ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ពិត​ជាទាន់សម័យ​មែន​ ស្រុក​យើង!

Posted in ពត៌មាន by ប្រាក់ សុភី on ខែតុលា 27, 2009

នរណា​ថា​ស្រុក​ខ្មែរ​មិន​ទាន់​សម័យ ពិភព​លោក​ដល់​ណា​ស្រុក​ខ្មែរ​យើង​ក៏ដល់ទីនោះ​ដែរ ខាង​ក្រោម​នេះ​ជា​ឧទារហ៍​ខ្លះ​មក​បញ្ជាក់ការ​ពិត៖

  • Windows 7 មិន​ទាន់​នឹង​ចេញលក់ផងស្រុក​ខ្មែរ​យើង​ មាន​ប្រើស្ទើគ្រប់គ្នាហើយ​(មិត្ត​ភ័ក្ត្រ​ខ្ញុំ) មាន​ទាំង​ស្រប់​ច្បាប់​ នឹង​លូច​គេ។
  • iPhone ជា​ប្រភេទ​ទូរស័ព្ទ ដ៏​ទំនើប​ដែល​ពេញ​និយម​នៅ​លើ​ពិភពលោក របស់​ក្រុមហ៊ុន Apple ដែល​ចេញ​លក់​តែប៉ុន្មាន​ប្រទេស​នៅក្នុង​ពិភពលោក មិន​មាន​ស្រុក​ខ្មែរ​យើង​ទេ តែ​ស្រុក​ខ្មែរ​យើង​ក៏មាន​ប្រើដែរ ទាំង​ 3G និង​3GS ក៏មាន​ប្រើដែរ។ 😆
  • អ្វីដែល​ពិសេស​ពិសាល​ជាង​នេះ​ទៅ​ទៀត​នោះ​ ប៉ុន្មាន​ថ្ងៃ​នេះ​លឺ​ល្បី​ថា​មាន​ក្លីនិក​ឯក​ជនក្នុង​ក្រុង​ភ្នំពេញ​មួយ​ចំនួនមាន​ វាក់សាំង​ចាក់​បង្ការ​ជំងឺគ្រុន​ផ្តាសាយ A/H1N1 ទៀត​ផង មិនដឹង​ថាគាត់បាន​មក​ពី​ណា​ទេ ព្រោះ​អី​ស្រុក​ខ្មែរ​យើង​មិន​ទាន់​ទទួល​បាន​ជំនួយ​វាក់សាំង​នេះទេ។ សម្រាប់តម្លៃ​ចាក់វាក់សាំង​នេះ​ក្នុង​ម្នាក់ ពី ១៥ ទៅ​ ១៦ តុលា។
  • ….

ពិត​ជាទាន់សម័យ​មែន​ស្រុក​ខ្មែរ​យើង តើ​អ្នក​រាល់គ្នា​យល់​យ៉ាង​ណាដែរ​សម្រាប់​ស្រុក​យើង?

Advertisements

បុណ្យ​អុំទូក​​ជា​ឱកាសរីក​ដុះដាល​នៃ​ជំងឺ H1N1

Posted in ពត៌មាន by ប្រាក់ សុភី on ខែតុលា 22, 2009

H1N1 ជា​ជំងឺ​គ្រុន​ផ្ដាសាយ​ថ្មី ដែល​ទើប​នឹង​កើត​ឡើង ហើយ​បាន​​សម្លាប់​មនុស្ស​អស់​​​ជាង ៤៧៥៣ នាក់ និង ៣៩៩ ២៣២ ករណី ​បាន​ឆ្លង់​ជំងឺ​នេះ​ទូទាំង​ពិភពលោក​ បើ​តាម​របាយការណ៍​របស់ អង្គការ​សុភាព​ពិភព​លោក WHO ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ថ្ងៃទី ១៦ តុលា ២០០៩​ នេះ។

មកដល់​ពេល​​នេះ​ដែរ​ ករណី​នេះ​បាន​សម្លាប់​មនុស្ស​ ៣នាក់ នឹង​ឆ្លង ២០២ ករណី​ក្នុង​ស្រុក​ខ្មែរ​យើង​ បើ​តាម​សម្តី​លោក  លី សុវណ្ណៈ។ នេះ​​ជា​ករណី​មួយ​ដែល​គួរ​អោយ​ព្រួយ​បារម្មណ៍​ យើង​គួរតែ​ចេះ​ការពារ​ខ្លួន​យើង​អោយ​​រួច​ផុត​ពី​ជំងឺដ៏​​កាច​សាហាវ​នេះ ដូច​ជាពេល​កន្ដាស់​ឬ​ក្អក ត្រូវ​យក កន្សែងឬក៏ក្រដាស់​អនាម័យ​ខ្ទប់មាត់ បោះចោល​ក្រដាស់អនាម័យភ្លាម​ៗ​ទៅ​ក្នុង​ធុង​សម្រាម នៅ​អោយ​ឆ្ងាយ​ពី​អ្នក​ជំងឺ H1N1 លាងដៃ​អោយ​ស្អាត ត្រូវ​ទៅ​មន្ទីពេទ្យ​អោយឆាប់​ បើសិន​ជាយើង​សង្ស័យ​ថា​កើត​ជំងឺ​នេះ​ …។

អ្វី​​ដែល​​​គួរ​អោយ​ព្រួយ​បំផុត​នោះ​ នៅ​ឱកាស​បុណ្យអំទួក​ដ៏ខ្លីខាង​មុខ​នេះ មាន​មនុស្ស​ជាច្រើន​បាន​មក​ចួល​រួមក្នុង​ពិធីនេះ​ ហើយ​យើង​មិនដឹង​ថា​នរណា​ម្នាក់​មាន​ផ្ទុក​មេរោគ​កាចសាហាវ​នេះ​ទេ វា​អាច​ជាឱកាស​រីក​ដុះដាល​ជំងឺមួយ​នេះ​ ដើម្បី​បញ្ជៀស​ពី​បញ្ហា​នេះ​អ្នក​ចួល​រួម​គ្រប់​រួប​គួរតែ​ពាក់ម៉ាស​ដើម្បីការពារការឆ្លង់ តែបើ​អ្នក​មាន​ជំងឺនេះ​យក​ល្អ មិន​ត្រូវ​ទៅ​ទេ។

សូម​រាយការណ៍ ឫ​ក៏​ទៅ​កាន់​មន្ទីរពេទ្យ​ជាបន្ទាន់​បើ​សង្ស័យ​​ថា​មាន​ជំងឺ​H1N1

ចំណាំ៖ ប្រទេស​កម្ពុជា​យើង​មាន​មន្ទីរពេទ្យ​ពីរ​​កន្លែង​ ដែល​មាន​លទ្ធភាព​​អាច​ព្យាបាល​ជំងឺ​នេះ គឺ​​មន្ទីរ​កាលម៉ែត្រ និង​មន្ទីរ​ពេទ្យរុស្សី

Pandemic (H1N1) 2009

How to protect yourself and others by WHO

យក​ពន្ធ​លើការ ស្តាប់វិទ្យុ​ និង​មើល​ទូរទស្សន៍

Posted in ពត៌មាន by ប្រាក់ សុភី on ខែតុលា 20, 2009

ប្រជាជន​ខ្មែរ មួយ​ចំនួន​ធំ​មិន​ទាន់​ទាំង​មាន​ទូរទស្សន៍​មើល​ផង​  គណៈកម្មការ ឃោសនាការ​ និង​ព័ត៌មានរដ្ឋសភា បាន​លើក​សំណើ​សសុំ​អោយ​មាន​ការពិភ្សា ទៅលើ​ការយក​ពន្ធ​ពីប្រជាពលរដ្ឋ ចំពោះ​ការ​មើល​ទួរទស្ស និង​ស្តាប់វិទ្យុ ដើម្បី​បង្កើត​ចំនួល​ថវិការរដ្ឋ៕ ហាហាហាហា

😆  😆  😆  😆  😆  😆 😆  😆 😆

Tagged with:

សង្គ្រាម​ Barcamp Phnom Penh

Posted in ពត៌មាន by ប្រាក់ សុភី on ខែតុលា 9, 2009

Barcamp Phnom Penh បាន​បញ្ចប់​ទៅ​ហើយ​ បន្ទាប់​ពី​ប្រារព្ធ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​​ទី ៣-៤ តុលា កន្លង​មកនេះ ខ្ញុំ​សង្កេត​ឃើញ​ថា​មាន​អ្នក​ចូល​រូម​យ៉ាង​ច្រើន​កុះករ​ ហើយ​ក៏​មាន​អ្នក​ចែក​រំលែក​​បទ​ពិសោធន៍​ ច្រើន​ផង​​ដែរ​​មាន​ទាំង​ខ្មែរ​មាន​ទាំង​​បរទេស។ តែ​អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញ​ហាក់​ដូច​ខុស​ប្រក្រតី​នោះ គឺ​មាន​អ្នក​លំអៀង​​ពីរ​ផ្នែក​ចូល​រួម មួយ​ខាង​ Open Source នឹង​ មួយ​ទៀត​នោះ​គឺ Close Source (Microsoft)។ ទាំង​ពីរ​ក្រុម​នេះ​បាន​នាំ​យក CD OS របស់​ខ្លួន​ទៅ​ចែក​ជួន​ដោយ​ឥត​គិត​ថ្លៃ Open Soure បាន​នាំយក​ Open SuSe, MoonOS… ចំណែក​ Microsoft បាន​នាំយក​ Windows 7 license  ទៅ​ចែក​ជួន​អ្នក​ចួល​​រួម។

តែ​អ្វី​ដែល​ចម្លែក​​នោះ​គឺថា​ខាង Open Source មិន​សូវមាន​អ្នក​ចង់​បាន​ប៉ុន្មាន​ទេ តែខាង​ Microsoft គឹមាន​មនុស្ស​ច្រើន​ណាស់​ចង់បាន ហើយ​អ្នក​ចួល​រួម​មក​រោម​ជិត​កន្លែងនោះ​តែម្តង រហូត​ដល់​ធ្វើ​អោយ​អ្នក​ រៀប​ចំកម្មវិធី​នោះខ្ញាល​តែ​ម្តង បាន​រំលឹក​​ទៅ​ខាង​ក្រុម​ Microsoft ផ្អាក់​ការ​ចែក​ជួន​ រាល់​ពេល​ម៉ោង​មាន​ Presents។ ការ​រំលឹក​នេះ​មិន​មែន​ធ្វើ​តែ​ម្តង​ទេ​ មក​ដល់ថ្ងៃ​ទី២ ​ក៏នៅ​មាន​ការ​រំលឹក​នេះ​ដដែល​ៗ។

មែន​ហើយ​ពេល​នោះ ខាង​ក្រុម​ហ៊ុន​ Microsoft បាន​ចែក Lincense Windows 7 Professional ដោយ​ឥត​គិត​ថ្លៃ ដល់​អញ្ចឹង​មនុស្ស​ជា​ច្រើន​បាន​សម្រុក​ទៅ​ខាង​ Microsoft  យ៉ាង​​ណែន​ណាន់តាន់តាប់។ ព្រោះ​ចង់បាន​ Lincens Windows 7 ឥត​គិត​ថ្លៃ មាន​អ្នក​ខ្លះ​បង្ខំ​ចិត្ត​ លុប​ Windows ចាស់ចោល​ដើម្បី​ ដំឡើង​ Windows ថ្មី​នេះ​ហើយ​មាន​ license តើនរណា​មិន​ចង់បាន?  ហើយ​ក៏មានមិត្ត​ភ័ក្រិ​ខ្ញុំ​ផងដែរ បានលុប​ទាំង​មេរៀន​ និង​ឯកសា​សំខាន់​ផងដែរ​ព្រោះ​តែ​ចង់បាន​ License។ តែ​មក​ដល់​ពេល​នេះ​ពួកគាត់​​មិន​ទាន់​ទទួល​បាន​ Activate Key នោះ​ទេ។ បើ​ខ្ញុំ​ពី​ពិសិដ្ឋ ដែល​ចាត់​ចែង​ចំពោះ​រឿង​នេះ គាត់​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ចំណាយ​ពេល​មួយ​សប្ដាហ៍​ដើម្បី​ដំណើរការ​វា​ដែរ។

ហេតុ​ផល​ខាង​លើ​នេះ​ហើយ​​ ធ្វើ​អោយ​មាន​សំនួរ​មួយ​ផុស​ឡើង​​​​​​​​​​ សួរ​ថា ” Which operating system is the best?”   នៅក្នុងកិច្ច​ពិភាក្សា​ Barcamp Phnom Penh Google Group ហើយ​មាន​អ្នក​អះអាង​ខុស​គ្នា​ៗ ថាមួយ​នេះ​ល្អ មួយ​នោះ​ល្អ​ អ្នក​ខ្លះ​ថា​ស្រេច​តែ​យើង​អ្នក​ប្រើ ហើយ​អ្នក​ខ្លះ​ទៀត​ចេះ​តែ​យល់​ស្រប​តាម​គេ។ មក​ដល់ពេល​នេះ​មាន​ការ​ឆ្លើយ​ឆ្លង់គ្នា​រហូត​ដល់ ៥៨ យោបល​ហើយ​តែនៅ​តែ​បន្ត​។​ គ្រាន់​តែ​ប៉ុន្មាន​ថ្ងៃ​សោះ​ ម៉ែល​របស់​ខ្ញុំ​គ្រាន់​តែ​វិចា​លើ​ប្រធាន​បទនេះ​ឡើង​គរ​លើ​គ្នា​ទៅ​ហើយ។ មិន​ដឹង​ថាពេល​ណា​នឹង​ចប់​ទេ​ចំពោះ​សង្គ្រាម​ EMAIL នេះ??????

Fix Khmer Unicode Problem in Linux

Posted in Linux by ប្រាក់ សុភី on ខែតុលា 6, 2009

នៅ​ក្នុង​ Linux (Ubuntu, Debain, Open SuSe…) នៅ​ពេល​យើង​វាយ​ស្រៈ​ដួច​ខាង​ក្រោម​នេះ​វាន​មិនស្គាល់៖

<U17ff> :       "ាំ"
<U17fe> :       "ោះ"
<U17fd> :       "េះ"
<U17fc> :       "ុំ"
<U17fb> :       "ុះ"

ដើម្បី​ដោះ​ស្រាយបញ្ហាខាង​លើ ចំពោះ​ Ubuntu និង​ Debain សូម​បន្ថែម​ code ដូច​ខាងក្រោម​ទៅ​ក្នុង​ file /etc/environment

សូមវាយ commend ក្នុង Terminal:

sudo gedit /etc/environment

សូម copy កូដ​ខាង​ក្រោម​បញ្ចួល​រួច​ save file នេះ
LANGUAGE=”km_KH:km”
LANG=”km_KH.UTF-8″
GTK_IM_MODULE=”xim”

បន្ទាប់​មក​ត្រូវ Restart System។

ចំនែក Open SuSe សូម​មើល​ទីនេះ https://bugzilla.novell.com/show_bug.cgi?id=335944

Tagged with: ,
%d bloggers like this: