ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

គ្រាប់កាំភ្លើងផ្លោងធុនធំ ១០ សៀមបាញ់ចូលទឹកដីខ្មែរ

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​កុម្ភៈ 19, 2009

តាបប្រភពព័ត៌មានពីកោះសន្តិភា​ព​អោយ​ដឹងថា​ កាល​ពី​វេលា​ម៉ោង​ប្រមាណ១១​ព្រឹក​ថ្ងៃទី​ ១៧ កុម្ភៈ កន្លងទៅថ្មីនេះ​ គ្រាប់កាំ​​ភ្លើង​ផ្លោងធុនធំចំនួនប្រមាណជិត ១០គ្រាប់​ត្រូវ​បាន​ប្រភព​ព័ត៌ មានក្រៅ​ផ្លូវការ​នានា​នៅ​តំបន់​ព្រំដែន​កម្ពុជា-សៀម​​ជាប់​ស្រុក​កាប់​ជើង​ ខេត្ត​ស៊ី​សាកេត​ អះអាងថា​បាន​បាញ់​ចេញ​​ពីដីសៀម​មក​ធ្លាក់​ក្នុង​ទឹកដី​កម្ពុជា​ក្នុងជំរៅ​រាប់​គីឡូ​​ម៉ែត្រ ដោយគ្រាប់​ផ្លោង​ទាំង​នៅ​បាន​ផ្ទុះចំនូន ៧គ្រាប់​ និង៣​គ្រាប់ទៀត​មិន​ផ្ទុះ​បាន​ធ្លាក់ក្នុង​តំបន់​ភូមិ​បុស​ថ្មដូន និង​ជប់អង្គញ់​ ក្នុង​ឃុំគោក​ខ្ពស់ ស្រុក​ បន្ទាយអំពិល។ មន្ត្រី​យោធាកម្ពុជា​បានប្រាប់អោយដឹងខ្លះៗថា​ ពូកទាហានសៀមធ្វើ​សមយុទ្ធ​នៅ​ភូមិ​សាស្រ្ត​ឃុំ​អណ្តែតមុត ស្រុក​ កាប់ជើង ខេត្តស៊ីសាកេត ដែល​ទំនង​​ជា​​បាញ់ចេញ​ពីកាំភ្លើង​ដែល​គេបំពាក់លើ​រថ​ក្រោះ​មក​ធ្លាក់​ក្នុង​ដីខ្មែរ​​ធ្វើ​ឲ្យមាន​ប្រតិកម្ម។”

សំណាងហើយ​ដែលគ្រាប់កាំភ្លើង​ធំនេះ​មិន​ធ្លាក់ចំភូមិ​អ្នកស្រុករស់នៅ តែបើចំនោះតើមានប្រជាជន​ខ្មែរយើង​ប៉ុន្មាននាក់នឹង​បាត់បង់​ជីវិត​? តើរដ្ឋាភិបាលយើង​នឹងដោះស្រាយយ៉ាងណាចំពោះបញ្ហានេះ?

ព័ត៌មានទាក់ទង http://www.rfa.org/khmer/indepth/thailand-asked-to-clarify-on-shelling-incident-02182009073039.html

Advertisements
Tagged with: ,
%d bloggers like this: