ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

អក្សរសាស្ត្រ​ខ្មែរ ក្នុង​វិស័យ បច្ចេកវិទ្យា

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​មីនា 29, 2010

បច្ចុប្បន្ន​ភាព ៖ អក្សរសាស្ត្រខ្មែរ​ ក្នុង​វិស័យ​បច្ចេកវិទ្យា មិន​បាន​រីក​ចម្រើន​អ្វី​នោះ​ទេ តែ​បែរ​ជា​ធ្លាក់​ចុះ​ទៅ​វិញ។​ យើង​ពិនិត្យ​ឃើញ​ថា​​មាន​ពាក្យ​ខ្មែរ ប្រហែល​៥ ទៅ១០% តែប៉ុណ្ណោះ​ត្រូវ​បាន​ប្រើប្រាស់ ចំណែក​ជាង ៩០% ទៀង​ជា​ភាសា​​បរទេស​​ ដែល​យើង​យក​មក​សរសេរ​ជា​ភាសាខ្មែរ​តាម​សំឡេង ឬ​រក្សាទុក​ដដែល​។
(more…)

Advertisements

អាមេរិច​ វាយ​ប្រហារ​ចិន​តាម​យុត្តិសាស្ត្រ​ថ្មី​

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​មីនា 26, 2010

ក្រឡេក​​មើល​មហា​អំណាច​ទាំង​ពីរ​ចិន និង​អាមេរិច​​ យើង​នឹង​ឃើញ​ថា​ម្នាក់ៗ​កុំ​ពុង​រក​វិធី​គ្រប់យ៉ាង​ដើម្បី​បំបាក់​គ្នា​ទៅ​វិញ​ទៅមក។ ជា​ពិសេស​សហរដ្ឋអាមេរិច​​គឺ​មាន​​មហិច្ឆតា​ធំ​ធេង​ណាស់ដើម្បី​ផ្ដួល​​រំលំ​​មហា​អំណាច​​កុម្មុយនិស្ត​ចិន។ ដូច​ជា​ការ​គាំ​ទ្រ​ចិនតៃវ៉ាន និង​ទីបេ​​អោយ​បំបែក​ខ្លួន​ចេញ​ពី​ចិន ធ្វើ​អោយ​ប្រទេស​នៅ​ក្រោម​​ឥទ្ធិពល​​របស់​ខ្លួន​បង្ក​រឿង​ជាមួយ​ប្រទេស ដែល​ស្និទ្ធ​ស្នាល​ជាមួយ​ចិន។ បង្ខំ​អោយ​ចិន​បញ្ចុះ​តម្លៃ​លុយ​យន្ដ​​របស់​ខ្លួន កៀប​សង្កត់​ទៅ​លើ​កំណើន​សេដ្ឋ​កិច្ច​របស់​ចិន​ជាដើម​។
(more…)

បរាជ័យ​របស់​ យុក​ ចិន្ដា​

Posted in សិល្បៈ by ប្រាក់ សុភី on ខែ​មីនា 23, 2010

បើ​និយាយ​អំពី​ពិធីការ​នី​ទូរទស្សន៍​ គ្មាន​​នរណា​មួយ​ដែល​ថា​មិន​ស្គាល់ យុក ចិន្តា​នោះ​ទេ។ យុក ចិន្តា​ជា​ពិធីការ​នី​មួយ​រួប​ដែល​ស្ថិន​ក្នុង​ដូង​ចិត្ត​អ្នក​ទស្សនា​ រាល់​កម្ម​វិធី​និមួយៗ​ ដែល​គាត់​បាន​រៀប​ចំ​នៅ​​ស្ថានីយ​ទូរទស្សន៍​ CTN សុទ្ធសឹងតែ​ទទួល​បាន​ជោគ​ជ័យ​ទាំង​អស់។ (more…)

លិខិត​ ប្រឆាំង​នឹង​សិស-និស្សិត​នារី​ស្លៀក​​សំពត់ខើច​ខ្លីលើជង្គង

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​មីនា 19, 2010

លោក​សៀង​ ប៊ុន ហ៊ាង ប្រធាន​សមាគម​គ្រួបង្រៀនខ្មែរ​ បាន​ធ្វើ​លិខិត​មួយ​ផ្ញើ​ជូន​លោក​រដ្ឋ​មន្រ្តី​ក្រសួង​អបរំ​​​យុវជន និង​កឺឡា​ឲ្យ​ចាត់​វិធាន​ការ​តឹង​រ៉ឹង​​ចំពោះ​សិស្ស-និស្សិត​នារី​ដែល​ស្លៀកពាក់​មិន​សមរម្យ ពិសេស​គឺ​ស្លៀក​សំពត់​ខើច​លើ​ជង្គង់។ លិខិត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ពីថ្ងៃទី ១៥ មីនា​ ឆ្នាំ២០១០។


(more…)

នារី​រក​ស៊ី​ផ្លូវ​ភេទ​អំពាវ​អោយ​រាជ​រដ្ឋា​ភិបាល​បើក​បន​ពេស្យាចារឡើងវិញ

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​មីនា 16, 2010

ក្នុង​ឱកាស​ចួល​​រូម​បុណ្យ​​តាម​​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា​ ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​រាប់​រយ​​នាក់​​បាន​សំណូមពរ​អោយ​រាជរដ្ឋាភិបាល​ បើក​មុខ​របរ​ពេស្យាចារ​នេះ​ឡើង​វិញ។ បន្ទាប់​​ពី​​​នាយក​រដ្ឋ​មន្រ្តី​ខ្មែរ​លោក ហ៊ុន សែន​ បាន​ប្រកាស​អោយ​​​​​បិទ បន​ពេស្យាចារ​ ហាង​ការ៉ាអូខេ​ ពីរបី​សប្ដាហ៍​កន្លង​មក​ ពេល​នេះ​មាន​ប្រតិកម្ម​ពី​ពួក​នាងៗហើយ។ ពួកគេ​​ចង់​អោយ​បើក​មុខ​របរ​នេះ​ឡើង​វិញ​ ព្រោះ​គេ​រក​ស៊ី​ដោយ​ស្ម័គ្រ​ចិត្ត​ គ្មាន​ការ​បង្ខិត​បង្ខំ​ពី​នរណា​។ ពូក​គាត់​បន្ថែម​ទៀត​មុខ​របរ​របស់​គាត់​មិន​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​នរណា​ទេ និង​មិន​បន្ទាប់​បន្ថោក​ប្រពៃណី​ខ្មែរ​ទេ ហើយ​ក៏​មិន​បង្ក​រ​អោយ​ប៉ពល់ដល់សង្គមដែរ…។

តើ​បញ្ហា​នេះ​គួរ​តែ​ត្រូវ​បាន​ដោះស្រាយ​យ៉ាង​​ណា​សម្រាប់​រាជរដ្ឋា​ភិបាល​ខ្មែរ ឫ​មួយ​ត្រូវ​បើក​មុខ​របរ​នេះ​ឡើង​វិញ​ ដើម្បី​អោយ​ពួក​គាត​មាន​មុខ​របរ​ឡើង​វិញ ឫ​ក៏​ត្រូវ​រក​​មុខ​របរ​ផ្សេង​ទៀត​អោយ​ពួក​គាត​ធ្វើ។

បវរកញ្ញា​ខ្មែរ​ស្រុក​ប្រាំងឆ្នាំ២០១០​ ចង់​បាន​ប្ដី​ខ្មែរ​

Posted in គ្រួសារ, ចំណេះដឹង, ពត៌មាន, សិល្បៈ by ប្រាក់ សុភី on ខែ​មីនា 15, 2010

កញ្ញា ពឹង សូលយ៉ាណា និង ឪពុក ម្តាយ

អាយុ ២១​ឆ្នាំ កញ្ញា ពឹង​ សួលយ៉ាណា ជា​ជ័យ​លាភី​ បវរកញ្ញា​ខ្មែរ​នៅ​ប្រទេស​បាំង​ឆ្នាំ​ ២០១០ ដែល​រៀប​ចំឡើង​ដោយ​សហគមន៍​ខ្មែរ​នៅ​បារាំង​ នាង​បាន​​មក​ទស្សនា​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃទី ៣​ ខែ​មីនា​នេះ ជា​លើក​ទី​ប្រាប់​ហើយ​ដែល​នាង​មក​ទស្សនា​ប្រទេស​កម្ពុជា ដែល​ជា​​ស្រុក​កំណើត​របស់​ឪពុក​នាង។

ខាង​ក្រោម​នេះ​ជា​សម្តី​ខ្លះៗ​របស់​នាង ដែល​ខ្ញុំ​ដក​ស្រង់​ចេញ​ពី​ទស្សនា​វដ្តី ប្រជាប្រិយ
(more…)

សូម​កុំ​ព្យាយាម​បើក ilovekhmer.org

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​មីនា 12, 2010

នេះ​ជា​ការ​​ជួន​ដំណឹង​ដល់​អ្នក​រាល់​គ្នា​ដែល​គាំទ្រ ilovekhmer.org សូម​កុំ​ព្យាម​បើក​វា​អោយ​សោះ​ដរាបណា​​លោក​អ្នក​ឃើញ​សារ​ប្រមាន​​ ដូច​រូបខាងក្រោម ជាពិសេស​អ្នក​ប្រើ​ Internet Explorer ទាំង​អស់អោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បើក​ ilovekhmer ព្រោះ​ IE មិន​បញ្ចេញ​សារប្រមាន​ដូច​ Firefox និង Chrome ទេ។ មួយ​វិញ​ទៀត​វេបសាយ​មួយ​នេះ​ព័ត៌មាន​នៅ​ដ៏​ដែល​​លែង​មាន​អ្នក​ដាក់​ព័ត៌មាន​ថ្មី​ហើយ។
(more…)

ចែក​រំលែក អត្ថបទ​របស់​អ្នក​ទៅ​កាន់​មិត្តភ័ក្ដិ​នៅ Facebook, Twitter និង Yahoo! Update ពី WordPress ​

Posted in ចំណេះដឹង by ប្រាក់ សុភី on ខែ​មីនា 11, 2010

ថ្មីៗនេះ WordPress បាន​ចេញ​សេវា​កម្ម​ថ្មី​មួយ​ទៀត Publicize: Facebook បន្ទាប់​ចេញ​ Publicize Twitter Yahoo! Update។ ផលប្រយោជន៍​ដែល​ទួល​បាន​ គឺ​ក្នុង​ពេល​តែ​មួយ​យើង​អាច​ចែក​រំលែក​អត្ថ​បទ​របស់​យើង​ ទៅ​កាន់​មិត្តភ័ក្ដិ​នៅ Facebook , Yahoo  និង Twitter។​ យើង​មិន​ចាំបាច់​ធ្វើ​វា​ដោយ​ផ្ទាល់​នោះ​ទេ គ្រាន់តែ​យើង​អនុញ្ញាត​ឲ្យ​សេវាកម្ម​ទាំង​បី​ខាង​លើ​អាច​ដំណើរការ​លើ​ប្លក់​យើង​ទៅគឺ​ជាការស្រេច  វា​នឹង​ធ្វើ​ជួន​យើង​ដោយ​ស្វ័យប្រវត្ត។​ មួយ​វិញ​ទៀត​ការ​ធ្វើ​បែប​នេះ​គឺ​អាច​ជួយ​អោយ​ប្លក់​របស់​យើង​មាន​អ្នក​ចួល​ទស្សនា​កាន់​តែ​ច្រើន​ឡើងៗ

១. របៀប​បើកឲ្យ​ដំណើរការសេវាកម្មនេះ

មិន​មាន​អី​ពិបាក​ទេ​ ពី​របៀប​បើក​ឲ្យ​ដំណើរការ​សេវាកម្មទាំងនេះគឺធ្វើដូច​ខាងក្រោម
(more…)

គិត​អោយ​ច្បាស់មុន​យក…(​ប្រពន្ធ)

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​មីនា 9, 2010

មាន​ប្រពន្ធ ដូច​ទូរស័ព្ទ​ដៃ ពេលយប់​ថ្ងៃ​គេតាម​រហួត

មាន​ប្រពន្ធ ដូច​មាន​អ្នក​យាម​ ចាំសូរនាំ ធុញ​ទ្រាន់ចិត្ត

មាន​ប្រពន្ធ ដូមានកន្លែង​នៅ​ យួរៗទៅ​តែង​តែ​ធុញ

មាន​ប្រពន្ធ ដូច​ម៉ូតូ ជិះ​ហ៊ោ​ៗ​អាច​គ្រោះ​ថ្នាក់

មាន​ប្រពន្ធ ដូច​បិសាច​ គួរ​ឲ្យ​ខ្លាច​ពេល​មួម៉ៅ

មាន​ប្រពន្ធ ដូច​មាន​ប្រហុក​ឆៅ ជាប់ខ្លួន​ទៅ​គ្រប់​ទិស​ទី

មាន​ប្រពន្ធ ដូច​ខ្លាកាច​ ចាំតែ​ខ្វាច​ពេល​មើហា

មាន​ប្រពន្ធ ចូល​ចិត្ត​ដុល្លារ​ រក​ឲ្យ​អូន​…អូន​ចង់បាន(ណាបង​ណា)

មាន​ប្រពន្ធ ចូល​ចិត្ត​រញ៉ាំរញ៉ូវ​ មាត់​មិន​សូវ​ ទំនេរ​ឈប់ (រអ៊ូៗៗៗ)

មាន​ប្រពន្ធ ដូចនាង​យក្យ​ ចាំឲ្យជាក់ មិន​បាច់​ក៏បានដែរ

គិត​ទៅ​មាន​ប្រពន្ធ ដូច​មិន​សូវ​ល្អ ហេតុម៉េច​ក៏​ ចង់បាន​ម្ល៉េះ

រៀបរៀង​ដោយ​  សមាគម​បុរស​ខ្លាច​ប្រពន្ធ…

វេបសាយ​របស់​ក្រុម​ហ៊ុន​ទូរស័ព្ទ​ក្នុង​ស្រុក​ខ្មែរ​

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​មីនា 9, 2010

ខាង​ក្រោម​នេះ​ជា​​ការ​រចនា​ វេបសាយ​​របស់​ក្រុម​ហ៊ុន​ទូរស័ព្ទ​ទាំង​៩ ដែល​កុំ​ពុង​ដំណើរការ​​នាពេល​បច្ចុប្បន្ន​នេះ។ ស្ទើរ​តែ​គ្រប់​វេបសាយ​ទាំង​គឺ​មាន​ពីរ​ភាសារ ខ្មែ និង​អង់គ្លេស វេបសាយ​ទាំង​នេះ​ភាគ​ច្រើន​សរសេរ​ជា​មួយ​ភាសា​ PHP។

មើល​ហើយ​ ជួយ​បញ្ចេញ​មតិ​ផង​តើ​មួយ​ណា​រចនា​បាន​ល្អ​ជាង​គេ? ហើយ​មួយ​ណា​ដែល​អ្នក​ពេញ​ចិត្ត?


(more…)

%d bloggers like this: