ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

TheKingFather.com

Posted in គេហទំព័រ by ប្រាក់ សុភី on ខែ​កុម្ភៈ 5, 2013

The King Father

សួស្ដី​បង​ប្អូន និង​មិត្ត​ភក្ត្រ​ទាំង​អស់​គ្នា ទំព័រ​ http://thekingfather.com មួយ​នេះ​​បាន​ចាប់​បដិសន្ធិ​ឡើង​ នៅ​ថ្ងៃ​ទី​ ០៤ ខែ​កុម្ភៈ ឆ្នាំ ២០១៣ ជា​ថ្ងៃ​មហា​ទុក្ខ​ដ៏​សោក​សង្រេង​ ដែល​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​យើង​បាន​បាត់បង់​ ព្រះ​មហាវីរៈ​​ក្សត្រ ព្រះ​បិតា​ឯករាជ្យ​ជាតិខ្មែរ ជា​ថ្ងៃ​ចុងក្រោយ​ដែល​ព្រះ​កាយ​របស់​ព្រះអង្គ​​ ត្រូវ​រលាយ​សូន្យ​ពី​លោក​យើង​នេះ លា​ចាក​ឆ្ងាយ​កូន​ចៅ​គ្រប់​គ្នា​ ដោយ​គ្មាន​ថ្ងៃ​ត្រលប់​វិញ។​​

ដើម្បី​ចង់​ចាំ ព្រឹត្តិការណ៍​ដ៏​សោក​សៅ​រក​ទី​បំផុត​គ្មាន​បែប​នេះ​ហើយ ខ្ញុំ​បាន​គិត​រក​ធ្វើ​អ្វី​មួយ​ដើម្បី​​បន្សល់​ទុក​ជា​អនុស្សាវរីយ​ នឹង​ចង់​ចាំ​ព្រឹត្តិការណ៍​ដ៏​​ក្រៀម​ក្រំ​​នេះ​ ខ្ញុំ​បាន​សម្រេច​ចិត្ដ​បង្កើត​គេហទំព័រ​ http://thekingfather.com ដើម្បី​ ទាញ​យក​រូបភាព​ របស់​សម្ដេច​តា នឹង​ ព្រះ​រាជ​កម្មវិធី​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​ករុណា ព្រះ​​បរមកោដ្ឋ​​ តាម​រយៈ គេហទំព័រ Flickr.com ដែល​បាន​ដាក់​បញ្ចូល​ដោយ​ជន​រួម​ជាតិ​ខ្មែរយើង​ នឹង​មិត្ត​​បរទេស​ ដើម្បី​យក​មក​បញ្ចូល​​ក្នុង គេហទំព័រ​របស់​ខ្ញុំ​ http://thekingfather.com ដែល​ទើប​នឹង​បង្កើត ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​បង​ប្អូន​ ដែល​​ចង់បាន​រូប​ភាព​ទាំង​នោះ នឹង​អាច​ទាញ​យក​បាន​ដោយ​សេរី​ នឹង​អាច​​​រក​បាន​នៅ​ពេល​ក្រោយ​ទៀត។

ប្រសិន​បើ​មាន​កំហុស​ឆ្គង​ត្រង់ណា​ ដែល​កើត​ឡើង​ដោយ​អចេតនា សូម​មេត្តា​ខន្តី​ អភ័យ​ទោស​អោយ​​​រូប​ខ្ញុំ​ផង​ ព្រោះ​អី​ទំព័រ​មួយ​នេះ​​គឺ​បង្កើត​ឡើង​ដោយ​ខ្ញុំ​តែ​ម្នាក់​ឯង នឹង​មិនទាន់​​បាន​ឆ្លងកាត់​ការ​ត្រួត​ពិនិត្យ​ ពី​សំណាក់​មិត្ត ឬ​ក៏​នរណា​ម្នាក់​ផង​ដែរ​ទេ ដោយ​ចំណាយ​ពេល​ប្រហែល​ជា ៥ ទៅ​ ៦​ម៉ោង​តែប៉ុណ្ណោះ។

ខ្ញុំ​​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​នឹង​ទទួល​បាន​មតិ រិះ​គន់​​​កែ​លម្អ​គេហទំព​ TheKingFather.com ពី​សំណាក់​មិត្ដ​អ្នក​អាន​គ្រប់ៗគ្នា។

អាច​ទាក់មក​ខ្ញុំ​តាមរយៈ អ៊ីម៉ែល៖ sophy.prak(at)gmail.com

Advertisements

2 ចំលើយ

Subscribe to comments with RSS.

  1. តា ម៉ាប់ said, on ខែ​កុម្ភៈ 6, 2013 at 1:57 ល្ងាច

    តើរូបទាំងនោះមានបាននឹងសុំម្ចាស់ដើមជាអ្នកថតហើយឬនៅ ? ប្រាកដទេថា គេព្រម ?

    • ប្រាក់ សុភី said, on ខែ​កុម្ភៈ 8, 2013 at 12:30 ព្រឹក

      និយាយ​តាម​ត្រង់​រូប​ទាំង​នោះ​ខ្ញុំ​មិន​បាន​សុំ​ម្ចាស់​ដើមទេ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ធ្វើ​នេះ​គឺ​ស្រប​ច្បាប់​របស់​ម្ចាស់​វែបសាយ​ដែល​បាន​ផ្តល់​រូប​ទាំង​នោះ​មក​អោយ ព្រោះ​ម្ចាស់​រូបភាព​បាន​​ដាក់​រូប​ទាំង​នោះទៅ​ក្នុង flickr.com ជា​សាធារណៈ អញ្ជឹង​នរណា​ក៏មើល​បាន​ដែរ មួយ​វិញ​ទៀត​ខ្ញុំ​មិន​ទាញ​យក​រូបទាំង​នោះមក​ក្នុង Server Hosting ខ្ញុំ​នោះទេគឺនៅ​វែបសាយ​ដើម​ ទាំង​ស្រុង មួយ​វិញ​ទៀត​ម្ចាស់​​រូប​ដើម​អាច​ដាក់​រូប​របស់ពូកគាត់​ជា​លក្ខណៈ​ឯក​ជន ពេល​នោះ​នឹង​អាច​យក​រួបរបស់ពួកគាត់បានទេ។

      និយាយ​ងាយ​​អោយ​យល់​ទៅ អ្វី​គ្រប់យ៉ាង​នៅ​ម្ចាស់​រូបដើម ថា​គាត់​ចង់​អោយ​រួប​របស់​ជាលក្ខណៈ​សាធារណ ឬ​ក៏ឯកជន​ បើ​សារណៈ​ មាន​ន័យ​ថា​គាត់​បាន​យល់​ព្រម​ ជាមួយ Flickr រួច​ថា​អោយ​អ្នកទីបីអាច​ប្រើ​ប្រាស់​រូបនេះបាន នៅ​ក្នុង​លក្ខខណ​ណាមួយ​សម​ស្រប។​


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: