ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ផ្លូវ​ជាតិលេខ ៦៨​ នឹង​បើក​សម្ពោធ​នៅថ្ងៃទី៥ ខែធ្នូ​ខាង​មុខ​នេះ

Posted in ពត៌មាន by ប្រាក់ សុភី on ខែវិច្ឆិកា 30, 2009

ផ្លូវជាតិ​លេខ​ ៦៨ ពី​ក្រឡាញ់​ ទៅ​អូស្មាច់ នឹង​ត្រូវ​ជួស​ជួល​សាង​សង់​ឡើង​វិញ​ក្រោម​ថវិកា​កម្ចី​ពី​ប្រទេស​សៀម​ប្រមាណ​ជាង​៤០លានតុល្លា​ តែ​ត្រូវ​ប្រទេស​មួយ​នេះ​ប្រកាស​លុបចោល​វិញ​ចំពោះ​ថវិកា​កម្ចី​នេះ​ ដែល​ធ្វើ​អោយ​រាជ​រដ្ឋាភិបាល​កម្ពុជា​​ មាន​ប្រតិកម្ម​ប្រកាស​លុប​កិច្ច​ព្រមព្រៀង នេះ​ផង​ដែរ។

ទោះ​ជា​មិន​មាន​ថវិកា​​កម្ចី​ពី​សៀម​ជា​យ៉ាង​ណា​​ក៏​ដោយ ក៏​ផ្លូវ​មួយ​នេះ​មិន​បាន​ផ្អាក​ការ​សាង​សង់​ដែរ​​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ លោក​ កុយ គង បាន​និយាយ​ថា​ សម្តេច​ហ៊ុន សែន​​ នាយ​ក​រដ្ឋ​មន្រ្តី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​អញ្ជើញ​ជា​អធិបតីភាព​ ​ក្នុង​ពិធី​សម្ពោធ​ ចំពោះការ​ជួស​ជួល​ផ្លូវ​ជាតិ​នេះ នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០០៩​ខាង​មុខ​នេះ ​ដែល​ជា​ថវិកា​របស់​ខ្មែរ​ ប្រមាណ​ជា​ ៤១​លាន​​​ដុល្លារ។

ទង្វើ​របស់​នាយក​រដ្ឋ​ថៃ អាភីស៊ីត​ នេះ​បាន​ធ្វើ​អោយខ្លួន​ឯង​ផុង​​ទៅ​ក្នុង​​ជម្រៅ​នៃ​បញ្ហា​​កាន់​តែ​ជ្រៅ​ទៅ​ៗ ចេញ​ក្រឡា​មក​ម្តង់​ណា​មិន​ដែល​ឈ្មះខែ្មរ​ទេ។ រឿង​បិត​ព្រំដែន​ក៏​អញ្ចឹង ចេញ​មក​ប្រកាស​ក្ដែងៗ​ថា​បិទ​ព្រំដែន ដល់​គេ​អោយ​បិទ​បែរ​ជា​មិន​ហាន​បិទ​ទៅ​វិញ មកដល់​ពេល​នេះ​ ប្រកាស​លុប​កិច្ច​ព្រមព្រៀង​កម្ចី​ថវិកា​ ដល់​គេ​ប្រកាស​លុប​​​​ដែរ បែរ​ជា​និយាយ​ថា​ច្រឡំ​ហើយ​រឿង​នេះ​យើង​អាច​និយាយ​គ្នា​បាន​ចំពោះ​​កិច្ច​ព្រមព្រៀង​នេះ។ ចុះ​អោយ​នរណា​គេ​ជឿ​បាន បើ​វា​និយាយ​ម្ដង​អញ្ចេះ​ម្ដង​អញ្ចុះ​​ដូច​កូន​ក្មេង​អញ្ចឹង?

តើ​លោក​អ្នក​​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ចរិត​ អាភិស៊ីត?​ តើ​យើង​គួរ​តែ​ជឿ​វា​មែន​ទេ?

សយ​ សុភាព ជួប​អ្នក​ខ្លាំង​ពិត​ប្រាកដ

Posted in ពត៌មាន by ប្រាក់ សុភី on ខែវិច្ឆិកា 27, 2009

កាល​ពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ ក្នុង​កិច្ច​ពិភាក្សា​ប្រចាំ​ថ្ងៃ​នៅ​ស្ថានីយ​ទូរទស្សន៍ CTN ជា​មួយ លោក​ជុំ​ កុសល ​ លោក​ សយ​ សុភាព បាន​កោត​សរសើរ​យុវជន​ខ្មែរយើង​​ ថា​មិន​ធម្មតា​ទេ​ ពិតជា​ពូកែ​​មែន ដែល​បាន​ជួយ​ស្រោច​ស្រង់ គេហទំព័រ​​របស់​លោក​អោយ​រស់រាន​មាន​ជីវិត​ឡើង​វិញ  ខ្ញុំ​បាន​ស្តាប់​តែ​ពាក្យ​សរសើរ​របស់​គាត់​ចុង​ក្រោយ​នេះឯង មិន​ដឹង​ថា​គាត់​ម្នាក់​នោះ​ឈ្នោះ​​អី​ទេ មាន​បង​ប្អូន​ណាស់​ស្គាល់គាត់?

តាម​កំណែ​ទំរង់ក្រោយ​នេះ​ខ្ញុំ​ថា​ ដើម​អំ​ពិល​ ពិត​ជាបាន​កែរ​ប្រែ​ច្រើន​មែន​ ទាំង​រូប​រាង បច្ចេក​ទេស​នឹង​ ល្បឿន​នៃ​ដំណើការ​របស់វាផងដែរ អាច​ទទួល​យក​បាន។

សូមើល​ទីនេះផងដែរ សយ សុភាព​ ថា IT ខ្មែរអន់

ខ្លាំង​អី​លុប​កិច្ច​ព្រម​ព្រៀង​ខ្ចី​លុយ​ ខ្ញុំ​ក៏​ប្រកាស់លុប​ចោល​ដែរ

Posted in ពត៌មាន by ប្រាក់ សុភី on ខែវិច្ឆិកា 27, 2009

នៅ​ថ្ងៃ​សុក្រ​នេះ ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ប្រកាស​​លុប​ចោល​​កិច្ច​​ព្រមព្រៀង​​កម្ចី​ប្រាក់​ចំនួន​ ជាង​៤០​លាន​ដុល្លារ​​​​ពីសៀម​ ដើម្បី​សាង​សង់​ផ្លូវ​ជាតិ​លេខ​៦៨ ពី​ក្រឡាញ់​ទៅ​ អូ​ស្មាច់​ បន្ទាប់​ពី​ប្រទេស​សៀម​ប្រកាស​លុប​កិច្ច​ព្រមព្រៀង​នេះ។

មាន​អី​គួរ​អោយ​អស្ចារ្យ​ម៉ា​ប៉ុណ្ណឹង​នោះ! សេដ្ឋី​ស្រុក​ខ្មែរមាន​​​ម៉ាគគោក​​​ ម្នាក់​តែ​​ ៤​ម៉ឺន​​តុលា​គ្រាន់​បាត់​ទៅ​ហើយ ខ្ជិល​ទុក​នាំ​ថោក ​លុប​ចោល​តា​ម៉ង​ទៅ។ ​កុំ​តែ​ផ្លូវ​​នោះ​ពូក​ឯង​ជញ្ជួន​ទំនិញ​ចូល​ស្រុក​យើង​ច្រើន​ជាង កុំ​​អី​​យើង​មិន​ទៅ​ខ្ចី​ទេ ខ្វះ​អី​អ្នក​អោយ​យើង​ខ្ចី តែ​ខ្ជិល​ទៅ​ពឹង មាន​ប្រទេស​ខ្លះ​អោយ​​យើង​រាប់​រយ​លាន​តុលា​មិន​ទាំង​យក​សំណង​ផង​ យើង​មិនថា អិះលុប​ចោល​ទៅ​ទុក​ក៏​មិន​ចំនេញ​ដក់​ចេញ​ក៏​មិន​ខាត បើ​ឯង​លុបចោល​ហើយ។

Tagged with:

Search Engine Optimization (SEO) Part 1

Posted in ពត៌មាន by ប្រាក់ សុភី on ខែវិច្ឆិកា 24, 2009

ខ្ញុំ​ចង់​អោយ​ Website របស់​ខ្ញុំ​ស្ថិត​នៅ​លំដាប់​ទី​មួយរបស់​​​ Search Engines ! នេះ​ជា​បំណង​ប្រាថ្នា​សម្រាប់​ម្ចាស់ Website គ្រប់រួប​ចង់បាន​កាលណា​អ្នក​ទស្សនា​(Vistor) ចង់​ស្វែង​រក​ពាក្យ​អ្វីមួយ​ដែល​ទាក់​ទង​​ទៅ​នឹង​ សេវា​កម្មរបស់​គេ នៅ​ក្នុង​ Search Engine  វា​ជា​វិធី​ដែល​ជួយ​ផ្សព្វ​ផ្សាយ​អោយ​ Website របស់​គាត់​​មាន​ភាព​ល្បី​ល្បាញ​​ ហើយ​ទាក់ទាញ​បាន​អតិថជន​ច្រើន​ដោយ​មិន​បាច​ចំណាយ​ប្រាក់ តែការ​ចង់​បាន​នេះ​វា​មាន​ផល​វិបាក​ច្រើន​ ព្រោះ​មាន​គេ​ហទំព័រ​ច្រើន​ណាស់​ ដែល​មាន​សេវាកម្ម​ប្រហាក់​ហែល​គ្នា​ នៅ​លើ​ពិភព​ Internet ។​ ខាង​ក្រោម​នេះ​ជា​វិធីសាស្ត្រ​ខ្លះ​ដែល​ជា​បទពិសោធន៍​របស់ខ្ញុំ​បាន​មក​ពីការសិក្សា​​ និង​ការ​នុវត្តន៍​ផ្ទាល់ សម្រាប់​ធ្វើ​អោយ​គេ​ហទំព័រ​​ក្លាយ​ទៅ​លំដាប់​ទី​មួយ នៃ​លទ្ធផល​ ស្វែងរកនៅ​ក្នុង​ Search Engines និង​ Resource មួយ​ចំនួន​ទាក់​ទង់នឹង SEO

១. អ្វី​ជា SEO

Wikipedia: Search Engine Optimization ជា​ដំណើរកានៃ​ការ​កើតចំនួន​ ឫ​បរិមាណ​នៃចំនួនអ្នក​ទស្សនា​(traffic) របស់ Website មួយ​តាម​រយៈ Search Engines ដោយ​វិធី​ធម្មតា “natural”  ឫមិន​ចំនាយ​ថវិការ ដែល​ផ្ទុយ​ពី search engine marketing (SEM) ដែល​ត្រូវបានចំនាយថវិកា ដើម្បី​អោយ​ Website មាន​ traffic កើនឡើង។
(more…)

www.nokorwat.com ជាអ្វីទៅ?

Posted in ពត៌មាន by ប្រាក់ សុភី on ខែវិច្ឆិកា 24, 2009

គូអោយ​ឆ្ងល់​ណាស់ តើគេ​ចង់​ធ្វើ​អីទៅ? តើ​នរណា​អាចដឹងថា​គេហទំព័មួយ​នេះ​( www.nokorwat.com)ធ្វើអ្វីដែរ? ថា​មានតែតាម​ក្រុម​ហ៊ុន​ ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ តាម​ទូរទស្សន៍ ប៉ាដានានា តែ​ឥឡូវ​មាន​​នៅ​តាម​បណ្តាញ​ Internet ទៀត​ផង! ពិត​ជាពិសេសមែន​ខ្មែរ​យើង​កាន់​មាន​គំនិត​ឆ្នៃ​ប្រឌិត​កាន់តែច្រើន​ហើយតើ។


Video អគ្គិភ័យ​ ឆេះ​ផ្ទះ​ជាង​ ២០០ ខ្នង និង​ទីស្នាក់ការ​ប៉ុសិ៍ សង្កាត់​ច្រាំង​ចំរេះ​២

Posted in ពត៌មាន by ប្រាក់ សុភី on ខែវិច្ឆិកា 20, 2009

ខាង​ក្រោម​នេះ​ ជា​ Video ពណ៌នា​អំពី​ស្ថានភាព​​ អគ្គិភ័យ​នៅ​ច្រាំង​ចំរេះ២​​ កាល​ពី​ម្សិលមិញ​នេះ​​ ដោយ​លោក​ សយ សុភាព។ នេះ​ជាហេតុ​ការណ៍​អគ្គិ​ភ័យ​ដែល​មិន​​ធ្លាប់​ជួប​ប្រទះ​ពីមុន​មក​ក្នុង​ស្រុក​ខ្មែរ។

សួស្ដី​ប្រិយ​មិត្ត​​​

Posted in ពត៌មាន by ប្រាក់ សុភី on ខែវិច្ឆិកា 16, 2009

ចំនួន​ពីរ​ថ្ងៃ​ ដែល​ខ្ញុំ​មិន​​បាន​​មក​អើត​ប្លក់​របស់ខ្ញុំ​​ ព្រោះ​ជាប់រវាល់ សូម​អគុណ​ចំពោះ​​ការ​ចំនាយ​​ពេល​វេលា​ដ៏មាន​តម្លៃ​​របស់​មិត្ត​អ្នក​អាន​ទាំង​អស់​​គ្នា​ និង​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្លក់​របស់​ខ្ញុំ ហើយ​ក៏សូម​អភ័យ​ទោស​សម្រាប់​វាចា​ប្រិយ​មិត្ត​មួយ​ចំនួន ​ដែល​យឺត​យ៉ាវ​​មិន​បាន​​បង្ហាញ​វាចា​របស់​លោក​អ្នក​។

ទាក់​ទិន​នឹង​ការ​ចុះ​ផ្សាយ​អំពី ការ​រាក់​អួល​របស់​គេ​ហទំព័រ​ដើម​អំពិល ខ្ញុំ​មិន​មាន​បំណង​អ្វី​ក្រៅ​ពី​ចង់​អោយ​ គេហទំព័រ​មួយ​នេះ​ដំណើ​រការ​បាន​រលួន​ ព្រោះ​វា​បាន​ផ្តល់​ព័ត៌​មាន​ទាន់ហេតុការណ៍​​ដល់​ប្រជា​ពល​រដ្ឋ​ទាំង​ក្នុង​ស្រុក​ នឹង​ក្រៅ​ស្រុក​។ បើ​តាម​សម្តី​អ្នក​បញ្ចេក​ទេសអោយ​ដឹងថា IP ​ ដែល​បាន​ចាប់​ទុក​បញ្ចាក់​មួយ​ភាគ​ធំនៃ​អ្នកវាយប្រហារ​គីនៅគ្នុង​ស្រុក​តែម្តង យោង​តាម​វាចា​របស់​ កូន​ខ្មែរ​យើងដែល​បាន​បញ្ចេញ​មតិ ក្នុង​អត្ថបទ​របស់ខ្ញុំ សយ​ សុភាព​ ថា​ITខ្មែរ​អន់ ខាងក្រោម​នេះ​ជា​សម្តី​ទាំងស្រុងរបស់គាត់

“និយាយតាមត្រង់ទៅវិបសាយដើមអំពិលទទួលភ្ញៀវ ៤០០០០​ ទៅ ៦០០០០​ នាក់ក្នុងមួយថ្ងៃៗ មិនដែលមានបញ្ហាទេមួយខែចុងក្រោយ បន្ទាប់ពីត្រុវបានបង្ហោះលើ VPS of SERVING WEB ទើបតែដល់ពេលថាក ស៊ីនមកស្រុកខ្មែរ និងបន្ទាប់ពីទទួលបានសិទ្ធអោយចូលយកព៌តមាន​ទាន់​ហេតុការណ៏ ក៏ស្រាប់ទទួលបានការវាយប្រហារទៅលើ httpd service and mySQL over floating…

សូមជំរាបថា រាល់ IP ដែល​បាន​ចាប់​ទុក​បញ្ចាក់​មួយ​ភាគ​ធំនៃ​អ្នកវាយប្រហារ​គីនៅគ្នុង​ស្រុក​ តែម្តង (IP from MPTC) ក្នុងខណះ​ដែល​មាន​មួយ​ចំនួន​គឺ​មក​ពី​ថៃ

Please understand that even US Homeland Security, WhiteHouse, Microsoft, … and more could not really face with DDOS attack if in case of there is except they stop attacking…

ខ្ញុំមិនមានការវាយប្រហាររឺគាំទ្រអ្វីទេក្នុងនាមជាអ្នកបច្ចេកទេសម្នាក់នោះ សំរាប់រឿងនេះ ខ្ញុំនៅកណ្តាល និងមិនមានចរិតក្អេងក្អាងអ្វីដែរ និយាយត្រង់គឺសាមញ្ញ។”

នេះ​អាច​បញ្ជាក់បាន​ថា​ អ្នកទស្សនា​គេហទំព័រ​ដើម​អំពិល​ ក្នុង​ស្រុក​យើង​ច្រើន​រហូត​ដល់ ក្លាយ​ជា​អ្នក​វាយ​ប្រហា។ នេះ​ក៏ដោយ​សារ​ការ​ស្រេក​ឃ្លាន​ចង់ដឹង​ចង់​លឺ​ ពីស្ថាន​ភាពព័ត៌មាន​ក្នុង​ស្រុក​យើង​វា​ដំណើរការ​ដល់​ណា​ហើយ។ និយាយត្រង់​ទៅ​ពេល​ដែល​ស្ថានការ​ក្តៅ​គគុក​រវាង​ខ្មែរ​នឹង​សៀម ខ្ញុំ​បាន​ព្យាយាម​បើក​មើល ដើម​អំពិល​ម្តង​ហើយ​ម្តង​ទៀត​ៗ ខណៈ​ដែល​ដើម​អំពិល​មាន​បញ្ហា​រអាក់រអួល ព្រោះ​តែចង់ដឹង​ព័ត៌មាន ចំនែក​អ្នក​រាល់គ្នា​យ៉ាង​មេចដែរ? តើ​អ្នក​រាល់​ចង់ដឹង​ព័ត៌មាន​ទាន់​ហេតុការណ៏​​ដូច​ខ្ញុំដែរទេ?

ជា​ទីបញ្ចប់សូម​ថ្លែង​អំគុណ​ម្តង​ទៀត ដល់​ប្រិយមិត្ត​បានមក​កាន់​​ប្លក់របស់​ខ្ញុំ និង​លោក​ សយ​ សុភាព​ផងដែរ​ដែលបាន​ផ្តល់​ព័ត៌ាមាន​ទាន់ហេតុ​ការណ៍​។



សយ​ សុភាព​ ថា​ITខ្មែរ​អន់

Posted in ពត៌មាន by ប្រាក់ សុភី on ខែវិច្ឆិកា 13, 2009

រូបភាព ពី whoincam

កាល​ពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​ ទី១២​ កន្លង​​ទៅនេះ ក្នុង​កិច្ច​ពិភាក្សា​របស់​បណ្ដាញ​ទូរទស្សន៍​​ CTN ដែល​មាន​លោក​សយ ​សុភាព និង​ លោក​ជុំ កុសល​ ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ។ លោក​សយ​ សុភាព​បាន​និយាយ​ថា​ គេហទំព័រ​របស់លោក​​ www.dap-news.com ត្រូវ​បាន​បិទ​មិន​អោយ​ដំណើរការ​ ដោយ​ពួក​ hacker​ មក​ពីខាងក្រៅ  អំឡុង​ពេល​ដែល​លោក​ថាក់ស៊ីន​បាន​ចូល​មក​ស្រុក​ខ្មែរ​។

លោក​ក៏បាន​រាយការណ៍​ទៅ​លោក​ខៀវ​ កញ្ញរិទ្ធិ ​ដែរ​អំពី​បញ្ហា​នេះ​ ហើយ​លោកខៀវ​ កញ្ញរិទ្ធិ ក៏​បាន​បញ្ជូន​អ្នក​ IT ខ្មែរ​ពីរបី​នាក់​មក​ជួយ​លោក​សយ​ សុភាព​ដែរ​ តែ​លទ្ធផល​មិន​បាន​ការ​ទេ ដោយ​សារ​ការ​វាយ​ប្រហារ​​នោះ​​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ពេក​ទើប​អ្នក​ទាំង​នោះ​​មិន​អាច​ជួយ​បាន​​។ លោក​បាន​និយាយ​បន្ត​ទៀត​ថា​ដោយសារ​ វិស័យ​ IT ស្រុក​ខ្មែរ​នៅ​មាន​កម្រិត​ទើប​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន

តាម​ការ​ពិត គេហទំព័រ​មួយ​នេះ គឺ​ល្បឿន​នៃ​ដំណើរការ​របស់​វា​យឺត​ជា​យួរ​មក​ហើយ ​អាច​​​មក​ពី​ Server តូច​ពេក​ មិន​អាច​ទទួល​អ្នក​ទស្សនា​បាន​ច្រើន​ បើ​អ្នក​ទស្សនា​ច្រើន​លើស​កំណត់ វា​នឹង​បិទ​មិន​អោយ គេហទំព័រ​​នេះ​ដំណើការតែ​ម្តង់ និង​មួយ​ទៀត​ដោយ​សារ​ការ​​ដាក់​រូបភាព​ ដែល​មាន​ទំហំធំៗ ចួល​ទៅក្នុង​អត្ថបទនិមួយ​ៗ។

ហេតុ​អ្វី​បាន​ជា​ Hacker អាច​ចូល​បាន?

នេះ​ដោយ​សា​តែ​ Security របស់​ Server អន់​ពេក​មិន​អាច​ធានា​ សុវត្ថិ​ភាព​របស់​គេហ​ទំព័រ​នោះ​បាន។​ នរណា​ក៏ដឹង​ដែរថា​ ដើមអំពិល​ បាន​ទិញ​ hosting ពី Servingweb ដែរ ដែល​ Server នោះ​ស្ថិត​នៅ​សហ​អាមេរិក។ បន្ទាប់​ពី​មានការ​​​រអាក់រអួល​ពេល​ដែល​លោក​ថាក់ស៊ីន​ចួល​ស្រុក​ខ្មែរ​ ម្ចាស់​ hosting បាន​ប្តូ​ Server របស់​ដើម​អំពិល​ទៅ ​isolate server វិញ​ម្តង​ តែនៅ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ដដែល​ រហូត​មកដល់ពេល​នេះ​ ដើម​អំពិល​មិន​ទាន់ងើបមុខ​រួច​ទេ។

អភិសិទ្ធិ កោះហៅ​ក្រុម​ព្រឺក្សាសន្តិ​ជាតិ ជួបជាបន្ទាន់

Posted in ពត៌មាន by ប្រាក់ សុភី on ខែវិច្ឆិកា 12, 2009

Bankokpost: បន្ទាប់​ពី​ការ​បដិសេធ​មិន​ធ្វើ​បត្យាប័ន​ថាក់ស៊ីន របស់រាជរដ្ឋបាល​កម្ពុជា ​នាយក​រដ្ឋមន្ត្រី​សៀម​ អភិសិទ្ទិ វាចាជីវ៉ា បាន​កោះហៅ​ក្រុម​ព្រឹក្សា​សន្តិសុខ​​ជាតិ​ជួប​ជាបន្ទាន់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ជំនូបនោះ​រូមមាន​ឧប្បនាយក​រដ្ឋមន្ត្រី សុថេប ថងសុបាន រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ប្រាវីត វុងសុវុន អនុរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក​ ប៉ូចុង វុង​ត្រារដ្ឋ​ អ្នក​ដឺនាំ​កង​កំលាំង​ប្រដាប់​អាវុធ និង លេខាធិការ​អចិន្ត្រៃយ៍​នៃក្រសួង​ការបរទេស​ជាច្រើន​អ្នក​ទៀត បាន​ចូល​រួម។

ជំនួប​នេះ​គឺ​ពិក្សា​លើ​បញ្ហា​ទំនាក់​ទំនង​រវាង​ កម្ពុជ-សៀម បន្ទាប់​ពី​ប្រទេស​ជិត​ខាង​មួ​យ​នេះ​បាន​បដិសេធ​សំណើ​ធ្វើ​បត្យាប័ន អតិនាយក​រដ្ឋមន្ត្រី ​ដែលដេញ​ចេញ​ពីតំណែង ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា​ តាមសំណើ​ធ្វើ​បត្យាប័ន​របស់រាជ​រដ្ឋា​ភិបាល​សៀម។

កំណត់​ត្រា​ទួត​ការ​ធ្វើ​បត្សាប័នលោក​ថាក់ស៊ីន

Posted in ពត៌មាន by ប្រាក់ សុភី on ខែវិច្ឆិកា 12, 2009

ខាង​ក្រោម​នេះ​ជា​សំណើ​ការ​របស់​ស្ថាន​ទួត​សៀម​ប្រចាំ​ក្រុង​ភ្នំពេញ ផ្ញើ​ជួន​ក្រសួង​ការបរទេស​កម្ពុជា សូម​ចាប់ខ្លួន​លោក​ថាក់ស៊ីន​ និង​ធ្វើ​បត្យាប័ន​​រួបគាត់​ទៅស្រុក​សៀម​វិញ និង​មួយ​ទៀតជាលិខិត​ឆ្លើយ​តប​បដិសេធ​ធ្វើ​បត្យាប័ន​លោក​ថាក់ស៊ីន​​ របស់​ក្រសួងការបរទេ ផ្ញើ​ជួន​ស្ថាន​ទួត​សៀម។

សំណើរបស់ស្ថានទួតសៀម

-​ ការ​ឆ្លើយតប​ក្រសួងការបរទេស​សៀម

 

%d bloggers like this: