ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

Calculator Java Example

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​កុម្ភៈ 23, 2009

ពីម្សិលមិញ​ មិនដឹង​ទៅ​ខាងណាក៏នឺក​ឃើញ ចង់ធ្វើ​អី​មួយ​លេង​មើល​ ស្រាប់តែ​នឹកឃើញ​​ដល់​ការ​ប្រលង​ លឺ​គេនិយាយ​ថា​លោក​គ្រួ​ចាវា​ គាត់មាន​គំរោងចេញបីចំនុចៈ

1. User Interface

2. Event 

3. Stor data to file

calculator1

User Interface ដូចជា​អោយ​បង្កើត​ជា​ Calculator នឹង​ឯង អញ្ចឹងហើយ​ទើម រៀន​បង្កើត​ Calculator នឹង​ទៅ វាចំនេញបានដល់​ទៅពីរ​ចំនុច User Interface និង Event។ វាមិន​ Calculator អីអស្ចា គ្រាន់អាច បូក ដក គុណ ចែក​ ធម្មតានឹង តែសូមដាក់មក​ចែក​ចាយគ្នា បើសិន​ជាមានមិត្តអ្នកអានចង់ ទាញយកទៅ​ហើយកែរបន្ងែម​ខ្ញុំក៏មិន​ថាអីដែរ។

សូមទាញយក​ពីទីនេះ

Tagged with:

Student Hostel Management Project (Java)

Posted in java by ប្រាក់ សុភី on ខែ​កុម្ភៈ 5, 2009

រវាល់ខ្លាំងណាស់ ទាំងការងារនិងការសិក្សា ដល់ពេលជិតចប់មួយឆមាសគ្រប់មុខ​វិជ្ជាទាំងអស់សុទ្វតែមាន Assignment ខ្ញុំ​ទទួលបាន ៥ (៥/៦Assignment) ម្នាក់ឯងជាន់ក៏តែម៉ង រកដកដង្ហើមមិនរូច ៤ Assignments បានអោយលោកគ្រួអស់ហើយ តែយឺតជាងគេមុខវិជ្ជា Java ព្រោះមេរៀននេះលោកគ្រូបង្រៀនមិនដល់ចំនុចដែលអោយធ្វើ Assignment ដូច្នេះហើយទើបវាយឺត​ជាងគេ តែឥឡូវដល់ពេលត្រូវយកហើយ គបជួនរវល់នឹងការងារមេប្រញាប់យកទៀត សំណាងណាស់ខ្ញុំកំពុង​តែរវល់ដក ដៃមិនរួចពីការងារផង បានលោកគ្រូគាត់អនុញ្ញាតិ អោយរក Project ពីណាក៏បានដែរ តែនៅពេលយកអោយគាត់ត្រូវចេះការពារ​ អ្វីៗដែលដំណើការក្នុងនោះ ហាហា! ចាំអង្កាលទៀតទើបយកវាទៅ! Student Hostel Management ជា Project មួយដែលក្រុម​ខ្ញុំបានធ្វើកាលរៀននៅតិចណូ (បញ្ចាក់ Project នេះទើបយកពីផល្លី​ មិត្តរូមក្រុមរបស់ខ្ញុំទេ)។ សំរាប់ Project នេះនិស្សិតដែល រៀននៅតិចណូ ផ្នែក IT ពិតជាស្គាល់។

Student Hostel Management ជាកម្មវិធីមួយសំរាប់គ្រប់គ្រង់ ការស្នាក់នៅរបស់ និស្សិត ប្រចាំសាលា។ និស្សិតទាំងអស់ត្រូវស្នាក់នៅបន្ទប់ផ្សេងគ្នា ហើយបន្ទប់និមួយៗ មានលេខសំគាល់របស់វា។ ដើម្បីស្នាក់នៅនិស្សិត ទាំងអស់ត្រូវចុះឈ្នោះជាមុនជាមួយ និងលេខបន្ទប់ ហើយគេអាចបន្ថែម លុប និងបង្ហាញ់និស្សិតដែលរក្សាទុកក្នុង System នេះ។ រាល់ការស្នាក់នៅរបស់និស្សិត(Tenant)ទាំងអស់ត្រូវបានគិតប្រាក់ជារៀងរាលខែ ហើយ យើង អាចបង្ហាញថានិស្សិតណាមិនបង់ឬ ក៏បង់រូចហើយនៅក្នុង System នេះផងដែរ។

វាជា Project តូចមួយតែប៉ុណ្ណោះ សូមដាក់ចែកជួនជាសាធារណៈ មិនមានអាជ្ញាប័ណ្ណ អីទេបើចាប់អារម្មណ៍ អាចទាញយកបាននៅទីនេះ Student Hostel Management    រូមបញ្ចូលជាមួយការនែនាំការប្រើប្រាស់ទៀតផង។

 

នេះជាផ្នែកការងាររបស់ Student Hostel Management

student-hostel-management

ហើយនេះជា Class Diagram របស់ Student Hostel Management

shm-class-diagram

Tagged with:
%d bloggers like this: