ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

២៩ ចំណុចដែលបុរសគិតថាខ្លួនចាញ់ប្រៀបស្ត្រី

Posted in ពត៌មាន by ប្រាក់ សុភី on ខែធ្នូ 31, 2009

1.ស្រ្តីកើត “មុន” អ្នកណាៗក៏ថាដោយសារអ័រម៉ូន ប៉ុន្តែបុរសវិញ កើត “មុន” វិញ គេថាដោយសារមុខកខ្វក់ star

2.ស្ត្រីនៅក្នុងបន្ទប់របស់បុរសអ្នកជិតខាងនាំគ្នាថាបុរស ល្បួងគេមក។ ប៉ុន្តែលុះដល់បុរសនៅក្នុងបន្ទប់ស្ត្រីវិញ

បែរជាគេចោទថាមានគំនិតមិនល្អ ចង់មកធ្វើបាបស្ត្រីដល់បន្ទប់ star

3.បុរសស្រវឹង គេចោទថា “អាប្រមឹក” ប៉ុន្តែលុះដល់ស្ត្រីស្រវឹងវិញ គេក៏ចោទថា មកពីបុរសៗចាប់បង្អក star

4.ស្ត្រីទាបពាក់ស្បែកជើងកែងចោតមើលទៅស្អាត ប៉ុន្តែបុរសទាបវិញមិនមាន ស្បែកជើងកែងចោតពាក់ឱ្យស្អាតដូចស្ត្រីទេ star

5.ស្ត្រីឱ្យបុរសចិញ្ចឹមគេថា “មេផ្ទះ” ប៉ុន្តែបុរសឱ្យស្ត្រីចិញ្ចឹមវិញ បែរជាគេថា “ប្រឡាំងកាស” star

6.ស្ត្រីមកយឺត តែបានមុនជានិច្ច ប៉ុន្តែបុរសវិញ បើទោះជាមកលឿនយ៉ាងណាក៏ដោយ ក៏បានក្រោយស្ត្រីរហូត star

7.ស្ត្រីត្រឡប់មកផ្ទះយប់ជ្រៅ “ឩស្សាហ៍ធ្វើការទល់យប់ជ្រៅ” ប៉ុន្តែបុរសត្រឡប់មកផ្ទះយប់ជ្រៅវិញ បែរជាត្រូវគេចោទថា“ទៅដើរលេង” star

8.ស្ត្រីធ្វើការរបស់បុរស គេថា “ស្ត្រីខ្លាំង” ប៉ុន្តែបុរសធ្វើការរបស់ស្ត្រីវិញ បែរជា គេថា “កេងកម្លាំងគេ” star

9.ស្រ្តីនៅជាមួយស្ត្រីដូចគ្នា គេថា “មិត្តភក្តិនៅជាមួយគ្នា” ប៉ុន្តែបុរស នៅជាមួយ បុរសវិញ បែរជាគេថា “ប៉េដេ ឫ ហ្គេយ៍” star

10.ស្ត្រីអង្គុយ បុរសឈរ នៅលើឡានក្រុង គេថា “ការឈឺឆ្អាលរបស់ស្ត្រី និង ចាស់ៗ” ប៉ុន្តែបុរសអង្គុយវិញ បែរជាស្ត្រីឈរ

លើឡានក្រុង គេថា “អត់ចិត្តអាត្មានិយម” star

11.ស្ត្រីតែងមុខគេថា “តុបតែងសម្រស់” ប៉ុន្តែបុរសវិញគេថា “ប៉េដេ” star

12.ស្ត្រីស្គមគេថា “រាងស្វែល” ប៉ុន្តែបុរសវិញគេថា “ឈឺច្រើន” star

13.ស្ត្រីដើរកាន់ដៃគ្នាគេថា “មិត្តសម្លាញ់” ប៉ុន្តែបុរសវិញ គេថា”ពីរនាក់នេះយ៉ាប់មែន” star

14.ស្ត្រីអត់យកប្តីគេថា “ស្ត្រីសម័យថ្មីពឹងខ្លួនឯង” ប៉ុន្តែបុរសអត់យកប្រពន្ធ បែរគេថា “ច្បាស់ប៉េដេ” star

15.ស្រ្តីដាល់បុរស គេថា “តួឯកស្រីឆ្នើម” ប៉ុន្តែបុរសដាល់ស្ត្រីវិញ បែរគេថា “មុខញី” star

16.ស្រ្តីមានមិត្តភក្កិជាខ្ទើយគេថា “មិត្តស្រី” ប៉ុន្តែបុរសមានមិត្តភក្តិជាខ្ទើយវិញ បែរជាគេថា”មួយ ដំប ស្វា” star

17.ស្រ្តីត្រូវគេចាប់រំលោភ គេថា “ជនរងគ្រោះ” ប៉ុន្តែបុរសត្រូវគេចាប់រំលោភវិញ បែរជាគេថា “មិនអាចទៅរួច” star

18.ស្រ្តីអោយបុរសប៉ាវបាយគេថា “សុជីវធម៌” ប៉ុន្តែបុរសឱ្យស្ត្រីប៉ាវបាយវិញ បែរគេថា “មុខក្រាស់” star

19.ស្រ្តីចាស់ទៅណាមកណាជាមួយបុរសក្មេង គេថា “ក្មេងបោកចាស់” ប៉ុន្តែបុរសចាស់ទៅណាមកណាជាមួយស្ត្រីក្មេងគេថា“គោចាស់” ទៅវិញ star

20.ស្ត្រីបត់ជើងតូចក្នុងបន្ទប់ទឹក ត្រូវបានគេថា “ជារឿងធម្មតា” ប៉ុន្តែបុរសបត់ជើង តូចក្នុងបន្ទប់ច្រើនតែគេយល់ថា “ទៅអ៊ឺអ៊ឹះ” star

21.ស្រ្តីធ្វើម្ហូបមើលទៅឆ្ងាញ់ពិសា ប៉ុន្តែបើបុរសធ្វើម្ហូបវិញ បែរជាមើលទៅមិនមាន សុវត្ថិភាព star

22.ស្ត្រីនិយាយច្រើនជារឿងធម្មតា ប៉ុន្តែបើបុរសនិយាយច្រើនវិញ គេថា “សាំតាប៉ែ” star

23.ស្ត្រីរៀបការជាមួយបុរសមានឋានះជាឩកញ៉ាចាត់ទុកថា សំនាងរបស់នាង ប៉ុន្តែបើបុរសរៀបការជាមួយជំទាវ

បែរជាចោទថា “ជាបុរសដែលសម្លឹងឃើញ តែស្ត្រីអ្នកមាន” star

24.ស្ត្រីដែលមានបុរសមកចែចង់ច្រើន គេថា “មានមន្តស្នេហ៍” ប៉ុន្តែបើបុរសមានស្ត្រី ច្រើនគេបែជាថា “ប្រុសព្រាន” star

25.ស្រ្តីលេងកីឡាបុរសដូចជា វាយកូនហ្គោល ឫជិះសេះ គេថា “មានសមត្ថភាព​ពូកែដូចបុរស”

ប៉ុន្តែបុរសលេងកីឡាស្ត្រីដូចជា កាយសម្ពន្ធ័ បែរជាគេថា “លេងកីឡាគ្មានលក្ខណះ ជាបុរសទៅវិញ” star

26. ស្ត្រីធ្វើប៉ូលីស ធ្វើទាហាន គេសរសើរថា “ក្លាហានមិនចាញ់បុរស” ប៉ុន្តែបើបុរស មកធ្វើការទាក់ទងនឹងសម្រស់ ដូចជា

ជាងអ៊ុតសក់ ជាងផាត់មុខបែរជាគេថា “អស់ផ្លូវរកស៊ី មកដណ្តើមការងារស្ត្រី” star

27.ស្ត្រីមានម៉ូដសម្លៀកបំពាក់ចម្រុះច្រើន ប៉ុន្តែបុរសវិញ មានតែអាវ និង ខោ star

28.ស្ត្រីជេរបុរសបាន អ្នកណាក៏ថា “ដោយសារតែបុរសខុស សមនឹងជេរអ៊ីចឹងហើយ” ប៉ុន្តែលុះដល់បុរសជេរវិញបែរជាគេថា“គ្មានលក្ខណះ ជាសុភាពបុរស

មិនចេះអត់ឱនទោសឱ្យគេ” star

29. ស្ត្រីរអ៊ូថាឈឺក្បាល ក្តៅខ្លួន អ្នកណាក៏ ថា “មិនស្រួលខ្លួនពិតមែន” ប៉ុន្តែបើបុរស រអ៊ូចឹង គេថា “រំអ៊ួយ star

គាំទ្រទេបង!! laugh laugh laugh laugh laugh laugh laugh laugh laugh laugh laugh laugh laugh laugh

clap2 clap2 clap2 clap2 clap2 clap2 clap2 clap2 clap2 clap2 clap2

by…….battambanglife…….

Promotion ស្ថាន​នរក​

Posted in ពត៌មាន by ប្រាក់ សុភី on ខែធ្នូ 24, 2009

ថ្ងៃនេះ​សូម​លើក​យក​រឿង​កំប្លែង​មួយ​ មក​ចែក​ជូន​បង​ប្អូន​ទុក​គ្រាន់​ពិចារណា កុំ​អោយ​ចាញ់​បោក​នរណា​ម្នាក់​ដោយសារ​ការ Promotion!៖

ថ្ងៃមួយ​បុរស​ម្នាក់​បាន​ដេក​សុបិន​ថា គាត់​បាន​ទៅ​លេង​ស្ថាន​នរក នៅ​ទី​នោះ​គឺ​សប្បាយ​​ខ្លាំង​ណាស់​មាន​ បា ខារ៉ាអូខេ ស្រីកំដរ​ឆ្វេង​ស្ដាំ​ សណ្ឋាគារ ភ្លើង​ពណ៌ ផ្សារ​ទំនើប មនុស្សម្នា អូរ​អរ​ហាក់​បី​ដូច​ជា​​ទីក្រុង​ដ៏​ទំនើប​មួយ​អញ្ចឹង។​​​​​​​ រំពេច​នោះ​គាត់​ក៏​​ភ្ញាក់​ឡើង ​តែ​អារម្មណ៍​របស់​គាត់​បាន​ដក់​ជាប់​ជា​មួយ​សុបិន​របស់គាត់ ហើយ​អន្ទង​ចិត្ត​របស់​គាត់​ អោយ​ចង់​ទៅ​លេង​ទីនោះ​ម្ដង​ទៀត តែ​នោះ​គ្រាន់​តែ​ជា​ការ​សុបិន​តែ​ប៉ុណ្ណោះ វា​មិន​មែន​ការ​ជា​ពិត​ទេ ទោះ​ដឹងថាវា​មិនមែន​ជាការ​ពិត​​យ៉ាង​នេះ​ក្ដី​ក៏​បុរស​យើង​ទន្ទឹង​ចិត្ត​​ចង់​ទៅ​លេង​​ទីនោះ​ដដែល​។

ដោយ​ហេតុ​តែ​ជាប់​ចំណង​មួយ​នេះ ធ្វើ​អោយ​បុរស​យើង​​រិះ​រក​មធ្យោបាយ​គ្រាប់​យ៉ាង​ដើម្បី​បាន​ទៅ​លេង​លេង​ទី​នោះ គាត់​ក៏​នឹក​ឃើញ

បុរស៖ “រឿង​នេះ​បើ​អញ​ទៅ​ជួប​លោក​អាចារ្យ ប្រហែល​ជា​អាច​ជួយ​បាន!”

ដូច្នេះ​ហើយ​គាត់​បាន​ទៅ​ជួប​លោក​អាចារ្យ ហើយ​និយាយ​រឿង​គាត់​ចង់​ទៅ​លេង​ស្ថាន​នរក​ប្រាប់​អាចារ្យ​ ដើម្បី​អោយ​អាចារ្យ​ជួយ​រក​មធ្យោបាយ​អោយ​គាត់។ អាចារ្យ​ក៏បាន​ជួយ​រក​ដូច​បំណង​មែន គាត់​បាន​និយាយ​ទៅកាន់​បុរស​នោះ​ថា៖

អាចារ្យ៖ “អើ! មាន​អីរឿង​ងាយ​តើ​ ពេល​ក្មួយ​ឯង​ត្រលប់​ទៅ​វិញ​ត្រូវ​ដើរ​ចូល​ឡាន​ទៅ​គឺ​បាន​ទៅ​ហើយ!”

លឺ​ដូច្នេះ​បុរស​ចោត​ល្ងង់​ក៏​លា​លោក​អាចារ្យ​មក​វិញ​ មក​ដល់​ពាក់​កណ្តាល​ផ្លូវគាត់ក៏​ឃើញ​រថយន្ត​មួយ​បរ​កាត់​មុខ​គាត់​ គាត់​បាន​រត់​ចូល​រថយន្ត​នោះ ហើយ​ត្រូវ​រថយន្ត​បុក​ស្លាប់​មួយរំពេច។ ពេល​នេះ​បាន​ដូច​បំណង​បុរស​ល្ងង់​នោះ​​​ហើយ គាត់​បាន​ទៅដល់​ស្ថាន​នរក​មែន។

តែ​អ្វី​ដែល​បាន​ឃើញ​​ពិត​ និង​សុបិន​របស់​គាត់​គឺ​ផ្ទុយ​គ្នា​ស្រឡះ អ្វី​ដែល​​គាត់​បាន​ឃើញ​នៅ​ពេល​នេះ មាន​តែ​ការ​ធ្វើ​ទារុណកម្ម​ទៅ​​លើ​ព្រលឹង​ខ្មោច​ ដែល​បាន​បាត់​បង់​ជីវិត​ ដូច​ជា​ចាប់​បោះ​ចូល សមុទ្រ​ភ្លើង ខ្ទះ​ខ្លាញ់​ដែល​កំពុង​ពុះ អោយ​ឡើង​រកាដែក ជាដើម​ ហើយ​គាត់​លឺ​តែ​សំឡេង សម្រែក​ឈឺ​ចាប់​នៃ​សត្វ​នរក​ទាំង​នោះ អោយ​បង់​ប្អូន​សាច់​ញាតិ​​អោយ​ជួយ​…។

និយាយ​ពី​បុរស​កម្សត់​យើង​វិញ​ម្តង់​ ពេល​ឃើញ​ទិដ្ឋភាព​បែប​នេះ គាត់​ភ័យ​ខ្លាំង​ណាស់ ខ្លួន​គាត់​ឡើង​ញ័រ​ដូច​កូន​ទន្សាយ​ក្នុង​​ចង្កោម​​ចចក​អញ្ចឹង តែ​បុរស​យើង​នៅ​តែ​ព្យាយាម​ទប់​ស្មារតី​។ ​​​ ពេល​នោះ​យមបាល​បាន​នាំ​គាត់​ដល់​កន្លែង​កាត់​ក្តី​ យមរាជ​បាន​កាត់​ក្តី​គាត់​​​ចប់​ស្រប់​គ្រប់​ហើយ ក៏​បាន​សួរ​ទៅ​បុរស​នោះ​ថា

យមរាជ៖ “តើ​ឯង​ មាន​អ្វី​ចង់​និយាយ​ជា​លើក​ចុង​ក្រោយ​ទេ?”

បុរស៖ “បាទ! មាន!”

យមរាជ៖ “និយាយ​មក!”

បុរស៖​”ខ្ញុំ​ឆ្ងល់​ថា​ហេតុ​​អ្វី​បាន​ជា​ស្ថាន​នរក​នេះ​វា​ខុស​ស្រឡះ​ពី​ការ​សុបិន​របស់​ខ្ញុំ​ម្លិះ​​​?”

យម​រាជ​ក៏បាន​ឆ្លើយ​ទៅ​កាន់​បុរស​យើង​ថា

យមរាជ៖ “បើ​មិន​ធ្វើ​ដូច្នេះ​ ធ្វើ​ម្ដេច​នឹង​នាំ​ឯង​យក​មក​ទីនេះ​បាន វា​គ្រាន់​តែ​ជាការ​ Promotion ទេ​ ​”

វៀតណាម​យក​ខ្មែរ​ ដើម្បី​ពិសោធន៍​ ថ្នាំបន្សាប​គ្រឿង​ញៀន​​

Posted in ពត៌មាន by ប្រាក់ សុភី on ខែធ្នូ 18, 2009

បន្ទាប់​ពី​បាន​ទទួល​ជំនួយ​ ថ្នាំ​បន្សាប​គ្រឿង​ញៀន ពី​ក្រុម​ហ៊ុន​វៀតណាម(មិន​ចាំ​ថ្ងៃ និង​ចំនួន​ថ្នាំ​ដែល​បាន​ផ្តល់​អោយ) មក​អាជ្ញា​ធ​​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា​ទទួល​រង​នូវ​ការ​ចោត​ប្រកាន់​ថា ​បាន​ប្រមូល​​អ្នក​ញៀន​​​ថ្នាំ​ និង​បង្ខំ​អោយ​ពួក​គេ​សាក​ល្បង​ថ្នាំ​បន្សាប​នេះ។

ជា​ការពិត​ណាស់​គឺ​មាន​ការ​ប្រមូល​អ្នក​ញៀន​ថ្នាំ​ពិត​មែន​ កាល​ពី​ចុង​សប្ដាហ៍​​កន្លង​ទៅ​នេះ​ ហើយ​បាន​​បញ្ជូន​អ្នក​ទាំង​នោះ​ទៅ​មណ្ឌល​ឱកាស​ខ្ញុំ​ ពី​សំណាក់​អាជ្ញា​ខ្មែរ។ នៅ​ពេល​នេះ​យ៉ាង​ហោច​ណាស់​មាន​អ្នក​ញៀន​ចំនួន ១៧​នាក់​កុំ​ពុង​សាក​ល្បង​ថ្នាំនេះ ដែល​ផ្តល់​ដោយ​អាជ្ញាធរ​ប្រយុទ្ធ​​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា។

យើង​មិន​ទាន​ដឹង​ថា​ថ្នាំ​​នេះ​មាន​ឥទ្ធិ​ពល​យ៉ាង​ណា​នោះ​ទេ​ មក​លើ​អ្នក​ញៀន​ទាំង​នោះ​ បើ​លទ្ធ​ផល​ទទួល​បាន​​ល្អ​នោះ​វា​មិន​អី​ទេ តែ​បើ​សិន​ជា​វា​បង្ក​​អោយ​មាន​ផល​អាក្រក់​អ្វីមួយដល់​ពួកគាត់ ​តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ?

នេះ​មិន​ខុស​អី​​​​ យក​​ប្រជាជន​ខ្មែរ​យើង​មក​ធ្វើជា​ឧបករណ៍​​​ពិសោធន៍​​អោយ​ក្រុម​ហ៊ុន​យួន​នោះ​។ វា​ជា​ល្បិច​ដុំ​ថ្ម​មួយ​គប់​បាន​ចាប​ពីរ​​នោះ​ទេ៕

លក្ខខ័ណ្ឌ​បី​ចំណុច ឈាន​ទៅ​រក​ចំណង​ការ​ទូត​ខ្មែរ​-សៀម ជាថ្មី

Posted in ពត៌មាន by ប្រាក់ សុភី on ខែធ្នូ 16, 2009

រដ្ឋាភិបាល​ក្រុង​បាំង​កក​ គ្រោង​នឹង​បញ្ជូន​មន្ត្រី​ការ​ទួត​​ថ្នាក់​លេខាធិការ​ទី១​ មក​កម្ពុជា​តែ​ត្រូវ​មាន​លក្ខខ័ណ្ឌ​បី​យ៉ាង៖

ទី​១ គឺ​កម្ពុជា​ត្រូវ​ឈប់​ទិតៀន​ប្រព័ន្ធ​តុលាការ​ថៃ

ទី​២ កម្ពុជា​ត្រូវ​ឈប់​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​នយោបាយ​ថៃ

ទី​៣ គឺ​កម្ពុជា​ត្រូវ​លុប​ចោល​ការ​តែងតាំង​លោក ថាក់ស៊ីន ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ខ្មែរ

គ្មាន​សង្ឃឹម​ទេ​ចំពោះ​អាលក្ខខ័ណ្ឌ​ទី​៣​នោះ ​ចំណែក​អា​ពីរ​ខាងលើ​មិន​យល់​ទេខ្ញុំ  ❓ ។

អាន​បន្ថែម http://www.rfa.org/khmer

ប្រកាស​អន្តរ​ក្រសួង​កំណត់​តម្លៃ​​អប្បមបរមា​សម្រាប់​ទួរស័ព្ទ​ចល័ត

Posted in ពត៌មាន by ប្រាក់ សុភី on ខែធ្នូ 9, 2009

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ និង​ក្រសួង​ទូរគមនាគមន៍​បាន​ចេញ​សេចក្តី​​ប្រកាស​រួមគ្នា​​ ចំពោះ​តម្លៃ​​អប្បបរមា​កា​ហៅ​ចេញ​របស់​ទូរស័ព្ទ​ចល័ត៖

  • តម្លៃ​​អប្បបរមា​ក្នុង​ប្រព័ន្ធ​  ៤,៥ សេន​ដុល្លារ​ ក្នុង​មួយ​នាទី
  • តម្លៃ​​អប្បបរមា​ក្រៅ​ប្រព័ន្ធ  ៥,៩៥ សេន​ដុល្លារ ក្នុង​មួយ​នាទី
  • បង់ថ្លៃ​ឆ្លង​កាត់​ទូរគមនាគមន៍​កម្ពុជា​ ១សេន ក្នុង​មួយ​នាទី
  • បង់​​ថ្លៃ​អោយ​ក្រសួង​ទូរគមនាគមន៍ ០,៣ សេន ក្នុង​មួយ​នាទី
  • ការ​ហៅ​ឆ្លង​ប្រព័ន្ធ​ក្រុមហ៊ុន​​ទូរស័ព្ទ​ដើម​ ត្រូវ​បង់​ថ្លៃ​អោយ​ម្ចាស់​ប្រព័ន្ធ​ឆ្លង​កាត់​ចំនួន​ ៤,​៦៥​សេន ក្នុង​មួយ​នាទី។

ខ្ញុំ​គិត​ថា​ការ​កំណត់​ថ្លៃ​​​អប្បបរមា​នេះ និង​មិន​នាំ​អោយ​មាន​ផល​ចំណេញ​ដល់​អតិថិជន​អ្នក​ប្រើប្រាស់​សេវា​ទួរស័ព្ទ​ទាំង​នោះ​ទេ ហើយ​រដ្ឋ​ក៏​មិន​មាន​ផល​ចំណេញ​អី​​ ពីការកំណត់​នេះ​ដែរ​ព្រោះ​បង់​ចូល​តែ ០,៣ សេន ដដែល។ ពិត​ណាស់​ការកំណត់​ថ្លៃ​នេះ ​គឺ​ធ្វើ​អោយ​ក្រុម​ហ៊ុន​ទាំង​នោះ​ អាច​ប្រកួត​ប្រជែង​គ្នា​​ដោយ​ស្រប​ច្បាប់ តែ​ក្រសួង​គួរ​តែ​កំណត់​តម្លៃ​ទាំង​នោ ​អោយ​ទាប​ជាង​នេះ​។

ចំណែក​ការ​បង់​ថ្លៃ​អោយ​​ម្ចាស់​ប្រព័ន្ធ​ឆ្លង​កាត​ ពិត​ជា​ជួយ​សម្រួល​​អោយ​កាន់​តែ​ងាយ​ស្រួល​ផង​ដែរ​សម្រាប់​ការ​ហៅ​​ឆ្លង​ប្រព័ន្ធ តែ​តម្លៃ​នេះ​វា​នៅ​តែ​ថ្លៃ​ដដែល​ តម្លៃ​របស់​វា​គួរ​តែ​ថោក​ជាង​នេះ​ ដើម្បី​អោយ​ការ​ហៅ​ឆ្លង​ប្រព័ន្ធ មាន​តម្លៃ​ថោក​ផងដែរ​។

តើ​អ្នក​រាល់គ្នា​មាន​គំនិត​យ៉ាង​ណា​ដែរ ចំពោះ​ការ​កំណត់​​របស់​ក្រសួង​ទាំង​ពីរ​ខាងលើ?

ចំណាត់​ថ្នាក់​លេខ១​របស់ខ្មែរ

Posted in ពត៌មាន by ប្រាក់ សុភី on ខែធ្នូ 8, 2009

បើ​និយាយ​អំពី​ចំណាត់ថ្នាក់​លេខ​១​សម្រាប់​ប្រទេស​កម្ពុជា​យើង​នេះ  មិន​សូវ​ទទួល​បាន​ទេ​ខាង​ល្អ​នឹង ចំណែក​ខាង​បំផ្លាញ​វិញ​គឺ​ទទួល​បាន​ច្រើន​ផ្នែក​ណាស់​ទាំង​ក្នុង​ស្រុក​ នឹង​ក្នុង​តំបន់។

ខាង​ក្រោម​នេះ​​ការ​កត់​សំ​គាល់​របស់​ខ្ញុំ​អំពី​តថភាព​​នៃ​សង្គម​ខ្មែរ​យើង​បច្ចុប្បន្ន​នេះ​ វា​មិន​មែន​ជា​ការ​បន្ទោស​បន្ថោក​សង្គម​ខ្មែរ​យើង​នោះ​ទេ​ តែ​នេះ​ជា​ការ​ពិត​ដែល​អ្នក​រាល់​អាច​មើល​ឃើញ​ ដឹង​លឺ​ដូច​ខ្ញុំ​ដែរ។

ពី​មុន​គ្រោះ​ថា្នក់​ដោយ​សា​មីន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ តែ​ដល់​ឥឡូវ​ស្រុក​រីក​ចម្រើន​ជាង​មុន​ ​មាន​អ្នក​ចេះ​ដឹង​ច្រើន​ចំណាត់​​ថ្នាក់​លេខ​១​នេះ​បាន​ផ្ទេរ​ទៅ​អោយ​គ្រោះ​ថ្នាក់​ចរាចរ​វិញ​ម្តង់ ជាប់​ចំណាត់ថ្នាក់​ទាំង​ក្នុង​ស្រុក​ និង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ថ្វី​បើ​ក្នុង​ឆ្នាំ​នេះ​ករណី​គ្រោះ​ថ្នាក់​ចរាចរ​ថយ​ក៏​មែន​ពិត​ តែ​ចំនួន​គ្រោះ​ថ្នាក់បាត់បង​ជីវិត​កើន​ឡើង​ដល់ ១០% បើ​ប្រៀប​ធៀប​ជាមួយ​ឆ្នាំ​កន្លង​ទៅ​ មិន​ទាន់​ពាក់​មួក​សុវណ្ណ​ភាព។ ដល់​ពេល​ពាក់​មួក​សុវត្ថិ​ភាព​លែង​បារម្ភ​ ពួយ​ម៉ា​អស់​​ កុង​ទ័រ​ ព្រោះ​ខ្លាច​អ្នក​ផលិត​មើល​ងាយ ណា​មួយ​មាន​មួក​សុវត្ថិ​ភាព​ហើយ​មិន​អី​ទេ​​​​ បើ​ដួល​ក៏​មិន​បែក​ក្បាល​ដែរ ព្រោះ​អ្នក​ឯកទេស​ថា​ភាគ​ច្រើន​ស្លាប់​ដោយសារ​បែក​ក្បាល គ្រាន់​តែ​បាក់​ក​នឹង​ឯង :!:។

ចំណែក​ចោរ​លួច ចោរ​ប្លន់ ពួក​បោក​ប្រាស់​ ​វិញ​ក៏​មាន​ច្រើន​ដែរ។ ប្លន់​​ លួច​ បោក​​ប្រាស់ ពី​អ្នក​ក្រ​​រហូត​អ្នក​មាន។​ ប្លន់ លួច បោកប្រាស់​ កង់ ម៉ូតូ ឡាន់ ហាង​មាស​ ហាង​ប្តូរ​ប្រាក់…។ ចំណែក​​ឧក្រិដ្ឋ​ជន​​ចាប់​បាន​តិច​តួច​បំផុត។

អំពើ​ហិង្សា​ក្នុង​គ្រួសារ​ប្តី​​​វាយ​ធ្វើ​បាប​ និង​សម្លាប់​​ប្រពន្ធ​​ ប្រ​ពន្ធ​​សម្លាប់​ប្តី។ អំពើ​ចាប់​រំលោភ​ និង​សម្លាប់ ឪ​រំលោភកូន ប្អូន​រំលោភ​បង បង​រំលោភ​ប្អូន កូន​ចាប់​ម៉ែ 👿 ហា​!មហា​បាប​កម្ម។ អំពើ​ទាំង​នេះ​គឺ​កើត​មាន​ច្រើន​ខ្លាំង​ណាស់​ ហើយ​ពាស​ពេញ​ផ្ទៃ​ប្រទេស​តែ​ម្តង។

នៅ​មាន​រឿង​សំខាន់​មួយ​ទៀត​​​ តែ​ខ្ញុំ​សូម​មិន​និយាយ​ទេ​ព្រោះ​រឿង​នេះ​​អ្នក​រាល់​គ្នា​ពិត​ជា​យល់​ ថា​ខ្ញុំ​ចង់​សំ​ដៅ​លើ​អ្វី​នោះ។ ហើយ​ក៏នៅ​មាន​រឿង​ច្រើន​ទៀត​ដែរ​ តែ​ពេល​វេលា​ខ្លីខ្ញុំ​សូមលើក​យក​មក​តែ​ប៉ុណ្ណេះ​ទុក​គ្រាន់​ពិចារណា​ទាំង​អស់​គ្នា។

លទ្ធផល​ជុំ​ទីមួយ ខ្មែរ​ 0 សៀម ៣

Posted in ពត៌មាន by ប្រាក់ សុភី on ខែធ្នូ 4, 2009

ថ្ងៃ​នេះ​ខ្មែរ​​ត្រូវ​ប្រកួត​ជាមួយ​សៀម ​ហើយ​នៅ​ជុំ​ទី​មួយ​​​ សៀម​យក​ឈ្នះ​ខ្មែរ ៣ ទល់​នឹង​ ០។

សូម​មើល​លទ្ធផល​បាល់​ទាត់​នៅ​ទីនេះ http://www.laosoc.com/footballmatch.htm

%d bloggers like this: