ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ចាប់​ពីពេលនេះ​តទៅ លែង​មាន​​ពាក្យ​ចូល​ឆ្នាំចិន​

Posted in ពត៌មាន by ប្រាក់ សុភី on ខែមករា 25, 2012

ត្រឹម​តែ​ចំណង​ជើង​សង្ឃឹម​ថា​អ្នក​រាល់​គ្នា​យល់​ហើយ មិន​ដឹង​ថា​ឆ្នាំនេះ​​យ៉ាង​ដូច​ម្ដេច​ទេ ស្ទើរតែ​​គ្រប់​វិទ្យុ ទូរទស្សន៍ ​បាន​បន្ថែម​ពាក្យ​ចូល​ឆ្នាំ​ចិន​ មក​និយាយ​ ថា​ចូល​ឆ្នាំ​ចិន-វៀតណាម។

មិន​ដឹង​ថា​ពាក្យ​នេះ​រាជរដ្ឋាភិបាល​តម្រូវ​ អោយ​ពួក​គាត់និយាយ​ឬយ៉ាង​ណា​នោះទេ? តែ​បើ​ខ្ញុំ​គិត​ ភាគ​ច្រើន​នៃ​ពួកគាត់ ប្រហែល​គ្មាន​ចិត្ដ ឬ​ក៏នឹក​ឃើញ​និយាយ​ពាក្យ​បែប​នេះ​ទេ។

ចាប់ពី​ឆ្នាំនេះ​តទៅ​ អ្នក​នឹង​លឺ​​តិច​តូច​ ពាក្យ​ថា​ចូល​ឆ្នាំ​ចិន​ ដោយ​ជំនួស​មក​វិញ​​ពាក្យ​ថា​ចូល​ឆ្នាំ​ចិន​-វៀតណាម(ចិន-យួន) 🙂

Advertisements
%d bloggers like this: