ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

នាយក្រិន​សាង​ស្នេហ៍ថ្មីលើទឹកដីក្រុង​ព្រះសីនុ

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​ឧសភា 29, 2009

neaykren29_05_4សូមចួល​រូម​អបអរសាទ័រ​នាយក្រិន​ សាងគ្រួសាថ្មី អានបន្ថែម

ជីវិតថ្មី

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​ឧសភា 28, 2009
sunby1

សាន់ប៊ី កុំពុងគេង

នេះ​ជាសាន់ប៊ី(Sunby) ជាកូន​ប្រុស​ទីមួយរបស់ខ្ញុំ​ មក​ដល់​ថ្ងៃនេះគេមាន​អាយុ 12ថ្ងៃគត់ ។  បាន​កូន​ប្រុស​មួយ​ដូចចិត្តអញ្ចឹង កាត់តាម​ខ្ញុំ​ស្ទើទាំងស្រុង គេពូកែរគេង គេពូកែរយំ(យំលឺខ្លាំងណាស់) គេពូកែរប៉ៅ ហើយ​ពូកែរជុស​ទៀត​ផង ខ្ញុំ​គក់កន្ទប់​ឡើង​វង្វេង​មួយ​ៗថ្ងៃ ហើយមាន​ទំងាន់​ថ្ងន់ទៀត ពេល​ចាប់​ផ្តើម​កំនើត ទំងន់របស់គឺ ៣.៧គីឡូក្រាមឯនោះ។ នេះជាប្លក់របស់​សាន់ប៊ី http://sunby.wordpress.com នឹងដំណើការឆាប់នេះ។

សាន់ប៊ីគេពូកែរប៉ៅណាស

សាន់ប៊ីគេពូកែរប៉ៅណាស

សាន់ប៊ីកុំពុងគេង​ជាមយម៉ាក់​របស់គេ

សាន់ប៊ីកុំពុងគេង ជាមយម៉ាក់ របស់គេ

សាន់ប៊ីពូកែរយំណាស់

សាន់ប៊ីពូកែរយំណាស់

សាន់ប៊ីសំលឹងមើលមក​ខ្ញុំខណៈដែល​ខ្ញុំកំពូងបីគេ

សាន់ប៊ីសំលឹងមើលមក ខ្ញុំខណៈដែល ខ្ញុំកំពូងបីគេ

មហាស៊យ

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​ឧសភា 25, 2009

កាល​ពីថ្ងៃសៅរ៍សប្តាហ៍កន្លង​ទៅ​ ខ្ញុំ​បាន​ជួប​ឧបទ្ទវហេតុ​អាក្រក់ៗចំនួន​បីលើក​ក្នុង​មួយ​​ថ្ងៃ៖

ចេញពីធ្វើការ៖ វេលាម៉ោង​ ១២.៤០នាទី ខ្ញុំ​កំពុងតែជិះម៉ូតួធម្មតា​សោះ​ ស្រាប់​តែមាន​ម៉ួមកមុខពីក្រោយ​ម៉ូខ្ញុំ សំណាងល្អ​មិនមាន​គ្រោះ​ថ្នាក់​អី

រថយន្តធ្លាក់​ទន្លេ៖ វេលា​ម៉ោង​ប្រហែល​ ៦ល្ងាច​នៅ​កំពង​ចំឡង​អ្នក​លឿង មាន​រថយន្ត​មួយ​គ្រឿង​បាន​ធ្លាក់ចួល​ក្នុង​ទន្លេ​ បន្ទាប់ពីសាឡាងខ្ញុំ​ជិះ​បាន​ ចេញដំ​ណើ​ប្រហែល​ជា ៥០​ម៉ែត​ពីច្រាំង​ទន្លេ ស្រាប់តែលឺសំលេង​អ្នក​ដំណើរ​ស្រែក​ឡើង​ ឡាន​ធ្លាក់​ទន្លេ! ឡាន​ធ្លាក់​ទន្លេ! ខ្ញុំ​ក្រលេក​មើល​ទៅក្រោយ​ ឃើញ​តែគួត​រថយន្ត​ដែល​ក្បាល​របស់វា​បាន​ធ្លាក់ចួល​ទៅក្នុង​ទន្លេ​បាត់ទៅ​ហើយ​ ប៉ុន្មាន​វិនាទីក្រោយ​មក​រថយន្តនោះ​លិច​បាត់ស្រមោល​ទៅក្នុង​ទន្លេ។

គោយន្ត​ក្រលាប់ធ្លាក់ពីថ្នល៖ មនុស្ស​បីនាក់​ នឹង​ជ្រួក​៥ក្បាល់​ត្រូវរូចជីវិតពីគ្រោះថ្នាក់នេះ

សំណាង​ល្អដែល​ខ្ញុំមិន​មាន​បញ្ហាអី!

ប្លក់​របស់ខ្ញុំ​ដំណើការឡើង​វិញហើយ​

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​ឧសភា 11, 2009

អគុណ​ចំពោះការចួលមក​មើល​ខ្ញុំ​សំរាប់មិត្តទាំងអស់គ្នា ពេល​នេះប្លក់​របស់ខ្ញុំ​ដំណើការឡើង​វិញ​ហើយ បន្ទប់ពីការបិត​របស់ wordpress មួយរយះពេល​មក។

រឿង ផ្កាក្នុង​ផ្កា ទទួល​រង់ការ​រិះគន់យ៉ាង​ខ្លាំង…

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​ឧសភា 4, 2009

រឿង​ផ្កា​ក្នុង​ផ្កា ជាខ្សែ​ភាព​យន្ត​ភាគខ្មែរ​ដែល​ដាក់​ បញ្ចាំង​តាម​ទួរទស្ស​ CTN នាពេល​បច្ចុប្បន្នទទួល​រង់ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំនាក់​អ្នក​ទស្សនា៖

អ្នក​នៅ​ស្រុក​ចន្រ្ទា ជាស្រុក​កំណើត​នាង​រំដួល(តួឯក​ស្រី​ក្នុង​រឿង)និយាយា​ថា​ អ្នក​និពន្ធ​ ហាក់​ដូច​ជា​មើល​ងាយ​ពួកគាត់​ខ្លាំង​ណាស់ ដោយ​សានាង​រំដូល​ជាតួឯក ល្ងង់ ខ្លាច ភ្លើ ត្រូវគេបោក​ប្រាស ចាប់រំលោប​ម្តង​ហើយម្តង​ទៀត នៅ​តែល្ងង​នៅ​តែភ្លើ ជាស្រី​ស្រេកឃ្លាន​តណ្ហាយក​ប្តី​គេពីមួយ​ទៅមួយ​ មាន​ពេល​ខ្លះធ្វើ​អោយ​ប្រពន្តគេ​ខឹង​ដល់​ស្លាប់​ ទាំង​នេះ​ជាសំដីពួគរស់​នៅ​ទី​នោះ មាន​អ្នកខ្លះថែម​ទាំង​និយាយថា​នេះ ជារឿង​ពិត​របស់​អ្នក​ស្រីពាន់ ភួងបុប្ផា? ហើយ​រឿងនេះ នាក់​ស្រុក​ចន្រ្ទា​​និយាយ​ថា ​ថត​នៅ​ផ្ទះ​ប្អួន​ស្រី​ អ្នក​ស្រី​ពាន់ ភូង​បុប្ផា នៅ​ភូមិ​ដួន​ទយ​ ឃុំ​ច្រេះ ស្រុកចន្រ្ទា​ ខេត្តស្វាយ​រៀង។

តើ​អ្នក​គិត​យ៉ាង​ណាចំពោះ​រឿង ផ្កាក្នុងផ្កានេះ?

រចនា​គេហទំព័រដ៏ស្រស់​ស្អាត​ជាមួយ Photoshop

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​ឧសភា 1, 2009

62

ខាងក្រោម​នេះ​ជាតំណរភ្ជាប់​កាន់​មេរៀន​ សំរាប់រចនាគេ​ហទំព័រ ជាមួយ​ Photoshop។ មេរៀន​នេះ​ពិតជាមាន​ផល​ប្រយោជន៍​ខ្លាំងណាស់​សំរាប់​អ្នក​ដែល​ចង់​រៀន​រចនា​គេហទំព័រ។

Design a Beautiful Website From Scratch

Tagged with: ,
%d bloggers like this: