ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

នាគបោក​ខ្លួន​?

Posted in ពត៌មាន by ប្រាក់ សុភី on ខែសីហា 28, 2009

Nak_28_8_9_d1

Nak_28_8_9_d2Nak_28_8_9_d1

រូបភាពដោយៈ http://www.ksn-news.com

រសៀល​ថ្ងៃ​ទី ២៧ សីហា ក្រុមការងារ​សាលា​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​រុះរើ​ដោយ​មាន​រថយន្ត​ស្ទូច​មួយ ។ នៅ​ពេល​កាត់​ផ្ដាច់​ជើង​រួច​រថយន្ត​មិន​អាច​ស្ទូច​ឡើង​រួច ក៏​ហៅ​រថយន្ត​ស្ទូច​មួយទៀត ។ នៅ​ម៉ោង ៧ យប់ រថយន្តស្ទូច​ទាំងពីរ ក៏​មិន​អាច​ស្ទូច​បាន​ទៀត នៅពេលនោះ​គេ​ឃើញ​មេជាង  កូនជាង អុជ​ធូប​បន់ស្រន់​សុំ​ឲ្យ​ស្ទូ​ចឡើង​បាន​តាម​បំណង ។ ប៉ុន្ដែ​នៅតែ​មិន​អាច​ស្ទូច​បាន ទើប​ហៅ​រថយន្ត​ស្ទូច​មួយទៀត ។ ម៉ោង ៨ យប់ នៅពេល​កំពុង​ស្ទូច ក៏​ស្រាប់តែ​ដាច់​ខ្សែ ធ្លាក់​ក្បាល​នាគ​មកក្រោម បណ្ដាល​ឲ្យ​ក្បាល​នាគ ២ ត្រូវបាន​បាក់ ។ ចុងបញ្ចប់​រថយន្តស្ទូច បាន​ស្ទូច​ដាក់​រថយន្ត​មួយទៀត​ទៅ​រក្សាទុក​នៅ​កោះ​ពេជ្រ ។ ពុំ​មាន​មនុស្ស​របួស​ក្នុង​ហេតុការណ៍​នេះ​ទេ ។ ដោយ http://www.cambodiaonlinenews.com/

តើក្រុម​ហ៊ុន​នោះ​គួទទួល​ខុស​ត្រូវ​យ៉ាង​ណា​ចំពោះ​ទង្វើ​ ធ្វេសប្រហែស​របស់​ខ្លូន​បែប​នេះ? ខ្ញុំ​គិត​ថា​មិន​មាន​​អ្វី​អាច​ប៉ះប៉ូវ​ អោយ​ដូច​ភាព​ដើម​វិញ​ទេ​​។

សូម​អានបន្ថែម៖

ស្ទូច​ធ្លាក់​មក​ដី​បាក់​ក្បាល​នាគ​អស់​២
ដាច់ខ្សែកាបបែកបាក់ក្បាលនាគនៅរង្វង់មូលក្បាលថ្នល់

រំលាយ​រង្វង់​មួល​នាគព័ន្ធ​ក្បាល​ថ្នល់ ប្តូរ​យក​ស្ពាន​អាកាស​

Posted in ពត៌មាន by ប្រាក់ សុភី on ខែសីហា 28, 2009
រូបភាព​ដោយ ដើម​អំពិល

រូបភាព ដោយ ដើម អំពិល

ដើម្បី​ទុក​ជា​អនុស្សាវរីយ៍ សម្រាប់​រង្វង់​មួល​នាគ​ព័ន្ធ​ក្បាល​ថ្នល់ ​ដែល​ជា​សំណង់​ស្ថាបត្យកម្ម​សង្គម​រាស្រ្ត​និយម​​​ ត្រូវ​រលាយ​បាត់​រូបរាង​ចាប់​ពី​ពេល​នេះ​តទៅ​​​ ខ្ញុំ​សូម​ដាក់​អត្ថ​នេះ​ទុក​ជា​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ប្រចាំ​ប្លក់​របស់​ខ្ញុំ​​ និង​ទុក​គ្រាន់​ជា​តឹកតាង​ទៅ​ថ្ងៃ​មុខ។

សម្រាប់​ខ្ញុំ​ពិត​ជា​មាន​ចិត្ត​សោក​ស្ដាយ​ នឹក​ស្រណោះ​អាឡោះអាល័យ​ចំពោះ​កន្លែង​នេះ​ណាស់ គ្រប់​ពេល​ខ្ញុំ​ទៅលេង​ស្រុក​ ត្រលប់​មក​វិញ​ តែង​តែ​ឃើញ​រង្វង់​មួល​នេះ​ជានិច្ច redface ។ តែ​ឥឡូវ​ត្រូវ​រលាយ​បាត់​រូប​រាង​ទៅ​ហើយ ដោយ​ប្តូរ​មក​វិញ​នូវ​ស្ពាន​អាកាស ដែល​ជា​សំណង​បច្ចេកវិទ្យា​ថ្មី​ជំនួស​វិញ តែ​ធ្វើ​ដូច​ម្តេច​រាល់​វត្តុ​ក្នុង​លោក​សុទ្ធ​តែ​មិន​ទៀង​​ប្តូរ​របស់​ចាស់​ផ្លាស់​យក​ថ្មី​ ជា​រឿង​ធម្មតា ។

រង្វង់ មួល នាគ ព័ន្ធ ក្បាល ថ្នល់ ដោយ សុភ័គ្រ្ភ

គំរោង ស្ពាន អាកាស ដោយ សុភ័ក្រ្ភ

សូម​អាន​បន្ថែម៖

នាគ​ក្បាល​ថ្នល់​រលាយ​ខ្លួន​ពី​ថ្ងៃ​នេះ​ទៅ​ហើយ

តំណាល​រង្វង់​មូល​ក្បាល​ថ្នល់

មរណភាព ដែល​គួរ​អោយ​សោក​សៅ​បំផុត

Posted in ពត៌មាន by ប្រាក់ សុភី on ខែសីហា 25, 2009

សព ម្តាយ និង កូន ទាំង ពីរនាក់ លង់ទឹក ស្លាប់ ត្រូវ បាន តម្កល់ ទន្ទឹម គ្នា

ហេតុតែ​ស្រលាញ់​កូន​មិន​គិត​​ពី​ជីវិត​ខ្លួន​ឯង​ ហ៊ាន​លះបង់​ជីវិត​ដើម្បី​កូន​ តែ​ទេវតា​អយុត្តិធម៌​មក​ផ្ដាច់​ជីវិត​ម្តាយ​ នឹង​កូន​ជាមួយ​គ្នា​។ ក្នុង​នាម​ខ្ញុំ​ ម្ចាស់​ប្លក់​នេះ​សូម​ចូល​រូមរំលែក​ទុក​ដល់​ក្រុម​សារ​នៃ​សព​អ្នក​ទាំង​បី​នេះ ហើយ​សូម​អោយ​វិញ្ញាណ​ខណ្ឌ​អ្នក​ទាំង​បី​​ទៅ​កាន់​សុគតិ​ភព។ ខាង​ក្រោម​នេះ​ជា​អត្ថ​ដែល​ខ្ញុំ​ដក់​ស្រង់​ចេញ​សារព័ត៌មាន កោះសន្តិភាព ទាំងស្រុង៖

ខេត្តកំពង់ធំ ៖ស្ត្រី​ម្នាក់ និង​កូន​២​នាក់ បាន​លង់ទឹក​ស្រះ​ស្លាប់​ទាំង​អស់​គ្នា ក្នុង​ខណៈ​ពេល​ដែល​ស្ត្រី​ជា​ម្ដាយ ទៅ​ស្រោច​ត្រកួន​នៅ​ក្រោយ​ផ្ទះ ហើយ​ឃើញ​កូន​ទី១​លង់ទឹក ក៏​ទុក​កូន​ទី២​នៅ​ក្បែរ​មាត់ស្រះ រួច​ចុះ​ទៅ ស្រង់​កូនទី១ ។ ពេល​កំពុង​ចុះ​ស្រង់​កូនទី១​នោះ កូនទី២​ឃើញ​ស្មាន​តែ​ម្ដាយ​ហៅ ក៏​ចុះ​តាម​ទៅ​ក្នុង​ស្រះ​ដែរ បណ្ដាល​ឱ្យ​ស្ត្រី​ជា​ម្ដាយ​មិន​អាច​ស្រង់​កូន​ក្នុង​ពេល​តែ​មួយ​បាន ហើយ​ក៏​លង់​ស្លាប់​ទាំង​ម្តាយ ព្រម​ទាំង​កូន​ទាំង ២​នាក់​នេះ​ទៅ ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង កាល​ពី​វេលា​ម៉ោង​៤​និង១០នាទី​​រសៀល​ថ្ងៃ​ទី២១ សីហា ឆ្នាំ២០០៩ នៅភូមិក្រគរ ឃុំស្រឡៅ ស្រុកបារាយណ៍ ។


តាម​របាយការណ៍​របស់​មន្ត្រី​ប៉ូលិស​ស្រុក​បារាយណ៍​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់ ដែល​លង់​ទឹក​ស្លាប់ ទាំង​អស់​គ្នា​នេះ ស្ត្រី​ជា​ម្តាយ​ឈ្មោះឌី ញ៉ អាយុ​៣៧​ឆ្នាំ កូនទី១ ឈ្មោះសយ តុលា ភេទប្រុស អាយុ៤ឆ្នាំ និង កូនទី២ ឈ្មោះសយ ថុនា ភេទស្រី អាយុ៣ឆ្នាំ ។ តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា គ្រួសារ ជន​រង​គ្រោះ​មាន​ជីវភាព​ទីទ័លក្រ​ណាស់ រស់​នៅ​ពឹង​ផ្អែក​លើ​ប្តី​ឈ្មោះ ប៊ូ សុំ ហៅ​ម៉ៅ អាយុ​៤៧ឆ្នាំ ជា​កម្មករ សំណង់។ ដោយ​ឡែក​នៅ​ថ្ងៃ​កើត​ហេតុ បុរស​ជា​ប្តី​ឈ្មោះ​ប៊ូ សុំ បាន​ទៅ​ធ្វើ​កម្មករ​សំណង់​នៅ​ម្តុំ​ផ្សារ​រំលង ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ។


ទាក់ទិន​នឹង​មូល​ហេតុ​ដែល​នាំ​ឱ្យ​ជន​រង​គ្រោះ លង់​ទឹក​ស្លាប់​ទាំង​៣​នាក់​ម្តាយ​និង​កូន​នេះ តាម​ការ​ស្រាវ​ជ្រាវ របស់​សមត្ថកិច្ច​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ដោយ​ចាំ​ប្តី​មក​ពី​ធ្វើ​កម្មករ​យូរ​ពេក មិន​ឃើញ​មក​ស្រោច​ដំណាំ​នៅ ក្រោយ​ផ្ទះ ទើប​ស្ត្រី​រង​គ្រោះ​ព​កូន​ទី​២ និង​បណ្តើរ​កូ​នទី​១​ទៅ​ក្រោយ​ផ្ទះ។ ពេល​ទៅ​ដល់​ក៏​ទុក​ឱ្យ​កូនធំ
កូនទី១ នៅ​មើល​ប្អូន កូន​ទី​២ ចំណែក​ស្ត្រី​រង​គ្រោះ​បាន​ទៅ​ដង​ទឹក​ស្រះ​យក​មក​ស្រោច​ត្រ​កួន ។ ស្រះ នេះ​គេ​ទើប​ជីក​ថ្មី​​ដោយ​គ្រឿង​ចក្រ ដើម្បី​យក​ដី​ធ្វើ​ផ្លូវ និង​ចាក់​តាម​ផ្ទះ មាន​ទំហំ​១០ម៉ែត្រ​គុណនឹង៣០ម៉ែត្រ ជំរៅ៤ម៉ែត្រ។ បន្ទាប់​ពី​ដង​ទឹក​ស្រះ​នេះ​ស្រោច​ត្រ​កួនបាន ៣៤​ជើង ស្រាប់​តែ​ឮ​កូន​ទី​១​ស្រែក​ហៅ​ឱ្យ ជួយ​ផង ហើយ​ឃើញ​ធ្វើ​ដៃ​ខ្វៃ​ៗនៅក្នុងស្រះ។ ភ្លាម​នោះ​ស្ត្រី​រង​គ្រោះ​ភ័យ​ស្លន់​ស្លោ​ក៏​លោត​ចុះ​ក្នុង​ទឹក​ស្រះ ដើម្បី​ស្រង់​កូន ប៉ុន្តែ​ដោយ​សារ​តែ​នាង​មិន​សូវ​ចេះ​ហែល​ទឹក គួប​ផ្សំ​នឹ​ង​ទឹក​ស្រះ​នេះ​មាន​ជំរៅជ្រៅផង នាង​ក៏ត្រូវ​កូន​តោងជាប់ ហើយ​នាង​ក៏​លើក​ដៃ​ស្រែក​ឱ្យ​គេ​ជួយ តែ​ដោយ​ផ្ទះ​ប្រជាពរដ្ឋ​នៅ​តំបន់​នេះ​នៅ​ដាច់​​ស្រយាល​ពី​គ្នា ហើយ​ជាប់​រវល់​ទៅ​ស្ទូង​អស់ ពុំ​មាន​អ្នក​ណា​ដឹង​ទេ។ ចំណែក​កូន​តូច ឃើញ​ម្តាយ​លើក ដៃ​ស្មាន​តែ​ម្តាយ​ហៅ ក៏​ដើរ​តេះតះ​សំ​ដៅ​ម្តាយ​បណ្តាល​ធ្លាក់​ទឹកស្រះ​លង់​ធ្លាក់ទៅក្នុងបាតស្រះទាំងអស់គ្នា ។


លុះ​ដល់​វេលា​ម៉ោង​៥​និង៣០នាទី​ល្ងាច​ថ្ងៃដដែល មាន​ស្ត្រី​ម្នាក់​មក​សួរ​រក​ទិញត្រ​កួន ហើយ​ដើរ​រកម្ចាស់​ផ្ទះ រហូត​ដល់​ក្រោយ​ផ្ទះ ស្រាប់​តែ​ឃើញ​ស្បែក​ជើង​ស្ត្រី​រង​គ្រោះ​អណ្តែត​​ក្នុង​ទឹកស្រះ និង​ឃើញ​ដាន​ជើងនៅ មាត់​ស្រះ​ទៀតនោះ ក៏​ស្រែក​ឆោ​ឡោ​ឱ្យអ្នក​ជិតខាង​ជួយ​រាវ​រក​ស្ត្រីរងគ្រោះ។ ភ្លាមៗ​នោះ អ្នកជិតខាងក៏ យកសំណាញ់មកបង់តាមរកស្ត្រីរងគ្រោះ ស្រាប់តែឃើញនាង និងកូនៗ២នាក់ត្រូវលង់ទឹកស្លាប់ទាំងអស់គ្នា។

ឃើញគ្រោះថ្នាក់មានសភាពធ្ងន់ធ្ងរដូចនេះ អ្នកភូមិបានជិះកង់ទៅប្រាប់ប្តីជនរងគ្រោះ ដល់ការដ្ឋានសំណង់ ហើយគាត់ក៏ប្រញាប់ប្រញាល់មកផ្ទះវិញ ឃើញប្រពន្ធនិងកូនត្រូវគេស្រង់យកមកដាក់លើផ្ទះ រដូករណែល ធ្វើឱ្យបុរសអភ័ព្វយំសោកបោកខ្លួនដូចអក ព្រោះអាឡោះអាល័យប្រពន្ធនិងកូនៗជាទីស្រឡាញ់ ដែលត្រូវ ស្លាប់តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ ដោយសារតែក្រុមគ្រួសារមានជីវភាពក្រីក្រ រហូតដល់ព្រឹកថ្ងៃបន្ទាប់ សូម្បីតែក្តារ ក៏ក្រុមគ្រួសារពុំទាន់មានប្រាក់ទិញយកមកធ្វើមឈូសដើម្បីដាក់សពនៅឡើយដែរ ។

នៅចំពោះមុខអ្នកយកព័ត៌មាន ប្តីស្ត្រីរងគ្រោះបានអំពាវនាវដល់សមាគមជាតិកាកបាទក្រហមកម្ពុជា អង្គការ មនុស្សធម៌នានា និងសប្បុរសជនឆ្ងាយជិត សូមមេត្តាជួយឧបត្ថម្ភជាសម្ភារៈ និងថវិកាមួយចំនួនឱ្យពួកគាត់ ដែលកំពុងជួបការលំបាកខ្វះខាតចំពោះមុខដូចរឿងបដាចារនេះផង ។

The Best 10 CSS3 Practices

Posted in css by ប្រាក់ សុភី on ខែសីហា 22, 2009

1. A Crash-Course in Advanced CSS3 Effects

Webkit is one of the few – if only – browser engines that really embraces advanced CSS3 effects. Unfortunately, this presents somewhat of a double-edged sword. We get to play with all of these amazing effects – such as CSS masks, reflections, transitions, animations, scaling, etc. – yet, we can’t truly implement them into our projects until more browsers provide support. With all of that said, it’s important to be on the cutting edge of what’s possible.

In today’s video tutorial, we’ll review a bunch of different neat effects that can be used in Safari 4, Chrome, and for all iPhone

2. 29 Designers & Developers have their say on HTML5 & CSS3

It’s hard being a web designer / developer – or being in any other profession that changes as quickly as online – considering that as soon as you master one skill, you’re required to learn the next, updated version. If not – you’ll probably be left behind and be seen as just another Average Joe designer or developer (which nobody wants).

3. CSS3 rounded corners for every browser? An alternative quick solution without headache

In the last weeks I frequently received a question about how to use CSS3 border-radius property to draw HTML elements with rounded corners in Internet Explorer. How you know CSS3 border-radius property is natively supported in Safari, Firefox and Chrome but for some mysterious reason this property is not supported in Internet Explorer.

4.Elegant ScrollPanes with jQuery and CSS3

Some day ago I twittered a link about TweetTab a nice on-line service (similar toMonitter) to monitor in real time Twitter trends and custom searches. I like the design of TweetTab, clean and simple and I like in particular scrollpane used in each search tab. Take a look at this screenshot of TweetTab for a preview of the scrollpane used:

5.Old School Clock with CSS3 and jQuery

Hi everyone, my name is Toby Pitman and Chris has asked me to write a post about a recent experiment that I posted up on the forum a little while ago. It all started when I was looking at theWebKit blog and saw an article on the new CSS3 animations and the one that caught my eye was ‘rotate’. I started thinking what the hell can you rotate on a webpage (it’s animated GIF’s times ten!). Then it hit me — a clocks hands rotate! Bingo!

6.CSS3 Multiple Backgrounds Obsoletes Sliding Doors

With browsers that support the CSS3 Spec (Safari only at the time of this writing) there is no longer need for the sliding doors technique to create horizontally expanding elements that utilize background images. The ability to assign multiple background images to a single element makes quick work of the problem. Assign an image that positions to the left, a repeading middle image, and an image that positions to the right, like so:

7.CSS 3 Cheat Sheet (PDF)

Just last week we released an extensive printable HTML 5 Cheat Sheet that lists all currently supported HTML 5 tags, their descriptions, their attributes and their support in HTML 4. In comments to this post we received many requests for a similar CSS 3 cheat sheet that would present the main features of CSS 3 in a handy, printable reference card.

8. Push Your Web Design Into The Future

By Chris Spooner

There are exciting new features in the pipeline for Cascading Style Sheets that will allow for an explosion of creativity in Web design. These features include CSS styling rules that are being released with the upcoming CSS3 specification. Realistically, you won’t be able to use these on your everyday client projects for another few years, but for design blogs and websites aimed at the Web design community, these features can help you push the boundaries of modern Web design today, adding that extra spice to your design and helping the industry move forward.

Here are five techniques snatched from the future that you can put into practice in your website designs today.

9.Take Your Design To The Next Level With CSS3

Cascading Style Sheets were introduced 13 years ago, and the widely adopted CSS 2.1 standard has existed for 11 years now. When we look at websites that were created 11 years ago, it’s clear that we are a thousand miles away from that era. It is quite remarkable how much Web development has evolved over the years, in a way we would never have imagined then.

10. Coding A HTML 5 Layout From Scratch

HTML5 and CSS3 have just arrived (kinda), and with them a whole new battle for the ‘best markup’ trophy has begun. Truth to be told, all these technologies are mere tools waiting for a skilled developer to work on the right project. As developers we shouldn’t get into pointless discussions of which markup is the best. They all lead to nowhere. Rather, we must get a brand new ideology and modify our coding habits to keep the web accessible.

//

Tagged with: ,

មាន​អី្វ​ប្លែក​ជាមួយ Sunby មក​ដល់​ពេល​នេះ!

Posted in គ្រួសារ by ប្រាក់ សុភី on ខែសីហា 21, 2009

Sunby នៅ​ជាមួយ​យាយ​ទូត​ពេល​ខួប​កំណើត​​របស់ សុខគង់​ បងជី​ដួន​មួយ​របស់​គេ

Sunby Sleep Playៗ

And Neck Sell Go!

ក្រុម​គ្រួសារ​ខ្ញុំ ថត​ជាមួយ​ក្រុម​គ្រួសារ​បង​ស្រី​ សុធារី​ ក្នុង​ឱកាស​ខួប​កំណើត​សុខគង់ គម្រប់​មួយ​១ឆ្នាំ កាល​ពីថ្ងៃ​១៤សីហា ២០០៩

សូម​បងប្អូន​ទាំង​អស់​គ្នា​គិត​មើល​ តើ​ Sunby អាយុ​ប៉ុន្មាន​ហើយ​មក​ដល់​ពេល​នេះ? សមត្ថកម្ម Sunby មាន​ទំងន់ ៧kg​  គិត​ហើយ​ សូម​មើល​ទីនេះ​ជា​ចម្លើយ !

My Flickr Photos

បំផ្លាញ​សេចក្ដី​សុខ​​ខ្ញុំ​អស់​ហើយ!

Posted in ពត៌មាន by ប្រាក់ សុភី on ខែសីហា 20, 2009

ខ្វះ​ការ​ងារ​ណាស់​មែន​ទេ​បាន​ជា​មក​​បំផ្លាញ​កន្លែង​សេចក្ដី​សុខ​របស់​ខ្ញុំ?
ខាង​លើ​នេះ​​ ជាសកម្ម​ភាព​របស់​​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ ក្នុង​ការ​ចុះ​រុះ​រើ​រោង​លក់​ពោត​ស្ងោរ​ និង​គ្រឿង​ក្លែម​ ដែល​មាន​លក្ខណៈ​បិត​ជិត ​ក្នុង​ភូមិ​បាក់​ខែង​ សង្កាត់​ព្រែក​លៀប។
ប្រភព៖ http://bit.ly/kknSG

ស្ថាន​ភាព​​យូនីកូដខ្មែរ

Posted in ពត៌មាន by ប្រាក់ សុភី on ខែសីហា 18, 2009

unicode

មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ឃើញ​ថា​យូនីកូដ​ខ្មែរ​មាន​ការ​រីក​ចម្រើន​គួរ​អោយ​កត់​សំគាល់ មាន​គេហទំព័រ​ជាច្រើន​បាន​ប្រើ​ប្រាស់​ខ្មែរ​យូនីកូដ ជាពិសេស​បង​ប្អូន​ WordPress ជា​អ្នក​នាំ​មុខ​គេ​ក្នុង​ប្រើ​ប្រាស់​ យូនីកូដ​ខ្មែរ។  ទោះ​បី​តាម​ហាង​ ​Internet Cafe មួយ​ចំនួន​មិន​ទាន​ងាក​មក​ប្រើ យូនីកូដ​ខ្មែរ​ក៏ដោយ តែ​យូនីកូដ​ខ្មែរ​បាន​ធ្វើ​ដំណើរ​ស្ទុះ​ទៅ​មុខ​លឿន​គួរ​អោយ​កត​សំគាល់​សម្រាប់​ឆ្នាំនេះ​ មិន​យួរ​មិន​ឆាប់​ខ្ញុំ​គិត​ថា​វា​អាច​ប្រើ​បាន​យ៉ាង​ទូលំទូលាយ។

ជា​សក្ខីភាព​​បញ្ជាក់​អោយ​ឃើញ​​ថា​ខ្មែរ​យូនីកូដ​មាន​សន្ទុះ​ទៅ​មុខ​លឿន​នោះ យើង​អាច​សង្កេត​មើល​ជា​ដំបូង​តាម Blog របស់​បង​ប្អូន​ WordPress ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ ​ដែល​បាន​ប្រើ​ខ្មែរ​យូនីកូដ។ ពីមុន​មាន​តែ​៣០ ទៅ​ ៤០ ប្លក់​តែ​ប៉ុណ្ណោះ ​តែ​ឥឡូវ​មាន​រហូត​ដល់ ១០០ ប្លក់ បាន​បង្ហាញ​លើ​ផ្ទាំង​ WordPress ជាភាសា​ខ្មែរ។ ខាងក្រោម​នេះ​ជា​គេហទំព័រ​មួយ​ចំនួន​ប្រើ​យូនីកូដ​ខ្មែរ ​ដែលខ្ញុំ​ស្គាល់៖

http://www.ilovekhmer.org/blog

http://www.cambosastra.org/

http://www.nida.gov.kh/

http://www.acledabank.com.kh/KM/index.asp

http://www.ant.com.kh/

http://www.cm.com.kh/?lng=Khmer

http://www.veticar.com/

http://www.cambodiaonlinenews.com/

http://www.ksn-news.com/INDEX.aspx

http://www.rfa.org/khmer/

http://www.rfi.fr/actukm/pages/001/accueil.asp

…………………………………………………………….

Young Girl Disco !

Posted in ពត៌មាន by ប្រាក់ សុភី on ខែសីហា 17, 2009

គ្រាន់​តែ​មើល​ចំណង​ជើង​ លោក​អ្នក​ពិត​ជា​យល់​ហើយ​ថា​ខ្ញុំ​ចង់​សំដៅ​ទៅ​រក​អ្វី ព្រឹក​មិញ​នេះ​ខ្ញុំ​ជិះ​ម៉ូតូ​មក​ធ្វើ​ការ​ស្រាប់តែ​ឃើញ Youg Girl Disco! វា​ជាឈ្មោះ​ក្លឹប​​រាត្រី​មួយ​ដែល​កំពុង​សាង​សង​មិន​ទាន់​រួច​រាល់​នៅ​ឡើយ នៅ​ក្នុង​ក្រុង​ភ្នំពេញ​នេះឯង។ មក​ដល់ពេល​នេះ​ចម្ងល់​ក្នុង​ចិត្ត​របស់​ខ្ញុំ​នៅ​តែ​ដិត​​ជាប់​អារម្មណ៍​ជានិច្ច ហេតុ​អ្វី​បាន​ជា​ក្លឹប​រាត្រី បា​​ រង្គសាល​ កើត​ឡើង​ច្រើន​ម្លិះ មួយ​ឆ្នាំ​ចុង​ក្រោយនេះ? ខណៈ​ដែល​ពិភពលោក​កំពុង​តែ​មាន​វិបត្តិ​សេដ្ឋកិច្ច តែ​បែរ​ជា​ស្រុក​ខ្មែរ​ឯនេះ​​វិញ​​មាន​ក្លឹប​រាត្រី​កើត​ឡើង​ដូច​ផ្សិត ការ​រីក​ចម្រើន​ភ្នែក​នេះ​ខ្ញុំ​គិត​ថា​វា​​សាក​សម​ជាមួយ​ស្រុក​គេ​ជឿន​លឿន ​​តែ​ស្រុក​ខ្មែរ​វិញ​​ ជា​ប្រទេស​​មួយ​​ដែល​ពិភព​លោក​ចាត់​ទុក​ជា​ប្រទេស​ក្រី​ក្រ​មួយ​ប៉ុណ្ណោះ​។ តើ​ការ​សាង​សង់​នេះ​សម្រាប់​នរណា? សម្រាប់​ប្រជាជន​ខ្មែរ? សម្រាប់​ជន​បរទេស? តើ​ការ​រីក​ចម្រើន ផ្នែក​មួយ​នេះ​(ក្លឹប​​រាត្រី បា​ រង្គសាល)​ អាច​បញ្ជាក់​ពី​ភាព​​រីក​ចម្រើន​ ក្នុង​ស្រុក​យើង​បាន​ទេ? បើ​វា​កើត​ច្រើន​យ៉ាង​នេះ​តើ​អាច​ជួយ​កាត់​បន្ថយ​ភាព​អត់​ការ​ងារ​ធ្វើ​របស់​ប្រជាជន​ខ្មែរ​ទេ ហើយ​វា​ចំណេញ​ដល់​សេដ្ឋកិច្ច​យើង​អត់?

សំនួរ​អស់​នេះ​ខ្ញុំ​បាន​​សួ​រ​ទៅ​មិត្តភ័ក្តិ​​ របស់​ខ្ញុំ​ អ្នក​ខ្លះ​គេ​ឆ្លើយ​ថា ” ដោយ​សា​តែ​មាន​បញ្ហា​សេដ្ឋ​កិច្ច​ ភាព​បាត់​បង​ការងារ​របស់​កម្មការិនី​រោង​ចក្រ​មាន​កាន់​តែ​ច្រើន​ឡើង​ ភាគ​ច្រើន​អ្នក​ទាំង​នោះ​មិន​បាន​វិល​ត្រលប់​ទៅ​ស្រុក​វិញ​ទេ ពួក​គាត់​បាន​ស្វែង​រក​ការ​ថ្មី​ ធ្វើ​បន្ត​ទៀត​នៅ​ទីក្រុង​ភ្នំពេញ​នេះ​​​​ ហើយ​ការ​ងារ​ដែល​ងាយ​ស្រួល​សម្រាប់​ពួក​គាត់​នោះ ជា​អ្នក​​​រត់​តុ ឫ​ក៏​មុខ​ងារ​អី​ផ្សេង​ទៀត?​ នៅ​តាម​បា ក្លឹប​រាត្រី​ រង្គ​សាល​ទាំង​នោះ ដោយ​ទទួល​បាន​ប្រាក់​កម្រៃ​ទាប​។ស្ត្រី​មួយ​ ចំនួន​ត្រូវ​លង់​ខ្លួន​រហូត​ដល់​រក​ស៊ី​លក់​ខ្លួន​​ទៀត មិន​មែន​ថា​ពួក​គាត់​ទាំង​នោះ​ចង់​ធ្វើ​នោះ​ទេ​ ដោយ​សារ​តែ​តម្រូវ​ការ​គ្រួសារ​របស់​គាត់​ ពួក​គាត់​ត្រូវ​តែ​ធ្វើ​​ទាំង​បង្ខំចិត្ត វា​មិន​បាន​ជួយ​អោយ​សេដ្ឋ​កិច្ច​យើង​រីក​ចម្រើន​នោះ​ទេ វា​រឹត​តែ​ធ្វើ​អោយ​​សង្គម​យើង​​មាន​បញ្ហា​ទៅ​ទៀត ” ។ ចំណែក​អ្នក​ខ្លះ​ទៀត​និយាយ​ថា វា​គ្រាន់​​តែ​ជា​ខែល​បិត​បាំង​​​សម្រាប់​ជន​ខិល​ខួច​រក​ស៊ី​ខុស​ច្បាប់​តែ​ប៉ុណ្ណោះ​។

យោង​ទៅ​តាម​សម្ដី​ពួក​​គាត់​ខាង​លើ​យើង​ក្រឡេក​មក​មើល​​តថ​ភាព​​ក្នុង​សង្គម​យើង​បច្ចុប្បន្ន​វិញ​ តើ​វា​យ៉ាង​ណា? ប៉ុន្មាន​ថ្ងៃ​មក​នេះ​ខ្ញុំ​ ឃើញ​សារព័ត៌មាន​​ជា​ច្រើន​បាន​ចុះ​ផ្សាយ​អំពី សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​រង្គសាល ក្លឹប​រាត្រី បា។

ខេត្ត​សៀមរាប៖

-បង្ក្រាប​ក្លឹប​​​រាត្រី​ថៅកែ​កូរ៉េ​បម្រើ​សេវា​ផ្លូវ​ភេ(កោះ​សន្តិ​ភាព) ចុះ​ទៅ​បង្ក្រាប​នៅ​ថ្ងៃ ១៥ សីហា ២០០៩។​ ឃាត់​ខ្លួន​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​ចំនួន​ ៤២នាក់ ខ្មែរ ១៥នាក់ យួន ២៧នាក់karaok17_08_2

ក្រុង​ភ្នំពេញ

ថ្ងៃ​ទី១២ សីហា ២០០៩ បង្រ្កាប​រង្គសាល​ថៅកែ​ជនជាតិ​អង្គ​គ្លេស ឃាត់​ខ្លួន​នា​រី​រក​ស៊ី​ផ្លូវ​ភេទ​ខ្មែរ​ចំនូន ២៤ នាក់ (កោះ​សន្តិភាព)

-ថ្ងៃ​ទី​៥ សីហា ២០០៩ បង្រ្កាប​រង្គសាល IRIS ថៅកែ​ជន​កូរ៉េ ឃាត​ខ្លួន​ស្រ្តី​រកស៊ី​ផ្លូវ​ភេទចំនូន​២៩នាក់ (កោះ​សន្តិភាព)

bar14_08

-​ក្រុម​ក្មេង​ទំនើង​ ដែល​ដើរ​លេង​តាម​រង្គសាល​ ក្លឹប​រាត្រី… មិន​ចូល​ផ្ទះ​​ពីរ​យប់​ឃាត់​ខ្លួន​បាន​២៤៥​នាក់​(ដើម​អំពិល)

A-000374

ខាង​លើ​នេះ​គ្រាន់​តែ​ជា​ផល​​មួយ​ចំនូន​តូច​តែ​ប៉ុណ្ណោះ​ដែល​ ទទួល​បាន​មក​ការ​បើក​ក្លឹបរាត្រី រង្គសាល មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ វា​ក៏​ជា​កន្លែង​ចែក​ចាយ​គ្រឿង​ញៀន​ផង​ដែរ​ នឹង​មុខ​របរ​ខុស​ច្បាប់​ជាច្រើន​ទៀត។ តើ​រដ្ឋាភិបាល​ខ្មែរ​គួរតែ​គ្រប់​ក្លឹប​ ទាំង​នេះ​យ៉ាង​ណា​? អោយ​នៅ​បន្ត​ទៀត​ឬ​ក៏​ត្រូវ​បិត​ដូច​ក្រុម​ហ៊ុន​ចាក់​បាល?

The Best CSS For Web Developer

Posted in css by ប្រាក់ សុភី on ខែសីហា 15, 2009

Building Faster Websites with CSS Sprites

Using CSS sprites allows you to greatly increase your websites speed by using single image files that contain multiple graphics. In other words, when you have many images to be used, instead of having them as different individual files, we combine them into one. Therefore, the client computer only downloads one image for all the different graphics to be displayed.

8 Techniques They Don’t Want You To Know

Tomorrow CSS Today

With all the hype over new and upcoming browser support for advanced CSS features, developers can be confused about the CSS they can include in web projects today. Many of the more advanced features aren’t widely supported by the dominant browsers, but some very useful ones are — including newer features from CSS3.

The 6 Most Important CSS Techniques You Need To Know

6 Most Important CSS Techniques

5 Techniques to Acquaint You With CSS 3

CSS3

Advanced CSS Hover Effect

Advanced CSS Menu

Last tutorial, I showed you how to design a watercolor effect menu in Photoshop. This tutorial I will show you how to slice up the menu design (step by step) and put them together with CSS. Most of you probably know how to code a horizontal or vertical CSS list menu. Now let’s take it to the next level — code an advanced (un-typical) list menu utilizing the CSS position property

Advanced CSS Hover Effect

Advanced CSS Hover Effect

I would like to share some insight on a piece of CSS I’ve used for the homepage for a website a while ago that I’ve built together with Roger Johansson. I’m talking about the hover effect on the 4 tabbed boxes shown on this page.

Creating a table with dynamically highlighted columns like Crazy Egg’s pricing table

CrazyEgg

I like Crazy Egg’s pricing table on their Pricing & Signup page. When you click on “Sign Up” for an option, that plan’s column highlights, the other plans vanish, and a signup form takes their place. There is a number of impressive things happening within this small area. I wanted to try and recreate the behavior step by step, and share the power of combining CSS, JavaScript, and images in clever ways. If you just clicked over to look at Crazy Egg’s site, then clicked back, consider visiting there again when you’re finished reading this tutorial. If you’re as impressed with the way their site is put together as I am, you, or someone you know/work with, could probably benefit from Crazy Egg’s amazing click tracking visualization tools. Their prices sure make it easy to get started, so give it a consideration while you’re giving them traffic.

CSS Step Menu

Step Menu
I recently worked on a web application that required a step menu (AKA wizard menu). This menu has a varying amount of steps, dependent upon the type of user accessing the application. Because of that requirement, I needed to write a CSS menu that could easily be changed from 5 steps to 4, 3, or 2 steps. Since the web is full of CSS menus, I thought one of this sort would be rather easy to find. I was wrong. I never really found a good example of one. So, for those of you who have looked and come up short, here’s an example.

Style a Table with CSS

Style a Table

Further to my article about the creation of a CSS calendar the thought crossed my mind to show you an example on how you can style a table using CSS. The data of tables can be boring so all the more reason that we need to attract attention to it and make it as pleasant to read as possible. Presentation and design with some basic accessibility rules in mind is the way to go.

៤១ ករណី​យន្ត​ធ្លាក់​ក្នុង​ប្រទេស​កម្ពុជា

Posted in ពត៌មាន by ប្រាក់ សុភី on ខែសីហា 15, 2009

ពី​ឆ្នាំ​ 1945 ដល់​ឆ្នាំ 2009 នេះ គ្រោះថ្នាក់​ដោយសារ​​យន្ត​ធ្លាក់​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន ៤១​លើក មាន​អ្នក​ស្លាប់​រហូត​ដល់ ១៥២​នាក់ ?

ខាងក្រោម​នេះ​ជា​ព័ត៌មាន​​​សង្ខេប​អំពី​គ្រោះ​ថ្នាក់​ដោយ​សារ​ធ្លាក់​យន្ត​ហោះ​លើ​ពិភពលោក

  • ប្រភេទ​យន្ត​ហោះ​ដែល​ធ្លាក់​ច្រើន​ជាង​គេ
  • ប្រទេស​ដែល​គ្រោះ​ថ្នាក់​ច្រើន​ជាងគេ
  • ចំនួន​ភាគ​រយ​នៃ​ការ​​រួច​ផុត​គ្រោះថ្នាក់​សម្រាប់​កន្លែង​អង្គុយ
  • ខែ​ដែល​គ្រោះ​ថ្នាក់​ច្រើន​ជាង​គេ
  • ក្រុម​ហ៊ុន​ដែល​គ្រោះថ្នាក់​ច្រើន
  • ក្រុមហ៊ុន​ដែល​មាន​សុវត្ថិ​ភាព
  • The Odds
  • ….

សូម​មើល​ព័ត៌មាន​លំអិត​​លើ​រូប​ខាងក្រោម

%d bloggers like this: