ​យក្ស ​ដាក់​គ្នា​ឯង​ពូកែ​ខ្លាំង​ណាស់ រក​គ្រប់​វិធី​ឧបាយកល​ ដើម្បី​អោយ​អាត្មា​អញ​​ឈ្នះ​ ចង់​អា​ណា​ងាប់​អី​ក៏​ងាប់​ទៅ អស់​អី​ក៏​អស់​ទៅ​ អោយ​តែ​អញ​ឈ្នះ។

ហើយ​មួយ​វិញ​ទៀត​នោះ​ អា​រឿង​ស៊ី​ជោរ​នោះ​​​លេខ​មួយ​ហើយ អោយ​តែ​គេ​ចាក់​បន្តិច​ អាណា​យក​អី​ក៏​យក​ទៅ​ មិន​ខុស​ពី​សត្វ​ក្អែក​ទេ បាន​ចចក​បញ្ជោរ​ ថា​រោម​ខ្មៅ​រលោង​ស្អាត ចំពុះ​កោង​​​ខ្វង់​ដូច​រង្វង់​ព្រះខែ បែរ​ជា​សើច​ក្អាកក្អាយ មិន​ខ្វាយ​ខ្វល់​ពី​សាច់​ក្នុង​មាត់ បែរ​ជា​ភ្លាត់​របូត​ជ្រុះ​ដល់​ដី ត្រូវ​បាន​ចចក​ត្របាក់​ស៊ី​យ៉ាង​ឆ្ងាញ់​ពិសា​ ហើយ​តិះដៀល​ថា​ល្ងង់។

ចំណែក​អំនួត​នោះ​ ក៏​ខ្លាំង​ផង​ដែរ ខ្ញុំ​ជា​កូន​ខ្មែរ​ ពូជ​ពង្ស​ជា​អ្នក​សាង​ប្រាសាទ​ថ្ម​ដ៏​ល្បាញ​ល្បី​ តែ​បាត់​បង់​ទឹក​ដី​ស្ទើរ​​តែ​អស់​ហើយ​​​​​​មក​ពេល​នេះ ពូជពង្ស​ពូកែ​បែប​នេះ​ សម​ណាស់​តែ​​ខ្លួន​ពូកែ​ជាងដូន​តា​ជំនាន់ដើមដែលមាន​កំណើត​ជាង​មួយ​ពាន់​ឆ្នាំហើយ​នោះ។ នរណា​ក៏​ដឹង​ដែរ​ថា​ក្រោយ​ពី​សម័យ​អង្គរ​មក​ ខ្មែរ​យើង​ក្រៅ​ពី​ដណ្ដើម​​អំណាច ធ្វើ​សង្គ្រាម​​សម្លាប់​រាស្ត្រ​ខ្លួន​ឯង នឹង​លាប​ពណ៌​អោយ​គ្នា​​ទៅ​វិញទៅ​មក​ គឺ​គ្មាន​បាន​ធ្វើ​អ្វី​នោះ​ទេ។

មក​ដល់​សម័យ​នេះ​ហើយ​ សូម្បី​ប្លក់​តូច​មួយ​ដែល​គ្នា​បង្កើត​សម្រាប់​បញ្ចេញ​មតិ​​ផ្ទាល់​ខ្លួន និង​ចែក​រំលែក​ចំណេះ​ដឹង​តិច​តួច​នោះ​ក៏​មក​តាម​យាយី​ទៀត។ ប្លក់​សាមាឌី​ក្រៅ​ពីរ​ខ្មែរ​ ដែល​ចេះ​សរសេរ​នឹង​អាន​ ហើយ​ស្គាល់​ពី​ខ្មែរ​ខ្លួនឯង នឹង​អាត្មានិយម បក្សពួក​របស់​ខ្លួន​ ដែល​​​ជា​អ្នក​រាយការណ៍​​ទៅ​អោយ​ WordPress បិទ​ប្លក់​ http://learn4khmer.wordpress.com/ គឺ​គ្មាន​បរទេស​ណា​មក​អាន​​ ខ្មែរ​យើង​ហើយ​ដឹង​ថា​ប្លក់​យើង​និយាយ​ពី​អ្វី​នោះ​ទេ។

ឱលោក​អើ្ហយ! ​សូម​គិត​ពី​ប្រយោជន៍​រួម​ជា​រឿង​សំខាន់​ កុំ​គិត​តែ​ពី​អាត្មា​អញ​ ចង់​នរណា​ក្លាយ​ជា​ស្អី​ក៏​​មិន​ខ្វល់​ដែរ​នោះ កុំ​ភ្លេច​ថា​ខ្មែរ​ជា​ជន​ជាតិ​ជិត​ផុត​ពូជ​ហើយ​លើ​ផែន​ដីនេះ​ណា​លោក!!!

 

បន្ថែម: សូម​ចូល​ទីនេះ Feedback ដើម្បី​ធ្វើការតវ៉ា​យក​ប្លក់ Samady មក​វិញ ហើយ​ក៏ដើម្បី​យើង​ទាំងអស់គ្នាដែរ​សម្រាប់អនាគត ដើម្បី​កំអោយ​ខាង​ WordPress ចេះ​តែបិទ​ដូច្នេះទៀត។

Advertisements
%d bloggers like this: