ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

បង្កើត​ Google ​Captcha ពី Cool PHP Captcha

Posted in php by ប្រាក់ សុភី on ខែសីហា 4, 2010

គំរូពុម្ពអក្សរ Cool PHP Captcha

ថ្ងៃនេះ​ស្វែងរក​ Captcha ដែល​បង្កើតពី PHP Class ក៏ឃើញដូចបំណង់ Cool PHP Captcha នៅក្នុង Google Code។ បាន​មក​ដូចបំណងតែម្ដង ឃើញថាវា​ល្អ​ក៏​យក​មក​ដាក់​ចែក​គ្នា​ទៅ​ប្រសិន​បើ​មាន​បង​ប្អូន​​ណា​​ចង់បាន​នោះ គឺអាច​ទាញ​យក​បាន​តាម​សប្បាយ។

ការ​ប្រើប្រាស់វាមិន​ជាពិបាក​នោះទេខាង​ក្រោមនេះជាកបង្ហាញ​ខ្លះពីម្ចាស់​បង្កើត Class នេះ

<pre>session_start();
$captcha = new SimpleCaptcha();
// Change configuration...
//$captcha->wordsFile = null;           // Disable dictionary words
//$captcha->wordsFile = 'words/es.txt'; // Enable spanish words
//$captcha->session_var = 'secretword'; // Change session variable
$captcha->CreateImage();

នេះជាលទ្ធផលដែលទទួលបាន

យើង​អាច​​ឆែក​មើល​ Captcha នេះបានតាម​រយៈ​កូដខាងក្រោមនេះ


if (strtolower(trim($_REQUEST['captcha'])) != $_SESSION['captcha']) {
 return "Invalid captcha";
}

សាក់​ល្បង៖ http://kooms.comule.com/cool_captcha/

ទាញ​យក​៖ http://code.google.com/p/cool-php-captcha/downloads/list

Tagged with:

តើ CMS មួយណាដែល​ពេញ​និយម​ជាងគេ?

Posted in php by ប្រាក់ សុភី on ខែសីហា 3, 2010

ខាង​ក្រោម​នេះ​ជា​​ការ​ដាក់​ចំណាត់ថ្នាក់​មិន​ផ្លូវការ​មួយ​របស់​ខ្ញុំ​តាម​រយៈ​ការ​ប្រៀប​ធៀប​ចំពោះ CMS បួន​។ ចំណាត់​ថ្នាក់​នេះ​គឺ​ខ្ញុំ​គិត​​ទៅលើ​​ចំនួន​​អ្នក​ទស្សនា(Unique Visitors)​​​ វែបសាយ​ទាំងបួន​នោះ​ ដែល​បាន​មក​ពីវែបសាយ​ www.compete.com ដែល​អាច​ជឿ​ និង​ទុក​ចិត្ត​បាន។

ខាង​ក្រោម​នេះ​ជា​ចំណាត់​ថ្នាក់​ប្រចាំ​ខែ​មិថុនា សម្រាប់ CMS ទាំងបួន​នោះ(លោក​អ្នក​ក៏អាច​មើល​ខែផ្សេងទៀតបានដែរ)
(more…)

Tagged with: , ,

វិធី​សាស្ត្រ​រក្សា​អក្សរ​​​​យូនីកូដ​ខ្មែរក្នុង MySQL ជាមួយ​ PHP

Posted in HTML, php by ប្រាក់ សុភី on ខែ​ឧសភា 7, 2010

ខ្ញុំ​អាច​និយាយ​បាន​ថា​ អស់​រយៈ​ពេល​ជា​យួរ​មក​ហើយ​ដែល​ខ្ញុំ​មិន​បាន​ដឹង​ថា​​ ត្រូវ​រក្សា​អក្សរ​​យូនីកូដខ្មែរ​យ៉ាង​ដូច​​ម្ដេច​នៅ​ក្នុង​​​ Database របស់​ MySQL។ ​ Web Application ជា​ច្រើន​ដែល​ខ្ញុំ​បាន​ធ្វើ​​​ជាមួយ​យូនីកូដ​ខ្មែរ​កន្លង​មក​ ហើយ​ត្រូវ​រក្សា​ទិន្នន័យ​ទៅ​ក្នុង​ MySQL Table ​ទិន្នន័យ​ទាំង​នោះ​បាន​បម្លែង​ទៅ​ជា​អក្សរ​ផ្សេង​ដែល​ខ្ញុំ​មើល​មិន​ដាច់(សូម​មើល​រូប​ខាង​ក្រោម)​ ប្រសិន​បើមាន​នរណា​ជួប​ប្រទះ​ដូច​ខ្ញុំ វិធីខាងក្រោមនឹង​អាច​ជួបាន​។ តែ​ខ្ញុំ​បាន​ឃើញ​ WordPress ​រក្សា​យូនីកូដ​ខ្មែរ​បាន​ល្អ​ណាស់​​ ហើយ​មិន​មាន​ការ​ផ្លាស់​ប្ដូរ​អី​នោះ​ទេ គឺ​ចេញ​ជា​ភាសខ្មែរ​យើង​ធម្មតា​ ដូច​ដែល​យើង​បាន​ឃើញ​នៅ​លើ​ Browser អញ្ចឹង។ ទើប​តែ​យប់មិញ​នេះ​គិត​ថា​នឹង​រក​វា​អោយ​ឃើញ​ថា​គេ​ធ្វើ​វាយ៉ាង​ដូចម្ដេច​​ ក៏បាន​ដូច​បំណង​សូម​មើល​ការ​នែ​នាំ​ដូច​ខាង​ក្រោម

  1. មិនទាន់បន្ថែម mysql_query(“SET NAMES utf8”)
  2. ក្រោយពីបន្ថែម mysql_query(“SET NAMES utf8”)

(more…)

Tagged with: ,

បង្កើត​ប្លក់​ផ្ទាល់​ខ្លួន​ជាមួយ WordPress ភាគ​មួយ

Posted in ចំណេះដឹង, ពត៌មាន, wordpress by ប្រាក់ សុភី on ខែ​មីនា 3, 2010

ឆ្លៀត​ពេល​បន្តិច​បន្តូច​ បន្ទាប់​ពី​រៀន​ត្រៀម​ប្រលង​ឆមាស​ទី​មួយ ខ្ញុំ​បាន​សរសេរ​​ការ​ណែនាំ​ពី​ការ​បង្កើត​​ប្លក់​ផ្ទាល់ខ្លួន​ ជាមួយ​Wordpress អម​ជាមួយ​រូប​ភាព។ សម្រាប់​អ្នក​ដែល​ចាប់​ផ្តើម​ដំបូង​ជាមួយ​ WordPress ការ​ណែនាំ​នេះ​ពិត​ជា​សមស្រប​ណាស់។ ខ្ញុំ​ក៏​សូម​អភ័យ​ទោស​រាល់​កុំ​ហុស​ឆ្គង​ដោយ​អចេតនា​ពិសេស​ការ​អធិប្បាយ និង​អក្ខរាវិរុទ្ធ​សរសេរ​មិន​ត្រឹម​ត្រូវ​សូម​អភ័យទោស ព្រោះ​អី​ម៉ោង​១២​យប់​ហើយ ខ្ញុំ​ចាប់​ផ្តើម​សរសេរ​វា។

សូម​ទាញ​យក​ឯកសារ​ទីនេះ

Tagged with: ,

លុប​ HTML tags ចេញពី​ data ផ្ញើពី​ Form ជាមួយ strip_tags

Posted in ពត៌មាន by ប្រាក់ សុភី on ខែកញ្ញា 28, 2009

strip_tags function សម្រាប់​ PHP Developer ពិត​ជា​ស្គាល់​ច្បាស់​អំពី​វា តែ​សម្រាប់ New Developer ពិត​ជា​ត្រូវ​ការ ព្រោះ​ strip_tags មាន​នាទីក្នុង​ការលុប HTML, XML, PHP tags ជាដើម។

Function មួយ​នេះ​ពិត​ជា​មាន​​សារ​​ប្រយោជន៍​ណាស់ ប្រសិន​បើ​យើង​ចង់​លុប​ tags របស់​ HTML, XML, PHP ដែ​ល​បាន​ send មក​ជាមួយ​ data(ជា​ពិសេស form​ properties ដែល​អនុញ្ញាតិ្ត​អោយ User  បញ្ចូល​ data ដូចជា Text field, Tearea ជាដើម)ពី form របស់ Client-side  ហើយ​អនុញ្ញាត​ tags ណា​ខ្លះ​ អាច​ប្រើ​បាន ដើម្បី​រក្ស សុវត្ថិ​ភាព​របស់​ Server។

Syntax:

string strip_tags ( string $str [, string $allowable_tags ] )

$str: ជា string ផ្ញើ​មក

$allowable_tags: ជា optional parameter ដែល​អនុញ្ញាត​អោយ​លោក​អ្នក​ ដាក់ tags ដែល​លោក​មិន​ចង់​លុប​​វាចេញ

Example:


<?php
$text = '<strong> Hello world </strong> some comment --><a href="https://kooms.wordpress.com">Kooms</a>';
//Remove all tags
echo strip_tags($text);
echo '<br/>'
//don't remove tags <strong> and <a>
echo strip_tags($text,'<strong><a>');
?>

Output:

Hello world some comment Kooms
Hello world  some comment  Kooms

Tagged with: ,

Load Database with Memcached

Posted in ពត៌មាន by ប្រាក់ សុភី on ខែកញ្ញា 25, 2009

memcache module របស់​ PHP ផ្ទុក​នូវ procedural និង​ object oriented interface ដើម្បី Cache data ពី Database វា​ជា​វិធី​មួយ​ដ៏​ប្រ​សើ​ក្នុង​ការ​ជ្រើស​រើស​ memcache  មក​ប្រើ ពី​ព្រោះ​វា​លឿន, ងាយ​ស្រួល​ install និង ប្រើ​ប្រាស់​ ហើយ​វា​ជួយ​សម្រួល​យ៉ាង​​ប្រ​សើ​បំផុត​ក្នុង​ការ​ Load  Database។

Memcache ដំណើការ standalone server ហើយ​វា​ cache object ដោយ​ផ្ទាល់​​ទៅក្នុង​ memory និង​អាច​ទាញ​យក​មក​ប្រើ​វិញ​តាម​តម្រូវការ​របស់​យើង។ សម្រាប់​ព័ត៌​មាន​លំអិត​ មើល​តំណរ​នេះ http://www.danga.com/memcached
មុន​និង​បង្ហាញ់​អំពីការ​ប្រើ​ប្រាស់​វា សូម​អ្នក​រាល់​គ្នា​ចាំទុក​ក្នុង​ចិត្ត​ នៅ​ចំនុច​ពីរ​យ៉ាង​ខាង​ក្រោម​នេះ ៖

  1. Memcach ត្រូវ​បាន​ប្រើ​ ដើម្បី cache ទិន្នន័យ​តូច​ មិន​មែន​ Queries ដែល​ return results រាប់រយ​ រាប់​នោះ​ទេ ជា​ពិសេស​​គេ​ប្រើ​ញឹក​ញាប់​ជាមួយ Repeat Queries ដែល​​ផ្ទុក​ទិន្នន័យ​តូចៗ
  2. អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ដល់​រយៈ​ពេល​ក្នុង​ការ​ Cache អ្នក​ប្រកដ​ជាមិន​ចង់​ទាញ​ទិន្នន័យ​ពី Cache គ្រប់​នោះ​ទេ ប្រសិន​បើ​ result of query នោះ​ផ្លាស់​ប្តូ​គ្រប់​នោះ ដូច្នេះ​ហើយ​សូម​ Set Cache Duration អោយ​បាន​ត្រឹម​ត្រូវ។ សូម​មើ​លឧ​ទាហរណ៍​ខាង​ក្រោម

ឧ​ទាហរណ៍ Website របស់​អ្នកមាន​​នាក់​ទស្សនា​ច្រើន​ជាង ១សែន​នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​អ្នក​ចង់​បង្ហាញ​ 10 Articles ដែល​មើល​ច្រើន​ជាង​ក្នុង​ថ្ងៃ​នេះ​។

function getTenArticle(){
    $mem = new Memcache;
    /* connect to memcached server */
    $mem->connect('localhost', 11211) or die ("Could not connect");

   if(!$tenArticles = $mem->get('tenArticles')){
      $query = "SELECT * FROM posts ORDER BY num_viewed DESC LIMIT 10 ";
      $tenArticles = mysql_query($query);
      /*set memcache with​value of item with key "tenArticles", compression and
      expire time is 5 min*/
      $mem->set('tenArticles',$tenArticle,MEMCACHE_COMPRESSED, 60*5)or die (Failed to save data at the server");
   }
   return $tenArticles;
}

ដំបូង​ខ្ញុំ​បង្កើត​ $mem ជា Object របស់ Memcache បន្ទាប់​មក connect ទៅ​កាន​ Memcache Server ជាមួយ​ port 11211។
if(!$tenArticles = $mem->get(‘tenArticles’)) ប្រសិន​បើ​មិន​ទាន​បាន​ set memcache ទេ​ វានឹង​ដំណើរ​ការ​ប្លក់​របស់​ if នេះ​រួច​ហើយ​វា​ចាប់
ផ្តើម​ set memcache មើ​មិន​អញ្ចឹង​ទេ​វា​នឹង return $tenArticles តែ​ម្តង់។

Tagged with: ,

ទាញ​យក​ Job Announcement ពី​ Bongthom មកដាក់​លើ​ Website របស់អ្នក​

Posted in ពត៌មាន, Javascript, php by ប្រាក់ សុភី on ខែកញ្ញា 7, 2009

ចង់​រក​ការ​ងារ​មែន​ទេ?​ លោក​​អ្នក​ពិត​ជា​នឹក​ដល់ Bongthom.com មុនគេ​ហើយ ព្រោះ​នរណាៗ ក៏​ស្គាល់​ដែរ​ថា បងធំ ជា​ Website ធំជាង​គេ​ក្នុង​ស្រុក​ខ្មែរ​សម្រាប់​ស្វែង​រក​ការ​ងារ​ និង ការ​ប្រកាស​លក់​របស់​របរ​ផ្ទាល់​ខ្លួន…។

ពេល​នេះ​ខ្ញុំ​សូម​បង្ហាញ​​ពី​វិធី​សាស្ត្រ​ ក្នុង​ការ​ទាញ​ Job Announcement  ពី​ Bongthom.com មក​ដាក់​លើ​ទំព័រ​ Website របស់លោក​អ្នក​។ នេះ​ជាវិធី​មួយ​អាច​​ធ្វើ​អោយ​​ទំព័រ​របស់​លោក​អ្នក​ កើន​ឡើង​នូវ​ចំនូន​អ្នក​ទស្សនា​ផងដែរ។

លោក​អ្នក​អាច​ទាញ​យក​ កូដ​នេះ​ទៅ​ដាក់​បញ្ចូល​នូវ​ផ្នែក​ណា​មួយ​​ក្នុង​ Website របស់​លោក​អ្នក​ ដោយ​ឥតគិត​ថ្លៃ។ វា​ជាកូដ PHP 5 ជាមួយ​ Jquery( Javascript Library) ក្នុង​ការ​ទាញ​យក​ Job Announcement ដោយ​ប្រើ​ Ajax technology ក្នុង​ទាញ​​យក​ ដែល​មិន​ធ្វើ​អោយ​​ប៉ះពាល​ដល់​ Speed នៃការ​ Load Website របស់លោក​អ្នក។

Demo Download

job_list

1. index.php

< !DOCTYPE html PUBLIC "-//W3C//DTD XHTML 1.0 Transitional//EN" "http://www.w3.org/TR/xhtml1/DTD/xhtml1-transitional.dtd">
<html xmlns="http://www.w3.org/1999/xhtml">
<head>
 <title>Job Listing</title>
	<link type="text/css" rel="stylesheet" href="css/style.css" />
 <script type="text/javascript" src="js/jquery.min.js"></script>
</head>
<body>
<div id="wrapper">
<div id="job_list">
 <img src="ajax-loader.gif" /></div>
</div>
<script type="text/javascript">
 $(document).ready(function() {
 $.get('jobs_list.php', function(data) {
 $('#job_list').html(data);
 });
 //Navigation pages
});
</script>
</body>
</html>
<pre>
$.get('job_list.php', function(data) {$('#job_list').html(data);}); ជា​ Ajax function ទាញយក​ Data
ពី job_list.php រូចហើយ​​បង្ហាញ
ទិន្នន័យ​​ទាំង​អស់​ ទៅ <div id="job_list">។

2. job_list.php

require_once 'RemoteConnector.php';
 $url = 'http://bongthom.com/RSS/BTDCJobs.xml';
 date_default_timezone_set('Asia/Bangkok');
 try {
 $output = new Pos_RemoteConnector($url);
 $xml = new SimpleXMLElement($output);
 $i= 0;
 //$pages = ceil((count($xml->channel->item)/20));
 $jobs = count($xml->channel->item);
 echo '
<h2>Bongthom Job List</h2>
';
 echo "
<ul>
	<li>Total $jobs jobs avaible</li>
</ul>
";
 foreach($xml->channel->item as $item){
 $i++;
 ?>

<strong>
 < ?php echo $i.'. ';?>
 <a href="<?php echo $item->link ?>">< ?php echo $item->title; ?></a></strong>
 <span>< ?php
 echo date('Y-m-d h:i a',strtotime($item->pubDate))?></span>

< ?php
 echo $item->description;
 ?>

< ?php
 }

 } catch (Exception $e) {

 echo $e->getMessage();

 }

jobs_list.php មាន​នាទី​ក្នុង​ការ​​រៀប​ចំ​​បង្ហាញ​ទិន្នន័យ​ដែល​ទាញ​មក​ពី Bongthom.com ដោយ​​ Class​​​ Pos_RemoteConnector

មាន​ទី ទាញ​យក​ Job Announcement ពី Bongthom.com ។ SimpleXMLElement ជា​ class របស់​ PHP

សម្រាប់ Control xml file។

ទាញយក

Tagged with: , ,

The best 5 Javacript Frameworks

Posted in ពត៌មាន, Javascript, php, web standards by ប្រាក់ សុភី on ខែ​មីនា 7, 2009

JavaScript ជា Client-side ដែល​កំពុង​ពេញនិយម​នាពេល​បច្ចុប្បន្ននេះ ព្រោះ​វាធ្វើ​អោយ​ គេហទំព័រ​មាន​ភាព​ស្រស់​ស្អាត ទាកទាញ​ រស់​វើក​។ JavaScript ​ត្រូវបាន​គេយក​ទៅ​ប្រើច្រើន​ផ្នែក​ក្នុង គេហទំព័រ​ដួច​ជា Map (Google Map, Yahoo Map…), Mail (gmail, yahoo mail…), Reader ( google reader), online documents (Google Documents), Auto-Complete នេះ​ជាផ្នែក​មួយ​សំខាន់​ផងដែរ​ សំរាប់គេហទំព័រ មាន​គេហទំព័រ​ជាច្រើន​បាន​ប្រើ​បច្ចេក​ទេស​សំរាប់សំរួល​ដល់​ការស្វែង​រក ពេល​ដែល​យើង​ចង់រក​អ្វីមួយ​គ្រាន់តែវាយ​ពាក្យនោះ វា​នឹង​ផ្តល់​លទ្ធ​អោយ​យើង​ភ្លាមៗ ព្រម​ទាំង​ចំនួន​ពាក្យ​នោះ​ផងដែរ។ Search Engine បានប្រើ​ Auto-Complete នេះ​ផងដែរ​សំរាប់សំរួល​ដល់ការស្វែង​រក។

ក្រៅ​ពី​នេះ​នៅ​មាន​ផ្នែក​ជាច្រើន​ទៀ​ដែល​ JavaScript អាច​ធ្វើ​បាន ជា​ពិសេស​នោះ​ Ajax ជា​បច្ចេក​វិទ្យាដែល​កំពុង​ពេញ​និយមបំផុត​នា​ពេល​បច្ចុប្បន្ន​សំរាប់ Web2.0។ ហើយនៅ​ក្នុង​ប្រកាស់នេះដែ​ខ្ញុំ​សូម​លើក​យក JavaScript Framework សំខាន់ៗ​ចំនួន​ ៥​ ដែល​កំពុងពេញ​និយម​ជាង​។

Jquery

jquery
jquery

Jquery ជា JavaScript Framework មួយ​ដែល​កំពុង​ពេញ​និយម​ មាន​ល្បឿន​លឿន​ទៀត​ផង។ Jquery បាន​ក៏ឡើង​ក្នុងឆ្នាំ ២០០៥ ដែលសរសេដោយលោក​ John Resig ជាស្ថាបនិកមួយ​រូបរបស់ Web Browser ដ៏ល្បី Firefox។ ចំពោះ​ Framework មួយ​នេះត្រូវបាន​ Open Source មួយ​ចំនូន​យក​ទៅ​ប្រើ​ដូចជា WordPress, Drupal..

បន្ថែម

២​Prototype

prototype
prototype

Prototype ជា Framework មួយ​ដែល​ចំណាសជាងគេ​ ហើយ​ត្រូវ​បាន​ប្រើ​ច្រើន​ផង​នៅ​ក្នុងគេហទំព័រ​ជាច្រើន​។ Prototype ត្រូវបាន​ដាក​បញ្ចួល​ក្នុង Cakephp framework,

Ruby on rails framework ហើយ Hi5 Social Network ក៏​ប្រើ​ Framework នេះដែរ។

បន្ថែម

Mootools

Mootools
Mootools

Mootools ជា Object-Oriented JavaScript framework សំរាប់ JavaScript Developer ដែល​មាន​កំរិត​ពីមធ្យម​ ដល់ កំរិត​ខ្ពស់ វាអនុញ្ញាតិអោយ​យើង​សេរសេ powerful, flexible, និង​ cross-browser កូដ ជាមួយ​ភាស្រស់ស្អាត​របស់វា។ Mootools ត្រូវបាន​ web developers ពេញចិត្ត​ផង​ដែរ ហើយ​ត្រូវបាន​ប្រើ​ជាមួយ Joomla CMS និង ក្រុម​ហ៊ុនរចនា Template មួយ​ចំនួន​ទៀត។

បន្ថែម

YUI

Yahoo
Yahoo

YUI ជា JavaScript Framework ពេញនិយម​ផងដែរ ហើយ​ត្រូវបាន​ប្រើ​ ហើយ​ឥឡូវ​ចេញដល់ Version 2.7.0 ។​ត្រូវ​បាន​ប្រើ សេវាកម្ម​របស់ ក្រុម​ហ៊ុន​ Yahoo នេះ ហើយ​ក៏មាន​ Web Developers ប្រើ​វា​ផងដែរ។

បន្ថែម

Dojo

dojo

Dojo ជា​ JavaScript មួយ​ទៀ​ត​ដែល​យើង​អាច​យក​មក​បង្កើត​ ជា​ Web Application បាន​យ៉ាង​ស្រស់​ស្អាត។​ Dojo ត្រូវបាន​ដាក់​បញ្ចួល​ទៅ​ Zend Framewrok

Tagged with: , , ,

ចំនាយ​ពេល​ ៤ ម៉ោងកន្លះ​ដើម្បី​បង្កើត​ Web Template អត់ដេកអត់ពួន

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​មីនា 5, 2009
cdaily

The Cambodia Daily Template

យប់​មិញ​នេះ​ ទាល់តែម៉ោង​២.៣០រំលង​អទ្រាត​បាន​ចួល​គេង​ ព្រោះ​នឹក​ឃើញចង់​ រចនា Template Website មួយ​មើល​យ៉ាង​មិច​ទៅ​វិញ។ រូបខាងលើ​នេះ​ជា​លទ្ធផល​​  អត់ដេក​អត់​ពួន ៤ ៥​ម៉ោងរបស់ខ្ញុំ។

Template នេះ​ខ្ញុំ​រចនា​ឡើង​​សំរាប់គេហទំព័រ​ សាពត៌មាន ទស្សនា​វដ្តី ទូរទស្សន៍ និយាយ​អោយ​ចំទៅ​គឺ​សំរាប់ បណ្តាញ​សាពត៌មាន។

វា support ជាមួយ IE6+,  Firefox1+,  Opera,  Safari2,  Google Chrome។ ប្រសិន​ប្រិមិត្ត​មាន​ចំណាប់​អារម្មណ៍ ហើយ​ចង់រចនា​ Template សំរាប់​ប្លក់​ផ្ទាល់ខ្លួន​​នោះ​សូម​ទាក់​ទង​មក​ខ្ញុំ ខ្ញុំ​ជួយ​រចនាជួន​ដោយមិន​គិត​ថ្លៃ​អ្វី​ទាំង​អស់។

Demo

Tagged with: , , ,

អ្វីទៅ​ជា Cheat Sheet ?

Posted in HTML, Javascript, php by ប្រាក់ សុភី on ខែ​មីនា 2, 2009

html-cheat-sheet-v1

Cheat Sheet ជាដ្យាក្រាមបង្រូម​មួយ ​ដែល​បង្ហាញ​​ពី​តូនាទី សកម្ម​ភាព រចនា​សម្ព័ន្ធ​ របស់កម្មវិធីអ្វីមួយ។ សំរាប់​ Programmer ឬ Developer ការប្រើ​ Cheat Sheet ពិត​ជាមានផល​ប្រយោជន៍​ខ្លាំង​ណាស់​ យើង​មិន​ចាំបាច់​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ស្វែង​រក​អ្វីមួយ​ក្នុងកម្ម​វិធីនោះ តូយ៉ាងដូច​ជា HTML Cheat Sheet (រូបខាងលើ) វាបាន​បង្ហាញ​មក​ទាំងអស់ នូវ HTMl Tag ដែល​​យើង​អាច​ស្វែង​រក​បាន​ក្នុង​រូបភាពខាងលើ ។

នៅក្នុង​ Cheat Sheet នេះ​បាន​បែង​ចែក​ទៅ​តាម​ប្រភេទ​របស់វា ដួច​ជានៅ​ក្នុង​ HTML យើង​អាច​សែ្វងរក​ Tab និមួយ​ទៅ​តាម​ប្រភេទ​របស់វា​ដូច Link, Table, Form, Object…

មិន​ថា​តែកម្ម​វិធី ភាសា សូម្បី​វត្ថុ​អីមួយដែល​យើង​បាន​បង្កើត​ យើង​ក៏អាច​បង្កើត​ Cheat Sheet បាន​ផង​ដែរ វា​ជាការ​បង្រូម​ពីការ​ពន្យល់​នៃការ​ប្រើប្រាស់វត្ថុដែល​យើង​បាន​បង្កើត​នោះ​ សំរាប់​អ្នក​ប្រើ​ទួទៅ។

css-cheat-sheet-v2javascript-cheat-sheet-v1

សូមទាញយក Cheat Sheet បន្ថែមដូចខាងក្រោម​នេះ

– PHP 

– Cakephp 

-Prototype 

-Jquery

-Mootools

-SEO (Search Engine Optimization)

Download

%d bloggers like this: