ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

គន្លឹះ​ទទួល​បាន​គណនី Adsense Approved ឆាប់​រហ័ស

Posted in ពត៌មាន by ប្រាក់ សុភី on ខែធ្នូ 17, 2013

អ្នក​ប្លក់​ ឬ​អ្នក​ប្រកប​អាជីវកម្ម​តាម​ Online គ្រប់​គ្នា​ពិត​ជា​ដឹង​ហើយ​ថា Adsense ជា​មធ្យោបាយ​មួយ​ដែល​ជួយ​ពូក​គេ​​អាច​រក​លុយ​បាន​យ៉ាង​ងាយ​ស្រួល​ ប៉ុន្តែ​អ្វី​ដែល​ពិបាក​នោះ​គឺ Google នឹង​មិន​ងាយ​​អនុញ្ញាត​ផ្ដល់​គណនី Adsense នោះ​ទេ​ បើ​ប្លក់ ​ឬ​វែបសាយ​របស់​អ្នក​មិន​ទាន់​បំពេញ​គ្រប់​តាម​លក្ខខណ្ឌ​ដែល​ចាំបាច់​នោះ។​​ ទាំង​នេះ​គឺ​ដោយ​សារ​ការ​ផ្លាស់​ប្ដូរ​នីតិ​វិធី​ក្នុង​ការ​ផ្ដល់​ឲ្យ​នូវ​គណនី Adsense។

Youtube Monetazition

ម្ចាស់​វែបសាយ ឬ​ប្លក់​ជាច្រើន​តែង​តែ​ចង់​បាន​គណនី Adsense មួយ​មក​ជា​កម្មសិទ្ធិ ប៉ុន្តែ​ភាគ​ច្រើន​នៃ​ពួក​គេ​នឹង​មិន​ទទួល​បាន​នោះ​ទេ។​ នេះ​ជា​ឱកាស​មួយ​សម្រាប់​អ្នក​រក​ស៊ី​តាម Online បាន​​ព្យាយាម​លក់​គណនី​របស់​គេ​ទៅ​​អោយ ម្ចាស់​វែបសាយ ឬ​ប្លក់​ទាំង​នោះ​ដែល​មិន​បាន​ជោគជ័យ​ក្នុង​ការ​បង្កើត​គណនី​នេះ​។ ខ្ញុំ​សូម​ផ្ដល់​ជា​យោបល់​​ទៅ​អ្នក​រាល់​គ្នា​កុំ​អោយ​​ទិញ​គណនី​ទាំង​នោះ​ពី​នរណា​ម្នាក់​ដែល​ព្យាយាម​លក់​គណនី​អោយ​អ្នក​ ព្រោះ​ថា​វា​មិន​ស្រប់​ទៅ​តាម​លក្ខខណ្ឌ​​នៃ​សេវាកម្ម​របស់​ Adsense ហើយ​គណនី​នោះ​​​​ នឹង​ប្រឈម​​ពី​​ការ​​បិទ​គ្រប់​ពេល​ ដោយ​​មិន​បញ្ជាក់​ប្រាប់​ជាមុន​នូវ​មូល​ហេតុ​ពី​សេវា​កម្ម​នេះ ។ បើ​អ្នក​មិន​ចង់​បាត់​បង់​ឱកាស​ និង​ថវិកា​ដែល​ខំ​សន្សំ​យូរ​មក​ហើយ​​​ សូម​កុំ​ទិញ​គណនី​ទាំង​នោះ​អោយ​សោះ ត្រូវ​ព្យាយាម​ដោយ​អត់​ធ្មត់​បំផុត មុន​នឹង​ក្រោយ​អ្នក​នឹង​​បាន​ជា​មិន​ខាន់​ ងាក​មក​ធ្វើ​​វែបសាយ​របស់​អ្នក​​អោយ​មាន​ប្រយោជន៍​ និង​ទាក​ទាញ​អ្នក​ទស្សនា​អោយ​បាន​ច្រើន ជាមុន​សិន។

ប្រសិន​បើ​អ្នក​ចង់បាន​គណនី​របស់ Google Adsense ជា​កម្មសិទ្ធិ ហើយ​មិនទាន់​បាន​នោះ​សូម​កុំ​បារម្ភ​ ខ្ញុំ​នឹង​ចែក​រំលែក​វិធី​ដែល​អាច​​ទទួល​បាន​គណនី​នេះ ដោយ​ស្រប​ច្បាប់​ហើយ ​យ៉ាង​ឆាប់​រហ័ស​ដោយ​មិន​ចំណាយ​ពេល​យូរ​ឡើយ ​ធានា​ថា​នឹង​ទទួល​បាន​ ១០០%​​  ព្រោះ​​វិធី​នេះ​ខ្ញុំ​ និង​អ្នក​ផ្សេង​ទៀត​ក៏​បាន​សាក​រួច​ហើយ​ដែរ​ ក្នុង​ឆ្នាំ ២០១៣​នេះ តែ​វិធី​​នេះ​មិន​ធានា​ថា​នឹង​អាច​ទៅ​រួច​នៅ​ពេល​ក្រោយ​នោះ​ទេ ព្រោះ​​ពេល​មុន​ក៏​អញ្ចឹង​ដែរ​ នៅ​ក្នុង​ Blogspot ក៏ងាយ​ទទួល​បាន​គណនី​នេះ​ដែរ​​កាល​ពីឆ្នាំ ២០០៦ តែ​ពេល​នេះ​គឺ​មិន​ងាយ​នឹង​បាន​នោះ​ទេ សូម​ប្រញាប់​ឡើង​ ហើយ​ជួយ​ចែក​រំលែក​ដល់​មិត្ត​របស់​អ្នក​​ផង​។

អាន​លម្អិត

TheKingFather.com

Posted in គេហទំព័រ by ប្រាក់ សុភី on ខែ​កុម្ភៈ 5, 2013

The King Father

សួស្ដី​បង​ប្អូន និង​មិត្ត​ភក្ត្រ​ទាំង​អស់​គ្នា ទំព័រ​ http://thekingfather.com មួយ​នេះ​​បាន​ចាប់​បដិសន្ធិ​ឡើង​ នៅ​ថ្ងៃ​ទី​ ០៤ ខែ​កុម្ភៈ ឆ្នាំ ២០១៣ ជា​ថ្ងៃ​មហា​ទុក្ខ​ដ៏​សោក​សង្រេង​ ដែល​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​យើង​បាន​បាត់បង់​ ព្រះ​មហាវីរៈ​​ក្សត្រ ព្រះ​បិតា​ឯករាជ្យ​ជាតិខ្មែរ ជា​ថ្ងៃ​ចុងក្រោយ​ដែល​ព្រះ​កាយ​របស់​ព្រះអង្គ​​ ត្រូវ​រលាយ​សូន្យ​ពី​លោក​យើង​នេះ លា​ចាក​ឆ្ងាយ​កូន​ចៅ​គ្រប់​គ្នា​ ដោយ​គ្មាន​ថ្ងៃ​ត្រលប់​វិញ។​​

ដើម្បី​ចង់​ចាំ ព្រឹត្តិការណ៍​ដ៏​សោក​សៅ​រក​ទី​បំផុត​គ្មាន​បែប​នេះ​ហើយ ខ្ញុំ​បាន​គិត​រក​ធ្វើ​អ្វី​មួយ​ដើម្បី​​បន្សល់​ទុក​ជា​អនុស្សាវរីយ​ នឹង​ចង់​ចាំ​ព្រឹត្តិការណ៍​ដ៏​​ក្រៀម​ក្រំ​​នេះ​ ខ្ញុំ​បាន​សម្រេច​ចិត្ដ​បង្កើត​គេហទំព័រ​ http://thekingfather.com ដើម្បី​ ទាញ​យក​រូបភាព​ របស់​សម្ដេច​តា នឹង​ ព្រះ​រាជ​កម្មវិធី​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា ព្រះ​​បរមកោដ្ឋ​​ តាម​រយៈ គេហទំព័រ Flickr.com ដែល​បាន​ដាក់​បញ្ចូល​ដោយ​ជន​រួម​ជាតិ​ខ្មែរយើង​ នឹង​មិត្ត​​បរទេស​ ដើម្បី​យក​មក​បញ្ចូល​​ក្នុង គេហទំព័រ​របស់​ខ្ញុំ​ http://thekingfather.com ដែល​ទើប​នឹង​បង្កើត ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​បង​ប្អូន​ ដែល​​ចង់បាន​រូប​ភាព​ទាំង​នោះ នឹង​អាច​ទាញ​យក​បាន​ដោយ​សេរី​ នឹង​អាច​​​រក​បាន​នៅ​ពេល​ក្រោយ​ទៀត។

ប្រសិន​បើ​មាន​កំហុស​ឆ្គង​ត្រង់ណា​ ដែល​កើត​ឡើង​ដោយ​អចេតនា សូម​មេត្តា​ខន្តី​ អភ័យ​ទោស​អោយ​​​រូប​ខ្ញុំ​ផង​ ព្រោះ​អី​ទំព័រ​មួយ​នេះ​​គឺ​បង្កើត​ឡើង​ដោយ​ខ្ញុំ​តែ​ម្នាក់​ឯង នឹង​មិនទាន់​​បាន​ឆ្លងកាត់​ការ​ត្រួត​ពិនិត្យ​ ពី​សំណាក់​មិត្ត ឬ​ក៏​នរណា​ម្នាក់​ផង​ដែរ​ទេ ដោយ​ចំណាយ​ពេល​ប្រហែល​ជា ៥ ទៅ​ ៦​ម៉ោង​តែប៉ុណ្ណោះ។

ខ្ញុំ​​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​នឹង​ទទួល​បាន​មតិ រិះ​គន់​​​កែ​លម្អ​គេហទំព​ TheKingFather.com ពី​សំណាក់​មិត្ដ​អ្នក​អាន​គ្រប់ៗគ្នា។

អាច​ទាក់មក​ខ្ញុំ​តាមរយៈ អ៊ីម៉ែល៖ sophy.prak(at)gmail.com

ងាយ​ស្រួល​ស្វែងរកទីតាំង នឹង​កូអដោនេ​លើ​ Google Maps

Posted in ពត៌មាន by ប្រាក់ សុភី on ខែធ្នូ 14, 2012

Oh! Maps

Oh! Maps ជា​គម្រោង​មួយ​ដំណើរការ​លើ​ Google Maps ដែល​​លោកអ្នក​​អាច​ប្រើ​ប្រាស់​ នៅ​លក្ខណៈ​ពិសេស​ដូច​ខាង​ក្រោម​ជា​បណ្ដើរៗ​

  • ដើម្បី​ស្វែង​រក​ទីតាំង​ណាមួយ​នៅ​លើ​ផែន​ដី​យើង​នេះ តាម​រយៈ​ប្រអប់​ស្វែង​រក​
  • គ្រាន់​តែ​ចុច​​លើ​ផែន​ទី​​ ត្រង់​ចំណុច​ណា​មួយ​ អ្នក​នឹង​ទទួល​បាន​ អាសយដ្ឋាន រួម​ទាំង​តម្លៃ​កូអរដោនេ​ទីនោះ
  • អាច​ទាញ Marker ទៅ​ត្រង់ណា​ក៏បាន​ ហើយ​ពេល​ដែល​អ្នក​ទម្លាក់​វា​​ នឹង​ទទួល​បាន​លទ្ធផល​ដូច​ខាង​លើ
  • អាច​លុប​ចោល Markers ទាំង​នោះបាន​យ៉ាង​ងាយ​គ្រាន់​តែ​ចុច​លើ​ Remove All Markers នៅ​ផ្នែក​ខាង​ក្រោម

គម្រោង​ថ្ងៃ​អនាគត​

ខ្ញុំ​មាន​គម្រោង​អភិវឌ្ឍន៍​ គម្រោង​នេះ​បន្ត​ទៀត​ទៅ​ថ្ងៃ​អនាគត​ ដើម្បី​បង្កើត​សមត្ថភាព​របស់​វា ​ដែល​អាច​អោយ​អ្នក​ប្រើ​ប្រាស់​រក្សា​ទីតាំង​ ដែល​ពួក​គាត់​បាន​ស្វែង​រក នឹង​ចែក​រំលែក​ទៅ​​មិត្ត​ភក្ត្រ​ ដោយ​គ្រាន់​តែ​ផ្ញើ​តំណ​ដ៏​ខ្លី​មួយ​ ហើយ​ពួក​គាត់​នឹង​ស្វែង​រក​បាន​យ៉ាង​ងាយ​នូវ​​ទីតាំង​ដែល​ពួក​គាត់​ចង់​ទៅ។ មួយ​វិញ​ទៀត​ខ្ញុំ​នឹង​ បន្ថែម​សមត្ថភាព​បង្ហាញ​ផ្លូវ​ ទៅ​កន្លែង​ណាមួយ​ដោយ​គ្រាន់​តែ​អ្នក​ប្រើប្រាស់ ផ្ដល់​ទី​តាំង​ដែល​គាត់​ស្ថិត​នៅ នឹង​ទីតាំង​ដែល​គាត់​ចង់​ទៅ។

ប្រសិន​មាន​អ្នក​អភិវឌ្ឍន៍​​​មួយ​ចាប់​អារម្មណ៍​នឹង​គម្រោង​នេះ​សូម​ទាក់ ​មក​ខ្ញុំ​តាម​រយ​​ អ៊ីម៉ែល sophy.prak(at)gmail.com។ បើ​ពេញ​ចិត្ត​ និង​គាំទ្រ​គម្រោង​នេះ​សូម​​មេតា​ចុច “LIKE“  ផង :)   ។

Student’s Day

Posted in ពត៌មាន by ប្រាក់ សុភី on ខែសីហា 11, 2012

Student’s Day ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ ហើយ​ដំបូង​គេ​បង្អស់​​ សម្រាប់​សិស្ស​​និស្សិត​​ដែល​មាន​ចំណាប់​អារម្មណ៍​ ​លើ​វិស័យ​ព័ត៌មានវិទ្យា ជា​ពិសេស​សម្រាប់​អ្នក​​អភិវឌ្ឍន៍​​​​​វែបសាយ និង​កម្មវិធី​​ទូរស័ព្ទ​​ឆ្លាត​វៃ(Smart Phone)។

កម្មវិធីនេះ នឹង​បង្ហាញ​ពី​បច្ចុប្បន្ន​ភាព​នៃការ​អភិវឌ្ឃន៍វែបសាយ ប្រព័ន្ធគ្រប់គ្រង់​មាតិការ​(CMS) និង ការបង្កើត​វែបសាយ​សម្រាប់​ទូរស័ព្ទ​ឆ្លាត់វៃ ដែល​មាន​ការ​ចូល​រួម​បង្ហាញ​ដោយ​អ្នក​បង្កើត​វែបសាយ​អាជីពពី ប្រទេស​អាឡឺម៉ង ស្វីស ឥណ្ឌា វៀតណាម នឹង កម្ពុជា​យើង​ផងដែរ។ សូម​ព័ត៌មាន​លម្អិត​ទីនេះ http://t3con12-asia.typo3.org/program/sessions/student-day.html ។

តើយើង​នឹង​ទទួល​​បាន​អ្វី​ខ្លះ​ពី Student’s Day?

- ចំណេះដឹង​ថ្មី​ៗ​ពីបង្កើត​វែបសាយ​នាពេល​បច្ចុប្បន្ន
- យល់ដឹង​កាន់តែ​ច្បាស់​ពីការជ្រើរើស​យ៉ាង​ត្រឹម​ត្រូវ ក្នុង​ការ​ប្រើប្រាស់ CMS មួយ​ណា​
- Mobile vs Web
- កិច្ចភិភាក្សា​ស្ដីអំពី​មុខ​របរ ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា
- បង្កើត​វែបសាយមួយ​ ដែល​អាច​បើក​មើល​បាន​គ្រប់​ប្រភេទឧប្បកណ៍(Desktop, Laptop, Smart Phone, Tablet, Smart TV…)
- អាហាសម្រន់ និង អាថ្ងៃត្រង់​មួយ​ពេល
- ការ​ចាប់ឆ្នោតផ្សង​សំណាង​​នៅ​ចុង​កម្មវិធី

តើ​ធ្វើដូច​ម្ដេច​អាច​ចូល​រួម​ក្នុង​កម្មវិធីនេះបាន?

ជា​ការងាយទេ សម្រាប់​អ្នក​ដែល​មាន​​បំណងចង់​ចូល​រួមកម្មវិធីនេះ​ លោក​អ្នក​គ្រាន់​តែ​ចំនាយ​ថវិការដ៏តិច​តូច​បំផុត​សម្រាប់​ទិញ​សំបុត្រ​ ដែល​មាន​តម្លៃ​ត្រឹម​តែ $1 តែប៉ុណ្ណោះ។ សូម​ទំនាក​ទំនង​មក​ខ្ញុំ​ដើម្បី​ធ្វើការទិញ​សំបុត្រជាមុន តាម​រយៈ ទូរស័ព្ទ 070 733 211 / 011 735 018 ឬ​ក៏អ៊ីម៉ែល sophy@web-essentials.asia/ sophy.prak@gmail.com។

តើ​កម្មវិធី​ប្រព្រឹត្តិរណ៍ទៅពេល​ណា ហើយ​កន្លែង​ណា?

កម្មវីធីនេះ​នឹង​ចាប់ផ្ដើមពី ម៉ោង ៧.៣០នាទី ព្រឹក ដល់ ម៉ោង ៤.៣០នាទីល្ងាយ ​ថ្ងៃទី ១៩ សីហា ២០១២(សូមមើល​កាលវិភាគ http://t3con12-asia.typo3.org/program/sessions/student-day.html) នៅ មជ្ឍមណ្ដលសប្រតិការ កម្ពុជា-ជប៉ុន(CJCC) ស្ថិត​ក្នុងវិទ្យាស្ថានភាសាបរទេស(IFL) សូមមើលផែនទី http://cjcc.edu.kh/kh/contact-us.html។

ទំនាកទំនង និង​ទិញ​សំបុត្រ

- ទួរស័ព្ទ៖ 070 733 211 / 011 735 018
-  អ៊ីម៉ែល៖ sophy@web-essentials.asia
- វែបសាយ៖ http://t3con12-asia.typo3.org/program/sessions/student-day.html

រចនា Responsive វែបសាយ(One site for every screen)

Posted in ពត៌មាន by ប្រាក់ សុភី on ខែកក្កដា 16, 2012

Responsive Website ជាប្រធានបទដែលខ្ញុំត្រូវបង្ហាញនៅថ្ងៃទី ២២ ខែកក្ដដានេះ នៅក្នុងព្រឹត្តិការណ៍ជួបជុំប្រចាំខែរបស់ KTUG។ ស្វាគមន៍អ្នករាល់គ្នាចូលរួមដោយឥតគិតថ្លៃ សូមភ្ជាប់មកជាមួយ Laptop ផ្ទាល់ខ្លួនផងដើម្បីអនុវត្ដន៍ទាំងអស់គ្នា។

  • អ្វីជា Responsive Website?
  • វិធីបង្កើតវែបសាយមួយសម្រាប់គ្រប់អេក្រង់(កុំព្យូទ័រ, Tablet, Smart Phone…)
  • គន្លឹះនៃការប្រើប្រាស់ Media Query របស់ CSS3 សម្រប់បង្កើតវែបសាយ
  • អ្វីជា Less CSS ?
  • HTML5 + CSS3 = Template

ទីតាំង៖ Web Essentials, ផ្ទះលេខ ៨៦, ផ្លូវ ៩៩ បឹងត្របែក ភ្នំពេញ
ទំនាកទង៖ sophy.prak(at)gmail.com/sophy(at)web-essentials.asia

តម្លៃប្រេង​សាំង​ ក្នុង​ប្រទេស​អាស៊ាន

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​មេសា 10, 2012

តម្លៃប្រេងសាំងក្នុងប្រទេសអាស៊ាន

  • កម្ពុជា ១លីត្រ ១,៤៩ដុល្លារ 

  • សិង្ហបុរី ១លីត្រ ១,២៨ដុល្លារ
  • ថៃ ១លីត្រ ១,២៧ដុល្លារ
  • ឡាវ ១លីត្រ ១,១០ដុល្លារ
  •  វៀតណាម ១លីត្រ ១,០៥ដុល្លារ
  • ហ្វីលីពីន ១លីត្រ ១,០៥ដុល្លារ
  • ភូមា ១លីត្រ ១ដុល្លារ
  • ឥណ្ឌូនេស៊ី ១លីត្រ ០.៩២ដុល្លារ
  • ម៉ាឡេស៊ី ១លីត្រ ០,៦៨ដុល្លារ
  •  និងប្រទេសប្រ៊ុយណេ សាំងក្នុង១លីត្រមានតម្លៃ ០,៤៦ដុល្លារ។

ហេតុអ្វីបានជាខ្មែរយើងថ្លៃជាងគេ?

សាំងស្រុកខ្មែរ៖ សាំងលើពិភពលោកចុះថ្លៃ តែស្រុកខ្មែរមិនចុះថ្លៃ ព្រោះសាំងឡើងថ្លៃទិញចូលមិនទាន់លក់អស់ ដល់ពេលសាំងលើពិភពលោកឡើងថ្លៃភ្លាម ក្នុងស្រុកខ្មែរយើងក៏ឡើងថ្លៃដែរ មិចក៏មិនរង់ចាំសាំងទិញមកថោកនោះលក់អស់សិនទៅ ចាំឡើងថ្លៃទៅ?

ប្រពភ៖ http://www.rfa.org/khmer/indepth/ngos_protest_against_high_price_of_gasoline-04092012013301.html

ចាប់​ពីពេលនេះ​តទៅ លែង​មាន​​ពាក្យ​ចូល​ឆ្នាំចិន​

Posted in ពត៌មាន by ប្រាក់ សុភី on ខែមករា 25, 2012

ត្រឹម​តែ​ចំណង​ជើង​សង្ឃឹម​ថា​អ្នក​រាល់​គ្នា​យល់​ហើយ មិន​ដឹង​ថា​ឆ្នាំនេះ​​យ៉ាង​ដូច​ម្ដេច​ទេ ស្ទើរតែ​​គ្រប់​វិទ្យុ ទូរទស្សន៍ ​បាន​បន្ថែម​ពាក្យ​ចូល​ឆ្នាំ​ចិន​ មក​និយាយ​ ថា​ចូល​ឆ្នាំ​ចិន-វៀតណាម។

មិន​ដឹង​ថា​ពាក្យ​នេះ​រាជរដ្ឋាភិបាល​តម្រូវ​ អោយ​ពួក​គាត់និយាយ​ឬយ៉ាង​ណា​នោះទេ? តែ​បើ​ខ្ញុំ​គិត​ ភាគ​ច្រើន​នៃ​ពួកគាត់ ប្រហែល​គ្មាន​ចិត្ដ ឬ​ក៏នឹក​ឃើញ​និយាយ​ពាក្យ​បែប​នេះ​ទេ។

ចាប់ពី​ឆ្នាំនេះ​តទៅ​ អ្នក​នឹង​លឺ​​តិច​តូច​ ពាក្យ​ថា​ចូល​ឆ្នាំ​ចិន​ ដោយ​ជំនួស​មក​វិញ​​ពាក្យ​ថា​ចូល​ឆ្នាំ​ចិន​-វៀតណាម(ចិន-យួន) :)

ទើប​ដឹង​ថាប្លក់​របស់​ Samady ត្រូវ​គេ​បិទ

Posted in ពត៌មាន by ប្រាក់ សុភី on ខែធ្នូ 5, 2011

​នេះ​មក​​ពី​អា​គ្នា​ឯង​​នឹង​​! សូម្បី​មកដល់​​ទី​នេះ​ហើយ​ វា​ក៏​មក​តាម​បំបិទ​មាត់​ទៀត ម៉ែ​អាណា​គ្រាន់​តែ​ប្លក់​​ដែល​និយាយ​ពី​ការ​ពិត​នៅ​ក្នុង​សង្គម​ បែរ​​​​ជា​ខុស​លក្ខខ័ណ្ឌ​​​ឯណា​ឯណី​ទៅវិញ​អញ្ចឹង​បាន​ថា វប្បធម៌​ក្ដិច​ត្រួយ ប៉ែង​ជើង ​ក្នុង​សង្គម​ខ្មែរ​យើង​នៅ​តែ​បន្ត​រហូត​ អញ្ចឹង​នេះ​ហើយ​បាន​ជា​ខ្មែរ​យើង ក្រ​ងើម​មុខ​មិន​រួច ហើយ​ល្ងង់​​ជាង​គេ​ បណ្ដោយ​អោយ​ជាតិ​សាសដទៃមក​លេប​ត្របាក់​ទឹក​ដី​ស្ទើរ​រក​កន្លែង​ជ្រកកោន​គ្មាន ធ្វើ​អ្វី​ក៏​មិន​ដែល​ឃើញ​ឈ្នះ​​​គេ​ដែរ រាប់​ចាប់តាំង​ពី​ការ សិក្សា កីឡា ​ដឹក​នាំ រកស៊ី រស់នៅ… ក៏​ចាញ់​គេ​ទាំងអស់។

តែ​បើ​ការ​​បើ​អា​រឿង​ពាក់​មុខ​យក្ស ​ដាក់​គ្នា​ឯង​ពូកែ​ខ្លាំង​ណាស់ រក​គ្រប់​វិធី​ឧបាយកល​ ដើម្បី​អោយ​អាត្មា​អញ​​ឈ្នះ​ ចង់​អា​ណា​ងាប់​អី​ក៏​ងាប់​ទៅ អស់​អី​ក៏​អស់​ទៅ​ អោយ​តែ​អញ​ឈ្នះ។

ហើយ​មួយ​វិញ​ទៀត​នោះ​ អា​រឿង​ស៊ី​ជោរ​នោះ​​​លេខ​មួយ​ហើយ អោយ​តែ​គេ​ចាក់​បន្តិច​ អាណា​យក​អី​ក៏​យក​ទៅ​ មិន​ខុស​ពី​សត្វ​ក្អែក​ទេ បាន​ចចក​បញ្ជោរ​ ថា​រោម​ខ្មៅ​រលោង​ស្អាត ចំពុះ​កោង​​​ខ្វង់​ដូច​រង្វង់​ព្រះខែ បែរ​ជា​សើច​ក្អាកក្អាយ មិន​ខ្វាយ​ខ្វល់​ពី​សាច់​ក្នុង​មាត់ បែរ​ជា​ភ្លាត់​របូត​ជ្រុះ​ដល់​ដី ត្រូវ​បាន​ចចក​ត្របាក់​ស៊ី​យ៉ាង​ឆ្ងាញ់​ពិសា​ ហើយ​តិះដៀល​ថា​ល្ងង់។

ចំណែក​អំនួត​នោះ​ ក៏​ខ្លាំង​ផង​ដែរ ខ្ញុំ​ជា​កូន​ខ្មែរ​ ពូជ​ពង្ស​ជា​អ្នក​សាង​ប្រាសាទ​ថ្ម​ដ៏​ល្បាញ​ល្បី​ តែ​បាត់​បង់​ទឹក​ដី​ស្ទើរ​​តែ​អស់​ហើយ​​​​​​មក​ពេល​នេះ ពូជពង្ស​ពូកែ​បែប​នេះ​ សម​ណាស់​តែ​​ខ្លួន​ពូកែ​ជាងដូន​តា​ជំនាន់ដើមដែលមាន​កំណើត​ជាង​មួយ​ពាន់​ឆ្នាំហើយ​នោះ។ នរណា​ក៏​ដឹង​ដែរ​ថា​ក្រោយ​ពី​សម័យ​អង្គរ​មក​ ខ្មែរ​យើង​ក្រៅ​ពី​ដណ្ដើម​​អំណាច ធ្វើ​សង្គ្រាម​​សម្លាប់​រាស្ត្រ​ខ្លួន​ឯង នឹង​លាប​ពណ៌​អោយ​គ្នា​​ទៅ​វិញទៅ​មក​ គឺ​គ្មាន​បាន​ធ្វើ​អ្វី​នោះ​ទេ។

មក​ដល់​សម័យ​នេះ​ហើយ​ សូម្បី​ប្លក់​តូច​មួយ​ដែល​គ្នា​បង្កើត​សម្រាប់​បញ្ចេញ​មតិ​​ផ្ទាល់​ខ្លួន និង​ចែក​រំលែក​ចំណេះ​ដឹង​តិច​តួច​នោះ​ក៏​មក​តាម​យាយី​ទៀត។ ប្លក់​សាមាឌី​ក្រៅ​ពីរ​ខ្មែរ​ ដែល​ចេះ​សរសេរ​នឹង​អាន​ ហើយ​ស្គាល់​ពី​ខ្មែរ​ខ្លួនឯង នឹង​អាត្មានិយម បក្សពួក​របស់​ខ្លួន​ ដែល​​​ជា​អ្នក​រាយការណ៍​​ទៅ​អោយ​ WordPress បិទ​ប្លក់​ http://learn4khmer.wordpress.com/ គឺ​គ្មាន​បរទេស​ណា​មក​អាន​​ ខ្មែរ​យើង​ហើយ​ដឹង​ថា​ប្លក់​យើង​និយាយ​ពី​អ្វី​នោះ​ទេ។

ឱលោក​អើ្ហយ! ​សូម​គិត​ពី​ប្រយោជន៍​រួម​ជា​រឿង​សំខាន់​ កុំ​គិត​តែ​ពី​អាត្មា​អញ​ ចង់​នរណា​ក្លាយ​ជា​ស្អី​ក៏​​មិន​ខ្វល់​ដែរ​នោះ កុំ​ភ្លេច​ថា​ខ្មែរ​ជា​ជន​ជាតិ​ជិត​ផុត​ពូជ​ហើយ​លើ​ផែន​ដីនេះ​ណា​លោក!!!

 

បន្ថែម: សូម​ចូល​ទីនេះ Feedback ដើម្បី​ធ្វើការតវ៉ា​យក​ប្លក់ Samady មក​វិញ ហើយ​ក៏ដើម្បី​យើង​ទាំងអស់គ្នាដែរ​សម្រាប់អនាគត ដើម្បី​កំអោយ​ខាង​ WordPress ចេះ​តែបិទ​ដូច្នេះទៀត។

WordPress.com បាន​ធ្វើទំនើបកម្ម ទៅ​កំណែរប្រែ v3.3

Posted in ពត៌មាន by ប្រាក់ សុភី on ខែវិច្ឆិកា 22, 2011

ថ្ងៃនេះ​បើក​មើល​ ប្លក់របស់​ខ្ញុំ ឃើញ​ថា វាបាន​ផ្លាស់​ប្តូរ​កំណែរថ្មី​គឺ V3.3 រួច​រាល់ហើយ នៅ​ផ្នែក Back End អញ្ជឹង សម្រាប់​អ្នក​ប្រើ​ប្រាស់ CMS WordPress នឹង​បាន​ប្រើ​ប្រាស់​កំណែនេះ ក្នុង​ពេល​ឆាប់​ខាង​​មុខនេះ ព្រោះ​ឥឡូវ​វា​ចេញ​បាន​កំណែ v3.3 beta3 រួចហើយ។

កំណែប្រែ​ថ្មីនេះ​មាន​ការ​កែប្រែ​នៅ​ផ្នែក​ខាង​​ Back End ច្រើន​គួរ​អោយកត់សំគាល់ ដែល​បង្ករភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​វា ជាង​មុន​ថែម​ទៀត។

សូមមើល​រូប​ខាង​ក្រោម​តាម​សញ្ញាព្រួញ​ពីឆ្វេងទៅ​ស្ដាំ៖

  1. ព្រួញទីមួយ​នេះ គឺ​ជា Menu ​តំណរ​ខ្លីៗ​សម្រាប់​បង្កើត អត្ថបទថ្មីមើល​ប្លក់​ផ្សេងៗ… នៅក្នុង WordPress.com
  2. ព្រួញ​ទីពីរ ជា​Menu តំណរ​ខ្លីៗសម្រាប់ការ​ប្រើ​ក្នុងប្លក់
  3. ព្រួញ​ទីបី សម្រាប់ដំណើរកា​ប្លក់ អោយ​ក្លាយ​ប្លក់ឯកជន ដូច​ការ​ប្រើ​ប្រាស់​ឈ្មោះប្លក់​ផ្ទាល់ ( http://varychin.com/ ) ប្លាស់ប្តូរ​ Theme តាម​តម្រូវការ..
  4. ព្រួញ​ទី​បូន​នេះ សម្រាប់​រំលឹក​នូវ​អ្វី​ដែល​កើត​មាន​ថ្មី​សម្រាបើប្លក់របស់យើង
  5. ទីប្រាំ គឺ​ជា​ Menu សម្រាប់​ទៅកាន់​ប្លកើ​ផ្សេងទៀត​ប្រសិន​បើ​យើង​បង្កើត​ប្លក់​លើសពីមួយ​(រូបខាងក្រោម)
និង​មាន​បម្ថែម​រូប​ Gravatar របស់យើង​​ ផង​ដែរ​នៅ​លើ​ Menu bar ខាង​នើនោះ។
ចំណែក​ការ​ upload មេឌា​វិញ​រឹត​តែងាយ​ស្រួល​ទៀត​ លោក​អ្នក​អាច​ upload files រូបភាព pdf និង​​ files ផ្សេងៗទៀត​ច្រើន​ជាង​មុន មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ កំណែ​នេះ​បាន​អនុញ្ញាត្ត​យើង​ចាប់ទាញ​រូប​ភាព​ពីកំព្យូទ័រ​ដាក់​បញ្ចូល​តែ​ម្ដង ដោយ​មិន​ចាំបាច់​ browse ដូច​ពីមុន តែ​ក៏មិន​បាន​លុប function Browse នេះ​ចោ​ដែរ(រូប​ខាង​ក្រោម)។
ចំណែការ​កែប្រែ​ដែល​ខ្ញុំ​ពេញ​ចិត្ដ​បំផុត​នោះ​គឺ Menu ខាឆ្វេង​នេះ​តែ​ម្ដង ពេល​នេះ​យើង​លែង​ចំណាយ​ពេល​សម្រាប់​ចុច​ Menu មេ​និមួយ​ៗទៀត​ហើយ ដើម្បី​ឃើញ​ Sub Menu របស់វា យើង​គ្រាន់​តែ​យក​ Mouse ទៅ​ដាក់​ពី​លើ Menu មេនោះ Sub Menu នឹង​ធ្លាក់​មក​ដោយ​ស្វ័យ​ប្រវត្ដ (រូប​ខាងក្រោម)។

ជាង ១ លាន​ដុល្លា​ត្រូវ​ចំណាយ​សម្រាប់ទួក​ង

Posted in ពត៌មាន by ប្រាក់ សុភី on ខែតុលា 13, 2011

ប្រាក់​ចំណាយ​សម្រាប់ទួក ង មួយ ប្រហែល​ជា ១០លានរៀល អញ្ជឹង​បើទូកង ៤២០ រដ្ឋ​ត្រូវ​ចំណាយ​អស់ ៤ ២០០ លានរៀល ប្រហែល​ជា ១ ០២៤ ៣៩០ ដុល្លារ។

ចំនួន​នេះ​ពិត​ជា​អស់​ច្រើនមែន នេះ​គ្រាន់​តែ​គិត​លើ​តម្លៃទួក​តែ​ប៉ុណ្ណោះ​ ចំណែក​​ការ​ចំណាយ​លើអ្វី​ផ្សេង​ទៀត​មិន​ទាន់​គិត​នោះទេ​អ្វី​ផ្សេង​ទៀត​មិន​បានគិត​នោះទេ។

ប៉ុន្តែ​ទន្ទឹមនឹង​ការ​ចំណាយ​នេះដែរ រដ្ឋ​ក៏​អាច​រក​ចំនួល​ពីព្រឹត្តិការណ៍នេះផង​ដែរ ដូច​ជាការ​ជួលស្តង់​លក់ទំនិញក្នុង​ឱកាសបុណ្យនេះ និង​អាចទាក់​ទាញ​ភ្ញៀវទេសចរណ៍​មកចូល​រួម​ទស្សនា​ច្រើន​ផងដែរ។ អាច​និយាយ​បាន​ថា ប្រាក់​ចំណូល និង​ប្រយោជន៍​ពីបុណ្យអ៊ុំទួក គឺ​ច្រើន​ជា​ការ​ចំណាយ​របស់រដ្ឋ។

ទោះ​ជា​យ៉ាង​ណាក៏យើង​មិន​អាច​សប្បាយ​​នៅ​កណ្ដាល​ទីក្រុង​ខណៈ​ដែល​ប្រជាពល​រដ្ឋស្ទើ​ពេញមួយ​នរគ​កំពុង​ជូប​ទុក​លំបាក ដោយ​គ្រោះមហន្តរាយ​ទឹក​ជំនាន់ដ៏ធំនោះទេ។

ថ្វីបើ​យើងមិន​អាច​​ប្រារពពិធី​​បុណ្យអ៊ុំទូក​​ក្នុងឆ្នាំនេះ តែយើង​អាច​ធ្វើ​បាន​នៅ​​ឆ្នាំ​ក្រោយៗ​ទៀត​។ យើង​គ្រាន់​ផ្អាក​នៅ​ក្នុង​រាជធានី​តែ​ប៉ុណ្ណោះ ​ចំណែក​នៅតាមខេត្រ​​នានា​អាច​ធ្វើ​បាន ហើយ​ពិធីបុណ្យ​អក​អំបុក និង​សំពះ​ព្រះខែនៅ​តែ​ធ្វើដដែល។

តាមដាន

Get every new post delivered to your Inbox.

Join 610 other followers

%d bloggers like this: