ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

iOne Digital Art Contest ទទួល​បាន​ Apple iMac MC413 ​តម្លៃ $1639

Posted in ពត៌មាន by ប្រាក់ សុភី on ខែកក្កដា 30, 2010

អំបាញ់មិញ​នេះ​បាន​ទទួល​ Email មួយ​ពី iOne  គេ​ប្រាប់​ថា​មាន​កម្មវិធី​ប្រឡងប្រជែង​មួយគឺ iOne Digital Art Contest
ដែល​រៀបចំ​ដោយ iOne ហើយ​រង្វាន់​មាន​ដូច​ខាងក្រោម។

1st Prize   : Apple iMac MC413 ($1639) x 1 prize,
2nd Prize  : Apple MacBook MC516 ($1059) x 1 prize,
3rd Prize   : Apple iPod Touch 8GB ($199) x 3 prizes,
4th Prize   : Apple iPod Shuffle 2GB ($59) x 5 prizes,
5th Consolation Prize : $20 Voucher (T&C, BBWorld, Pizza World) x 10 prizes,
6th Consolation Prize : $10 Voucher (T&C, BBWorld, Pizza World) x 10 prizes.

លក្ខណ គឺ​សម្រាប់​សិស្ស​និស្សិត ដែល​ជា​ជន​​ជាតិ​ខ្មែរ ខ្ញុំ​ឃើញ​ថា​មាន​បង្អូន​នៅ​ភូមិ​យើង​មាន​អ្នក​​ពូកែ​រចនា​ច្រើន​ បើ​មាន​ចំណាប់​អារម្មណ៍​សូម​ដាក់​ពាក្យ​ទៅ​គ្រប់​សាខា​របស់​ iOne  ចំណែក​ខ្ញុំ​សូម​បាយបាយ​ហើយ​ព្រោះ​មិន​ពូកែ​ខាង​រចនា​ទេ។

សូម​អាន​ព័ត៌មាន​លំអិត​នៅ​ទីនេះ៖ ជាភាសាខ្មែរ

Advertisements

ពីរបី​ម៉ោងខាង​មុខ លទ្ធនឹងចេញហើយ​នៅ​ប្រេស៊ីល

Posted in ពត៌មាន by ប្រាក់ សុភី on ខែកក្កដា 30, 2010

កិច្ច​ប្រជុំលើក​ទី៣៤ របស់អង្គការ យូណេស្កូ​ដែល​ហៅ​កាត់ថា 34WHC នៅ​ប្រទេស​ប្រេស៊ីល​ ហើយ​គម្រោង​​​ស្នើសុំ​របស់​កម្ពុជា​​ ពី​ផែន​ការ អភិរក្ស​និង អភិវឌ្ឍន៍នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ បេតិកភណ្ឌ​ពិភពលោក​​ កំពុង​តែ​ប្រជុំ​​ពិភាក្សា​​ ហើយ​នឹង​ចេញ​លទ្ធ​ផល​បន្តិច​ទៀត​​នេះ​។

ជុំវិញ​បញ្ហា​នេះ​ ភាគី​ខាង​សៀម​ដែល​ចិញ្ចឹម​ចិត្ត​ចង់​លេប​ត្របាក់​ទឹក​ដី និង​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ កំពុង​តែ​កោលាហល ទាំង​ចាស់​ទាំង​ក្មេង​ ពី​រាស្ត្រ​រហូត​​ដល់​នាយក​រដ្ឋ​​ខាង​ក្រោម​នេះ​ជា​ព័ត៌មាន​ខ្លះ​ៗ​ដែល​ទាក់​ដែល​ទាក់ទង​ពី​បញ្ហា​នេះ៖

  1. សៀម​បាន​នាំគ្នា​រាប់ពាន់​អ្នក​មក​តវ៉ា​នៅ​មុខ​ទីស្នាក់ការ​អង្គការ​យូណេស្កូ​ មិន​អោយ​ទទួល​យក​សំណើ​របស់​ខ្មែរ​ ពី​គម្រោង​អភិវឌ្ឍន៍​តំបន់​ប្រសាទ​ព្រះវិហារ
  2. នាយក​រដ្ឋមន្ត្រី​សៀម​ អាប់ពិស៊ីត វាចាជីវ៉ា​ គំរាម​ដក​ខ្លួន​ចេញ​សមាជិក​អង្គការ​យូណេស្កូ​​ ប្រសិន​បើ​អង្គការ​នេះ​ទទួល​យក​សំណើ​របស់​ខ្មែរ
  3. សៀម​ស្នើសុំ​អោយ​ខ្មែរ​ដក​វារៈ ​អភិរក្ស​និង អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ ចេញ​ពី​កិច្ច​ប្រជុំ​របស់​​អង្គការ​យូណេស្កូ
  4. មេទ័ព​សៀម​ភូមិភាគ ២ ព្រមានទប់ទល់​ជា​​មួយខ្មែរ​បើរចចារនៅ យូណេស្កូ​គ្មាន​លទ្ធផល
  5. ថៃ​បន្ត​ព្យាបាទ​ព្រះ​ វិហារ

អ្នក​អាច​តាមដាន​ព័ត៌មាន​បន្ថែម​ពី​កិច្ច​​ប្រជុំ​នេះ តាមរយ៖

វែបសាយរបស់34WHC៖   http://www.34whc.brasilia2010.org.br/

Twitter របស់34WHC៖  http://twitter.com/34whc

បន្ថែមថ្មី៖ អង្គការ​យូណេស្កូ​ ព្រម​ទទួលយក​សំណើ​របស់​ប្រទេស​កម្ពុជា​ហើយ

My opera in khmer language !!!

Posted in កម្មវិធីកុំព្យូទ័រ by ប្រាក់ សុភី on ខែកក្កដា 29, 2010

ដំបូង​សូម​គុណ​ចំពោះអ្នក​បក​ប្រែកម្មវិធីនេះ​ជាភាសាខ្មែរ​ជា​មុន​​សិនគឺ ​ក្មេងស្រែ សុវិចិត្រ និងអ្នក​ចូល​រួម​ផ្សេងៗទៀត​ ដែល​បាន​ខិត​ខំ​អស់​ពីកំលាំង​កាយ​ចិត្ដ​ដើម្បី​បក​ប្រែ​ Opera ទៅជា​ភាសាខ្មែរ ថ្វីបើ​វាមិន​ទាន់ចប់​សព្វគ្រប់ ១០០%​ ក៏ដោយ​នេះ​ជា​ជំហាន​​ដំបូង​សម្រាប់​អ្នក​បក​ប្រែ​ទាំងនោះ​​។

អូប៉េរ៉ា​ខ្ញុំ​នឹង​ដាក់​ទៅ​វា​មាន​បញ្ហា​ខ្លះគឺត្រង់ menu របស់វានឹង​អក្សរមិន​មាន​បញ្ហាទេ​តែក្រៅពីនឹង​គឺវាចាប់​យក​ពុម្ពអក្សរ​ Default របស់ Windows 7 ទាំងអស់។ សូម​មើល​រូបទាំងពីរខាងក្រោម

menu ពុម្ពអក្សរ មិន មាន បញ្ហាអីទេ តែក្រៅពីនឹងគឹមានបញ្ហាអក្សរតូចមែនទែន សូម មើល រូបខាងក្រោម

ផ្ទាំង ចំនួលចិត្ត មើលអក្សរ ស្ទើតែមិន ឃើញ ទៅហើយ 😆

តែ​មិន​ជា​បញ្ហា​អីទេ នេះ​គ្រាន់​តែ​ធ្វើ​ត្រួសៗ​​តាម​ការ​ណែនាំ​របស់​សុវិចិត្រ តែប៉ុណ្ណោះ​ មិន​ទាន់​បាន​សិក្សា​អោយ​ស៊ី​ជំរៅ​ខ្លាំង​នោះ​ទេ!

មាន​សំនួរ​មួយ​ចង់​សួរ​អ្នក​បក​ប្រែ ចំពោះ​កញ្ចប់​ដែល​នៅ​ខាងក្នុង KM ហើយ​មាន​ឈ្មោះ KM ដែរ​នោះ​មាន km.dic និង​ ឯក​សារ​មួយ​ចំនួន​ទៀត​ អាណុង​ធ្វើ​យ៉ាង​ម្ដេច​ដែរ?

Tagged with: ,

reset.css សម្រាប់អ្នក​បង្កើត និងរចនាវែបសាយ

Posted in css, web standards by ប្រាក់ សុភី on ខែកក្កដា 28, 2010

តើ​អ្នក​ធ្លាប់​ជួប​បញ្ហា​ទេ​ក្នុង​ការ​ប្រើ tag របស់ HTML ដូច​ជា​ <h1>, <p> ជាដើម​ នៅ​ពេល​បើក​មើលជាមួយ​​ IE Firefox ឬក៏​កម្មវិធី​រុករក(Browser)ផ្សេទៀត​ វា​តែង​ចេញ​ទំហំ​អក្សរ​មិន​ដូច​គ្នា​​ខ្លះ​ធំខ្លះតូច ហើយចន្លោះ​(space)នៃ​អត្ថបទ​មិន​ដូចគ្នា​? នេះ​ជា​បញ្ហា​មួយ​ ជារឿយៗ​តែង​តែ​ធ្វើ​អោយ​អ្នក​បង្កើត​ និង​រចនា​វែបសាយ​ឈឺក្បាល។

សូម​មើល​ឧទាហរណ៍​ខាង​ក្រោម​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង​ Firefox និង IE នៅ​ពេល​ដែល​យើង​មិន​ទាន់​ប្រើ​ Style Sheet ដាក់បញ្ចូល​ ដើម្បី​បង្ហាញ​ភាព​ដើម​នៃ​កម្មវិធីរុករក​(default browser)​​ និមួយៗ។ ក្នុង​ឧទាហរណ៍​​គេ​ប្រើ tag <p> និង <div> ដែល<p> ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង <div> ហើយ​ <div> មានផ្ទៃ​ខាង​​ក្រោយ​( Background )ពណ៌​ខៀវ និង​ស៊ុម(Border) ពណ៌​លឿង។

រូបភាព៖ sixrevisions.com

(more…)

Tagged with: ,

នគរវត្ត​​ បាន​ប្តូមក​សួស្ដីវិញ

Posted in ពត៌មាន by ប្រាក់ សុភី on ខែកក្កដា 27, 2010

សួស្ដី​ប្រិយ​មិត្ត​របស់ nokorwat.com ដែល​បាន​គាំទ្រ​នគរវត្ត​កន្លង​មក​ ហើយ​ប៉ុន្មាន​សប្ដាហ៍​មកនេះ​ នគរវត្ត​មាន​បញ្ហា​មិន​អាច​ចេញ​ផ្សាយ​ព័ត៌មាន​បម្រើ​ប្រិយមិត្តបាន។ ពេល​នេះ​នគរវត្ត​បាន​ប្ដូរ​មក​ជា​សួស្ដី វិញ​ម្ដង​ ដែល​មាន​អាសយដ្ឋាន http://www.soursdei.com/ សង្ឃឹម​ថា​បង​​ប្អូន​នឹង​មាន​ការ​គាំ​ទ្រ​ដូច​ដើម​ ចំពោះ​អាសយដ្ឋាន​ថ្មី​នេះ។

ព័ត៌មាន​បន្ថែម​សូមទាក់ទង់ទៅ info@soursdei.com

ដំណឹងល្អ ផ្ដល់​ជួន​ទស្សនាវដ្ដីឥតគិតថ្លៃរយៈពេល​មួយឆ្នាំ !!!

Posted in ពត៌មាន by ប្រាក់ សុភី on ខែកក្កដា 27, 2010

ព្រឹក​នេះ​មក​ដល់​កន្លែង​ធ្វើការ​ភ្លាម​បើក​មើល Facebook ភ្លែត​ស្រាប់​តែ​ឃើញ​ដំណឹង​ល្អ គឺ​មានការ​ផ្ដល់​ជួន​ទស្សនាវដ្ដី បេប៊ីឃែរ ឥត​គិត​ថ្លៃ​រយៈពេល​មួយ​ឆ្នាំ។ ឃើញ​អញ្ចឹង​មិន​ចាំ​យួរ​ស្ទុះ​វឹង​ទៅ​កាន់​វែបសាយ​នោះដើម្បីចុះឈ្មោះជាសមាជិក​យក​ទស្សនាវដ្ដី​ឥត​គិត​ថ្លៃ​ភ្លាម​តែ​ម្ដង ព្រោះ​ធ្លាប់​បាន​ទិញ​ទស្សនាវដ្ដី​នោះ​បួន​ប្រាំ​លេខ​ដែរ ឃើញ​ថា​​មាន​អត្ថបទ​ល្អ​ៗ​ច្រើន​ក្នុងការចិញ្ចឹម​បីបាច់​ថែរក្សា និង​អប់រំ​ទូន្មាន​កូន។

ចូល​ទៅ​ចំណាយ​ពេល​មិន​បាន​មួយ​នាទី​ផង ក៏​ចុះ​​ឈ្មោះ​រួច​រាល់​ជា​ស្ថាពរ​។ អញ្ចឹង​មួយ​ឆ្នាំនេះ​ នឹង​លែង​ចំនាយលុយ​ទៀត​ហើយ អោយ​តែ​ដល់​ដើម​ខែ​ទៅ​ក្រុម​ហ៊ុន​ នឹង​បាន​ទស្សនាវដ្ដី​ភ្លាម 😆 ម្យ៉ាងដែរតើ។

ចុះឈ្មោះទីនេះ៖ www.cambodiababy.com

តើទោស​ប៉ុណ្ណឹង​សមរម្យ​ទេសម្រាប់ ឌុច

Posted in ពត៌មាន by ប្រាក់ សុភី on ខែកក្កដា 26, 2010

រូបភាព កោះសន្ដិភាព

សាល​ក្រម​បាន​ប្រកាស​រួច​ហើយ​ព្រឹក​មិញ​នេះ សម្រេច​អោយ​ឌុច​ជា​ប្រធាន​មន្ទីរ​សន្តិបាល ស​.២១​(គុក​ទួល​ស្លែង​) ជាប់គុក​ ៣៥ ​ឆ្នាំ តែ​ត្រូវ​បន្ថយ​ទោស​ ៥​​ឆ្នាំ នៅ​សល់​ ៣០​​ឆ្នាំត្រូវ​បូក​បញ្ចូល​តាំងពី​ពេល​ចាប់​ខ្លួន​គាត់​នៅ ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ១៩៩៩ រហូត​ដល់ពេល​នេះ​គឺរយៈពេល​ ១១​ឆ្នាំ​ហើយ​ អញ្ចឹង​ឌុចត្រូវ​ជាប់គុក ១៩ឆ្នាំទៀត។ ឌុច​មាន​អាយុ ៦៨ ឆ្នាំហើយ បូក​នឹង ១៩ឆ្នាំទៀតអាយុរបស់គាត់ឡើង ៨៧ឆ្នាំ។

តើ​អ្នក​រាល់​គ្នា​យល់​យ៉ាង​ដែរ​ចំពោះ​ការ​កាត់​ទោស​ឌុច?

អាន​បន្ថែម៖

http://kohsantepheapdaily.com.kh/

http://dap-news.com/

ទស្សនា​ទីក្រុង​ភ្នំពេញ​

Posted in ពត៌មាន by ប្រាក់ សុភី on ខែកក្កដា 26, 2010

អ្នក រាល់គ្នាពិតជាស្គាល់ ហើយទីនេះ

កូន ប្រុស របស់ខ្ញុំ វា ចង់ប្រាប់ថាស្រលាញ់ខ្ញុំ ប៉ុណ្ណឺង

មើល ពីក្ដាន់ ពីរទៅអគាកាណាឌីយ៉ា


(more…)

ការពារ​រូប​ភាព​របស់អ្នក

Posted in ពត៌មាន by ប្រាក់ សុភី on ខែកក្កដា 23, 2010

ប្រសិន​បើ​អ្នក​មិន​ចង់​អោយ​នរណា​ម្នាក់ យក​រូប​នៅ​លើ​វែបសាយ​​ដោយ​គ្មាន​ការអនុញ្ញាតនោះ អញ្ជឹង​​ Plugin របស់ jQuery ខាងក្រោម​នេះ​គឺ​អាច​​ជួយ​បាន។​ វា​មាន​នាទី​​​ការពារ​រូបភាព​ នៅ​ពេល​អ្នក​ប្រើ​បើក​មើល​វែបសាយ​​របស់យើង​ ហើយមាន​បំណង់ចង់​ save រូបភាពនោះទុក គឺមិន​អនុញ្ញាត​នោះទេ។ សូម​សាកល្បង save និង view រូបភាព​នៅក្នុង Demo នេះ​អ្នកនិង​ទទួលបាន​រូបភាព blank.gif​។ កូដដើមនៅទីនេះ តែវា​ដំណើរការ​តែជាមួយ jQuery 1.2.6 ហើយ​កូដ​ខាងក្រោមនេះ​ខ្ញុំ​បាន​ធ្វើទំនើបកម្ម​អោយ​វាដំណើរការ​ជាមួយ jQuery 1.4.2 ដែល​ជាកំណែរប្រែ​បច្ចុប្បន្ន។


jQuery.fn.protectImage = function(settings) {
 settings = jQuery.extend({
 image: 'img/blank.gif',
 zIndex: 10
 }, settings);
 return this.each(function() {
 var position = $(this).offset();
 var height = $(this).height();
 var width = $(this).width();
 $('<img />').attr({
 width: width,
 height: height,
 src: settings.image
 }).css({
 border: '1px solid #f00',
 top: position.top,
 left: position.left,
 position: 'absolute',
 zIndex: settings.zIndex
 }).appendTo('body')
 });
};

Parameters ដែល​សំខាន់ពីរគឺ  zIndex និង image ដែល​អ្នក​ត្រូវ​យក​ចិត្ត​ទុកដាក់ zIndex ជាទីតាំងដែល​រូបយើង​ត្រូវ​ជំនួយ​គឺនៅខាងលើរូបភាពពិត​ដែល​មើល​ឃើញ រូបភាពដែល​យើង​ប្រើនោះគឺ blank.gif។ កូដ​ខាង​លើ​ខ្ញុំ​ដាក់ border ពណ៌ក្រហម​អោយ​ទៅ​រូប​ភាព​ដែល​ការពារ អ្នក​លុប​វា​ចេញ​បាន​។

ខាងក្រោម​នេះជាកូដ javascript ដែល​យើង​ត្រូវ​បញ្ចូលទៅ​ក្នុង HTML


$(window).bind('load', function() {
 $('img.protect').protectImage();
 });

កូដខាង​លើវានឹង​ដំណើរការ​ពេល​ដែល​ Page ដំណើរការ​រួច​រាល់។ បញ្ជាក់​ចំពោះកូដនេះ​គឺវានឹង​ការពារ​រួបណាដែល​ប្រើ​ class protect របស់​ CSS។ ប្រសិនបើចង់​អោយ​វា​ការ​ពារ​រួបភាពទាំងអស់គឺយើត្រូវលុប class protect នោះចេញបានហើយ  $(‘img’).protectImage(); អញ្ចឹង​វានឹង​ការពារ​រាល់រួបភាពទាំងអស់នៅលើទំព័រវែបរបស់អ្នក។

  1. Demo
  2. Download Source Code

វេទនា​ណាស់ Metfone អើយ

Posted in ពត៌មាន by ប្រាក់ សុភី on ខែកក្កដា 22, 2010

ដាច់​ទៀត​ហើយបន្ទាប់ពី​ភ្លៀង​ធំល្ងាច​មិញនេះ កន្លែងធ្វើការខ្ញុំ​តែងតែដាច់ជានិច្ច​បន្ទាប់មាន​ភ្លៀង​ម្ដងៗ។ [អត្ថនេះសរសេរចេញពីអ៊ីនធើណែត​ជិតកន្លែងធ្វើការទេ]

%d bloggers like this: