ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ក្រឡេក​មើល​វិបសាយ​ទូរទស្សន៍​ ក្នុង​ស្រុក​ខ្មែរ

Posted in គេហទំព័រ by ប្រាក់ សុភី on ខែ​មេសា 8, 2010

ប្រើ ប្រាស់ Joomla, ការ រចនា មិន សូវ ល្អ ប្រហែល ជាគាត់ ទើប ចាប់ផ្ដើម ដំបូង ហើយ មើល ទៅបង្ហោះ នៅ ស្រុក ខ្មែរ។

http://www.tvk.gov.kh

ការ រចនា ល្អ គ្រាន់ បើ សាមញ្ញ មិន សាំញាំ មើល ទៅ មិន ទើស ភ្នែក ប្រើប្រាស់ Joomla បង្ហោះនៅ ស្រុក អាមេរិច។

(more…)

Tagged with:

ខ្លាំង​អី​លុប​កិច្ច​ព្រម​ព្រៀង​ខ្ចី​លុយ​ ខ្ញុំ​ក៏​ប្រកាស់លុប​ចោល​ដែរ

Posted in ពត៌មាន by ប្រាក់ សុភី on ខែវិច្ឆិកា 27, 2009

នៅ​ថ្ងៃ​សុក្រ​នេះ ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ប្រកាស​​លុប​ចោល​​កិច្ច​​ព្រមព្រៀង​​កម្ចី​ប្រាក់​ចំនួន​ ជាង​៤០​លាន​ដុល្លារ​​​​ពីសៀម​ ដើម្បី​សាង​សង់​ផ្លូវ​ជាតិ​លេខ​៦៨ ពី​ក្រឡាញ់​ទៅ​ អូ​ស្មាច់​ បន្ទាប់​ពី​ប្រទេស​សៀម​ប្រកាស​លុប​កិច្ច​ព្រមព្រៀង​នេះ។

មាន​អី​គួរ​អោយ​អស្ចារ្យ​ម៉ា​ប៉ុណ្ណឹង​នោះ! សេដ្ឋី​ស្រុក​ខ្មែរមាន​​​ម៉ាគគោក​​​ ម្នាក់​តែ​​ ៤​ម៉ឺន​​តុលា​គ្រាន់​បាត់​ទៅ​ហើយ ខ្ជិល​ទុក​នាំ​ថោក ​លុប​ចោល​តា​ម៉ង​ទៅ។ ​កុំ​តែ​ផ្លូវ​​នោះ​ពូក​ឯង​ជញ្ជួន​ទំនិញ​ចូល​ស្រុក​យើង​ច្រើន​ជាង កុំ​​អី​​យើង​មិន​ទៅ​ខ្ចី​ទេ ខ្វះ​អី​អ្នក​អោយ​យើង​ខ្ចី តែ​ខ្ជិល​ទៅ​ពឹង មាន​ប្រទេស​ខ្លះ​អោយ​​យើង​រាប់​រយ​លាន​តុលា​មិន​ទាំង​យក​សំណង​ផង​ យើង​មិនថា អិះលុប​ចោល​ទៅ​ទុក​ក៏​មិន​ចំនេញ​ដក់​ចេញ​ក៏​មិន​ខាត បើ​ឯង​លុបចោល​ហើយ។

Tagged with:

5th CAMBODIA ICT & TELECOM WORLD EXPO

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​មីនា 12, 2009

ពីល្ងាច​ម្សិល​មិញ​ខ្ញុំ​បាន​ទទួល​ អ៊ីម៉ែល​ អញ្ជើ​ញពី IDG  ចួល​រូម​ ការតាំង​ពិពណ៌លើក ទី៥ Cambodia ICT & Telecom Word Expo ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ០៣-០៥ ខែមេសា ២០០៩ នៅ​សណ្ឋាគារ NagaWorld។ សូម​កំភ្លេចចុះ​ឈ្មោះ​នៅទីនេះ ដើម្បី​ចួល​រូម​ ការតាំង​ពិពណ៌ដ៏ធំនេះ ឃើញ​មាន​ក្រុម​ហ៊ុន​ជា​ច្រើន​បាន​ចួល​រូម​ក្នុង​កម្មវិធីនេះ។ ខាង​ក្រោម​នេះ​ជាសេចក្តី​អញ្ចើញ​ដែល​បាន​ផ្ញើ​មក​ខ្ញុំ។

សូមចុចលើ​រូបខាងក្រោម​ដើម្បីមើល៖

 

5th Cambodia ICT & Telecom World Expo

5th Cambodia ICT & Telecom World Expo

 

SPONSORS AND EXHIBITIONS

SPONSORS AND EXHIBITIONS

Tagged with: ,

អនុភាព​នៃការ​ដក​អាជ្ញាប័ណ្ណ ខេមបូស៊ិក

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​កុម្ភៈ 26, 2009

បើតាម​សំដី​របស់​លោក​នាយក​រដ្ឋ​ហ៊ុន សែន បាន​អោយ​ដឹង​ថា ខេម​បូស៊ិក​ នឹង​ត្រូវដក​អាជា្ញប័ណ្ណ ទោះ​បី​អាជា្ញប័ណ្ណ​នេះ​បន្ត​រហូត​ដល់​២០១១ ក៏ដោយ​ ក៏​ត្រូវដក​ចេញដែរ មិន​ត្រឹម​តែ​ប៉ុណ្ណឹង នៅ​មាន​កន្លែង​ល្បែង​ជា​ច្រើន​​នឹង​ត្រូវ​ដក​ចេញ​​ផង​ដែរ(ណាកា មិន​បាន​ដកចេញ​ទេ)។ ចំពោះ​ប​ញ្ហានេះ​លោក​បាន​គំរាម​ដក​អភិបាល​ខ័ណ្ឌណា ដែល​មិន​អនុវត្ត​បទ​បញ្ជានេះផងដែរ។

ជំពោះ​ដំណឹង​នេះ​ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​នឹង​សប្បាយ​ចិត្ត​ ហើយ​មាន​មនុស្ស​ប៉ុន្មាន​នាក់មិន​សប្បាយ​ចិត្ត? ហើយ​អនុភាព​នេះ​នឺង​ មាន​ជីវិតរស់ដល់​​រយៈពេល​ប៉ុន្មាន?

Tagged with: ,

គ្រាប់កាំភ្លើងផ្លោងធុនធំ ១០ សៀមបាញ់ចូលទឹកដីខ្មែរ

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​កុម្ភៈ 19, 2009

តាបប្រភពព័ត៌មានពីកោះសន្តិភា​ព​អោយ​ដឹងថា​ កាល​ពី​វេលា​ម៉ោង​ប្រមាណ១១​ព្រឹក​ថ្ងៃទី​ ១៧ កុម្ភៈ កន្លងទៅថ្មីនេះ​ គ្រាប់កាំ​​ភ្លើង​ផ្លោងធុនធំចំនួនប្រមាណជិត ១០គ្រាប់​ត្រូវ​បាន​ប្រភព​ព័ត៌ មានក្រៅ​ផ្លូវការ​នានា​នៅ​តំបន់​ព្រំដែន​កម្ពុជា-សៀម​​ជាប់​ស្រុក​កាប់​ជើង​ ខេត្ត​ស៊ី​សាកេត​ អះអាងថា​បាន​បាញ់​ចេញ​​ពីដីសៀម​មក​ធ្លាក់​ក្នុង​ទឹកដី​កម្ពុជា​ក្នុងជំរៅ​រាប់​គីឡូ​​ម៉ែត្រ ដោយគ្រាប់​ផ្លោង​ទាំង​នៅ​បាន​ផ្ទុះចំនូន ៧គ្រាប់​ និង៣​គ្រាប់ទៀត​មិន​ផ្ទុះ​បាន​ធ្លាក់ក្នុង​តំបន់​ភូមិ​បុស​ថ្មដូន និង​ជប់អង្គញ់​ ក្នុង​ឃុំគោក​ខ្ពស់ ស្រុក​ បន្ទាយអំពិល។ មន្ត្រី​យោធាកម្ពុជា​បានប្រាប់អោយដឹងខ្លះៗថា​ ពូកទាហានសៀមធ្វើ​សមយុទ្ធ​នៅ​ភូមិ​សាស្រ្ត​ឃុំ​អណ្តែតមុត ស្រុក​ កាប់ជើង ខេត្តស៊ីសាកេត ដែល​ទំនង​​ជា​​បាញ់ចេញ​ពីកាំភ្លើង​ដែល​គេបំពាក់លើ​រថ​ក្រោះ​មក​ធ្លាក់​ក្នុង​ដីខ្មែរ​​ធ្វើ​ឲ្យមាន​ប្រតិកម្ម។”

សំណាងហើយ​ដែលគ្រាប់កាំភ្លើង​ធំនេះ​មិន​ធ្លាក់ចំភូមិ​អ្នកស្រុករស់នៅ តែបើចំនោះតើមានប្រជាជន​ខ្មែរយើង​ប៉ុន្មាននាក់នឹង​បាត់បង់​ជីវិត​? តើរដ្ឋាភិបាលយើង​នឹងដោះស្រាយយ៉ាងណាចំពោះបញ្ហានេះ?

ព័ត៌មានទាក់ទង http://www.rfa.org/khmer/indepth/thailand-asked-to-clarify-on-shelling-incident-02182009073039.html

Tagged with: ,

The Word Factbook

Posted in គេហទំព័រ by ប្រាក់ សុភី on ខែធ្នូ 13, 2008

ciawww.cia.gov  ជាគេហទំព័រមួយដែលផ្តល់ពត៌មានលំអិតពីប្រទេសនិមួយៗ នៅលើ​សកលលោក។​ យើងអាចស្វែងយល់ពីប្រទេស​​និមួយដូចជាចំនូនប្រជាជន,អត្រាកំនើនប្រជាជន, ទំហំផ្ទៃដី, សេដ្ឋកិច្ច,​ អាកាសធាតុ…

cambodia's area

Tagged with:
%d bloggers like this: