ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

kooms.info ជីវិតថ្មីចេញពីទីនេះ

Posted in ពត៌មាន by ប្រាក់ សុភី on ខែតុលា 28, 2010

សួស្ដី​អ្នក​រាល់គ្នា! kooms.info នេះជា​​ប្លក​​ថ្មីរបស់ខ្ញុំ​ វា​មិន​ទាន់​ហើយ​ស្រេច​បាច់​នោះ​ទេ​ តែ​សូម​ប្រកាស​ដាក់​អោយដំណើរកា​ក្នុង​ឱកាស​បុណ្យ​គ្រោង​រាជ្យ​​​ព្រះមហាក្សត្រ​យើង និង​ចំរើន​ព្រះ​ជន​សម្ដេច​តាទួត​តែម្ដងទៅ ហើយ​នឹង​ធ្វើជាបន្តទៀត​នូវ​អ្វីដែល​ខ្វះខាត់។

សង្ឃឹមថា​នឹង​ទទួល​បាន​ការ​រាប់​អាន​ពីអ្នក​ភូមិ​យើង​ទាំងអស់គ្នា​​ តែទោះជាយ៉ាង​ណា​ខ្ញុំ​ក៏មិន​ចាក​ចេញ​ពីភូមិ​យើង​ដែរ​  ផ្ទះថ្មីនោះ​ខ្ញុំ​ធ្វើ​ដើម្បីចែក​រំលែកចំណេះដឹងរបស់ខ្ញុំ​​ផ្នែកខាង​រចនា និង​បង្កើត​គេហទំព័រ​តែប៉ុណ្ណោះ ចំណែក​រឿង​អ្វីផ្សេង​ទៀត គឺនៅក្នុង​ភូមិនេះ​ហើយ មិន​អាច​បែក​ឆ្ងាយ​ទេ។ មាន​តិយោបល​បែបណាចំពោះ​ផ្ទះ​ថ្មីនេះ​សូម​​ជួយ​រិះគន់​ផង ដើម្បីកែរ​លម្អវា។

តើ​ចាំបាច់ដែរ​ទេ​ដែល​ស្ត្រី ​ត្រូវ​តែ​រក្សាភាព​បរិសុទ្ធ​រហូត​ដល់ថ្ងៃរៀបការ?

Posted in ពត៌មាន by ប្រាក់ សុភី on ខែតុលា 12, 2010

តើ​អ្នក​យល់​យ៉ាង​ណាដែរ​ចំពោះ​ស្ដ្រីដែល​អាច​រក្សា​ភាព​បរិសុទ្ធ​របស់​ខ្លួន​រហូត​ដល់ថ្ងៃរៀបការ? ហើយ​​ចំណែក​ស្រ្ដី​ដែល​មិន​បាន​ថែរក្សាភាព​បរិសុទ្ធរបស់​ខ្លួន​ តើ​អ្នក​មាន​ទស្សនៈ​បែប​ណាដែរ?

មិនមាន​​ការ​ឆ្ងល់​អ្វីច្រើន​នោះទេ​តែ​គ្រាន់​តែថា​ បាន​អានត្ថបទ​មួយ​ដែល​គេនិយាយ​អំពី​តម្លៃ​ស្ត្រីខ្មែរ​ជាពិសេសព្រហ្មចារី​ ហើយ​គេ​និយាយ​ថា​ស្ត្រី​ខ្មែរ​គ្រប់​ត្រូវ​តែ​ថែរក្សា​ភាព​បរិសុទ្ធរបស់ខ្លួន​រហូត​ដល់ថ្ងៃការ។ អញ្ចឹង​ក៏មាន​ចម្ងល់​មក​សួរ​អ្នក​រាល់គ្នាទៅ តើអ្នក​រាល់គ្នាមាន​ទស្សនៈ​បែបណាដែរ​ចំពោះបញ្ហានេះ?

%d bloggers like this: