ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

វេទិកា (Veticar) ជាគេទំព័រ និយាយ​អំពីគ្រប់វិស័យក្នុងស្រុក

Posted in ពត៌មាន by ប្រាក់ សុភី on ខែមិថុនា 27, 2009

veticarថ្ងៃនេះខ្ញុំបាន​ ទទួល​ម៉ែល​ពី វេទិកា​ ដែល​ជាគេហទំព័រ​ជាភាសារខ្មែរ(ប្រើយួនីកូដ) ហើយនិយាយ​ស្ទើគ្រប់វិស័យទាំងអស់​នៅ​ក្នុង​ស្រុក​ នឹង​មាន​រូមសការជាមួយ​បណ្តាញ​សាពត៌មាន​ជាច្រើន​ទៀត​ក្នុង​ស្រុក ខាងក្រោម​ជាការបរិយាយ​ខ្លះអំពីវេទិកា

ដើម្បី​ជួយ​លើ​កកំ​ពស់​បច្ចេកវិទ្យា​នៅក្នុង​ប្រទេស​កម្ពុជា ទៅតាម​ការអភិវឌ្ឍ​ន៏​របស់​ប្រទេស ពីមួយថ្ងៃ​ទៅមួយថ្ងៃ កាន់តែ​ជឿនលឿនអង្គការ ផាន បាន​បង្កើត​គម្រោង ឯកសារ​អេ​ឡិច​ត្រូ​និ​ច ជា​គេហទំព័រ​អក្សរ​ខ្មែរ​យូ​នី​កូត​ទំនើប ដើម្បី​ជួយ​ពង្រឹង​វិស័យ​អក្សរសាស្ត្រ​ខ្មែរអោយមាន​ភាពទូលំទូលាយ និង គង់វង្ស ។ ឯកឧត្តម ងួន តាំងលាង ប្រធាន និងក្រុមការងារ​នៃគម្រោង​ឯកសារ​អេ​ឡិច​ត្រូ​និ​ច​​បាន​បំផុសគំនិតផ្សាយ​សារ​ព័ត​មាន អត្តបទ និង​ ឯកសារ​ជា​អក្សរ​ខ្មែរ​ ដាក់​បញ្ចូល​លើ​គេហទំព័រ ដើម្បី​បង្រួបបង្រួមនិងជួយលើកកំពស់ស្នាដៃ​កូន​ខ្មែរដែលជាអ្នកនិពន្ធ។ ហើយ​ជាពិសេស ក្រុមការងារ​ឯកសារ​អេ​ឡិច​ត្រូ​និ​ច សុំ​ថ្លែងអំណរគុណ​ដល់ International Development Research Centre នៃប្រទេស Canada អង្គការផាន ស្ថាប័ន សារ​ព័ត៍មាន និង​ អ្នកនិពន្ធ​មួយចំនួន ដែល​បាន​ចូលរួម​ជា​ដៃគូ ធ្វើអោយ​គេហទំព័រVeticar.com មាន​ដំណើរការ រលូនទៅមុខ។

Advertisements

នាយក​រដ្ឋសៀម​ ក្បែនឹង​អស់ជីវិត​

Posted in ពត៌មាន by ប្រាក់ សុភី on ខែមិថុនា 15, 2009

កាល​ពីម្សិល​មិញ លោកនាយក​រដ្ឋសៀម​មក​ទស្សនៈកិច្ច​ ប្រទេស​យើង​រយៈពេល​មួយ​១ថ្ងៃ ហើយ​ត្រូវ​ត្រលប​ទៅ​វិញ តាមជើង​ហោះហើរពិសេស របស់កង់ទព្ធ័សៀមនៅម៉ោង ៨.៣០នាទីយប់​ថ្ងៃសុក្រ តែត្រូបង្ខំចិត្តចុះមក​ជាមួយ​ប្រតិភូវិញ ដោយសាតែយន្តនោះ​មាន​បញ្ហាជាមួយ​គ្រៀង​ម៉ាស៊ីន។ អានបន្ថែម

ដំណឹង​ជ្រើស​រើស​បុគ្គលិក ជាប្រញាប់

Posted in ពត៌មាន by ប្រាក់ សុភី on ខែមិថុនា 15, 2009

Arocore Co, Ltd., ត្រូវការ​បុគ្គលិក​ផ្នែក Web Developer ចំនួន​៣ ដែលមាន​ជំនាញដូច​ខាងក្រោម៖

  • Flash and ActionScript
  • PHP and MySql
  • Javascript (ចេះ​ប្រើ Framework)

បើសិនជាបង្អូន​ WordPress មាន​ចំណាប់អារម្មណ៍ ឬក៏មានមិត្ត​ភ័ក្រ្តដែល​មាន​ជំនាញដូចខាងលើ​ ហើយ​មាន​ចំណាប់អារម្មណ៍ចំពោះការងារនេះ​ សូមទំនាក់ទំនង​មក​ខ្ញុំ តាមរយៈ

ទួរស័ព្ទ៖ ០១១៧៣៥៩១៨

អ៊ីម៉ែល៖ sophy.prak@gmail.com

បញ្ជាក់៖ ប្រាក់ខែពី ២០០-៣០០ អាស្រ័យលើបទពិសោធន៍

%d bloggers like this: