ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

គ្មាន Netscape បន្តទៀតទេ

Posted in កម្មវិធីកុំព្យូទ័រ, ពត៌មាន by ប្រាក់ សុភី on ខែមករា 31, 2008

 

Netscape logo

តាម​ពត៌មាន​ពី BBC អោយដឹងថា Netscape Navigator ដែល​ជា​កម្មវិធី​រុក​ដ៏​ល្បីល្បាញ​មួយ​បានផ្អាក់​តំណើ​ការ​របស់​ខ្លូន។ AOL​(​ដែលជាម្ចាស់​Netscape)​គំរោង​និង​បញ្ចប់​ការ​ផ្គត់ផ្គង​ចំពោះ​កម្មវិធី​មួយនេះ​នៅ​​ថ្ងៃទី​០១ ខែ គុម្ភះ ២០០៨។

            Netscape ត្រូបាន​បង្កើត​ឡើងដោយ​លោក​ Marc Adreessen ជា​សហ​អ្នក​បង្កើត​របស់​លោក​Mosaic, ហើយ​វា​ជាកម្ម​វិធី​រុករក​ដែល​ល្បីដំបូង​គេ​។ ក្នុងឆ្នាំ​ 1992 ​​លោក​ Mosaic បាន​បង្កើត​វា​ក្នុង​កំលុងពេល​ដែល​លោក Adreessen ជានិស្សិត​នៅឯ ​National Center for Supercomputing Application ក្នុង​សកលវិទ្យាល័យ University of Illinois។ បន្ទាប់​ពី​បានទទូល​សញ្ញាប័ត្រ​មក​គាត់បាន​ចាប់បង្កើត​សមាគមន៍ Netscape Communication Corporation និង ចាប់ផ្តើម​អភិវឌ្ឍ​កម្មវិធី​រុករក​។ កំនែដំបូង​ត្រូវ​បានចេញ​ផ្សាយក្នុងឆ្នាំ​1994។​ វា​ទទួល​បាន​ជោគជ័យ​យ៉ាងឆាប់​រហាស់​ និងវាទទី​លើ​ទីផ្សា​កម្មវិធី​រុកពាក់កណ្តាលទស្សវត្ត90

ប្រភពៈ BBC

ការពិសោធន៍​ដ៏រន្ទត់

Posted in ភាពយន្ត, វិទ្យាសាស្រ្តទូទៅ by ប្រាក់ សុភី on ខែមករា 31, 2008

នេះជាការពិសោធន៍សំរាប់និស្សិត សិក្សាភ្នែកសុខា​ភិបាល។

នឹក

Posted in តន្ត្រី, ភាពយន្ត by ប្រាក់ សុភី on ខែមករា 31, 2008

នេះ​ជា​បទ​ដែលខ្ញុំចូលចិត្តស្តាប់កាលនៅរៀន​វិទ្យាល័យ សា្តប់បទនេះ​ធើ្វអោយ​ខ្ញុំនឹកមិត្តចាស់ៗ​ មិន​ថាថ្មើនេះពួកគេកំពុងធើ្វអ្វីទេន៎! សូមអញ្ជើញរីករាយស្តាប់ និងទស្សនាទាំងអស់គ្នា។

ចំណាត់ថ្នាក់ Web Browser ​ឆ្នាំ២០០៧

Posted in កម្មវិធីកុំព្យូទ័រ, ពត៌មាន by ប្រាក់ សុភី on ខែមករា 31, 2008

Web Browser ពិត​ជា​មាន​សារ​សំខាន់ណាស់ ក្នុងការ​ស្វែង​រកអ្វីៗ​គ្រប់យ៉ាង​ក្នុង​Internet។ ​ប៉ុន្តែ​ទន្ទឹម​នេះ​ដែរ​វា​ក៏​មាន​បញ្ហា​ប្រសិនបើ​ការ​ជ្រើសរើស​ប្រើ​​​​​Web Browser ណាមួយ​ដែល​មាន​ភាពចន្លោះប្រហោង​​សុវត្ថិភាព ​និង ​នាំមក​នូវ​ភាពមហន្តរាយ​ដល់​កុំព្យូទ័រ​យើង​ជាមិន​ខាន។​  ខាងក្រោមនេះជាស្តិតិ​បង្ហាញ​ពីការប្រើប្រាស់ Web Browser នីមួយៗ

Browser Statistics Month by Month

2007 IE7 IE6 IE5 Fx Moz S O
December 21.0% 33.2% 1.7% 36.3% 1.4% 1.7% 1.4%
November 20.8% 33.6% 1.6% 36.3% 1.2% 1.8% 1.6%
October 20.7% 34.5% 1.5% 36.0% 1.3% 1.7% 1.6%
September 20.8% 34.9% 1.5% 35.4% 1.2% 1.6% 1.5%
August 20.5% 35.7% 1.5% 34.9% 1.3% 1.5% 1.7%
July 20.1% 36.9% 1.5% 34.5% 1.4% 1.5% 1.9%
June 19.7% 37.3% 1.5% 34.0% 1.4% 1.5% 1.8%
May 19.2% 38.1% 1.6% 33.7% 1.3% 1.5% 1.7%
April 19.1% 38.4% 1.7% 32.9% 1.3% 1.5% 1.6%
March 18.0% 38.7% 2.0% 31.8% 1.3% 1.6% 1.6%
February 16.4% 39.8% 2.5% 31.2% 1.4% 1.7% 1.5%
January 13.3% 42.3% 3.0% 31.0% 1.5% 1.7% 1.5%

ប្រភពពត៌មានៈ w3chools

Crack Downloader

Posted in កម្មវិធីកុំព្យូទ័រ by ប្រាក់ សុភី on ខែមករា 30, 2008

កម្មវិធីនេះ​ជាចំនួយការដ៏ពិសិទ្ធក្នុងការ​ស្វែង​រក Serial, Crack របស់​កម្មវិធីជា​ច្រើន​។ តារយះ Crack Downloader ដោយ​មិនចាំបាច់ចូលទៅកាន់គេហទំព័រណាមួយ​​ ដែលផ្ទុក Serial ឬ​ Crack នោះទេ។ នេះជាវិធីប្រសើរបំផុត ដែលធ្វើអោយយើង​គេចផុតពីគ្រោះថា្នក់កុំព្យូទ័រដោយសារមេ​រោគ ក្នុង​គេហទំព័រទាំងនោះ។ សង្ឃឹមថាវាជាមិត្តដ៏ប្រសើរបស់​លោកអ្នក។ សូម​ចុច​ទីនេះដើម្បី​ទាយ​យក​​កម្មវិធីនេះ។

Crack Downloader