ជាង ១ លានដុល្លាត្រូវចំណាយសម្រាប់ទួកង
ប្រាក់ចំណាយសម្រាប់ទួក ង មួយ ប្រហែលជា ១០លានរៀល អញ្ជឹងបើទូកង ៤២០ រដ្ឋត្រូវចំណាយអស់ ៤ ២០០ លានរៀល ប្រហែលជា ១ ០២៤ ៣៩០ ដុល្លារ។
ចំនួននេះពិតជាអស់ច្រើនមែន នេះគ្រាន់តែគិតលើតម្លៃទួកតែប៉ុណ្ណោះ ចំណែកការចំណាយលើអ្វីផ្សេងទៀតមិនទាន់គិតនោះទេអ្វីផ្សេងទៀតមិនបានគិតនោះទេ។
ប៉ុន្តែទន្ទឹមនឹងការចំណាយនេះដែរ រដ្ឋក៏អាចរកចំនួលពីព្រឹត្តិការណ៍នេះផងដែរ ដូចជាការជួលស្តង់លក់ទំនិញក្នុងឱកាសបុណ្យនេះ និងអាចទាក់ទាញភ្ញៀវទេសចរណ៍មកចូលរួមទស្សនាច្រើនផងដែរ។ អាចនិយាយបានថា ប្រាក់ចំណូល និងប្រយោជន៍ពីបុណ្យអ៊ុំទួក គឺច្រើនជាការចំណាយរបស់រដ្ឋ។
ទោះជាយ៉ាងណាក៏យើងមិនអាចសប្បាយនៅកណ្ដាលទីក្រុងខណៈដែលប្រជាពលរដ្ឋស្ទើពេញមួយនរគកំពុងជូបទុកលំបាក ដោយគ្រោះមហន្តរាយទឹកជំនាន់ដ៏ធំនោះទេ។
ថ្វីបើយើងមិនអាចប្រារពពិធីបុណ្យអ៊ុំទូកក្នុងឆ្នាំនេះ តែយើងអាចធ្វើបាននៅឆ្នាំក្រោយៗទៀត។ យើងគ្រាន់ផ្អាកនៅក្នុងរាជធានីតែប៉ុណ្ណោះ ចំណែកនៅតាមខេត្រនានាអាចធ្វើបាន ហើយពិធីបុណ្យអកអំបុក និងសំពះព្រះខែនៅតែធ្វើដដែល។
2 comments