ប្រភពមេរៀន សម្រាប់ Web Developer
ខាងក្រោមនេះជាប្លក់ដែលខ្ញុំ តែងតែមើលជារៀងរាល់ថ្ងៃ វាប្រលមួលផ្ដុំមេរៀន ការអនុវត្ត ចំណេះដឹងខ្លីៗហើយសំខាន់ សម្រាប់ Web Developer។ នៅទីនេះយើងអាចជូបជាមួយ Web Developer និង Programmer អាជីពនៅលើពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏អាចបញ្ចេញមតិ ហើយសួរទៅកាន់ពួកគេបានទៀតផង នៅលើប្លក់ទាំងនោះ។
- CSS Tricks
- David Walsh
- James Padolsey
- Web Designer Wall
- Janko at Warp Speed
- Jonathan Snook
- Smashing Magazine
- Spoon Graphics
- Illustration Class
- Carsonified Blog
- Diggin into WordPress
- jQuery for Designers
- jQuery How to
- Learning jQuery
- Yoast
- Abduzeedo
- Veerle’s Blog
- Line 25
- DesignM.ag
- Gaya Design
ប្រភពឯកសារមិនចេះរីងស្ងូត
- HTML Dog
- W3Schools
- Code Snippets by CSS Tricks
- jQuery Basics
- Stack Overflow
- HTML5 Doctor
- jQuery for Designers by Web Designer Wall
- HTML Best Practices for Beginners
- Mastering CSS Coding: Getting Started
ចំណែកអ្នកវិញ តើកន្លែងណាខ្លះដែលអ្នកចូលចិត្ដមើល? សូមជួយចែករំលែកគ្នាផង ដើម្បីក្លាយជាអ្នកអាជីពទាំងអស់គ្នា 😆 !
១ លានដុល្លារ ដេញថ្លៃយកស្រីស្អាត នួន នាងលំអង
នេះជាលើកទីមួយហើយក៏ជាប្រតិ្តសាស្រ្ដផងដែរសម្រាប់ប្រទេសកម្ពុជា ដែលមានការដាក់ដេញថ្លៃកូនស្រី ដើម្បីរើសបុរសណាម្នាក់ដែលហ៊ានអោយតម្លៃខ្ពស់ជាងគេ និងបានរួបនាង នួន នាងលំអង ធ្វើជាភរិយា។
ដោយមានបុរសចូលស្ដីដណ្ដឹងនាងច្រើនពេក លោកជំទាវ នួន វរនាថ ពិបាកក្នុងការសម្រេចចិត្ដថា ត្រូវលើកឲ្យនរណាម្នាក់ ហេតុដូច្នេះទើបសំរេចដាក់ដេញថ្លៃ ក្នុងគោលបំណងយកថវិកាហាសិបភាគរយ (៥០%) ដើម្បីធ្វើវិភាគទានដល់មូលនិធិកុមារកំព្រា និងចាស់ជរាកម្ពុជា ។
លក្ខខណ្ឌនៃការដេញថ្លៃ ៖
អ្នកដេញថ្លៃត្រូវមានឋានៈជាអភិជន មានកេរ្ដិ៍ឈ្មោះល្អក្នុងសង្គម ជាបុរសនៅលីវ (កម្លោះ ឬពោះម៉ាយ) ត្រូវយកធ្វើជាឧត្ដមភរិយាតែម្នាក់គត់ ។
តំលៃដេញថ្លៃចាប់ផ្ដើមពី១លានដុល្លារឡើងទៅ ចំណែកព័ត៌មានលំអិតសូមមេត្ដា
ទាក់ទងទូរស័ព្ទលេខ ០១២ ៨០២ ៧១៨។
Email : sambath_art@yahoo.com
ប្រភព៖ http://kohsantepheapdaily.com.kh/article/20100428-050013.html
Hacker ជនជាតិរុស្សីកំពុងលក់ Account អ្នកប្រើប្រាស់ Facebook ចំនួន ១.៥ លាន
Hacker ដែលហៅឈ្មោះខ្លួនឯងថា Kirllos បានកំពុងលក់ IDs របស់ប្រើប្រាស់ Facebook ក្នុងតម្លៃទាបគឺ $២៥ សម្រាប់ 1000 IDs ដែលមានមិត្ដក្រោម១០នាក់ ហើយ $៤៥ សម្រាប់ IDs ដែលមានមិត្តច្រើនជាង ១០នាក់។ បើយោងតាមការស្រាវជ្រាវរបស់ VeriSign’s iDefense បានអោយដឹងថា Kirllos បានលូច ID មួយក្នុងចំណោម ៣០០នាក់ អ្នកប្រើប្រាស់ Facebook។
ព័ត៌មានដែលលក់ទាំងនោះរួមទាំង login ផងដែរ ហើយព័ត៌មានទាំងនេះត្រូវបានលក់ក្នុងតម្លៃចន្លោះពីមួយ $១ ទៅ $២០ យោងទៅតាម data from Symantec ។ មកដល់ពេលនេះ គណនីចំនួន ៧០០ ០០០ ហើយត្រូវបានលក់។
នេះជាការជួនដំណឺងដល់អ្នកប្រើប្រាស់ Facebook ទាំងអស់អោយមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងប្រើប្រាស់ Password ធ្វើយ៉ាងណាកុំអោយពួកលួចបានអោយសោះ វាមិនផលល្អទេដល់យើងប្រសិនបើពួកគេលួចបាននោះ ជាពិសេសសូមប្រើពាក្យសម្ងាត់ ពិបាកៗ។
អ្នករាល់គ្នាដែលមានគណនីនៅ Facebook សូមធ្វើការផ្លាស់ប្ដូរពាក្យសម្ងាត់នៅពេលនេះប្រសិនបើអាច ព្រោះក្នុងគណនីដែលគេលួចទៅអាចមានយើងផងដែរ។ សូមសំណាងល្អគ្រប់គ្នា!!!!
Hacker ដំណើរការ Android OS លើ iPhone [VIDEO]
Phone hacker David Wang បានដាក់ប្រកាសពី ប្រព័ន្ធប្រតិបត្ដិការទូរស័ព្ទដៃ Google Android អោយដំណើរការលើ Apple iPhone។ ក្នុងប្លក់របស់គាត់ Wang បានបង្ហាញពីស Source Code និងពន្យល់ពីរ port ដំណើរការ។ វាអាចដំណើរការបាន OS ពីរលើ iPhone original ប៉ុន្តែនោះគ្រាន់ជាបំណងមួយដែលបញ្ជាក់ថា Adroid អាចធ្វើការជាមួយ iPhone 3G និង 3GS។
សូមមើលវីដេអូខាងក្រោមនេះ វាមិនដូចជា Android phone ធម្មតានោះទេ ប៉ុន្តែមើលទៅវាគ្មានសុវត្ថិភាពនោះទេ សូមរក្សាវាទុកក្នុងចិត្តបានហើយ ថាគេអាចដំណើរការ ប្រពន្ធប្រតិបត្តិការផ្សេងទៀតបានលើ iPhone ដែលគេអាចធ្វើអោយវាដំណើរការបានតាមបច្ចេកទេសសូមកំព្យាសាកល្បងជាមួយ iPhone របស់លោកអ្នកអី វាអាចនាំមហន្តរាយមកដល់ទូរស័ព្ទរបស់លោកអ្នក។
បីចំនុច ម្ដាយរើសកូនប្រសា [កំប្លែង]
ម្ដាយបាននិយាយទៅកាន់កូនស្រីរបស់គាត់ថា បើកូនចង់នាំមិត្តប្រុសមកអោយម៉ែមើលលុះត្រាតែបុរសនោះមានចំនុចពិសេសបីចំនុច ទើបម៉ែយល់ព្រមអោយកូនរៀបការជាមួយ។
បីចំនុចនោះគឺ៖
- ជាមនុស្សឆ្លាតវាងវៃចេះបត់បែនតាមកាលៈទេសៈ
- ចេះសន្សំសំចៃ
- នៅកំឡោះ
បើកូនរកបានមនុស្សប្រុសបែបចាំនាំគេមកអោយម៉ែមើល។
ថ្ងៃក្រោយកូនស្រីក៏បានសុំការអនុញ្ញាតពីម្ដាយ ដើម្បីនាំមិត្តប្រុសអោយម្ដាយស្គាល់ ម្ដាយក៏សួរទៅកូនស្រីថា៖
ម្ដាយ៖ តើមិត្តប្រុសរបស់កូន មានលក្ខណៈដូចម្ដាយចង់បានអត?
កូនស្រី៖ ចាស មានម៉ែ
ម្ដាយ៖ ឯងរៀបរាបមើល
កូនស្រី ៖ ទី១ ជាមនុស្សចេះបត់បែន ពេលគាត់ឌុបកូនដើរលេង ឃើញមេឃចង់ភ្លៀងគាត់ក៏នាំកូនចូលផ្ទះសំណាក់ ទី២ ចេះសន្សំសំចៃ ពេលនោះគាត់ជួលតែបន្ទប់មួយសម្រាប់ស្នាក់នៅ។
ម្ដាយ៖ ចុះអាទី៣នៅកំឡោះ ធ្វើម្ដេចកូនដឹង?
កូនស្រី៖ ព្រោះគាត់ប្រើស្រោមរហូត! sic
ម្ដាយ៖ ហ៊ឺហ៊ឺ……
អ្នកលឿង
ជារៀងរាល់ឆ្នាំ នៅកំពង់ចម្លងអ្នកលឿងតែងតែមានការកកស្ទះចរាចរណ៍ជាប្រចាំ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំ បុណ្យភ្ជុំ បុណ្យអុំទូក។ មុនថ្ងៃបុណ្យគឺកកស្ទះត្រើយខាងលិច ហើយក្រោយថ្ងៃបុណ្យគឺកកស្ទះត្រើយខាងកើត ក្នុងការកកស្ទះនេះដែរគឺមានចម្ងាយប្រហែល ៣គ.ម ទៅ ៥គ.ម ឯនោះ ហើយការរង់ចាំគឺចំនាយពេល ៥ម៉ោង ទៅជិត១០ម៉ោង។
(more…)
គ្មានអ្វីច្រើនទេចូលឆ្នាំថ្មីនេះ
ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ខ្ញុំគ្មានច្រើននោះទេក្រៅពីប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ ជូនចំពោះ អ្នកភូមិ WordPress ទាំងអស់គ្នា ជាពិសេសប្រិយមិត្តរបស់ Kooms គ្រប់គ្នា ដែលបានចូលមកលេង សូមអោយឆ្នាំថ្មីនេះ សម្រេចការងារមុខរបរបានជោគជ័យ និងមានសុខភាពល្អបរិបូរណ៍ ប្រាថ្នាអ្វីបានដូចបំណង ហើយសូមអោយអស់ប្រជានុរាស្ត្រខ្មែរទាំងក្នុងស្រុកក្រៅស្រុកជួបតែសេចក្ដីសុខ សុភមង្គល និងសន្តិភាពជានិរន្តតរៀងទៅ ។ សូមអគុណ
ក្រឡេកមើលវិបសាយទូរទស្សន៍ ក្នុងស្រុកខ្មែរ
iPad សម្រាប់ក្មេងៗ
មើលចុះក្មេងតូចនេះ អាយុទើបតែពីរឆ្នាំកន្លះ ប៉ះជាមួយ iPad ឡើកទីមួយ! គិតថានិងទិញអោយកូនលេងមួយដែរហើយ!
Rock Production
សូមកុំច្រឡំ អត្ថបទនេះមិនមានដាក់បទចម្រៀង អោយទាញយកនោះទេ ខ្ញុំគ្រាន់តែចង់បញ្ចេញទស្សនៈផ្ទាល់ខ្លះជុំវិញ ផលិតកម្ម Rock Production។ ហើយសង្ឃឹមថាបើម្ចាស់ផលិតកម្ម ឬអ្នកធ្វើការនៅទីនោះបានអានអត្ថបទនេះ មិនប្រកាន់ទោសអូសដំណើរអីនោះទេ វាគ្រាន់ជាទស្សនៈមួយក្នុងន័យស្ថាបនាតែប៉ុណ្ណោះ ។
(more…)
6 comments