ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

Nokorwat.com Beta

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​កុម្ភៈ 26, 2010


(more…)

ដើមអំពិល​ដេក​ហើយ!

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​កុម្ភៈ 25, 2010

មិន​ដឹង​ថា​ជា​កំហុស​បច្ចេកទេស​ឬ​យ៉ាងណា​នោះ​ទេ ប៉ុន្មាន​ប្រហែល​មួយ​សប្ដាហ៍​មក​ហើយ​ dap-news.com មិន​មាន​ការ​បន្ថែម​ព័ត៌មាន​ថ្មី​ទេ។ ស្រាប់​តែ​ថ្ងៃ​បើក​មើល​ម្តង​ទៀត​ឃើញ​សារ​ដូច​ខាងក្រោម៖
ចាប់​តាំង​ពី​លោក​សយ​ សុភាព​ ចេញ​ពី​ CTN មក​ដើម​អំពិល​​ហាក់​ដូច​ជា​លែង​មាន​ផ្លែ​ផ្កា​ដូច​មុន​ច្រើន​ដូច​មុន។ ប្រហែល​សយ គ្មាន​ពេល​ទៅ​យក​ព័ត៌មានហើយ​មើល​ទៅ!

Embed Khmer Unicode font for all browser!!!

Posted in ចំណេះដឹង, ពត៌មាន, css, HTML by ប្រាក់ សុភី on ខែ​កុម្ភៈ 19, 2010

ដោយ​ភាស​ខ្មែរ​​យើង​មិន​ទាន់​បាន​ប្រើទួលំទួលាយ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា ពិសេស​ផ្នែក​បង្កើត​វេបសាយ គឺមាន​ការ​ពិបាក​ណាស់​ប្រសិន​បើ​ចង់​ធ្វើ​វេបសាយ​មួយ​អោយ​ដើរ​ជា​មួយ​ភាសាខ្មែរ​។ ដោយ​សារតែ​គ្រប់ OS ទាំង​ Windows  Linux និង Mac មិន​ទាន់​បាន​ដាក់​ពុម្ភអក្សរ​ខ្មែរ​យើង​អោយ​បង្ហាញ​បាន​ត្រឹម​នោះ​ទេ។

(more…)

wordpress.com down រយៈ​ពេល ១១០

Posted in ពត៌មាន, wordpress by ប្រាក់ សុភី on ខែ​កុម្ភៈ 19, 2010

Matt founder of wordpress និយាយថា “ ថ្ងៃនេះ  WordPress.com ឈប់ដំណើរ​រយៈពេល ប្រហែល១១០នាទី នេះ​ជា​ហេតុការ​ដ៏អាក្រក់បំផុតអំឡុង​ពេល​៤ឆ្នាំនេះ។ មាន​ប្លក់​ចំនួន១០.២លាន(១០ ១៩៩ ៩៩៩ ឈប់ដំណើរការ) ទទួល​រង់​នូវ ឥទ្ធិពល​នេះ រួម​ទាំង​ VIPs ប្លក់​ផងដែរ ហើយ​បង្អាក់​កាល​មើល​ប្លក់​ទាំង​នោះ​ប្រហែល ៥.៥ លាន​ pageviews​”

ចំពោះ​បញ្ហា​នេះ​សម្រាប់​ខ្ញុំ​​មិន​បាន​ឃើញ​ទេ ប្រហែល​ហេតុ​ការ​នេះ​​​​​​កើត​ឡើង​​នៅ​ពេល​ថ្ងៃ​​នៅ​ស្រុក​គេ​ហើយ​មើល​ទៅ ទើប​ខ្ញុំ​មិន​បាន​ជួប។ តើ​ប្លក់​អ្នក​រាល់​មាន​ជួប​បញ្ហា​នេះ​ដែរ​ទេ?

សូម​អាន​បន្ថែម http://en.blog.wordpress.com/2010/02/19/wp-com-downtime-summary/

Tagged with:

តើ​អាមេរិក​នឹង​នៅ​ខាង​ណា?

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​កុម្ភៈ 11, 2010

តើ​អាមេរិក​នឹង​នៅ​ខាង​ណា? នេះ​ជា​សំណួរ​មួយ​ ដែល​​អ្នក​រាល់​គ្នា​ចង់​ដឹង រួម​ទាំង​ខ្ញុំ​ផង​ដែរ ប្រសិន​បើ​មាន​​សង្គ្រាម​ទ្រង់​ទ្រាយ​ធំ​រវាង​សៀម នឹង​ខ្មែរ​កើត​ឡើង​មែន​នោះ។ ចំពោះ​ទស្សនៈ ខ្ញុំ​គិត​ថា​អាមេរិក​ប្រាកដ​ជា​មិន​ចោល​ដៃ​គូ​សៀម​របស់​គេ​ទេ ទោះ​ដឹង​ថា​សៀម​ធ្វើ​ខុស​យ៉ាង​ក៏ដោយ។ ខាង​ក្រោម​នេះ​ជា​ហេតុ​ផល​ដែល​ខ្ញុំ​គិត​ដូច្នេះ៖

– នេះ​ជា​សង្គ្រាម​​មនោគម​វិជ្ជា​​រ​វាង​អាមេរិក ​និង​ចិន ដែល​សៀម​ជា​កូនអុក​របស់​អាមេរិក ហើយ​ខ្មែរ​ជា​កូន​អុក​របស់​ចិន​​ ជម្លោះ​​របស់​មហា​អំណាច​ទាំង​ពី​រ​បាន​ធ្វើ​អោយ​ប្រទេស​តូច​តាច​ជាច្រើន​មើល​មុខ​គ្នា​មិន​ចំ។

– លោក​ ស្កុត ម៉ាសែល ឯកអគ្គរដ្ឋទួត សហរដ្ឋអាមេរិក ប្រចាំនៅអាស៊ាន បាន​ឆ្លើយ​តប​ទៅ​កាន់​អ្នក​ការ​សែតថា កម្ពុជា និង​សៀម​ គូរ​ដោះស្រាយ​ជម្លោះ​ជាទ្វេភាគី​ដោយ​សន្តិវិធី។ ចំនុច​នេះអាមេរិក​មិន​ចង់​អោយ​ខ្មែរ​នាំយក​រឿង​នេះ​ទៅ​ផ្ដឹង​តុលាការ​អន្តរជាតិ និង​ក្រុម​ព្រឹក្សា​សន្តិសុខ​អន្តរជាតិ បើ​ខ្មែរ​ផ្តឹង​មែន​នោះកូន​អុក​គេនឹង​ចាញ់​យ៉ាង​អាម៉ាស់​បំផុត ព្រោះគេដឹងថា​សៀម​ធ្វើខុស​តែគេនៅ​កាន់ជើងដដែល​ ខណៈ​រឿង​នេះ​​ត្រូវ​បាន​ដោះស្រាយ​ជា​ទ្វេភាគី តែ​បើ​ខ្មែរ​ផ្តឹង​មែន​នោះ​អាមេរិក​ច្បាស់​ជាលែង​ហ៊ាន​លូក​ដៃ​ទៀត​ហើយ ព្រោះ​សៀម​ធ្វើ​ខុស​មែន។

– បំណុល​ដែល​រដ្ឋាភិបាល​​ លន់ នុល ជំពាក់​ជាង​បី​រយ​​លាន​ដុល្លារ​យក​មក​ធ្វើ​សង្គ្រាម​សម្លាប់​ជីវិត​ស្លូតត្រង់​រាប់រយនាក់​ និង​បំផ្លាញ​​​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន​របស់​ប្រជាជន​ខ្មែរ​នោះ​ អាមេរិក​មិន​បាន​លុប​ចោល​ទេ។ ចំណុច​នេះ ​បើ​អាមេរិក​មាន​ចិត្ត​ចង់​ជួយ​ខ្មែរ​មែន​នោះ​ម្លិះ​សំ​រដ្ឋា​​ភិបាល​អាមេរិក​លុប​ចោល​បាត​ទៅ​ហើយ​ព្រោះ​ចំនួន​នេះ​វា​មិន​ច្រើន​អី​នោះ​ទេ​​សម្រាប់​មហាអំណាច​ដូច​អាមេរិក។

មែន​ហើយ​ជា​ការ​ពិត​ណាស់​ សង្រ្គាម​រវាង​អារិក នឹង​ពួក​យៀកកុង(ទាហាន​អាថៀវ ជាការហៅ​របស់​ប្រជាជន​នៅស្រុក​ចន្រ្ទា​ ខេត្តស្វាយរៀង​ ជាប់ព្រំដែនខ្មែរ-​យួន ភាគខាងកើត​ ដែល​ជាកន្លែង​​សង្គ្រាប់​យ៉ាង​ក្តៅ​គគុក​រវាង​ អាមេរិក​ នឹង​ទាហាន​អាថៀវ) បាន​បន្សល់​ទុក​នូវ​រណ្ដៅ របស់​គ្រាប់​ផ្លោង(រណ្តៅបេ) ដែល​ទំលាក់​ដោយ​ទាហាន​អាមេរិក​ នៅទឹកដី ឃុំ​ចន្ទ្រា(ជាស្រុក​កំណើត​របស់ខ្ញុំ) និង​ឃុំ​ទួល​ស្ដី​ វានៅ​សល់រាប់​រយ​កន្លែង មាន​ខ្លះ​ជម្រៅ​រហូត​ដល់ ៣ម៉ែត្រ បណ្តោយ​២០ម ទៅ​ ៣០ម ឯណោះ។ ប្រជាជន​សម័យ​នោះ​ត្រូវ​ជំលៀសចេញ​ពី​ផ្ទះ ដែល​នៅតាម​​ភូមិ​និមួយ​ របស់​ឃុំចន្រ្ទា ឃុំ​ត្នោត និងឃុំទួលស្តី ត្រូវទៅស្នាក់​នៅ​កន្លែង​មួយ​ដែល​រៀប​ចំ​ដោយ​អាមេរិក មាន​ច្រើន​កន្លែង ដូច​ជា​ត្នោតបួន ត្រពាំង​ក្រាញ់ជាដើម វាធ្វើ​នេះ​ដើម្បីងាយ​ស្រួលក្នុង​ការ​ទំលាក់​គ្រាប់បែក នៅ​តាម​ភូមិ​ដែល​ជា​ផ្ទះ​របស់​អ្នក​ស្រុក ដែល​ពួក​វាគិតថា​ជាកន្លែង​លាក់​ខ្លួន​របស់​ទាហាន​យៀកកុង(ទាហាន​យួន​ភាគខាងជើង)។

ផ្ទះ​របស់​អ្នក​ស្រុក​រាប់​រយ​ខ្នង​​ត្រូវ​បាន​លេប​ត្របាក់​ដោយ​អណ្ដាត​ភ្លើង​​ គ្រាប់បែក​​ដែល​ទម្លាក់ ដោយ​អាមេរិក​ក្នុង​នោះ​រួម​មាន​ផ្ទះ​យាយ​តា​ខ្ញុំ​ផង​ដែរ​​ នឹង​មាន​ប្រជាជន​ខ្មែរ​ជាច្រើន​នាក់​បាន​បាត់បង់​ជីវិត​នៅ​ពេល​នោះដែរ។ តើ​ជីវិត​ស្លួតត្រង់ នឹង​ទ្រព្យសម្បតិ្ត​របស់ពួកគាត់​ដែល​ត្រូវបាត់បង​នរណា​អ្នក​ចេញ​សង​ពួកគាត់?  ខ្ញុំ​គិតថា​យើង​គួតែទាបំណុល​ពី​អាមេរិក ដើម្បី​អោយ​គេ​សង​ជំងឺចិត្ត​យើង​ ដែល​ពួកគេបាន​បំផ្លាញ​ជីវិត​ និង​ទ្រព្យសម្បត្តិ របស់​ប្រជាជន​ខ្មែរ​ស្លួត​ត្រង់ នាសម័យ​នោះ។

ការរៀប​រាប់​សង្រ្គាម​រវាង​អាមេរិក​ និងយួននេះ គឺខ្ញុំ​ដឹងមក​ពីឪពុកម្តាយ និង​ ចាស់ៗក្នុង​ភូមិនិយាយ​ប្រាប់ទេ ព្រោះ​ពួកគាត់កើត​ទាន់​សម័យ​នោះ។

ចំនែក​អ្នក​មាន​ទស្សនៈ​យ៉ាងណាដែរ​ចំពោះ​បញ្ហានេះ?

ដំណើរ​​ទស្សនៈ​កិច្ច​​របស់​សម្តេច​ ហ៊ុន សែន និង ទស្សនៈ​​របស់​ចោសៀម

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​កុម្ភៈ 5, 2010

ទាំង​អាភីស៊ីត និង​ក្រុម​ឆ្កូត​វង្វេង​ប្រវត្តិសាស្ត្រ​របស់​​សៀម បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​​និង​ដំណើរ​ទស្សនៈ​កិច្ច​របស់​សម្តេច​ ហ៊ុន​ សែន​ ទៅ​កាន់តំបន់ជាយ​ដែន​ខ្មែរ-សៀម ដើម្បី​សួរ​​សុខ​ទុក​ប្រជាជន និងបង​ប្អូន​កងទ័ពនៅទីនោះ។​ តែ​មិន​ដឹង​ពួក​អា​សៀម​​វា​ឆ្កូត​​​អីវា គេ​ដើរក្នុងទឺកដីគេសោះ​នឹង​​បែរ​ជា​ហាម​គេ​ទៅ​វិញ អាឆ្កូត​នេះ​វើយ ចំ​តែ​ម្តង​ហើយ!

តើបង​ប្អួន​ទាំង​អស់គ្នា​យល់​យ៉ាង​ណាដែរ ចំពោះ​បញ្ហានេះ?

%d bloggers like this: