ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

cambodiavsthai.com

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​កុម្ភៈ 23, 2011

ថ្ងៃនេះ​ខ្ញុំ​​សូម​ណែ​នាំ​វែបសាយ​ថ្មី​មួយ​ដែល​ទើប​បង្កើត​ឡើង​ គឺ cambodiavsthai.com ។ វែបសាយ​នេះ​ ទើប​តែ​ចេញ Beta1 មិន​ទាន់​មាន​លក្ខណៈ​ពេញ​លេញ​នោះ​ទេ។

គោល​បំណង​នៃការ​បង្កើត​វែបសាយនេះ

ការ​បង្កើត​វែបសាយ​នេះ​ គឺ​ខ្ញុំ​ចង់​អោយ​អ្នក​រាល់​គ្នា​បញ្ចេញ​​មតិ​ គ្រប់​យ៉ាង​ដែល​អ្នក​ចង់​និយាយ​អំពី​ កម្ពុជា ​ជាពិសេស​ទង្វើ​អាក្រក់របស់សៀម ដែល​បាន​ធ្វើ​មក​លើ​កម្ពុជា​យើង។ ពិត​ណាស់ ការ​​បញ្ចេញ​មតិ​បែបនេះ យើង​​អាច​ធ្វើ​បាន​តាម​រយៈ WordPress, Facebook ឬក៏ twitter ប៉ុន្តែ សេវាកម្មដូច​ជា Facebook, Twitter លុះត្រា​​អ្នក​ទាំង​នោះ​ follow យើង, Friends​ របស់​យើង​ ឬ ​ like ទំព័រ​របស់​អ្នក​ទាំង​នោះ​ ទើប​យើង​អាច​បញ្ចេញ​មតិ​បាន ចែក​រំលែក​បាន​ ចំណែក​ WordPress វិញ​ គឺ​យើង​ប្រើ​ Sub Domain របស់ WordPress វា​ពិបាក​ក្នុង​ការ​ស្វែង​រក​ណាស់​​ព្រោះ វា​មាន​ Sub domain រាប់​រយ​​លាន​។ ភាគ​ច្រើន​យើង​បើក​មើល​តែ WordPress ណា​ដែល​យើង​ធ្លាប់​ស្គាល់តែប៉ុណ្ណោះ​ ដោយ​មិន​បាន​ចាប់​អារម្មណ៍​ជាមួយ​ប្លក់​ផ្សេងទៀត​ ហើយ​អ្នក​ផ្សេងទៀត​​ក៏​ធ្វើ​​ដូច​យើង​ដែរ

អញ្ចឹង​ហើយ​ទើម​ខ្ញុំ​មាន​​គំនិត​បង្កើត​វែបសាយ​នេះ​ឡើង​ អ្នក​​គ្រាន់​តែ​ចំណាយ​ពេល​មិន​ដល់​ ១នាទី ផង​ ដើម្បី​ចុះឈ្មោះ គឺ​អាច​ប្រើប្រាស់  cambodiavsthai.com ។ រាល់​មតិរបស់​ដែលបានបញ្ចេញ​ គឺ​ត្រូវ​បាន​ផ្សព្វ​ជា​សាធារណ​ ដែល​អ្នក​គ្រប់​គ្នា​អាច​​អាន​បាន និង​មើល​បាន។ ខាង​ក្រោម​នេះ​ជា​លក្ខណ​​​​មួយ​ចំនួន ទៀត៖

  • អាច​បញ្ចេញ​មតិ​ទៅលើ​ អត្ថបទនិមួយ
  • អាច​បោះឆ្នោត​គាំទ្រមតិ​ណាមួយ​ដែល​អ្នក​ពេញ​ចិត្ដ
  • ប្រើប្រាស់ Gravatar របស់ WordPress
  • អាច​ចែករំលែក​ មតិ​របស់​អ្នក
  • អាច​ដាក់​បញ្ចូល​រូប​ភាព

……………

លទ្ធផល​កិច្ច​ប្រជុំរបស់កម្ពុជានៅ អ.ស.ប

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​កុម្ភៈ 15, 2011

មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់ការ​ណាមួយ​អោយ​ដឹង​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ អ.ស.​ប​ នោះ​ទេ។ គ្រាន់​តែ​ដឹង​ថា​កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​បញ្ចប់​ហើយ​ អ្នក​ស្រី​ប្រធាន​ក្រុម​ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បាន​អំពាវ​នាវ​អោយ​ប្រទេស​ទាំង​ពីរ​​ឈប់​បាញ់​គ្នា​​ជា​អចិន្ត្រៃយ៍។

តាម​មើល​ទៅ​មិន​មាន​​លទ្ធផល​អ្វី​ជា​ផ្លែ​ផ្កា​ប៉ុន្មាន​ទេ តាម​ទម្លាប់​របស់​ខ្មែរ​​យើង​អោយ​តែ​មាន​ប្រៀប​លើ​គេ​​បន្តិច​ច្បាស់ជា​​អូត​ទាល់​តែ​ដាច់​ខ្យល់​​ខ្លួន​ឯង​ឯណោះ 😆 ។ តែ​យ៉ាង​ណា​មិន​ទាន់​ដឹង​ទេ សូម​រង​ចាំ​មើល​ព្រឹក​នេះ​សិន​ រឿង​នឹង​ទៅ​ជា​យ៉ាង​ណា​ដែរ?

update: ពេល​នេះ​ការ​ពិត​ត្រូវ​បាន​បង្ហាញ​ទៅកាន់ពិភក​លោក​ហើយ ចោសៀម​មុន​នឹង​ធ្វើអ្វី​ក៏មាន​ការខ្លាច​ក្រែងដែរ

ខ្ញុំ​ពេញចិត្ដ វែបសាយ​របស់ សាលាក្រុង​ភ្នំពេញ

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​កុម្ភៈ 10, 2011

សូមចុច លើរូប ដើម្បីមើល វែបសាយ នេះ

ខ្ញុំ​ឃើញ​ថា​ការរចនា​វែបសាយ​របស់សាលាក្រុង​ម្ដង​​នេះ​មើល​ទៅ គួអោយ​ចាប់អារម្មណ៍ណាស់ ហើយ​ព័ត៌មាន​​ក៏បាន​បន្ថែម​ថ្មីទាន់ហេតុការណ៍​ផងដែរ ថ្វីបើ​វា​មិន​ច្រើន​ក៏ពិត​មែន​​ តែមាន​ការ​បន្ថែម​ថ្មីជានិច្ច។

វែបសាយ​នេះ​មាន​ពីរភាសា​សម្រាប់​យើង​ច្រើសរើស គឹខ្មែរ និង អង់គ្លេស តែខ្ញុំ​ចូល​ចិត្ដ​អាន​ភាសាខ្មែរជាង 😆 ព្រោះ​មិន​ចេះ​អង់គ្លេស

សង្គ្រាម​រវាង​កម្ពុជ​ និង​សៀម វែបសាយ​ស្រុក​ខ្មែរ​ស្ទើតែដេកទាំងអស់

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​កុម្ភៈ 5, 2011

សង្គ្រាម​​បាន​កើត​ឡើង​រវាង​កម្ពុជា និង​សៀម​ វែបសាយ​ព័ត៌មាន​ក្នុង​​ស្រុក​ខ្មែរ​លែង​ដំណើរការ​ស្ទើរ​តែ​ទាំង​អស់

កោះសន្តិភាព៖ មិន​អាច​បើក​បាន​ទាល់តែសោះ

CEN៖ មិន​អាច​បើក​មើល​អោយ​ពេញ​លក្ខណៈ​ដូច​ពីមុន​នោះ​ទេ


– DAP-NEWS

ពេល​ដែល​សង្គ្រាម​ ផ្ទុះឡើង​ពី​ម្សិល​ ដើមអំពិល​ ក៏បើក​មិន​ចេញ​ផងដែរ តែពេល​នេះ​ដំណើរការ​ធម្មតាទេ។

ទាំង​នេះ​បញ្ជាក់​ថា​ប្រជាជន​ខ្មែរ​មាន​ចំនួន​ច្រើន ប្រើប្រាស់​អ៊ីនធឺណែត​ ដែល​ធ្វើ​អោយ​វែបសាយ​ទាំង​នោះ​មិន​អាច​ទទួល​ទ្រាំទ្រ​នៃការ​បើក​មើល​ច្រើន​បាន ក្នុង​ពេល​តែមួយ។