ស្ថានភាពភូមិ WordPress បច្ចុប្បន្ន
សួស្ដីអ្នករាល់គ្នា ប៉ុន្មានខែចុងក្រោយនេះខ្ញុំមិនសូវបានបន្ថែមអត្ថបទថ្មីប៉ុន្មាននោះទេ ប៉ុន្តែមិនមានន័យថាខ្ញុំចាកចេញពីភូមិនេះនោះទេ។ ជានិច្ចកាលខ្ញុំតែងមកអើយមើលបញ្ចេញមតិនៅប្លក់បងប្អូនមួយចំនួនខ្លះដែរ។
ប៉ុន្មានខែនេះខ្ញុំសង្កេតឃើញថា បងប្អូនយើងភាគច្រើន(អ្នកភូមិចាស់ៗ) មិនសូវចេញមុខមកនោះទេ មិនដឹងថាពួកគាត់ទៅណាអស់នោះទេ?
អ្វីដែលខ្ញុំចាប់អារម្មណ៍បំផុតនោះ គឺមានការកើនឡើងចំនួនអ្នកភូមិថ្មីច្រើន ភាគច្រើនពួកគាត់ ចូលចិត្ដនិយាយរឿងនយោបាយ ដែលជាចំនុចរសើបរបស់សង្គម ជាជាងការចែករំលែកចំណេះដឹង និង បទពិសោធន៍ផ្ទាល់ខ្លួន។
គួរកត់សំគាលដែរថាការកើនឡើងច្រើនរបស់អ្នកភូមិ គឺដោយសារភូមិមួយផ្សេងទៀតត្រូវ បានក្រុម ISP មួយចំនួនបិទមិនអោយដំណើរការ ធ្វើអោយពួកគាត់ប្រាស់ស្វែងរកទ្រនំថ្មីដូច្នេះទៅ។
Servers របស់ WordPress.com ត្រូវបាន hackers ចូលទន្ទ្រានដល់ឫសគល់
ថ្ងៃនេះខ្ញុំបានអានអត្ថបទរបស់ CEN ដែលនិយាយថា Servers របស់ WordPress.com ត្រូវបាន hackers ចូលទន្ទ្រានដល់ឫសគល់ វាគ្រាន់តែជាព័ត៌មាន ដែលមិនពិតមួយតែប៉ុណ្ណោះ ហើយគ្មានមួលដ្ឋានច្បាស់លាល់ដើម្បីបញ្ជាក់ពីការពិត។
ពិតណាស់ប្រសិនបើមានមែននោះច្បាស់ជាត្រូវល្បីពេញពិភពលោកហើយ មិនមែនស្ងាត់ដូចច្នេះនោះទេ។ បើតាមព័ត៌មានខាងលើម្លិះសំពេលនេះប្លក់យើងដែលដំណើរការលើ WordPress ត្រូវបំផ្លាញអស់ហើយ។
ជាធម្មតាបើសិនមានហេតុការបែបនេះកើទឡើងមែននោះ វែបសាយទាំងពីរនេះនឹងលែងដំណើរការដែរហើយ http://mashable.com/ និង http://techcrunch.co វាជាវែបសាយដែលល្បី ហើយមានអ្នកទស្សនារាប់ម៉ឺនអ្នក។ វែបសាយទាំងពីរនេះ គឺប្រើប្រាស់សេវាកម្ម wordpress.com មកដល់ពេលនេះក៏នៅតែដំណើរការដដែល។
សូមអ្នកសរសេរព័ត៌ខ្មែរយើង សរសេអ្វីដែលជាការពិតកុំសរសេរអ្វីដែលគ្មានមួលដ្ឋានច្បាស់លាស់។ ហើយនេះក៏ជាសារប្រមានផងដែរ សម្រាប់អ្នកប្រើ WordPress ក៏ដូច Account វែបសាយផ្សេងទៀតផងដែរ សូមប្រើពាក្យសម្ងាត់ អោយបានរឹងដើម្បីជៀសវាងពីហាការលូចបន្លំរបស់ជនខិលខួច។
8 comments