ថ្ងៃស្អែកត្រូវចូលកន្លែងថ្មី
ថ្ងៃស្អែកត្រូវចូលកន្លែងថ្មី តែមកដល់ពេលនេះការងារកន្លែងចាស់មិនទាន់ហើយដាច់ស្រេចទេប្រហែលជា ត្រូវចំនាយពេលវេលា(នៅផ្ទះ)២សប្តាហ៍ទៀតដើម្បីបញ្ចប់ការងារទាំងនេះ។ 😯 😯 😯 😥 😥 😥 😥
ចូលរួមចំណែកថែរក្សាអ្នកជំងឺក្នុងប្រទេសកម្ពុជា
ថ្ងៃមិញនេះទៅហូបបាយស្រាប់តែឃើញមានបុរសម្នាក់ ដើរចែកស្រោមសំបុត្រ ពិនិត្យមើលទៅ ឃើញគេសរសេថា ចូលរួមចំណែកថែរក្សាអ្នកជំងឺក្នុងប្រទេសកម្ពុជា មានដាក់លេខទូរស័ព្ទ អាសយដ្ឋាន និងវែបសាយត្រឹមត្រូវ។ ដល់ទៅពេលទៅបើកមើលវែបសាយគឺនៅប្រទេសហ្វីលីព្ពីនឯណានោះទៅវិញ។ មិនដឹងថាការធ្វើបែបនេះមានច្បាប់អនុញ្ញាតដែរអត់ ព្រោះអង្គការនេះខ្ញុំមិនដែលស្គាល់ទេ បើមិនអញ្ចឹងទេខ្ញុំត្រូវចាញ់បោកគេអស់ កន្លះដុល្លារហើយ ហាហា!
នេះជាវែបសាយរបស់គាត៖ http://www.dalawkalingafoundation.org
ហេតុអ្វីបានជាតាឥសីមានចៅក្រមុំ?
អ្នកគ្រប់គ្នាប្រាកដណាស់ថា ធ្លាប់បានទស្សនាល្ខោនបាសាក់ តែមិនដឹងថាអ្នករាល់គ្នាមានចម្ងល់ដូចខ្ញុំដែរអត់។ ភាគច្រើននៃរឿងទាំងនោះអោយតែមានតាឥសី តែងតែមានចៅក្រមុំដ៏ស្រស់ស្អាត់ ហើយនឹងក្លាយជាគួរបស់កូនសិស្សតាឥសីជាមិនខាន។
ពេលតួឯកក្នុងសាចរឿងចេញទៅរៀនសិល្បមុនវិជ្ជាការ ជាមួយអ្នកសច្ចំ ឬតាឥសី ពេលរៀនចេះជិតចប់សព្វគ្រប់រួចហើយ តាឥសីតែងហាមចៅមិនអោយទៅជិតអាស្រមខាងក្រោយ តែជានិច្ចកាលចៅនោះ តែងតែទៅលួចមើលខុសពីបណ្ដាំលោកតា។ ពេលទៅដល់អាស្រមខាងក្រោយក៏ឃើញចៅឥសីហើយ ក៏ចាប់ចិត្ដប្រតិព័ទ្ធស្រលាញ់គ្នា ហើយដឹងដល់ថាតាឥសីគាត់ក៏រៀបចំផ្សំផ្គុំអោយ ហើយនិយាយថាចៅទាំងពីរជាគូព្រេងអតីតជាតិ ចុះហេតុអ្វីលោកតាចាំបាច់ហាមចៅប្រុសគាត់ធ្វើអី? 😆 ចុះបើមានសិស្សមករៀនលើកក្រោយទៀតតើគាត់មានចៅស្រីទៀតដែរអត់ន៎? ហាហាហា
Facebook Clone 2010 Supreme Edition
ឃើញថាវាល្អសម្រាប់អ្នកដែលចង់បង្កើត បណ្ដាញសង្គមដូចជា Facebook ហើយខាងក្រោមជា Facebook Clone ស្រដៀងនឹង Facebook បេះបិទ។ កូដនេះសរសេឡើងពី PHP សូមអញ្ជើញទាញយកដោយរីករាយ។
សាកល្បង៖ USER END DEMO,
ADMIN END DEMO User: admin Pass: admin123
Read more: http://justclone.com/node/4#ixzz0xgGfhme5
ទាញយកទីនេះ៖ ឯកសាក្ដៅ
លេខទូរស័ព្ទរបស់ខ្ញុំ 1001111101000111001011000101001101110
មិនមានបំណងទាក់ទាញអារម្មណ៍ ឬផ្សព្វផ្សាយលេខទូរស័ព្ទផ្ទាល់ខ្លួនអីនោះទេ គ្រាន់តែចាប់អារម្មណ៍ពេលដែលខ្ញុំមើលប្លក់និមល ឃើញគាត់ដាក់លេខទូរស័ព្ទរបស់គាត់ពីរប្រព័ន្ធ សុទ្ធតែលេខ ០១០១០១០… មើលឡើងបែកភ្នែកមិនដឹងថាលេខស្អីគេ។ ធាតុពិតវាជាលេខប្រព័ន្ធគោលពីរ(binary numeral system or base-2 number system) មានលេខ 0 និង 1 ដែលប្រើប្រាស់ក្នុងប្រព័ន្ធអេឡិចត្រូនិក និងក្នុងកុំព្យូទ័រយើងផ្សព្វថ្ងៃនេះ។
សម្រាប់អ្នកសិក្សាព័ត៌មានវិទ្យា និងអេឡិចត្រូនិកចាំបាច់ត្រូវតែរៀនប្រព័ន្ធគោលពីរនេះ ដើម្បីស្វែងយល់ថាម៉ាស៊ីនវាធ្វើការយ៉ាងដូចម្ដេច និងវិធីដែលវាបកប្រែព័ត៌មានទាំងនោះមកអោយមនុស្សយើងអាចមើលយល់។ ក្រៅពីប្រព័ន្ធគោលពីរនេះមានប្រព័ន្ធគោលជាច្រើនទៀតដូចជា ប្រព័ន្ធគោល៨(Octal) ដែលមានលេខ ពី 0 ដល់ 7 ប្រព័ន្ធគោល១០ ដែលជាប្រព័ន្ធមនុស្សយើងប្រើសព្វថ្ងៃនេះ មានលេខ 0 ដល់ 9 និងប្រព័ន្ធសំខាន់មួយទៀតនោះគឺ ប្រព័ន្ធគោល១៦(hexadecimal) ដែលមានលេខ 0 ដល់ 9 និងអក្សរ a ដល់ f។
នៅក្នុងអត្ថបទនេះខ្ញុំនិងបង្ហាញពីរបៀបបម្លែងលេខពីប្រព័ន្ធគោល២ទៅជាប្រព័ន្ធគោល១០ ដែលយើងអាចមើលយល់ធម្មតា។ នេះជាឧទាហរណ៍ខ្លីមួយពីការបម្លែងប្រព័ន្ធគោល២ ទៅប្រព័ន្ធគោល១០៖
យើងមាន
Binary | Next Value | |
0 | =0 | |
1 | =2 | |
1 | =4 | |
0 | =0 | |
1 | =16 | |
1 | =32 | |
1 | =64 | |
1 | =128 | |
Total | =246 |
ចំណែកលេខរបស់ខ្ញុំខាងលើនោះលោកអ្នកអាចសាក់ល្បងធ្វើដូចវិធីដែលខ្ញុំបានបង្ហាញខាងលើនឹងទទួលបានលទ្ធហើយ។ មិនប្រាប់ទេថាលេខខ្ញុំគឺ 85511735918 :lol:។
វីធីដែលងាយសូមប្រើវែបសាយនេះ http://easycalculation.com/binary-converter.php ដើម្បី បម្លែងវា ឬអ្នកអាចប្រើម៉ាស៊ីនគិតលេខបម្លែងវាក៏បានដែរ។
ដំណឹងពិសេស អបអរប្រធានាធិបតីវៀតណាម
មិនដឹងគេអបអរឬមួយយ៉ាងណាទេចំពោះប្រព័ន្ធទូរស័ព្ទ Mobitel និង Metfone ប្រសិនបើអតិថិជនបញ្ចូលលុយនៅចន្លោះថ្ងៃទី ២៦ ដល់ ២៨ ដែលជាថ្ងៃប្រធានាធិបតីវៀតណាម មកធ្វើទស្សនកិច្ចស្រុកខ្មែរ នឹងមានការបន្ថែមជួនទឹកប្រាក់ដល់អតិថិជន។
- Metfone នឹងបន្ថែមជួន ១០០% រាល់អតិថជនដែលបានបញ្ចូលទឹកប្រាក់នៅចន្លោះថ្ងៃខាងលើ សម្រាប់ហៅចេញក្នុងប្រព័ន្ធ
- Mobitel នឹងបន្ថែមជួន 3០% រាល់អតិថជនដែលបានបញ្ចូលទឹកប្រាក់នៅចន្លោះថ្ងៃខាងលើ សម្រាប់ហៅចេញគ្រប់ប្រព័ន្ធ
ដំណឹងក្ដៅៗពីការប្រកាសលទ្ធផលប្រលង
ការប្រកាសលទ្ធផលប្រលងសម្រាប់សិស្សថ្នាក់ទី១២បានចេញហើយល្ងាចនេះនៅទីក្រុងភ្នំពេញ ចំណែកតាមខេត្តថ្ងៃស្អែកបានចេញ។
តែអ្វីដែលហួសចិត្តបំផុតនោះគឺការកេងចំណេញពីការប្រកាសលទ្ធផលនេះ នៅគ្រប់សាលាទាំងអស់ក្នុងក្រុងភ្នំពេញបានប្រកាសពីលទ្ធផលការប្រលងនេះ តែមិនបានបិទនោះទេថ្ងៃនេះគឺថ្ងៃស្អែកបានបិទ សម្រាប់អ្នកដែលចង់ដឹងបន្ថែមពីពិន្ទុរបស់ខ្លួនត្រូវទិញក្រដាសលទ្ធផលនោះក្នុងតម្លៃ ៥០០០៛ តាមសម្ដីសិស្សដែលប្រលងនៅសាលាបឹងត្របែក ចំណែកសិស្សនៅបាក់ទូកវិញត្រូវចំណាយ ម្នាក់ប្រហែល ២០០០៛ ចូលគ្នាដើម្បីទិញក្រដាសលទ្ធផលក្នុងបន្ទប់របស់ខ្លួន រួចហើយយកទៅថតចំលងចែកគ្នា។
បង់ពន្ធផ្លូវ
ការប្រមួលពន្ធផ្លូវ២០១០ បានចាំផ្ដើមជាងមួយខែហើយ ទើបតែថ្ងៃនេះខ្ញុំបានទៅទិញពន្ធផ្លូវនោះ។ លោកអើយ ក្នុងព័ន្ធផ្លូវនោះដាក់តម្លៃតែ ៣.០០០៛ ទេតែមន្ត្រីគាត់ទារហូតដល់ទៅ ៥.០០០៛។ សំណាងហើយឆ្នាំនេះខ្ញុំដឹងព័ត៌មានបានមុនគឺថា ក្រុមការងារសង្គមស៊ីវិល ដើម្បីគណនេយ្យភាព និងតម្លាភាពសង្គម បានចាត់វិធានការប្រឆាំងនឹងមន្ដ្រីពន្ធដាណាដែលយកលុយលើសពីការកំណត់របស់ក្រសួង។ ប្រសិនបើអ្នករាល់គ្នាមិនទាន់ទៅទិញទេ ហើយពេលទៅទិញបើមន្ដ្រីពន្ធដាទាលើសចំនួនការកំណត់នោះ សូមទាក់ទង់ទៅកានលេខទួស័ព្ទ 017 559 122 ដើម្បីប្រាប់ពីឈ្មោះ និងអត្ដលេខរបស់មន្ដ្រីពន្ធដានោះ ដែលបានទាលុយបង់លើស។
តាមសេចក្ដីរាយការពីសាព័ត៌មាន FRI បានអោយដឹងថាថវិកា ១ លានដុល្លារត្រូវបានចំណាយបង់ពន្ធលើការកំណត់ តែថវិកាទាំងនោះមិនបានដាក់បញ្ចូលជាថវិការដ្ឋទេ ពោលគឺថវិកា ១ លានដុល្លារនោះ ត្រូវចំណាយឥតប្រយោជន៍ និងធ្លាក់ដល់ដៃបុគ្គលមន្ត្រីពន្ធដារខិលខូច។
ខាងសង្គមស៊ីវិល ដើម្បីគណនេយ្យភាព និងតម្លាភាពសង្គម បានបោះពុម្ពនូវខិតប័ណ្ណរាប់ម៉ឺនសន្លឹក ដោយភ្ជាប់ជាមួយនឹងសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១០ ដែលតម្រូវឲ្យការប្រមូល និងបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ តាមចំនួនទឹកប្រាក់ពន្ធកំណត់ ក្នុងតារាងពន្ធដារ។
ក៏ប៉ុន្តែ ចាប់តាំងពីចេញសេចក្តីជូនដំណឹងនេះ មកទល់នឹងព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១០ ក្រុមការងារអង្គការសង្គមស៊ីវិល ដើម្បីគណនេយ្យភាព និងតម្លាភាពសង្គម បានអះអាងថា នៅតែមានកន្លែងបង់ពន្ធខ្លះ យកតម្លៃលើសការកំណត់ដដែល។ បើមិនដូច្នេះទេ ពេលប្រជាពលរដ្ឋទៅរកទិញពន្ធផ្លូវ នឹងត្រូវភ្នាក់ងារពន្ធដារអះអាងថា អស់ ឬក៏ដល់ម៉ោងឈប់សម្រាក ជាដើម។(នេះជាល្បិចរកលុយរករបស់មន្ដ្រីពន្ធដាខិលខួចមួយចំនួននោះ ដែលធ្វើអោយប៉ះពលដល់មន្ដ្រីគែស្អាត់ស្អំមួយចំនួនទៀត)។
ឆ្នាំមុនខ្ញុំបានចំនាយថវិការលើសនេះម្ដងរួចមកហើយ ដោយមន្ដ្រីពន្ធដាទាំងនោះយកលេសថា គឺយកថ្លៃទឹកប៊ិច ហាហាហា ថ្លៃទឹកប៊ិចរហូតដល់ទៅ ២០០០៛ គ្រាន់តែប៊ិចមួយដើមអាចសរសេររហូតដល់បង់ព័ន្ធចប់ទៀតក៏មិនអស់ផង ហើយពេលនោះខ្ញុំមិនឃើញមានមន្ដ្រីទាំងនោះសរសេរអីផងនឹងគ្រាន់ទៅទិញ គាត់ហុចអោយសន្លឹកពន្ធចប់៕
បង្កើតប៊ូតុងដ៏ស្រស់ស្អាត់ជាមួយ CSS3 ដំណើរការគ្រប់ Browsers
រូបភាពខាងលើជាប៊ូតុងដែលបង្កើតឡើងពី CSS3 ដោយមិនចាំបាច់ប្រើប្រាស់រូបភាពមកជំនួសក្នុងការរចនានោះទេ។ វាជាប៊ូតុងដែលមានលក្ខណៈ Gradient ដែលដំណើរការគ្រប់Browser តែចំពោះរង្វង់របស់របស់វាគឺដំណើរការតែជាមួយ Firefox 3.6, Safari, Chrome, IE9 ចំណែក IE8 ចុះក្រោមមិនស្គាល់ Style នេះទេ។
យើងអាចប្រើវាបានស្ទើតែគ្រប់ Tag របស់ HTML ទាំងអស់ចំណែកការប្រើប្រាស់វាងាយទេ៖
<a href="#" class="button blue"> I am blue </a>
កូដខាងលើនេះលោកអ្នកនឹងទទួលបានប៊ូតុងពណ៌ខៀវ ដូចរូបប៊ូតុងជួរខាងក្រោមនៃរូបខាងលើ។
សំមុខ អភិសិទ្ធិ
ដល់ពេលកម្ពុជាលេងសៀមវិញហើយ បន្ទាប់ពីចេញមកប្រកាសជាសាធារណរបស់នាយករដ្ឋមន្ត្រីសៀម អភិសិទ្ធិ ថា ទឺកដី ៤.៦គីឡូម៉ែត្រក្រឡាជាទឹកដីរបស់ខ្លួននោះ ហើយនឹងប្រើកម្លាំងទ័ពដើម្បីការទឹកដីរបស់វា។ ឆ្លើយតមនឹងសម្ដីល្ងីល្ងើឥតបទរបស់នាយករដ្ឋមន្ត្រីរូបនោះ សម្ដេចហ៊ុន សែន បានផ្ញើសាលិខិតជូនទៅឯកឧត្ដម Ali Abdssalam treki ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ និងឯកឧត្ដម Vitaly Churkin ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្ដីអំពីការគំរាមប្រើប្រាស់យោធារបស់នាយករដ្ឋមន្ត្រីថៃ។
នេះជាជំហានទីមួយដែលកម្ពុជាដើរទៅកាន់អង្គការសហប្រជាជាតិ ពីបញ្ហាជម្លោះរព្រំដែនវាងកម្ពុជា និងសៀមក្នុងសម័យតេជោហ៊ុន សែន ហើយនេះក៏ជាអ្វីដែលប្រជាជនខ្មែរទន្ទឹងរងចាំការឆ្លើយតបទៅពូកចោរសៀមផងដែរ ដើម្បីកុំអោយវាឡើងចាងពេក។ មកដល់ពេលនេះមិនដឹងថានាយករដ្ឋមន្ត្រីល្ងីល្ងើឥតបទនោះយកមុខទៅទុក ឯណា? ព្រោះតែស្រលាញ់អំណាច ធ្វើអីក៏ធ្វើដែរទាំងទទឹងទិសមិនចេះក្រែងរអែងគេ៕
4 comments