ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ហេតុ​អ្វី​សម្ដេច​ហ៊ុន សែន​មិន​ចាក់វាកសាំង​ការពារ H1N1?

Posted in ពត៌មាន by ប្រាក់ សុភី on ខែមិថុនា 30, 2010

ជំងឺ H1N1 ត្រូវ​បាន​ឆ្លង់​មក​នាយក​រដ្ឋមន្ត្រីខ្មែរ និង​រដ្ឋមន្ត្រី​​ពីរបីនាក់ វាក​សាំង​ការ​ពារ​ជំងឺ​នេះ​មក​ដល់​ស្រុក​ខ្មែរ​យួរ​ហើយ​ដែរ​ សូរថា​ហេតុ​អ្វី​បាន​ជា​ពួក​មិន​ចាក់​ការ​ពារ?

Advertisements

ប្លង់​ស្ពាន​អ្នក​លឿង​ (last update)

Posted in ពត៌មាន by ប្រាក់ សុភី on ខែមិថុនា 29, 2010

រូប ប្លង់ គម្រោង ស្ពាន អ្នក លឿង។ រូបថតៈ ស្ថាន ទូត ជប៉ុន

រូបប្លង់​នៃ​គម្រោង​ស្ពាន​អ្នក​លឿង ​រចនា​ដោយ​ក្រុម​ជំនាញ​ អ្នក​បច្ចេកទេស​កម្ពុជា និង​ជប៉ុន​ ដែល​នឹង​ចាប់​សាង​សង់​ឡើង​ក្នុង​ពេល​ឆាប់​ខាង​។ យោង​តាម​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន ​ស្ពាន​អ្នក​លឿង​នេះ ​មាន​ប្រវែង​ជាង​ ២គីឡូម៉ែត្រ​។ ស្ពាន​នេះ នឹង​នាំ​មក​នូវ​ប្រយោជន៍​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម ​នៃ​បណ្តា​ប្រទេស​អាស៊ាន ​ពិសេស​ រវាង​កម្ពុជា-វៀតណាម​។ ទន្ទឹម​នឹង​នេះ ​ស្ពាន​អ្នក​លឿង​អាច​ជួយ​ជម្រុញ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ចំនួន​ភ្ញៀវ​ទេសចរ ​តាម​ផ្លូវ​គោក ​រវាង​កម្ពុជា​ និង​វៀតណាម​ផង​ដែរ។ ស្ពាន​អ្នក​លឿង​ជា​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ដែល​វែងជាង​គេ ​ដែល​គ្រោង​សាងសង់​ឲ្យរួច​រាល់​នៅត្រឹម​ឆ្នាំ ២០១៥ ​ដោយ​ចំណាយ​ថវិកា​ប្រមាណ​ ១៣១​លាន​ដុល្លារ​ ជា​ជំនួយ​របស់​ប្រទេស ជប៉ុន​៕

Hun Sen add ខ្ញុំ as friend on facebook

Posted in ពត៌មាន by ប្រាក់ សុភី on ខែមិថុនា 25, 2010

ថ្ងៃនេះ​បន្ទាប់​ពី​បាយ​ថ្ងៃ​ត្រង់​​ហើយ​ មើល​អ៊ីមែល​ស្រាប់​តែ​ឃើញ​សារ​មក​ពី Facebook ប្រាប់​ថា Hun Sen wants to be friends on Facebook ក៏ភ្ញាក់​ព្រើត។ នេះ​ជា​តំណរ​ទៅកាន់ Hun Sen ‘s Profile នៅលើ Facebook។

គំនិត​របស់​ខ្ញុំ​ គិតថា​នេះ​មិន​មែន​ គណនី​របស់​សម្ដេច​នោះ​ទេ​ អាច​ថា​មាន​​មនុស្ស​ផ្សេង​ប្រើ​ឈ្មោះ​សម្ដេច​ដើម្បី​បង្កើត​គណនីនេះ។ តែ​បើ​សិន​ជា​សម្ដេច​មែន​នោះ​ពិត​ជា​មាន​កិត្តិយស​ដែល​បាន​សម្ដេច​ធ្វើ​ជា​មិត្ដ​នៅ​លើ Facebook :lol:។

បន្ថែមថ្មី៖ ពិត​ណាស់​នេះ​គណនី​របស់សម្ដេច ដែល​អ្នក​បង្កើត​វេបសាយ http://www.samdechhunsen.info/ជា​បង្កើត​អោយ។

wants to be friends on Facebook

ទិសទាំង​ប្រាំបី

Posted in ពត៌មាន by ប្រាក់ សុភី on ខែមិថុនា 21, 2010

និយាយ​តាម​ត្រង់​ទៅ ខ្ញុំ​មិន​បាន​ចាំ​ទិស​ទាំង​ប្រាំ​​បី​អស់​នោះ​ទេ​ គ្រាន់​តែ​ចាំ​ទិស​ធំទាំង​បួន កើត(បូព៌) លិច(បស្ចិម)​ ត្បូង​(ទក្សិណ) ជើង(ឧត្ដរ) ចំនែក​អនុទិស​ទាំង​បួន​ទៀត​មិន​ចាំទេ ទីតាំង​និង​ទិស​របស់វា​។ ខាង​ក្រោម​នេះ​ជារួបភាព​ដែល​បង្ហាញ​ពីទិស​ទាំង​ប្រាំបី​របស់ខ្មែរ​​យើង និង​មាន​វិធីដែល​ធ្វើ​អោយ​យើង​អាច​ចាំបាន​ទិស​ទាំង​អស់ដោយ​ងាយ ដែល​ខ្ញុំ​បាន​ដក់ស្រង់ពី​ ប្លក់ http://choukhmer.blogsome.com/

ទិសទាំង ប្រាំបី(រូបភាព ឈូក ខ្មែរ)

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ ងាយស្រួល​ចំណាំ​ទីតាំង​ទិស​ទាំង​៨ ?

វា​ជា​ការ​ងាយស្រួល​ទេ​ក្នុង​ការ​ចង្អុល​បង្ហាញ​អំពី ​ទិស​ធំៗ​ទាំង​៤ ពោល​គឺ ទិស បូព៌ (កើត) ទក្សិណ (ត្បូង) បស្ចិម (លិច) និង ឧត្ដរ (ជើង) តាម​វិធី​ផ្សេងៗ​ច្រើន​បែប​យ៉ាង ហើយ​​វិធី​ដែល​ងាយ​ស្រួល​បំផុត​គឺ​ពិនិត្យ​មើល​ទិស​ដែល​ព្រះអាទិត្យ ​រះ និង​លិច ។ គេ​អាច​ឆ្លើយ​បាន​ភ្លាមៗ​នូវ​ទីតាំង​ទិស​៣​ផ្សេង​ទៀត​ នៅ​ពេល​ដែល​គេ​ដឹង​ទិស​ណា​មួយ ។ ប៉ុន្តែ​មិន​ងាយ​នឹង​ឆ្លើយ​តប​ឆាប់​រហ័ស​ប៉ុន្មាន​ទេ​ចំពោះ​អនុទិស​៤​ផ្សេង​ ទៀត ពោល​គឺ អនុទិស អាគ្នេយ៍ (កើត​ឆៀង​ត្បូង) និរតី (ត្បូង​ឆៀង​លិច) ពាយ័ព្យ (លិច​ឆៀង​ជើង) និង ឦសាន (ជើង​ឆៀង​កើត) ។ បើសិន​ជា​ប្រើ​ពាក្យ «ឆៀង» ជា​ការ​ងាយ​ស្រួល​បំផុត តែ​បើ​ប្រើ​ឈ្មោះ​អនុទិស​នីមួយៗ​ចំៗ​ពិត​ជា​ពិបាក​រក​នឹក​បន្តិច ។

កាល​នៅ​ពី​​ក្មេង​ ​ពេល​និយាយ​អំពី​ទីតាំង​អនុទិស ខ្ញុំ​នឹក​ឃើញ​មុន​គេ​គឺ​អនុទិស «ឦសាន» ព្រោះ​នៅ​ពី​មុខ​ផ្ទះ​កំណើត​របស់​ខ្ញុំ​មាន​ «រាន​ព្រះភូមិ» មួយ​បែរ​មុខ​ចំ​ទៅ​ទិស​ឦសាន ។ ផ្ទុយ​ពី​ទិស​ឦសាន​គឺ​ទិស​នីរតី រី​ឯ​ទិស​២​ទៀត​គឺ​អាច​កំណត់​បាន​ជា​បន្ត​បន្ទាប់ ។

មាន​របៀប​ងាយ​មួយ​ទៀត​ដែល​អាច​យក​ទៅ​ប្រើ​ចំពោះ​ មនុស្ស​ទូទៅ​បាន​គឺ​គ្រាន់​តែ​ចង​ចាំ​កាព្យ​ចុង​ចួន​មួយ​ឃ្លា​ រៀបរាប់​ទីតាំង​ទិស​ទាំង​៨​តាម​ទិសដៅ​ទ្រនិច​នាឡិកា ។ កាព្យ​មួយ​ឃ្លា​នេះ​គឺ ៖

«ទិស​ បូព៌ ទិស​អាគ្នេយ៍ ទក្សិណ​រេ ទិស​និរតី បស្ចិម ពាយ័ព្យ​ខ្មី ឧត្ដររ៉ី ឦសាន​អើយ» ៕

WordPress 3.0 បាន​ចេញ​ជា​ផ្លូវការ​ហើយ

Posted in ពត៌មាន by ប្រាក់ សុភី on ខែមិថុនា 18, 2010

ពេលនេះ WordPress 3.0 បាន​ចេញ​ជា​ផ្លូវការ​ហើយ​ លោក​អ្នក​អាច ទាញ​យក​វាមក ប្រើបាន​ដោយ​ឥតគិតថ្លៃ។ សូមមើល​វីដេអូខាងក្រោម​នេះ

ទស្សនាស្រីស្អាត អ្នក​គាំទ្រ World Cup 2010

Posted in ពត៌មាន by ប្រាក់ សុភី on ខែមិថុនា 15, 2010

ចង់បាន មួយ ណាដែរ?

ផ្លំបំបែក មាត់តែម្ដង

ត្រូវតែឈ្នះ

ខ្ញុំ​ស្រលាញ​អាហ្រ្វិកខាងត្បូង

សូម ចូល រួមដែរ

អ្នក ហ៊ានថាមិនស្អាត សាក លមើល?

នគរវត្ដ​ ផ្សាយ​ផ្ទាល់​ពីលទ្ធផល​បាលទាត់​ភិពភលោក​ ២០១០

Posted in ពត៌មាន by ប្រាក់ សុភី on ខែមិថុនា 11, 2010

នគរវត្ត​បាន​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​ពី​ព្រិត្តការណ៍​បាល់ទាត់​ពិភពលោក ដោយ​លោក​អ្នក​គ្រាន់​តែ​ចុច Menu បាល់ទាត់ ​ពិភពលោក ២០១០ ដែល​មាន​ពណ៌​ក្រហម នៅ​ខាង​លើ​ផ្នែក​ខាង​ស្តាំ​។

បន្ទាប់​មក​លោក​អ្នក នឹង​បាន​ឃើញ​នូវ​ផ្ទាំង​ដ៏​ស្រស់​ស្អាត​ហើយ​លោក​អ្នក​អាច​តាមដាន​លទ្ធផល ពិន្ទុ និង​កាលវិភាគ​នៃ​ការ​ប្រកួត​របស់​ក្រុម​នីមួយ​ៗ​។

បន្ទាប់​មក ​លោក​អ្នក នឹង​បាន​ឃើញ​នូវ​ផ្ទាំង​ដ៏​ស្រស់​ស្អាត​ នៅទីនោះ​​លោក​អ្នក​អាច​តាមដាន​លទ្ធផល ពិន្ទុ និង​កាលវិភាគ​នៃ​ការ​ប្រកួត​របស់​ក្រុម​នីមួយ​ៗ​​។

នរគវត្ដ

ន័រតុន IT ជាមុខ​វិជ្ជា​លំដាប់លេខ​១ ក្នុប្រទេស​កម្ពុជា

Posted in ពត៌មាន by ប្រាក់ សុភី on ខែមិថុនា 10, 2010

កាល​ពីល្ងាច​ថ្ងៃទី ៨ ខែ ឧសភា​ កន្លងទៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​ឆ្នាំ​ទី​៤ ​​លោក​សាស្ត្រា​ចារ្យ ឆាយ​ នព្វគុណ បាន​មាន​ប្រសាស​ថា​ សកល​វិទ្យាល័យ​ន័រតុន ជាប់​លំដាប់លេខ​មួយ​ទូទាំង​ប្រទេស​​ នូវ​មុខ​វិជ្ជា​វិទ្យាសាស្រ្ដ​ ព័ត៌មាន​វិជ្ជា។

ហើយ​ម្សិល​មិញ​នេះ​លោក​នាយក​រដ្ឋ​មន្ដ្រី​ ហ៊ុន សែន​ ក៏បាន​លើក​ឡើង​ដែរ​អំពីចំណាត់ថ្នាក់​នេះ​ ក្នុង​ឱកាស​ចែក​សញ្ញាប័ត្រ​ដល់និស្សិត សកលវិទ្យាល័យ​ន័រតុន នៅ​វិទ្យាស្ថាន​ជាតិ​អបរំ។  លទ្ធផល​នេះ​បាន​មក​ពី​គណ​កម្មការ​វាយ​តម្លៃ​អប់រំ កម្ពុជា ប្រៀប​ធៀប​និង​ សកល​វិទ្យាល័យ​ផ្សេង​ៗ ទៀត​ក្នុង​ប្រទេស។

សុខ​ចិត្ដ​អោយ Gmail បិទ​គណនី​របស់ខ្ញុំ

Posted in ពត៌មាន by ប្រាក់ សុភី on ខែមិថុនា 8, 2010

ម្សិល​មិញ​ខ្ញុំ​បាន​ទទួល​សាមួយ​ពី​ក្រុម​ Gmail ព្រោះ​គេ​ចង់​ឲ្យ​ខ្ញុំ​ផ្ញើគណនី​របស់ខ្ញុំ​រួមទាំង​ពាក្យសម្ងាត់ និង​ប្រទេស​ផង​ហេតុផល​គេ​ចង់ដឹង​ថា​យើង​វាអត់? ឆ្កូត​មែន​ខ្ញុំ​ប្រើ​វារាល់ថ្ងៃ ហេតុ​អីបាន​ជាល្បង់ Gmail មិនដឹង​ថា​ខ្ញុំ​ប្រើវាអត់។ តែ​ខ្ញុំ​ទៅបើក​គណនី​ផ្សេង​ទៀត(gmail account)​ដែល​ពីរបីខែទើបបើក​ម្ដង​មិន​មាន​ឃើញ​ផ្សាបែបនេះសោះ ❓ ។

ខ្ញុំ​មិន​បាន​ផ្ញើ​ព័ត៌មាន​តាម​ការស្មើរសុំ​របស់​វា​នោះទេ ព្រោះ​មាន​ចំនុច​សង្ស័យ​ច្រើន​៖

  • ឈ្មោះ​​របស់ សារ​នោះមាន​តែមួយ​ពាក្យ Gmail រាល់ដង​ខ្ញុំតែង​ទទួល​ពីរ​ពាក្យ​គឺ Gmail Team
  • ជា​ធម្មតា​ Gmail នឹង​ដឹងថា​ email ​ណា​មិន​ប្រើ​ ហើយ​email ណាប្រើច្បាស់ណាស់​ មិន​ចាំបាច់​អោយ​យើង​ផ្ញើ​ព័ត៌មាន​ដូច្នេះ​នោះទេ
  • Gmail មិន​ចង់​ព័ត៌មាន​ដូច​ឈ្មោះគណនី ពាក្យសម្ងាត់ និង​ប្រទេស​នោះទេ ព្រោះ​គេ​ជាអ្នក​គ្រប់គ្រង់ម៉ាស៊ីន​មេនោះ និង​ដើម្បីរក្សាភាពសម្ងាត់របស់​អតិថិជន​គេផង

សរុបមក​ខ្ញុំគិតថា​នោះគឺសារ​ មួយ​បន្លំយក​គណនេយ្យ​របស់យើង​ទេ ទៅ​ប្រើ​ក្នុង​ផ្លូវ​អាក្រក់ណាមួយ​ជាមិន​ខាន

សូម​អាន​សារ​ផ្ញើ​ពី Gmail ខាងក្រោម

from Gmail <verifyscecmnsce@gmail.com>
to replygmail@google.com
date Sun, Jun 6, 2010 at 6:42 PM
subject Google Verification
Due to the congestion in our Gmail servers,there would be removal of all unused Gmail Accounts.You will have to confirm if your E-mail is still active by filling out your login info below after clicking the reply button, or your account will be suspended within 24 hours for security reasons.

Account name:
Password:
Country :

Note: This email is only for Account owner.
Thank you for using Gmail !

The Gmail Team

ទីក្រុង​បៃតង​អណ្ដែត​លើ​ទឺក​ នាំ​អ្នក​ទៅ​ជិត​ឋាន​សួគ៌

Posted in ពត៌មាន by ប្រាក់ សុភី on ខែមិថុនា 4, 2010

ទីក្រុង​បៃតង​អណ្ដែត​​នៅ​លើ​ទឹក​​ ជា​កន្លែង​ដែល​ល្អ​មួយ​​សំរាប់​ អ្នក​​គេច​ចេញ​ពី​ទី​ក្រុង​ដែល​ធ្វើ​ឲ្យ​ថប់ដង្ហើម​ និង​​សម្លេង​​រោទិ៍​ទ្រហឹងគួរ​ឲ្យ​រំខាន​។​ ទីក្រុង​បៃតង​នេះ សង់​នៅ​លើទឹក ដែល​ប្រៀប​ដូច​ជា​ស្លឹក​ឈូក​មួយ​សន្លឹក​សំរាប់​​​ប្រជាជាតិ​។

អានបន្ដ

%d bloggers like this: