ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

សំណាងចៃដន្យ

Posted in ពត៌មាន by ប្រាក់ សុភី on ខែកញ្ញា 20, 2011

សំណាងចៃដន្យ មិនដែលកើតមានចំពោះខ្ញុំនោះទេ អ្វីៗគ្រប់យ៉ាងគឺកើតឡើងពីការខិតខំប្រឹងប្រែងខ្លួនខ្ញុំផ្ទាល់។

កាលពីក្មេងខ្ញុំតែងគេងយល់សុបិន្តថា រើសបានលុយ រើសបានមាស ក្លាយជាអ្នកមាន ក្លាយជាមនុស្សអស្ចារ្យជាងគេ។ល។ តែអ្វីៗទាំងនេះបានតែក្នុងសុបិន្តរបស់ខ្ញុំ តែប៉ុណ្ណោះ មិនឃើញជាការពិតនោះទេ។

ក្រោយពីបញ្ចប់ថ្នាក់ទី១២ មកសុបិន្តបែបនេះលែងមកលងខ្ញុំទៀតហើយ ព្រោះខ្ញុំបានកំណត់ ហើយជឿថាសំណាងបែបនេះមិនងាយនឹងកើតឡើងនោះទេ វាសំណាងមួយលើ ម៉ឺន មួយសែន មួយលានដង បើចង់បានសំណាងពិតប្រាកដ ខ្ញុំត្រូវតែខំប្រឹងធ្វើការងារ នោះសុបិន្តខ្ញុំ នឹងក្លាយជាកាពិត “ចង់អោយទេវត្ដាជួយ ត្រូវជួយខ្លួនឯងជាមុនសិន”។

%d bloggers like this: