ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

តើ CMS មួយណាដែល​ពេញ​និយម​ជាងគេ?

Posted in php by ប្រាក់ សុភី on ខែសីហា 3, 2010

ខាង​ក្រោម​នេះ​ជា​​ការ​ដាក់​ចំណាត់ថ្នាក់​មិន​ផ្លូវការ​មួយ​របស់​ខ្ញុំ​តាម​រយៈ​ការ​ប្រៀប​ធៀប​ចំពោះ CMS បួន​។ ចំណាត់​ថ្នាក់​នេះ​គឺ​ខ្ញុំ​គិត​​ទៅលើ​​ចំនួន​​អ្នក​ទស្សនា(Unique Visitors)​​​ វែបសាយ​ទាំងបួន​នោះ​ ដែល​បាន​មក​ពីវែបសាយ​ www.compete.com ដែល​អាច​ជឿ​ និង​ទុក​ចិត្ត​បាន។

ខាង​ក្រោម​នេះ​ជា​ចំណាត់​ថ្នាក់​ប្រចាំ​ខែ​មិថុនា សម្រាប់ CMS ទាំងបួន​នោះ(លោក​អ្នក​ក៏អាច​មើល​ខែផ្សេងទៀតបានដែរ)
(more…)

Tagged with: , ,

10 Best jQuery Menu Plugins

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​មេសា 7, 2009

នេះជាឧទាហរណ៍ក្នុង​ចំនោម​ Jquery Menu Plugins ទាំង​១០ 

Demo

Tagged with: , ,

Mif.Menu Mootools ContextMenu

Posted in framework, Javascript by ប្រាក់ សុភី on ខែ​មីនា 19, 2009

Mif.Menu ជា Context Menu ដែល​ដំណើរការ​ជាមួយ Mootools library។ វាមាន​ពីរ ស្ទីល  សំរាប់យើង​ជ្រើសរើសគឺ ART style និង shadow style ។​ វាអាច Support បានច្រើន​ level របស់ menu ដូចរូបខាងក្រោម ប្រភេទអាជ្ញាប័ណ្ណ Creative Commons Attribution-NonCommercial-ShareAlike 3.0 License.។


contex-menu

Tagged with: , ,

5 Popular CSS Frameworks ដែល​លោក​អ្នក​គួតែ​ចាប់​ផ្តើម​ជាមួយ​វា

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​មីនា 13, 2009

ភាសា​ជាច្រើន​សុទ្ធតែមាន​ Framework របស់វា ដូចជា Java, PHP, JavaScript ASP.NET, C#…។ប្រកាស់មុន ខ្ញុំ​បានដាក់​ Framework របស់​ JavaScript នឹង​ PHP រួច​មក​ហើយពេលនេះសូមបង្ហាញ Framework របស់ CSS វិញម្តង តើ​លោក​អ្នក​ចំលែក​ទេ ហេតុអ្វី CSS មាន​ Framework ដែរ? មិនមាន​​អ្វី​គួ​អោយ​ឆ្ងល់​​នោះទេ គោល​ការណ៍​នៃការបង្កើត​ Framework នេះឡើងគឺមាន​បួនចំនុច​ដូចខាងក្រោម

១) បង្កើន​ល្បឿននៃការអភិវឌ្ឍន៍ដោយ​ចំនាយពេល​ខ្លី

២) មានទំហំឯកសាមួយ(CSS)យ៉ាងតូចតែអាចប្រើការបានច្រើន នឹង​មាន​ប្រសិទ្ធភាពល្អ

៣) មានឯកសាមេរៀន និង​ការបង្ហាត់បង្រៀនល្អៗ

៤) ភាពច្បាស់លាស់អំពីរចនាសម្ព័ន្ធនៃ Grid

 

ថ្ងៃនេះខ្ញុំសូម​លើក​ CSS Framework ចំនូន​ ៥​ ដែល​កំពុង​ពេញនិយម មកបង្ហាញ រួមជាមួយ នឹង មេរៀន​ ឧទាហរណ៍ ដែល​ធ្វើ​អោយលោក​អ្នកកាន់តែយល់ច្បាស់អំពី Framework ទាំងនេះ។

១. 960 CSS Framework

960

960 Grid System ជា framework មួយដែល​ផ្តល់អោយ​យើង​ក្នុងការ​ប្រើប្រាស់ តាមខ្នាតសាមញ្ញ ដែលមាន width 960px។

 វាមាន 2 Variant: 12 និង 16 columns ដែលយើង​អាចប្រើវាបានដោយ​ការ​បំបែក​ពីគ្នា ឬក៏តាម​លំដាប់​លំដោយគ្នា ហើយមានទំតែ 3.6KB ដែលបាន compress រួចហើយ។

Live Demos

 កាពន្យល់ពីការប្រើប្រាស់ 960 CSS Framework

សូមចួល​ទៅ​មើលតំណខាង​ក្រោម​នេះ

 

 ២.​Blueprint CSS Framework

blueprint

 Blueprint ជា​ CSS Framework មួយដែលជួយយើងកាត់បន្ថយពេលវេលា​បង្កើត​ CSS វាផ្តល់អោយយើងនូវ​​មួល​ដ្ឋាល​ CSS ដ៏រឹង​មាំមួយ ដើម្បីបង្កើត​ គំរោងរបស់យើង​អោយ​ស្ថិតនៅ​កំរិតខ្ពស់​ជាមួយភាពងាយស្រួលការប្រើប្រាស់Grid, ពុម្ភអក្សរច្បាស់ៗ form ស្រស់ស្អាត។ លក្ខណះសំខាន់ផ្ទាល់ របស់វាគឺ Mass Reset នៃ Browser default style ដែល​ផ្តល់អត្ថិភាពអោយ​យើង​គ្រប់គ្នា​អាចគ្រប់គ្រង់ Layout ផ្ទាល់ខ្លួនបាន​យ៉ាង​ងាយ។

Live Demos

 កាពន្យល់ពីការប្រើប្រាស់ Blueprint CSS Framework

សូមចួល​ទៅ​មើលតំណខាង​ក្រោម​នេះ

 3.jQuery UI CSS Framework

jquery

 Jquery UI បានដាក់ CSS Framework មាំមួនមួយ​ដែលរចនាឡើងសំរាប់ការបង្កើត Custom Jquery widgets.

 CSS Framework បានរូមបញ្ចួល​ classes ដែលគ្រប់ដណ្តប់យ៉ាងទួលំទួលាយ​សំរាប់ការ​រចនា UI ហើយអាចរៀបចំដោយការប្រើ​ប្រាស់​  jQuery UI ThemeRoller

កាពន្យល់ពីការប្រើប្រាស់ Jquery UI CSS Framework

សូមចួល​ទៅ​មើលតំណខាង​ក្រោម​នេះ

 Live Demos

 ៤. YAML

yaml

 Yaml(Yet Another Multicolumn Layout) ផ្តោត​ទៅលើការរចនា Flexible Layouts និង column និង grid​ based​អ្នក​ត្រូវការ license ដើម្បីប្រើវា។​ YAML បាន​ភ្ជាប់​មកជាមួយ​ Ajax Builder ដ៏ពិសេសមួយ​ មាន​ភាពងាយស្រួល​ក្នុងការ​អភិវឌ្ឍ YAML-base CSS layouts ដែល​អនុញ្ញាតិ្ត​អោយ​យើង

 ដាក Containers នៃ layouts ទាំងនោះ​ដោយ​ការចាប់ដាក់​ ហើយ​HTML និង​ CSS កូដ ត្រូវបាន​ Generate automatically។

Live Demos


 កាពន្យល់ពីការប្រើប្រាស់ YAML

 

 ៥. Yahoo YUI Grids CSS

yahoo

 មួលដ្ឋាន​ YUI Grids CSS សំដៅទៅ 4 preset page widths, 6 preset templates, និងមាន​លត្ថភាពដាក់ចួល និង​បែងចែក​ជាផ្នែក​តួចៗ ២, ៣ ឬ ៤ columns. វាមាន​ធំហំតែ​ ៤KB ​អាចផ្តល់ទៅអោយច្រើន​ជាង​ ១០០០ Page layout ដាក់បញ្ចួលគ្នា។

 សូមកុំភ្លេចមើល CSS Reset/Base/Fonts/Grids Cheat Sheat

 Live Demos 


 កាពន្យល់ពីការប្រើប្រាស់ Yahoo YUI Grids CSS

Tagged with: , ,

The best 5 Javacript Frameworks

Posted in ពត៌មាន, Javascript, php, web standards by ប្រាក់ សុភី on ខែ​មីនា 7, 2009

JavaScript ជា Client-side ដែល​កំពុង​ពេញនិយម​នាពេល​បច្ចុប្បន្ននេះ ព្រោះ​វាធ្វើ​អោយ​ គេហទំព័រ​មាន​ភាព​ស្រស់​ស្អាត ទាកទាញ​ រស់​វើក​។ JavaScript ​ត្រូវបាន​គេយក​ទៅ​ប្រើច្រើន​ផ្នែក​ក្នុង គេហទំព័រ​ដួច​ជា Map (Google Map, Yahoo Map…), Mail (gmail, yahoo mail…), Reader ( google reader), online documents (Google Documents), Auto-Complete នេះ​ជាផ្នែក​មួយ​សំខាន់​ផងដែរ​ សំរាប់គេហទំព័រ មាន​គេហទំព័រ​ជាច្រើន​បាន​ប្រើ​បច្ចេក​ទេស​សំរាប់សំរួល​ដល់​ការស្វែង​រក ពេល​ដែល​យើង​ចង់រក​អ្វីមួយ​គ្រាន់តែវាយ​ពាក្យនោះ វា​នឹង​ផ្តល់​លទ្ធ​អោយ​យើង​ភ្លាមៗ ព្រម​ទាំង​ចំនួន​ពាក្យ​នោះ​ផងដែរ។ Search Engine បានប្រើ​ Auto-Complete នេះ​ផងដែរ​សំរាប់សំរួល​ដល់ការស្វែង​រក។

ក្រៅ​ពី​នេះ​នៅ​មាន​ផ្នែក​ជាច្រើន​ទៀ​ដែល​ JavaScript អាច​ធ្វើ​បាន ជា​ពិសេស​នោះ​ Ajax ជា​បច្ចេក​វិទ្យាដែល​កំពុង​ពេញ​និយមបំផុត​នា​ពេល​បច្ចុប្បន្ន​សំរាប់ Web2.0។ ហើយនៅ​ក្នុង​ប្រកាស់នេះដែ​ខ្ញុំ​សូម​លើក​យក JavaScript Framework សំខាន់ៗ​ចំនួន​ ៥​ ដែល​កំពុងពេញ​និយម​ជាង​។

Jquery

jquery
jquery

Jquery ជា JavaScript Framework មួយ​ដែល​កំពុង​ពេញ​និយម​ មាន​ល្បឿន​លឿន​ទៀត​ផង។ Jquery បាន​ក៏ឡើង​ក្នុងឆ្នាំ ២០០៥ ដែលសរសេដោយលោក​ John Resig ជាស្ថាបនិកមួយ​រូបរបស់ Web Browser ដ៏ល្បី Firefox។ ចំពោះ​ Framework មួយ​នេះត្រូវបាន​ Open Source មួយ​ចំនូន​យក​ទៅ​ប្រើ​ដូចជា WordPress, Drupal..

បន្ថែម

២​Prototype

prototype
prototype

Prototype ជា Framework មួយ​ដែល​ចំណាសជាងគេ​ ហើយ​ត្រូវ​បាន​ប្រើ​ច្រើន​ផង​នៅ​ក្នុងគេហទំព័រ​ជាច្រើន​។ Prototype ត្រូវបាន​ដាក​បញ្ចួល​ក្នុង Cakephp framework,

Ruby on rails framework ហើយ Hi5 Social Network ក៏​ប្រើ​ Framework នេះដែរ។

បន្ថែម

Mootools

Mootools
Mootools

Mootools ជា Object-Oriented JavaScript framework សំរាប់ JavaScript Developer ដែល​មាន​កំរិត​ពីមធ្យម​ ដល់ កំរិត​ខ្ពស់ វាអនុញ្ញាតិអោយ​យើង​សេរសេ powerful, flexible, និង​ cross-browser កូដ ជាមួយ​ភាស្រស់ស្អាត​របស់វា។ Mootools ត្រូវបាន​ web developers ពេញចិត្ត​ផង​ដែរ ហើយ​ត្រូវបាន​ប្រើ​ជាមួយ Joomla CMS និង ក្រុម​ហ៊ុនរចនា Template មួយ​ចំនួន​ទៀត។

បន្ថែម

YUI

Yahoo
Yahoo

YUI ជា JavaScript Framework ពេញនិយម​ផងដែរ ហើយ​ត្រូវបាន​ប្រើ​ ហើយ​ឥឡូវ​ចេញដល់ Version 2.7.0 ។​ត្រូវ​បាន​ប្រើ សេវាកម្ម​របស់ ក្រុម​ហ៊ុន​ Yahoo នេះ ហើយ​ក៏មាន​ Web Developers ប្រើ​វា​ផងដែរ។

បន្ថែម

Dojo

dojo

Dojo ជា​ JavaScript មួយ​ទៀ​ត​ដែល​យើង​អាច​យក​មក​បង្កើត​ ជា​ Web Application បាន​យ៉ាង​ស្រស់​ស្អាត។​ Dojo ត្រូវបាន​ដាក់​បញ្ចួល​ទៅ​ Zend Framewrok

Tagged with: , , ,
%d bloggers like this: