ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

កំពូលមហាសេដ្ឋីលើពិភពលោក

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​មីនា 15, 2008
ខាង​ក្រោម​នេះ​ ជាតារាងកំពូល​មហាសេដ្ឋីលើ​ពិលោក ដែលមាន​ទ្រព្យសម្បត្តិ​​ ច្រើន​ជាងលើលោក។
អ្វី​ដែល​គួរ​អោយចាប់អារម្មណ៍​នៅពេល​នេះ គឺមហាសេដ្ឋី​នៅអាស៊ីយើង​ក៏មានច្រើន​ណាស់ដែរ
ហើយមួយទៀត​នោះ គឺមហាសេដ្ឋីស្តេច software Willian Gate III​ ដែល​ជាអ្នក​គ្រប់គ្រង់ដំណែង
ទីលេខមួយ​ជាច្រើន​តំណមក​នោះ​ ឥឡូវ​គឺ​ស្ថិត​នៅ​លំដាប់ថ្នាក់លេខ​បី​បន្ទាប់​ពីលោក Warren Buffett (លេខ ១)
និង​លោក Carlos Slim Helu (លេខ ២)។
ប្រភពោៈ http://www.forbes.com/


Rank Name Citizenship Age Net Worth ($bil) Residence
1 Warren Buffett United States 77 62.0 United States
2 Carlos Slim Helu & family Mexico 68 60.0 Mexico
3 William Gates III United States 52 58.0 United States
4 Lakshmi Mittal India 57 45.0 United Kingdom
5 Mukesh Ambani India 50 43.0 India
6 Anil Ambani India 48 42.0 India
7 Ingvar Kamprad & family Sweden 81 31.0 Switzerland
8 KP Singh India 76 30.0 India
9 Oleg Deripaska Russia 40 28.0 Russia
10 Karl Albrecht Germany 88 27.0 Germany
11 Li Ka-shing Hong Kong 79 26.5 Hong Kong
12 Sheldon Adelson United States 74 26.0 United States
13 Bernard Arnault France 59 25.5 France
14 Lawrence Ellison United States 63 25.0 United States
15 Roman Abramovich Russia 41 23.5 Russia
16 Theo Albrecht Germany 85 23.0 Germany
17 Liliane Bettencourt France 85 22.9 France
18 Alexei Mordashov Russia 42 21.2 Russia
19 Prince Alwaleed Bin Talal Alsaud Saudi Arabia 51 21.0 Saudi Arabia
20 Mikhail Fridman Russia 43 20.8 Russia
21 Vladimir Lisin Russia 51 20.3 Russia
22 Amancio Ortega Spain 72 20.2 Spain
23 Raymond, Thomas & Walter Kwok Hong Kong NA 19.9 Hong Kong
24 Mikhail Prokhorov Russia 42 19.5 Russia
25 Vladimir Potanin Russia 47 19.3 Russia

Hyper Snap DX v6.21.04

Posted in កម្មវិធីកុំព្យូទ័រ by ប្រាក់ សុភី on ខែ​មីនា 15, 2008

HyperSnap ជាកម្មវីមួយ​ដែល​ខ្ញុំ ចូល​ចិត្តប្រើវា​ជា​យួរ​មក​ហើយ​ ក្នុង​ការ Capture Screen ជា​ខ្លះ Full Screen រឺ​ក៏​ផ្នែក​ណាមួយ​ដែល​យើង​ចង់បាន។ វាងាយស្រូល​ប្រើ​លឿន​ទៀត​ផង​ ហើយ​អាចកែរ​រូបភាពតាមតំរូវការទៀតផង។

Home Page:

http://www.hyperionics.com/

Download Link:

Rapidshare

Khmer OS Keyboard layout 2008

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​មីនា 14, 2008

unicode-keybaord-layout-copy.jpg

អំបាញ់មិញ​មានមិត្ត​​ភ័ក្រ្ត​ ជាគ្រួបង្រៀន​នៅ​អង្គការ ភូមិកុមារអរុណរះ​​ បាន​ផ្ញើ​ Keyboard layout របស់ខ្មែរ​អូអេស ដែលគាត់បានរៀបចំឡើងដោយគាត់ សំរាប់សាលានៅទីនោះ មក​អោយខ្ញុំជួយ​ត្រូតពិន្យ។​ ឥ​ឡូវ​ខ្ញុំ​ដាក់វានៅទីនេះសូម​អោយ​មិត្តទាំងអស់​គ្នាជួយ​រិះគន់​ ផ្តលមតិផង សំរាប់គាត​ជាគ្រូបង្រៀន សំខាន់ណាស់​ណាកុំ​អោយគាត់ធ្វើខុស យក​ទៅបង្រៀន​ក្មេងៗ។

Xilisoft Video Converter v3.1.52.0307b

Posted in កម្មវិធីកុំព្យូទ័រ by ប្រាក់ សុភី on ខែ​មីនា 14, 2008

Xilisoft Video Converter​ គឺជាកម្មវិធី​បំលែង​ Video ទៅគ្រប់ File Format ដូចជា AVI to MPEG, WMV to AVI, WMV to MPEG, H.264 video….។ បើនិយាយទៅគ្មាន​កម្មវិធី​ ដែល​អាច​ធ្វើដូច Xilisoft Video Converter នោះទេ។​ វាអាចស្គាល់គ្រប់ប្រភេទ​ឯកសាវីដេអូ​ដូច​ DVD, VCD, SVCD, AVI, MPEG, MP4, WMV, 3GP, H.264/MPEG-4 AVC, H.264/PSP AVC Video, MOV, RM, ASF, FLV, SWF, …។ មិនត្រឹម​តែប៉ុណ្ណឹង វាអាចបំលែង​ឯកសា​ វីដេអូ ទៅ​ជាឯកសា Audio ដូចជា MP2, MP3, AC3, RA, M4A, OGG, AAC…។​ Video Converter វាស្គាល់ APE, CUE decoding and audio CD ripping ផងដែរ។

លក្ខណៈ

• វា support​ ការបំលែងតទៅ PSP video, iPod video, 3GP video, Zune video, iPhone MP4, BlackBerry etc;
• វា support H.264 video format, PSP MPEG-4 AVC encoding/decoding, PSP AVC Video (480×272) (*.mp4);
• The Video Converter wizard has been designed and added for beginners, guiding your conversion;
• Zoom និង split functions ត្រូវបានដាក់បញ្ចូល Xilisoft Video Converter 3.1 version ផងដែរ

• វាបានផ្តលនូវ batch conversion និង multithreading, អ្នកអាចបំលែង​ឯកសាច្រើនក្នុង​ពេល​តែមួយ

• ហើយវាអាចបំលែង clip ឬ​ segment.

• អាច preview;
• ពេលបំលែងវីដេអូ អ្នកអាច​pause, stop និង continue បានផ្លាមៗ;
• អ្នកអាចរក្សា default settings ​ឬ​ក៏ជ្រើសរើសប្រភេទឯកសា​ទៅតាមការចង់បានរបស់យើង។

OS: Windows NT4/2000/2003/XP and Windows Vista

សូមមើលលក្ខណៈបន្ថែម និងតូនាទីរបស់វាក្នុង​គេហទំព័រខាងក្រោម

Downloal Link:
1×15mb
Download.

ទេសចរណ៍សម្ងាត់

Posted in ស្វាយរៀង by ប្រាក់ សុភី on ខែ​មីនា 13, 2008

ដោយ​ធ្វើ​ដំណើរ​ក្រោម​កំដៅ​ថ្ងៃ ដែល​កំពុង​តែ​បញ្ចេញ​រស្មីនាពេល​ថ្ងៃ​ត្រង់ នៅលើ​កំណាត់​ផ្លូវ​ក្រាល់​ដោយ​គ្រូស​ក្រហម​លាយ​ខ្សាច់​ទើប​តែសាងសង់​រួច​ ដែល​មាន​ចំងាយ​ប្រមាណ​៦គីឡូម៉ែត្រ​កន្លះ​ ពីទី​រូមខេត្ត​ស្វាយរៀង​ យើង​នឹងអាច​ទៅដល់​រមណីយដ្ឋាន​ទេស​ចរធម្មជាតិ​បែប​វប្បធម៌​មួយ​ឈ្មោះ​ថា​ ប្រាសាទ​ព្រៃបាសាក់​ រឫ​ អ្នកស្រុក​ហៅថា​ ព្រៃប្រាសាក់។

ប្រាសាទ​ព្រៃប្រាសាក​ ស្ថិត​លើផ្ទៃ​ដី ៦.៤០​ ហិចតា​ គ្រប់​ដណ្តប់​ទៅ​ដោយ​​ដើម​ឈើ​ទាលតូចធំ​ ចម្រុះ​គ្នាយ៉ាង​ច្រើន ទោះបីជានៅ​កណ្តាលថ្ងៃត្រង់​ម្លប់នៃ​ដើម​ឈើ​ទាំង​អស់នោះ​ហាក់ដូច​ជាបាំង​ពន្លឺព្រះ​អាទិត្យ​ពុំអោយចាំង​ដល់ដីឡើយ​ ដែល​បង្ករអោយ​មាន​ភាព​កក់ក្តៅដល់​ភ្ញៀវ​ទេសចរ​ដោយ​លាយឡំជាមួយ​និង​សំលេង​សត្វ​បក្សី​តូចៗ ជាច្រើន​ដែលយំបង្កើត​បាន​ជាតន្រ្តីធម្មជាតិយ៉ាង​ពិរោះ​រណ្តំគូអោយ​ចង​ស្តាប់​មិនចេះ​ណាយ​នៅកណ្តាលព្រៃ​បាសាក់នេះ។

ប្រាសាទ​ព្រៃបាសាក់ ស្ថិត​នីក្នុង​ភូមិ​បាសាក់ ឃុំបាសាក់ ស្រុក​ស្វាយជ្រុំ​ខាងត្បូង​ខេត្ត​ស្វាយរៀង ហើយ​អាច​ធ្វើដំណើរបាន​តាម​ផ្លូវ​គោក(ប្រមាណ​៨គីឡូម៉ែត្រ)​ និង​តាម​ផ្លូវ​ទឹក​(ប្រមាណ​៤គិឡូម៉ែត្រ)។ ប្រាសាទព្រៃ​បាសាក់​គឺជាតំបន់ទូល​ព្រៃ​បុរាណ​ដែលមានវត្ថុ​សំណេះ​សំណល់​ជា​វត្ថុ​ប្រវត្តិ​សាស្រ្ត​ពីបុរាណ​នៅសល់​ហើយមានប្រាសាទចាស់​បាក់បែក​អស់​ទៅហើយ​ ដែល​មាននៅ​សល់តែ​គ្រឹះ​ចាស់ៗ​នឹងដី។

ស្វាយរៀង​គឺជា​ខេត្ត​មួយដែល​ស្ងៀម​ស្ងាត់​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ប៉ែក​ខាងកើត​នៃប្រទេស​មានប្រវែង ១២២​គីឡូ​ម៉ែត្រ​ពីភ្នំពេញ និង​លាតសន្ធឹង​លើ​ផ្ទៃដី​២៩៦៦គីឡូម៉ែត្រ​ការ៉េ​ ដែល​មាន៧​ស្រុក​ ៨០​ឃុំ ៦៩០ភូមិ​ និង​ប្រជាជន​សរុប​ចំនួន​៥៣២.០៧២​នាក់។

លោក​ អ៊ី រី​ ប្រធាន​មន្ទីរវប្បធម៌ និង​វិចិត្រ​សិល្បៈខេត្តស្វាយ​រៀង​បានអោយ​ដឹងថា​ “ប្រសាទព្រៃបាសាក់នេះ​បាន​កសាង​ឡើង​នៅ​ដើម​សតវត្សទី​៦តាម​រចនាបទ​ប្រាសាទ​សម្បូរព្រៃគុហ៍។”

លោក​ក៏បាន​អោយដឹង​អំប្រវត្តិ​នៃការកសាង​ប្រាសាទនេះថា ” កាល​ពីសម័យដើម​មានស្តេច​មួអង្គ​បាន​នាំពល​រេហ៍​មកកាន់​ទិស​អាគ្នេយ៍​នៃរាជធានី ហើយ​បាន​ព្រះ​ពន្លា​ជ័យ​នៅ​ត្រើយ​ខាង​កើត​នៃទន្លេ​វ៉ៃ​កូត្រង​តំបន់​ព្រៃ​បាសាក់​ ដើម្បី​ត្រៀម​បង្រ្កាប​ពួក​បះបោរ​ដែល​ធ្លាប​តែកើត​ឡើង​ញឹក​ញាប់​នៅ​តំបន់​នោះ​ គឺ​នៅ​ម្តុំ​ព្រះពន្លា ស្ថិត​នៅស្រុក​កំពង់រោទិ៍។ ហើយ​ក្រោយមក​លោក​បាន​អោយ​សង់​ប្រាសាទនៅ​ព្រៃ​បាសាក់​ព្រម​ទាំង​មាន​សង់វិមាន​តូច​ៗ​ជាច្រើន​ទៀត​សម្រាប់​ធ្វើ​ពិធី​ទេវរាជ និង​ជាកន្លែង​សម្រាប់គោរព​ដល់​ព្រះ​ពុទ្ធ​សាសនា និង​ព្រហ្មញសាសនា ហើយ​ក្រោយ​ពីដក​ទ័ព​ចេញពី​ការ​បង្គ្រាប​ពួក​បះបោរ​ប្រាសាទ​ព្រៃ​បាសាក់​ត្រូវ​បាន​ប្រជាជន​គោរព​ និង​រក្សារហូតមក​” ។

ដកស្រង់ចេញពីទស្សនាវដ្តី Cambodia the life

កំប្លែង ព្រំ ម៉ាញ

Posted in ភាពយន្ត by ប្រាក់ សុភី on ខែ​មីនា 11, 2008

មើលកំប្លែងនេះ​នឹកឃើញរឿងអតិតកាល កាលរៀនអនុវិទ្យាល័យ…..

អន្លង់វែង

Posted in ឧត្តមានជ័យ by ប្រាក់ សុភី on ខែ​មីនា 10, 2008

កាលពីថ្ងៃទី ៨ ខែ មីនា កន្លងទៅ ខ្ញុំបានធ្វើដំណើទៅកាន់ស្រុក អន្លង់វែងជាមួយពឪពុកមារបស់​ខ្ញុំទីនោះគឺមានទេសសភាពស្អាតខ្លាំងណាស់ ខាងក្រោមនេះជាការពណ៌នាខ្លះរបស់ខ្ញុំ។ ប្រសិនបើមានចំណាប់អារម្មណ៍អ្នករាល់គ្នាអាចទៅលេងបាន ព្រោះឥឡូវនេះ ផ្លូវ High Way សាងសង់ជិត​រូចរាល់ហើយ ចេញពីខេត្តសៀមរាប(១២០គម)។

ស្រុក​អន្លង់វែង​ ស្ថិតនៅបែក​ខាង​កើត​ទីរួមខេត្ត​ឧត្តមានជ័យ ចំងាយប្រហែលជា​ ១០០ គ.ម។ តំបន់នេះសិ្ថតក្រោមការ​គ្រប់គ្រង​របស់ខ្មែរក្រហមចាប់​តាំងពីឆ្នាំ ១៩៧៩ ដល់ ១៩៩៧ ដែលដឹក​នាំដោយ​កង់ទ័ពខ្មែរក្រហម​ ហើយវាជាតំបន់​ជីវិតចុងក្រោយ​របស់របបគ្រប់គ្រងខ្មែរក្រហម​។  ​នៅទីនេះ មាន​រូបសំណាកជាច្រើន​ដែល​បញ្ចាក់ពីស្ថានភាពរស់នៅរបស់កង​ទ័ព​ខ្មែរក្រហម។

ក្រោយពីការធ្វើសមាហរន្តកម្មនៅឆ្នាំ ១៩៩៧ ទីនេះបានក្លាយជាតំបន់ទេសចរណ៍កែរឆ្នៃ ហើយបានទាក់​​ទាញភ្ញៀវទេសចរណ៍ ជាច្រើនទៅទស្សនាតំបន់នេះ ហើយរាជរដ្ឋាភិបាល មានបំណងកែប្រែតំបន់នេះទៅជា​ក្រុង អន្លង់វែងក្នុងពេលឆាប់ៗនេះ។

ស្ថានភាព​រស់នៅ របស់ប្រជាជន​នៅទីនោះ នាពេលបច្ចុបន្បន្នគឹមានភាពធូរធាច្រើន ដោយសារទីនេះជាច្រកព្រំដែន កម្ពុជា-ថៃ ហើយ​ដីនៅទីនេះមានតំលៃថ្លៃផងដែរ នៅទីប្រជុំជន​អន្លង់វែង ១ ម៉ែត្រការេ តំលៃចាប់ពី ៥០ ទៅ ១០០ ដុល្លាឯនោះ។

ta-mok-lake.jpg

បឹងតាម៉ុក (ទីរួមស្រុកអន្លង់វែង)

khmer-rouge-cultural-site.jpg

រូបសំណាក់របស់កងទ័ពខ្មែរក្រហម នៅលើភ្នំដងដរែក

pol-pot.jpg

ផ្នូពុលពត​ នៅលើភ្នំដងរែក

danrek.jpg

កំពូលភ្នំដងរែក

ពិព័រណ៍​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា ឆ្នាំ​២០០៨

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​មីនា 7, 2008

នេះជាការតាំង​ពិព័រ​ណ៍វិទ្យាសាស្រ្ត​ និង​បច្ចេក​វិទ្យា ដែលរៀបចំដោយ G21 ស្ថិតនៅ សាលាតិចណូ​។ ក្នុងឱកាស​នេះ មានការលក់បច្ចុះតំលៃជាច្រើន ដូចជា គ្រឿងកុំព្យូទ័រ, Camera, USP Flash, Memory Card, មានការចាប់ឆ្នោត, មានការប្រគុំតន្ត្រី និងលេងល្បែងកំសាន្ត និង​មានការប្រើប្រាស់ Internet​ ឥតគិតថ្លៃពីក្រុម​ ហ៊ុន Online​ និង​ ClickNet។ កុំភ្លេចមកមើលណា! ចាប់ពីថ្ងៃនេះរហូត​ ដល់ថ្ងៃស្អែក កាន់លុយ​មក​ផង!។

សូមចុចលើរូបភាពដើម្បីមើលរូបពេញ

1.jpg

2.jpg

វីដេអូ Flash

Posted in ភាពយន្ត by ប្រាក់ សុភី on ខែ​មីនា 5, 2008

សូមមើលកំសាន្តជាមួយ​ Video Flash ឆាកប្រយុតកាប់ចាក​ជាមួយ​ Mouse Pointer។ វាល្អមើលម្យ៉ាងដែរតើ……

%d bloggers like this: