ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

moonOS ប្រព័ន្ធ​ប្រតិបត្តការ Linux ថ្មីដែល​បង្កើត​ដោយ​ជនជាតិខ្មែរ

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​កុម្ភៈ 28, 2009

moonOS ជាប្រព័ន្ធប្រតិបត្តការ Linux ខ្មែរ​ថ្មីមួយ ដែលបង្កើត​ឡើងដោយ​លោក​ Chanrithy Thim។ OS នេះ​វាពឹង​ផ្អែកទាំង​ស្រុង​លើ Linux Distribution Ubuntu     ដែល​មាន​ពីរ​ផ្នែក​គឺ ប្រើ​​ KDE និង​មួយ​ទៀត​ប្រើ E17 ។ ពត៏មានលំអិត​សូមចួល​ទៅ http://www.moonos.co.cc  ។

moonOS 2 Main Edition Desktop


Tagged with: ,

អនុភាព​នៃការ​ដក​អាជ្ញាប័ណ្ណ ខេមបូស៊ិក

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​កុម្ភៈ 26, 2009

បើតាម​សំដី​របស់​លោក​នាយក​រដ្ឋ​ហ៊ុន សែន បាន​អោយ​ដឹង​ថា ខេម​បូស៊ិក​ នឹង​ត្រូវដក​អាជា្ញប័ណ្ណ ទោះ​បី​អាជា្ញប័ណ្ណ​នេះ​បន្ត​រហូត​ដល់​២០១១ ក៏ដោយ​ ក៏​ត្រូវដក​ចេញដែរ មិន​ត្រឹម​តែ​ប៉ុណ្ណឹង នៅ​មាន​កន្លែង​ល្បែង​ជា​ច្រើន​​នឹង​ត្រូវ​ដក​ចេញ​​ផង​ដែរ(ណាកា មិន​បាន​ដកចេញ​ទេ)។ ចំពោះ​ប​ញ្ហានេះ​លោក​បាន​គំរាម​ដក​អភិបាល​ខ័ណ្ឌណា ដែល​មិន​អនុវត្ត​បទ​បញ្ជានេះផងដែរ។

ជំពោះ​ដំណឹង​នេះ​ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​នឹង​សប្បាយ​ចិត្ត​ ហើយ​មាន​មនុស្ស​ប៉ុន្មាន​នាក់មិន​សប្បាយ​ចិត្ត? ហើយ​អនុភាព​នេះ​នឺង​ មាន​ជីវិតរស់ដល់​​រយៈពេល​ប៉ុន្មាន?

Tagged with: ,

Calculator Java Example

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​កុម្ភៈ 23, 2009

ពីម្សិលមិញ​ មិនដឹង​ទៅ​ខាងណាក៏នឺក​ឃើញ ចង់ធ្វើ​អី​មួយ​លេង​មើល​ ស្រាប់តែ​នឹកឃើញ​​ដល់​ការ​ប្រលង​ លឺ​គេនិយាយ​ថា​លោក​គ្រួ​ចាវា​ គាត់មាន​គំរោងចេញបីចំនុចៈ

1. User Interface

2. Event 

3. Stor data to file

calculator1

User Interface ដូចជា​អោយ​បង្កើត​ជា​ Calculator នឹង​ឯង អញ្ចឹងហើយ​ទើម រៀន​បង្កើត​ Calculator នឹង​ទៅ វាចំនេញបានដល់​ទៅពីរ​ចំនុច User Interface និង Event។ វាមិន​ Calculator អីអស្ចា គ្រាន់អាច បូក ដក គុណ ចែក​ ធម្មតានឹង តែសូមដាក់មក​ចែក​ចាយគ្នា បើសិន​ជាមានមិត្តអ្នកអានចង់ ទាញយកទៅ​ហើយកែរបន្ងែម​ខ្ញុំក៏មិន​ថាអីដែរ។

សូមទាញយក​ពីទីនេះ

Tagged with:

ដាច់​ភ្លើង ពីម្សិល​មិញរហូតមក​ដល់ពេលនេះ មិន​ទាន់មានភ្លើងប្រើទៀត

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​កុម្ភៈ 20, 2009

កាល​វេលា​ម៉ោង​ប្រហែល​៣​ល្ងាច​ម្សិលមិញ​នេះ​នៅក្រុម​ហ៊ុនដាច់​ភ្លើង​​រហូតដល់ពេលនេះ គិតទៅជិត​២៤​ម៉ោង​ហើយ​មិន​មាន​ភ្លើង​ប្រើដ៏ដែល។​ ខាតការងារអស់ជា​ច្រើន​ អ្វីៗគ្រប់​យ៉ាងគឺត្រូវ​ផ្អាកដំណើការ​។

យ៉ាប់ត្មង​ប្តូរ Office មក​កន្លែង​ថ្មីនេះ​មាន​បញ្ហារហូត​ ចូលមកដល់​មិន​ដឹងជា​អីផង​បាត់ Labtop មួយ​ធ្វើមិនដឹង កន្លែង​ផ្ញើ​ម៉ូតូ​ក៏មាន​បញ្ហា​ម្តង​ថា​ផ្ញើ​អញ្ចេះ​ម្តង​ថា​ផ្ញើ​អញ្ចុះ​ ចង់​វិល​មុខ​ហើយ​គ្រាន់​តែ​រឿង​កន្លែង​ដាក់​ម៉ូតូ​សោះនឹង។

កាល​ពីមុន​ Office នៅ​ Cambodiana ស្អីគេនោះ​មិនដែល​ខ្វល់ពីរឿងបាត​របស់ មិនដែល​ខ្វល់​ពីរឿង​ការ​ផ្ញើ​ម៉ូតូនោះទេ​​ តែប្តូរមកអាគា KBC (Korean Business Center) យ៉ាប់ណាស់​កន្លែង​ថ្មីនេះ​។

មិនដឹង​ថា​ពេលណាមាន​ភ្លើង​ប្រើទេ? ម្ចាស់​អាគានេះ​ក៏មិន​ព្រម​ទិញ​ម៉ាស៊ីន​ផ្ទាល់​ខ្ឡូនទៀត​ ជីវិត​ក្រុម​ហ៊ុន​ខ្ញុំ​គឺពឹង​ផ្អែក​លើ​អគ្គិសនី​ទាំង​ស្រុង​ បើលេង​តែយ៉ាងនេះ​ប្រហែល​ជាដាក់មេ​ប្រុច​មុន​កុង​ត្រា​ហើយ!

គ្រាប់កាំភ្លើងផ្លោងធុនធំ ១០ សៀមបាញ់ចូលទឹកដីខ្មែរ

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​កុម្ភៈ 19, 2009

តាបប្រភពព័ត៌មានពីកោះសន្តិភា​ព​អោយ​ដឹងថា​ កាល​ពី​វេលា​ម៉ោង​ប្រមាណ១១​ព្រឹក​ថ្ងៃទី​ ១៧ កុម្ភៈ កន្លងទៅថ្មីនេះ​ គ្រាប់កាំ​​ភ្លើង​ផ្លោងធុនធំចំនួនប្រមាណជិត ១០គ្រាប់​ត្រូវ​បាន​ប្រភព​ព័ត៌ មានក្រៅ​ផ្លូវការ​នានា​នៅ​តំបន់​ព្រំដែន​កម្ពុជា-សៀម​​ជាប់​ស្រុក​កាប់​ជើង​ ខេត្ត​ស៊ី​សាកេត​ អះអាងថា​បាន​បាញ់​ចេញ​​ពីដីសៀម​មក​ធ្លាក់​ក្នុង​ទឹកដី​កម្ពុជា​ក្នុងជំរៅ​រាប់​គីឡូ​​ម៉ែត្រ ដោយគ្រាប់​ផ្លោង​ទាំង​នៅ​បាន​ផ្ទុះចំនូន ៧គ្រាប់​ និង៣​គ្រាប់ទៀត​មិន​ផ្ទុះ​បាន​ធ្លាក់ក្នុង​តំបន់​ភូមិ​បុស​ថ្មដូន និង​ជប់អង្គញ់​ ក្នុង​ឃុំគោក​ខ្ពស់ ស្រុក​ បន្ទាយអំពិល។ មន្ត្រី​យោធាកម្ពុជា​បានប្រាប់អោយដឹងខ្លះៗថា​ ពូកទាហានសៀមធ្វើ​សមយុទ្ធ​នៅ​ភូមិ​សាស្រ្ត​ឃុំ​អណ្តែតមុត ស្រុក​ កាប់ជើង ខេត្តស៊ីសាកេត ដែល​ទំនង​​ជា​​បាញ់ចេញ​ពីកាំភ្លើង​ដែល​គេបំពាក់លើ​រថ​ក្រោះ​មក​ធ្លាក់​ក្នុង​ដីខ្មែរ​​ធ្វើ​ឲ្យមាន​ប្រតិកម្ម។”

សំណាងហើយ​ដែលគ្រាប់កាំភ្លើង​ធំនេះ​មិន​ធ្លាក់ចំភូមិ​អ្នកស្រុករស់នៅ តែបើចំនោះតើមានប្រជាជន​ខ្មែរយើង​ប៉ុន្មាននាក់នឹង​បាត់បង់​ជីវិត​? តើរដ្ឋាភិបាលយើង​នឹងដោះស្រាយយ៉ាងណាចំពោះបញ្ហានេះ?

ព័ត៌មានទាក់ទង http://www.rfa.org/khmer/indepth/thailand-asked-to-clarify-on-shelling-incident-02182009073039.html

Tagged with: ,

វិញ្ញសារ Network ប្រលងថ្ងៃដំបូងនៅ​ NORTON

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​កុម្ភៈ 18, 2009

routerខាងលើ​នេះ​ជាប្រពន្ទ័ Network ដែលខ្ញុំត្រូវ Configur មាន Cisco router ចំនូន៥គឺ៖

-USA

-KOREA

-PARIS

-CANADA

-NEWYORK

មិនសង្ឃឹមថាជាប់ទេព្រោះបានធ្វើតែ ២ Routers ក៏ដល់ម៉ោង ព្រោះខាត់ពេលអស់ ៣០នាទី រង់ចាំសំបុត្រអនុញ្ញាតិចូល​ប្រលង​ យ៉ាប់ត្មង​ខ្ញុំ​មិនមាន​កាតនិស្សិត គេមិនអោយចូល​ប្រលង​ ទាល់​តែទៅសុំលិខិត​អនុញ្ញាតិ​ ទើបបានចូល​ប្រលង ហេតុតែមិនដែល​ប្រលង​នៅ Norton ចូលថ្ងៃទីមួយ លើកទីមួយ ចូលដល់ស៊យវិញខាតពេលអស់កន្លះ​ម៉ោង​ 🙂 លំហាត់ធ្វើ​មិនហើយទៀត។

ដល់តាអញ្ចឹងមិនដឹង​ថាបន្ទោសអ្នកណាទេ បើថាអោយខ្លូនឯង​ក៏មិន​ត្រូវព្រោះមិន​ដឹង​​ទំនៀម​ទំលាប់ បន្ទោសមិត្តភ័ក្រ្តក៏មិន​ត្រូវ ព្រោះគេ​ស្មាន​ថា​យើង​ដឹងដែរ ហើ! ចាត់ទុកជាបទពិសោធន៍ល្អមួយចុះ។ 

ខាងក្រោមនេះជាសំនួរដែលខ្ញុំត្រូវធ្វើចំពោះ Router ទាំងប្រាំនេះ(មិន​បាន​ចាំ​សំនួរ​លំអិត​ទេ តែ​គ្រាន់​តែ​ចាំ​លំដាប់​វាបែប​នេះ​)។

II.2. Configur Cisco Router(30p)

1. Set Password

   a. enable  mode

  b. console port

 c. connection thought telnet

2. set  interface

  a. set IP Address

  b. change status

  c. set clock rate  

3. Router Rip

4. Save configuration

Tagged with:

ថ្ងៃនេះ ជាថ្ងៃប្រលងដំបូង

Posted in អំពីខ្ញុំ by ប្រាក់ សុភី on ខែ​កុម្ភៈ 17, 2009

ចាប់ផ្តើម​បើក​ឆាក់​ផ្លាម គឺ​មុ​ខវិជ្ជា Network មុន​គេ​ត្មង ចូល​រៀន​បា​នតិច​តួច​ណាស់​មុខ​វិជ្ជា​នេះ​ មួយ​ឆមាស​​ចូល​រៀន​​បាន​ប្រហែល​ជា​៨​ដង​ដែរ​  :)។ ព្រោះ​ម៉ោង​ Network នេះ​ត្រូវ​ម៉ោង​ចុងក្រោយ ហើយ​ត្រូវ​ថ្ងៃសៅរ៍​ទៀត ល្មម​ៗ​ដាក​មេ​ប្រូច​ត្មង! មិន​ដឹង​ប្រលង​យ៉ាង​មេច​ទេខ្ញុំ បើមិនចេះអី​មួយង​ផង​​នឹង។​ ការ​ប្រលង​ប្រព្រឹត្ត​ទៅ​ម៉ោង 18h00-19h30 ថ្ងៃ​​នេះ​ឯង។ គិត​ថា​ចេញ​ពី​ធ្វើការ​ប្រញាប់​បន្តិច ទៅ​រក​អាប្រូយ៉ុង​​ក្រែង​បាន មួយង ពីរង​ នឹង​គេ​ព្រោះ​មិ​នសូវ​ចូល​ចិត្ត​ប្រលង​សង​ទេ​ តែ​ខ្ជិល​រៀន។

ហើយថ្ងៃទី១៩ ប្រលង VB រឹតតែមិនចេះទៅទៀត ថា Network ទៅមិនសូវបាន​ចូល​រៀន ចំនែក ​អា VB នេះ​បាន​ចូលរៀនញឹក​ណាស់ដែរ​នៅ​តែមិន​ចេះ ចឹងបាន​ថា​យ៉ាប់ត្មង​ញុំ​នេះ រក​សង្ឃឹម​អី​មិន​បាន​សោះ។

The best PHP frameworks for developers

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​កុម្ភៈ 16, 2009

សំរាប់ Web developer ពិតជាស្គាល់ខ្លះហើយ អំពី PHP Frameworks បើសិនជាយើងប្រើ Framework ទាំងនេះពិតជួយសំរូល​ដល់​ការងារយើង​ច្រើនណាស់ ក្នុង Develop Website ហើយលឿនទៀតផង មិនត្រឹមតែប៉ុណ្ណឹង កូដរបស់យើងបានរៀបចំ​តាម​លក្ខណៈ​​​​ស្តង់ដា MVC (Model View Controller) ដែលធ្វើអោយការងាយើងមាន​លក្ខណៈ ងាយស្រូលក្នុងការកែរប្រែរនៅថ្ងៃក្រោយ។ ខាងក្រោមនេះខ្ញុំសូមនែនាំ PHP Framework  មួយចំនួនដែលគេពេញនិយមសព្ទថ្ងៃនេះ​៖

1 cakephp
php-2

CakePHP is a rapid development framework for PHP that provides an extensible architecture for developing, maintaining, and deploying applications.

Read more…

 
(more…)

Tagged with: ,

ពិភពក្រលាប់ចក្រ

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​កុម្ភៈ 13, 2009

ទាំងនេះជារូបភា ពេលខូបកំណើតរបស់ Mr. Willem Paling

 

លិខិតអញ្ជើញ

លិខិតអញ្ជើញ

  (more…)

Ajaxloader

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​កុម្ភៈ 12, 2009

ajax-loader

ajax-loader1

Bar Ajax loader

 

37

នេះជាគេហទំព័រដែលអោយយើង​ទាញយក Style Ajaxloader ដែលយើងបានឃើញ គេប្រើជា​ញឹកញាប់ក្នុងគេហទំព័រ នៅពេលដែល​យើងចុចលើតំណរអ្វីមួយ ហើយត្រូវការរង់ចាំ រហូតដល់ទិន្នន័យបានបង្ហាញចេញមក​។ ការដែលយើងរងចាំនោះ គឺ​ឃើញមានសញ្ញា load ចេញ​មក​(ដូចរូបខាងលើ) ដែលបញ្ចាក់ប្រាប់ថា សូមរងចាំបន្តិច នោះជារូបភាព GIF Animation គឺយើងអាចរចនាវាតាម កម្មវិធីជាច្រើន​។ តែគេហទំព័រទាំងនេះគ្រានចំនាយពេលមួយរយៈពេលខ្លី គឺលោក​អ្នកអាច​រើស​យករូបណាមួយ ហើយជ្រើសរើស​យក​ពណ៏តាមចិត្តចង់បាន រូចហើយ Generate វានោះលោកអ្នក នឹងឃើញរូប​បង្ហាញ​ចេញមក ប្រសិនបើចង់បានសូមទាញយកវាសំរាប់ប្រើថៃ្ងក្រោយ។ 

http://www.ajaxload.info/    ផ្តល់ជួន Ajax loader ជាលក្ខណៈ 2d ។

 

ajaxload.info

ajaxload.info

http://preloaders.net ផ្តល់ជួន Ajax loader ជាលក្ខណៈ 2d  និង 3d។

 

ajax_com

Preloaders.net

 

Tagged with: , ,
%d bloggers like this: