ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

សំណាងចៃដន្យ

Posted in ពត៌មាន by ប្រាក់ សុភី on ខែកញ្ញា 20, 2011

សំណាងចៃដន្យ មិនដែលកើតមានចំពោះខ្ញុំនោះទេ អ្វីៗគ្រប់យ៉ាងគឺកើតឡើងពីការខិតខំប្រឹងប្រែងខ្លួនខ្ញុំផ្ទាល់។

កាលពីក្មេងខ្ញុំតែងគេងយល់សុបិន្តថា រើសបានលុយ រើសបានមាស ក្លាយជាអ្នកមាន ក្លាយជាមនុស្សអស្ចារ្យជាងគេ។ល។ តែអ្វីៗទាំងនេះបានតែក្នុងសុបិន្តរបស់ខ្ញុំ តែប៉ុណ្ណោះ មិនឃើញជាការពិតនោះទេ។

ក្រោយពីបញ្ចប់ថ្នាក់ទី១២ មកសុបិន្តបែបនេះលែងមកលងខ្ញុំទៀតហើយ ព្រោះខ្ញុំបានកំណត់ ហើយជឿថាសំណាងបែបនេះមិនងាយនឹងកើតឡើងនោះទេ វាសំណាងមួយលើ ម៉ឺន មួយសែន មួយលានដង បើចង់បានសំណាងពិតប្រាកដ ខ្ញុំត្រូវតែខំប្រឹងធ្វើការងារ នោះសុបិន្តខ្ញុំ នឹងក្លាយជាកាពិត “ចង់អោយទេវត្ដាជួយ ត្រូវជួយខ្លួនឯងជាមុនសិន”។

ប៉ុស្តិ​​ទូរទស្សន៍​មួយ​ទាំង​មួល​ មក​បង្រៀន​ពី​វិធី​ខុសច្បាប់?

Posted in ពត៌មាន by ប្រាក់ សុភី on ខែសីហា 7, 2011

គិត​ថា​មិន​ចង់និយាយ​ទេ តែ​បើ​មិន​និយាយ​វា​មិន​កើត យប់​នេះ​បាន​មើល​កម្ម​វិធី Tech Talk? នៅ​ MyTV ។ ឃើញ​ពិធី​ករ​ និង​ពិធី​ការិនី ក្នុង​កម្ម​វិធី​នោះ​​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​រិះ​គន់​របស់​អ្នក​ទស្សនា​ ឬ​អ្នក​គាំទ្រ​។ ពួក​គាត់​និយាយ​ថា​ អ្នក​ទាំង​នោះ​មិន​បាន​មក​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា​នោះ​ទេ តែ​បែរ​ជា​មក​ស្ដី​បន្ទោស​អោយ​ពួក​គាត់​ទៅ​វិញ ពួក​គាត់​បន្ថែម​ថា​បែប​នេះ​គាត់​មិន​អាច​ទទួល​យក​បានទេ។​ តើ​អ្នក​ទស្សនា​ទាំង​នោះ​បាន​អ្វី​​មក​វិញ​ដែរ​ បាន​ជា​ខំ​ធ្វើ​បែប​នេះ​? ចម្លើយ​គឺ​គ្មាន​ទេ តែ​ហេតុ​អ្វី​បាន​ជា​ពួក​គាត់​ខំ​និយាយ​បែប​នេះ​ ដែល​ធ្វើ​អោយ​ពិធី​ករ​ទាំង​នោះ​មិន​សប្បាយ​ចិត្ត ខ្ញុំ​គិត​ថា​ដោយ​សារ​ពួក​គាត់​ឃើញ​ភាព​មិន​ត្រឹម​ត្រូវ​បាន​ជា​និយាយ​បែប​នេះ។ យ៉ាង​ណា​ក៏​ដោយ​សូម​អោយ​ពិធី​ករ​ទាំង​នោះ​ ទទួល​យក​ពាក្យ​របស់​ពួក​គាត់ ​ទៅ​ពិចារណា​អោយ​បាន​គ្រប់​ជ្រុង​ជ្រោយ ថា​ហេតុ​អ្វី​បាន​ជា​ពួក​គាត់​និយាយ​បែប​នេះ។​

និយាយ​ទៅ​និយាយ​មក​ ខ្ញុំ​ក៏​មើល​ឃើញ​ចំណុច​ខុស​ឆ្គង​ច្រើន​ដែរ​ ដែល​លេច​ចេញ​​ពី​កម្មវិធី​នោះ​ ទន្ទឹម​នឹង​ចំណុច​​ដែល​មាន​ប្រយោជន៍​។ ខាង​ក្រោម​នេះ​ជា​ចំណុច​មួយ​ចំនួន​តូច​ដែល​ខ្ញុំ​សង្កេត​ឃើញ​មាន​បញ្ហា ហើយ​ខ្ញុំ​គិត​ថា​វា​ជា​ចំណុច​ផ្ដើម​​ដែល​ធ្វើ​អោយ​អ្នក​ទស្សនា​ មាន​ភាព​មិន​ពេញ​ចិត្ត​ចំពោះ​ពិធី​ករ​ទាំង​នោះ។

  • ខ្ញុំ​ឃើញ​ថា​ពិធី​ករ​ម្នាក់​ ឈ្មោះ​តារា​(ភ្ញៀវ​) ដែល​តែង​តែ​មាន​វត្តមាន​ក្នុង​កម្មវិធី​ជា​​ប្រចាំ ហើយ​ក៏​ជា​អ្នក​ផ្ដើម​មុន​គេ​ ដែល​សម្ដែង​ការ​មិន​ពេញ​ចិត្ត​​​ចំពោះ​ការ​រិះ​គន់ ​របស់​​អ្នក​ទស្សនា​​។ ពិត​ណាស់​ខ្ញុំ​ក៏បាន​មើល​កម្ម​វីធី​នេះ​ច្រើន​ដង​ដែរ ហើយ​ឃើញ​ថា​លោក​តារា​នោះ​គាត់​ខិត​ខំ​ស្រាវ​មែន​ទែន? អ្វី​ក៏​គាត់​ចេះ​ដែរ ក្នុង​វិស័យ IT ទាំង Netwrork, Security, Web Development, Programming និង បច្ចេកវិទ្យា​ថ្មីៗ​ផ្សេងទៀត  រហូត​ដល់​ខ្ញុំ​អ្នក​មើល​មិន​ដឹង​ថា​ជំនាញ​ពិត​ប្រាកដ​​​​​របស់​គាត់​មួយ​ណា​ទេ។ ​ការ​​បង្ហាញ​ និង​អំណះអំណាង​ របស់​គាត់ ពិបាក​យល់ និង​មួយ​ចំនួន​​ទៀត​​វា​មិន​សម​ហេតុ​ផល​ទាល់​តែ​សោះ និយាយ​អោយ​ខ្លី​​គឺ​មិន​ត្រឹម​ត្រូវ​តាម​ភាព​ពិត​របស់​វា។ ចំណុច​នេះ​ខ្ញុំ​គិត​ថា​គាត់​គួរ​តែគិត និង​សិក្សា​វា​​អោយ​បាន​ច្បាស់ មុន​នឹង​យក​មក​បង្ហាញ​ទស្សនិកជន។
  • ​ ​​ចំណុច​​ធំ​មួយ​ទៀត​នោះ កម្មវិធី​រាត្រី​នេះ(Tech Talk) បាន​បង្ហាញ​ពី​របៀប​ Unlock ទូរស័ព្ទ iPhone ។ ការ​បង្ហាញ​ចំណេះ​ដឹង​ ពិត​ណាស់ ថា​​វា​មាន​ប្រយោជន៍​ ​ប៉ុន្តែ​ក្នុង​នាម​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ទាំង​មួល​ ហើយ​មាន​ប្រជាជន​ទស្សនា​រាប់​លាន​នាក់ ខ្ញុំ​គិត​ថាមិន​គួរ​យក​​ចំណេះ​ដឹង​បែប​នេះ​មក​បង្ហាញ​ជា​សាធារណ​នោះ​ទេ ព្រោះ​វា​ជា​រឿង​ខុស​ច្បាប់​ ហើយ​ធ្វើ​អោយ​ប្រទេស​យើង​អាប់​អោន​ផង​ដែរ​​ ចំពោះ​ទង្វើ​បែប​នេះ។

នេះ​ជា​ទស្សន​ និង​មតិ​រិះគន់​​របស់​ខ្ញុំ​ចំពោះ​កម្មវិធី​នេះ សង្ឃឹម​ថា​ពិធីករ​ទាំង​នោះ​និង​អាច​ទទួល​យក​បាន។ តែ​បើ​គិត​ថា​នេះ​ជាការ​ស្ដី​បន្ទោស​ សូម​គិត​ដល់​ពាក្យ​ចាស់​បុរាណ​ ចុះ​ទឹក​​កុំ​ខ្លាច​ទទឹក ឬ ធ្វើ​ជ្រួក​ខ្លាច​អ្វី​ទឹក​ក្ដៅ​

ក្រសួង​ព័ត៌មាន​ជ្រើសបុគ្គលិក វៀតណាម

Posted in ពត៌មាន by ប្រាក់ សុភី on ខែកក្កដា 11, 2011

ថ្ងៃត្រង់នេះ មើល​ ទទក ឃើញ​ក្រសួង​ព័ត៌មានប្រកាស​ជ្រើសរើស​បុគ្គលិក អ្វីដែល​ខ្ញុំ​ចាប់​អារម្មណ៍បំផុតនោះ គឺ​ក្រសួងនេះ​បានប្រកាសជ្រើសរើស​បុគ្គលិក អ្នក​អាន​សាព័ត៌មាន​ជា​ភាសា​វៀតណាម ចំនួន​មួយនាក់  ❓ នេះ​ប្រហែល​យក​មក​អោយ​អាន​ព័ត៌មាន​ជា​ភាសា​យួន​ហើយ​មើលទ?

តើ​សៀម​ឈឺចិត្ដទេ?

Posted in ផ្លែក! by ប្រាក់ សុភី on ខែមិថុនា 23, 2011

យើង​គ្រាប់​គ្នា​តែ​ង​តែ​មាន​ចិត្ត ស្រលាញ់​ខ្លួន​​ឯង នឹង​ជាតិសាសន៍​ របស់​ខ្លួន ហើយ​តែង​តែ​បញ្ចេញ​​ប្រតិកម្ម​ជានិច្ច នៅ​ពេល​ដែល​មាន​ជាតិ​ដ៏ទៃមើល​ងាយ ឬ​ធ្វើ​អំពើ​មិន​គប្បី​មក​លើ​ជាតិសាសន៍​របស់​ខ្លួន ទោះ​តាម​រួបភាពណាក៏ដោយ។

តែ​ខ្ញុំ​ឆ្ងល់​ថា​ពួក សៀម​​វា​គិត​យ៉ាង​ណា​នៅ​ពេល​ដែល​លឺ ខ្មែរ​យើង​ទាំង​រាស្ត្រ អ្នក​សារព័ត៌មាន និង​អ្នក​នយោបាយ​ និយាយ​ជាប់​ៗ​មាត់​ថា ចោសៀម ចោសៀម ចោសៀម… តើ​ពួក​វា​មាន​ឈឺចិត្ដ​ដែរទេ? ហើយ​ពួក​វា​មាន​ដឹង​ថា​ខ្មែរ​យើង​កំពុង​​​​​​ជេរ​​វា​ចោរ​ដែរអត់?

ស្ថាន​ភាព​ភូមិ WordPress បច្ចុប្បន្ន

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​ឧសភា 31, 2011

សួស្ដី​អ្នក​រាល់​គ្នា ប៉ុន្មាន​ខែចុង​ក្រោយ​នេះ​ខ្ញុំ​មិន​សូវ​បាន​បន្ថែម​អត្ថបទ​ថ្មីប៉ុន្មាន​នោះទេ ប៉ុន្តែ​មិន​មាន​ន័យថា​ខ្ញុំ​ចាក​ចេញ​ពីភូមិនេះ​នោះទេ។ ជានិច្ចកាល​ខ្ញុំ​តែង​មក​អើយ​មើល​បញ្ចេញ​មតិ​នៅ​ប្លក់​បង​ប្អូន​មួយ​ចំនួន​ខ្លះដែរ។

ប៉ុន្មាន​ខែនេះ​ខ្ញុំ​សង្កេត​ឃើញថា បង​ប្អូន​យើង​ភាគ​ច្រើន(អ្នក​ភូមិចាស់ៗ) មិន​សូវ​ចេញ​មុខ​មក​នោះទេ មិនដឹង​ថាពួកគាត់​ទៅ​ណាអស់​នោះទេ?

អ្វី​ដែល​​ខ្ញុំ​ចាប់​អារម្មណ៍​បំផុត​​នោះ គឺ​មាន​ការ​កើន​ឡើង​ចំនួន​​អ្នក​ភូមិ​ថ្មី​​ច្រើន ភាគច្រើន​ពួក​គាត់​​ ​​ចូល​ចិត្ដ​និយាយ​រឿង​នយោបាយ​ ដែល​ជាចំនុច​រសើប​របស់​សង្គម ជាជាង​ការចែក​រំលែក​ចំណេះដឹង និង​ បទពិសោធន៍​ផ្ទាល់ខ្លួន។

គួរកត់​សំគាល​ដែរថា​ការ​កើនឡើង​ច្រើន​របស់​អ្នក​​ភូមិ ​គឺ​ដោយ​សារ​ភូមិ​មួយ​ផ្សេងទៀត​ត្រូវ បាន​ក្រុម​ ISP មួយ​ចំនួន​បិទ​មិន​អោយ​ដំណើរការ​​ ធ្វើ​អោយ​ពួកគាត់​ប្រាស់​ស្វែង​រក​ទ្រនំ​ថ្មី​ដូច្នេះទៅ។

Servers របស់ WordPress.com ត្រូវបាន hackers ចូល​ទន្ទ្រាន​ដល់​ឫសគល់

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​ឧសភា 4, 2011

ថ្ងៃនេះ​ខ្ញុំ​បាន​អាន​អត្ថបទ​របស់ CEN ដែល​និយាយថា Servers របស់ WordPress.com ត្រូវបាន hackers ចូល​ទន្ទ្រាន​ដល់​ឫសគល់ វា​គ្រាន់តែ​ជា​​​ព័ត៌មាន​ ដែល​មិន​ពិត​មួយ​តែប៉ុណ្ណោះ ហើយ​គ្មាន​មួល​ដ្ឋាន​ច្បាស់លា​ល់​ដើម្បីបញ្ជាក់​ពីការពិត​។

ពិត​ណាស់​ប្រសិន​បើមាន​មែន​នោះច្បាស់ជា​ត្រូវ​ល្បីពេញពិភពលោក​ហើយ មិន​មែន​ស្ងាត់​ដូច​ច្នេះ​នោះទេ។ បើតាម​ព័ត៌មាន​ខាង​លើ​ម្លិះសំពេលនេះ​​ប្លក់​យើង​ដែល​ដំណើរការ​លើ​ WordPress ត្រូវ​បំផ្លាញ​អស់ហើយ។

ជា​ធម្មតា​បើ​សិន​មាន​ហេតុការបែបនេះកើទឡើង​មែននោះ​ វែបសាយ​ទាំងពីរនេះ​នឹង​លែង​ដំណើរការដែរហើយ http://mashable.com/ និង http://techcrunch.co  វាជា​វែបសាយ​ដែល​ល្បី ហើយ​មាន​អ្នកទស្សនារាប់ម៉ឺន​អ្នក​។ វែបសាយ​ទាំងពីរ​នេះ គឺប្រើប្រាស់សេវាកម្ម​ wordpress.com មក​ដល់ពេល​នេះក៏នៅតែដំណើរការដដែល។

សូម​អ្នក​សរសេរ​ព័ត៌ខ្មែរយើង ​សរសេ​អ្វីដែល​ជាការពិត​កុំសរសេរ​អ្វីដែល​គ្មាន​មួលដ្ឋាន​ច្បាស់លាស់។ ហើយ​នេះ​ក៏ជាសារប្រមាន​ផងដែរ ​សម្រាប់​អ្នក​ប្រើ WordPress ក៏ដូច​ Account វែបសាយ​ផ្សេង​ទៀត​ផងដែរ​ សូម​ប្រើ​ពាក្យសម្ងាត់​ អោយ​បាន​រឹង​ដើម្បី​ជៀសវាង​ពីហាការលូច​បន្លំរបស់ជន​ខិលខួច។

ដល់​ពេល​ហើយ!

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​មីនា 28, 2011

ប៉ុន្មាន​ឆ្នាំ​នេះ​ខ្ញុំ​មិន​ដែល​ឃើញ ការ​ផ្សព្វ​ផ្សាយ​ពី​ផលិត​ផល​ថ្នាំជក់​នៅ​តាម​បណ្ដាញ​ទូរទស្សន៍ ឬ​វិទ្យុ​នោះ​ទេ​ គឺ​ឃើញ​នៅ​តាម​តែ​ប៉ាដា​ តាម​ទី​សាធារណៈ​តែប៉ុណ្ណោះ ​។ តែ​ពេល​នេះ​សារចរ​នែ​នាំ​បាន​ចេញ​បន្តទៀត​ហើយ​គឺ​មិន​អោយ​ផ្សព្វ​ផ្សាយ​ផលិត​ផល​ថ្នាំជក់​នៅ​តាម​ទី​សាធារណៈ​ទៀត​ទេ។ អ្វី​ទាំង​នេះ​ដែល​ខ្ញុំ​តែង​ចង់បាន​ពីមុន​មក។

អ្វី​ដែល​សំខាន់​មួយ​ទៀត​នោះ​គឺ រដ្ឋាភិបាល​​នឹង​ពិនិត្យ​កែប្រែ​​ចំពោះ​ការ​ផ្សព្វផ្សាយ​​ផលិត​ផល​គ្រឿង​ស្រវឹង នឹង​លុប​បំបាត់វា​នៅថ្ងៃអនាគត់(http://goo.gl/aoCJb)។​​ ការ​ផ្សព្វផ្សាយ​ភាគ​ច្រើន​​គឺ​​ជំរុញ​​ទឹក​ចិត្ដ​ប្រជាជន​អោយ​​ប្រើ​ប្រាស់​វា​ ដូច​ជា​ការ​ផ្ដល់​រង្វាន់​ នឹង​សកម្មភាព​លើក​ទឹក​ចិត្ដ​​ដល់​អ្នក​ប្រើ​ប្រាស់វា តាម​កាយ​វិការ​ផ្សេងៗ​ទៀត។

ខ្ញុំ​សង្ឃឹម​ថា​ចំពោះ​ការ​ផ្សព្វផ្សាយ​នេះ​ នឹង​បាត់បង់​ដូច​ការ​ផ្សព្វផ្សាយ​បារី​នៅ​ពេល​នេះ ……

ទស្សនៈ​ជុំវិញ និស្សិត​មិន​វិល​ត្រលប់​ស្រុក​វិញ

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​មីនា 25, 2011

ខាង​ក្រោម​នេះជា​ទស្សនៈ  បង្អូន​និស្សិត​ និង​ អ្នក​ទស្សនាប្លក់របស់ និង​នៅ​លើ Profile facebook បាន​បញ្ចេញ​ទស្សនៈ​របស់​ពូក​គាត់​ជុំវិញ​ប្រធាន​បទ ហេតុ​អ្វី​​បាន​ជា​អ្នក​ ទៅ​រៀន​ស្រុក​ក្រៅ​មិន​វិល​ចូល​ស្រុក?

សម្រាប់ប្លក់​របស់​ខ្ញុំ

សូម ចុច លើ រូប នេះ ដើម្បី មើល សេចក្ដី លម្អិត

ពី Facebook


SELECT distinct SUM( DISTINCT p.volume_estimated ) AS volume, SUM( DISTINCT p.contribution_estimated ) AS contribution, COUNT( DISTINCT p.uid) AS count_project FROM tx_eprodata_domain_model_project p JOIN tx_eprodata_domain_model_area ar ON ar.uid = p.area JOIN tx_eprodata_domain_model_user rp ON rp.uid = p.responsible_purchaser LEFT JOIN tx_eprodata_domain_model_project_user_mm mm ON p.uid = mm.uid_local LEFT JOIN tx_eprodata_domain_model_user team ON mm.uid_foreign = team.uid JOIN tx_eprodata_domain_model_phase pha ON p.phase = pha.uid JOIN tx_eprodata_domain_model_commodity com ON p.commodity = com.uid JOIN tx_eprodata_domain_model_coordinator coo ON p.coordinator = coo.uid WHERE (p.phase = 1 OR p.phase = 3 OR p.phase = 2) AND p.deleted = 0 AND p.hidden = 0 AND FROM_UNIXTIME(p.project_end, ‘%Y’) = 2010 AND (p.responsible_purchaser = 1 OR mm.uid_foreign = 1) AND ( p.commodity = ‘1’ OR p.commodity = ‘9’ OR p.commodity = ’12’ OR p.commodity = ’21’ OR p.commodity = ’17’ OR p.commodity = ’24’ OR p.commodity = ’13’ OR p.commodity = ‘3’ OR p.commodity = ’11’ OR p.commodity = ’23’ OR p.commodity = ’15’ OR p.commodity = ’22’ OR p.commodity = ’20’ OR p.commodity = ’25’ OR p.commodity = ’19’ OR p.commodity = ’16’ OR p.commodity = ’18’ ) AND ( p.area = ‘1’ OR p.area = ‘2’ OR p.area = ‘3’ OR p.area = ‘8’ ) AND ( p.beneficiary_subsidiary = ‘6’ OR p.beneficiary_subsidiary = ‘5’ OR p.beneficiary_subsidiary = ‘1’ OR p.beneficiary_subsidiary = ‘2’ OR p.beneficiary_subsidiary = ‘4’ ) AND ( p.target_agreement = ‘0’ OR p.target_agreement = ‘1’ ) AND ( p.coordinator = ’56’ OR p.coordinator = ’36’ OR p.coordinator = ’17’ OR p.coordinator = ’15’ OR p.coordinator = ’37’ OR p.coordinator = ‘1’ OR p.coordinator = ’12’ OR p.coordinator = ’13’ OR p.coordinator = ‘9’ OR p.coordinator = ’10’ OR p.coordinator = ’38’ OR p.coordinator = ’57’ OR p.coordinator = ’39’ OR p.coordinator = ‘3’ OR p.coordinator = ’40’ OR p.coordinator = ’18’ OR p.coordinator = ‘4’ OR p.coordinator = ’16’ OR p.coordinator = ’14’ OR p.coordinator = ‘8’ OR p.coordinator = ‘6’ OR p.coordinator = ‘7’ OR p.coordinator = ’11’ OR p.coordinator = ’35’ OR p.coordinator = ’34’ OR p.coordinator = ‘2’ OR p.coordinator = ‘5’ OR p.coordinator = ’51’ OR p.coordinator = ’53’ OR p.coordinator = ’54’ OR p.coordinator = ’55’ OR p.coordinator = ’52’ ) AND ( p.contract_kind = ‘4’ OR p.contract_kind = ‘8’ OR p.contract_kind = ‘6’ OR p.contract_kind = ‘3’ OR p.contract_kind = ‘1’ OR p.contract_kind = ‘5’ OR p.contract_kind = ‘7’ OR p.contract_kind = ‘2’ )

ហេតុ​អ្វី​​បាន​ជា​អ្នក​ ទៅ​រៀន​ស្រុក​ក្រៅ​មិន​វិល​ចូល​ស្រុក?

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​មីនា 22, 2011

សំនួរ​នេះ​ គឺ​សំដៅ​ចំពោះ​អ្នក​ដែល​ទទួល​បាន​​អាហារូបករណ៍​ ទៅ​រៀន​នៅ​បរទេស​ ហើយ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា មិន​ចង់​​​វិល​ចូល​ស្រុក​ខ្មែរ​វិញ។

cambodiavsthai.com

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​កុម្ភៈ 23, 2011

ថ្ងៃនេះ​ខ្ញុំ​​សូម​ណែ​នាំ​វែបសាយ​ថ្មី​មួយ​ដែល​ទើប​បង្កើត​ឡើង​ គឺ cambodiavsthai.com ។ វែបសាយ​នេះ​ ទើប​តែ​ចេញ Beta1 មិន​ទាន់​មាន​លក្ខណៈ​ពេញ​លេញ​នោះ​ទេ។

គោល​បំណង​នៃការ​បង្កើត​វែបសាយនេះ

ការ​បង្កើត​វែបសាយ​នេះ​ គឺ​ខ្ញុំ​ចង់​អោយ​អ្នក​រាល់​គ្នា​បញ្ចេញ​​មតិ​ គ្រប់​យ៉ាង​ដែល​អ្នក​ចង់​និយាយ​អំពី​ កម្ពុជា ​ជាពិសេស​ទង្វើ​អាក្រក់របស់សៀម ដែល​បាន​ធ្វើ​មក​លើ​កម្ពុជា​យើង។ ពិត​ណាស់ ការ​​បញ្ចេញ​មតិ​បែបនេះ យើង​​អាច​ធ្វើ​បាន​តាម​រយៈ WordPress, Facebook ឬក៏ twitter ប៉ុន្តែ សេវាកម្មដូច​ជា Facebook, Twitter លុះត្រា​​អ្នក​ទាំង​នោះ​ follow យើង, Friends​ របស់​យើង​ ឬ ​ like ទំព័រ​របស់​អ្នក​ទាំង​នោះ​ ទើប​យើង​អាច​បញ្ចេញ​មតិ​បាន ចែក​រំលែក​បាន​ ចំណែក​ WordPress វិញ​ គឺ​យើង​ប្រើ​ Sub Domain របស់ WordPress វា​ពិបាក​ក្នុង​ការ​ស្វែង​រក​ណាស់​​ព្រោះ វា​មាន​ Sub domain រាប់​រយ​​លាន​។ ភាគ​ច្រើន​យើង​បើក​មើល​តែ WordPress ណា​ដែល​យើង​ធ្លាប់​ស្គាល់តែប៉ុណ្ណោះ​ ដោយ​មិន​បាន​ចាប់​អារម្មណ៍​ជាមួយ​ប្លក់​ផ្សេងទៀត​ ហើយ​អ្នក​ផ្សេងទៀត​​ក៏​ធ្វើ​​ដូច​យើង​ដែរ

អញ្ចឹង​ហើយ​ទើម​ខ្ញុំ​មាន​​គំនិត​បង្កើត​វែបសាយ​នេះ​ឡើង​ អ្នក​​គ្រាន់​តែ​ចំណាយ​ពេល​មិន​ដល់​ ១នាទី ផង​ ដើម្បី​ចុះឈ្មោះ គឺ​អាច​ប្រើប្រាស់  cambodiavsthai.com ។ រាល់​មតិរបស់​ដែលបានបញ្ចេញ​ គឺ​ត្រូវ​បាន​ផ្សព្វ​ជា​សាធារណ​ ដែល​អ្នក​គ្រប់​គ្នា​អាច​​អាន​បាន និង​មើល​បាន។ ខាង​ក្រោម​នេះ​ជា​លក្ខណ​​​​មួយ​ចំនួន ទៀត៖

  • អាច​បញ្ចេញ​មតិ​ទៅលើ​ អត្ថបទនិមួយ
  • អាច​បោះឆ្នោត​គាំទ្រមតិ​ណាមួយ​ដែល​អ្នក​ពេញ​ចិត្ដ
  • ប្រើប្រាស់ Gravatar របស់ WordPress
  • អាច​ចែករំលែក​ មតិ​របស់​អ្នក
  • អាច​ដាក់​បញ្ចូល​រូប​ភាព

……………

%d bloggers like this: