ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

លុប​ HTML tags ចេញពី​ data ផ្ញើពី​ Form ជាមួយ strip_tags

Posted in ពត៌មាន by ប្រាក់ សុភី on ខែកញ្ញា 28, 2009

strip_tags function សម្រាប់​ PHP Developer ពិត​ជា​ស្គាល់​ច្បាស់​អំពី​វា តែ​សម្រាប់ New Developer ពិត​ជា​ត្រូវ​ការ ព្រោះ​ strip_tags មាន​នាទីក្នុង​ការលុប HTML, XML, PHP tags ជាដើម។

Function មួយ​នេះ​ពិត​ជា​មាន​​សារ​​ប្រយោជន៍​ណាស់ ប្រសិន​បើ​យើង​ចង់​លុប​ tags របស់​ HTML, XML, PHP ដែ​ល​បាន​ send មក​ជាមួយ​ data(ជា​ពិសេស form​ properties ដែល​អនុញ្ញាតិ្ត​អោយ User  បញ្ចូល​ data ដូចជា Text field, Tearea ជាដើម)ពី form របស់ Client-side  ហើយ​អនុញ្ញាត​ tags ណា​ខ្លះ​ អាច​ប្រើ​បាន ដើម្បី​រក្ស សុវត្ថិ​ភាព​របស់​ Server។

Syntax:

string strip_tags ( string $str [, string $allowable_tags ] )

$str: ជា string ផ្ញើ​មក

$allowable_tags: ជា optional parameter ដែល​អនុញ្ញាត​អោយ​លោក​អ្នក​ ដាក់ tags ដែល​លោក​មិន​ចង់​លុប​​វាចេញ

Example:


<?php
$text = '<strong> Hello world </strong> some comment --><a href="https://kooms.wordpress.com">Kooms</a>';
//Remove all tags
echo strip_tags($text);
echo '<br/>'
//don't remove tags <strong> and <a>
echo strip_tags($text,'<strong><a>');
?>

Output:

Hello world some comment Kooms
Hello world  some comment  Kooms

Tagged with: ,

Load Database with Memcached

Posted in ពត៌មាន by ប្រាក់ សុភី on ខែកញ្ញា 25, 2009

memcache module របស់​ PHP ផ្ទុក​នូវ procedural និង​ object oriented interface ដើម្បី Cache data ពី Database វា​ជា​វិធី​មួយ​ដ៏​ប្រ​សើ​ក្នុង​ការ​ជ្រើស​រើស​ memcache  មក​ប្រើ ពី​ព្រោះ​វា​លឿន, ងាយ​ស្រួល​ install និង ប្រើ​ប្រាស់​ ហើយ​វា​ជួយ​សម្រួល​យ៉ាង​​ប្រ​សើ​បំផុត​ក្នុង​ការ​ Load  Database។

Memcache ដំណើការ standalone server ហើយ​វា​ cache object ដោយ​ផ្ទាល់​​ទៅក្នុង​ memory និង​អាច​ទាញ​យក​មក​ប្រើ​វិញ​តាម​តម្រូវការ​របស់​យើង។ សម្រាប់​ព័ត៌​មាន​លំអិត​ មើល​តំណរ​នេះ http://www.danga.com/memcached
មុន​និង​បង្ហាញ់​អំពីការ​ប្រើ​ប្រាស់​វា សូម​អ្នក​រាល់​គ្នា​ចាំទុក​ក្នុង​ចិត្ត​ នៅ​ចំនុច​ពីរ​យ៉ាង​ខាង​ក្រោម​នេះ ៖

  1. Memcach ត្រូវ​បាន​ប្រើ​ ដើម្បី cache ទិន្នន័យ​តូច​ មិន​មែន​ Queries ដែល​ return results រាប់រយ​ រាប់​នោះ​ទេ ជា​ពិសេស​​គេ​ប្រើ​ញឹក​ញាប់​ជាមួយ Repeat Queries ដែល​​ផ្ទុក​ទិន្នន័យ​តូចៗ
  2. អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ដល់​រយៈ​ពេល​ក្នុង​ការ​ Cache អ្នក​ប្រកដ​ជាមិន​ចង់​ទាញ​ទិន្នន័យ​ពី Cache គ្រប់​នោះ​ទេ ប្រសិន​បើ​ result of query នោះ​ផ្លាស់​ប្តូ​គ្រប់​នោះ ដូច្នេះ​ហើយ​សូម​ Set Cache Duration អោយ​បាន​ត្រឹម​ត្រូវ។ សូម​មើ​លឧ​ទាហរណ៍​ខាង​ក្រោម

ឧ​ទាហរណ៍ Website របស់​អ្នកមាន​​នាក់​ទស្សនា​ច្រើន​ជាង ១សែន​នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​អ្នក​ចង់​បង្ហាញ​ 10 Articles ដែល​មើល​ច្រើន​ជាង​ក្នុង​ថ្ងៃ​នេះ​។

function getTenArticle(){
    $mem = new Memcache;
    /* connect to memcached server */
    $mem->connect('localhost', 11211) or die ("Could not connect");

   if(!$tenArticles = $mem->get('tenArticles')){
      $query = "SELECT * FROM posts ORDER BY num_viewed DESC LIMIT 10 ";
      $tenArticles = mysql_query($query);
      /*set memcache with​value of item with key "tenArticles", compression and
      expire time is 5 min*/
      $mem->set('tenArticles',$tenArticle,MEMCACHE_COMPRESSED, 60*5)or die (Failed to save data at the server");
   }
   return $tenArticles;
}

ដំបូង​ខ្ញុំ​បង្កើត​ $mem ជា Object របស់ Memcache បន្ទាប់​មក connect ទៅ​កាន​ Memcache Server ជាមួយ​ port 11211។
if(!$tenArticles = $mem->get(‘tenArticles’)) ប្រសិន​បើ​មិន​ទាន​បាន​ set memcache ទេ​ វានឹង​ដំណើរ​ការ​ប្លក់​របស់​ if នេះ​រួច​ហើយ​វា​ចាប់
ផ្តើម​ set memcache មើ​មិន​អញ្ចឹង​ទេ​វា​នឹង return $tenArticles តែ​ម្តង់។

Tagged with: ,
%d bloggers like this: