ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

PHP Framework (Slide at BarCampPP3)

Posted in ពត៌មាន by ប្រាក់ សុភី on ខែកញ្ញា 26, 2010

នេះ​ជា​ Slide ដែល​ខ្ញុំ​បង្ហាញ​ថ្ងៃនេះ​នៅ BarCampPP3

ទាញយក​៖ PHP Framework

Advertisements

ទុំទាវ​២០១០ កុំពុងតែពេញនិយម

Posted in ពត៌មាន by ប្រាក់ សុភី on ខែកញ្ញា 20, 2010

នៅកន្លែងធ្វើការរបស់ខ្ញុំ( Web Essentials ) នៅកន្លែង​ធ្វើការ​របស់ពូរ​ខ្ញុំ(Smart Mobile) នៅ​សាលាពេទ្យ​របស់ប្អូន​ខ្ញុំ នៅ​ Facebook នៅ​ភូមិ​យើង​នរណាៗ ក៏បាន​អាន​ ទុំទាវ​២០១០ដែរ ដែល​ជាស្នាដៃ​របស់​កំឡោះ Samady KS

ពិត​ជាអស្ចារ្យមែន​ធ្វើអោយ​ក៏ក្រើក​ពិភព​ Internet ស្រុកខ្មែរ…  វគ្គដែល​ខ្ញុំ​ពេញចិត្ដ​ជាងគេ​នោះគឺវគ្គដំបូងនោះហើយ….

IE9 ចេញហើយ!

Posted in ពត៌មាន by ប្រាក់ សុភី on ខែកញ្ញា 16, 2010

IE9 បានចេញ​កំណែប្រែថ្មី គឺ IE9 ខ្ញុំបាន​សាក​រួច​ឃើញ​ថាល្អមែនទែនគឺអាច​វាដំណើការ CSS3, HTML5 និង Convas បាន​យ៉ាង​ល្អ។ មិន​ត្រឹមតែប៉ុណ្ណោះគឺបង្ហាញភាសខ្មែរយើង​បាន​ច្បាស់ល្អទៀត​ផង។

សូមលំអិត​ និង​ទាញ​យកពីទីនេះ http://ie.microsoft.com/testdrive/Default.html

ពីរ​គ្រួសារ​ត្រូវ​ពុល​បង្កងក្ដាម​

Posted in ពត៌មាន by ប្រាក់ សុភី on ខែកញ្ញា 14, 2010

គ្រួសា​របស់ខ្ញុំ​​​ និង​ពូរបស់ខ្ញុំ​ត្រូវ​ពុល​បង្កង​ក្ដាម​ ទាំង​អស់គ្នា​។ ដោយ​ខ្លះក្អូត ខ្លះរាក​ប្អូន​របស់ខ្ញុំបីអ្នក​ត្រូវ​ទៅ​ពេទ្យ​ដើម្បី​បញ្ចូល​សេរ៉ូម​ទាំង​យប់។ ចំណែក​ខ្ញុំ​នឹង​ប្រព័ន្ធ​បន្ទាប់​ពីត្រលប់​មក​ពីពេទ្យ​វិញ​ ទើប​វាធ្វើទុក​យប់​ទាល់​ភ្លឺគ្មាន​បានដេក​បាន​ពួន​អីសោះ។

ស្មាន​តែ​វាមិន​អីពេល​ទៅ​ពេទ្យ​មិន​បានទិញ​ថ្នាំមក​ទេ តែមក​ដល់​ផ្ទះបែជាចុក​ផង​រាក​ផង………..។ ឥឡូវ​គ្រាន់​បន្តិច​ អាចមក​ធ្វើការបាន….

អ្នក​បង្ក​​ព្យុះ​ភ្លៀង​នៅ​ភូមិ​ WordPress

Posted in ពត៌មាន by ប្រាក់ សុភី on ខែកញ្ញា 4, 2010

ខ្ញុំ​មិន​ចូល​ចិត្ត​ដាក់​វាចា​នរណា​ម្នាក់ ជា​សម្រាប់​ ឬ​មិនបានការ​នោះ​ទេ​ ក៏​ប៉ុន្តែ​បើ​វាចា​នោះ​វា​ហួសហេតុ​ ក្នុង​ន័យ​​ជេរប្រមាថ​មើល​ងាយ​ ​​​​និង​បង្ក​បញ្ហា​ ខ្ញុំ​ត្រូវ​បង្ខំ​ចិត្ត​​ ដាក់​ជា​សំរាម ​​​ឬ​ត្រូវ​លុប​វា​​ចោល​តែ​ម្ដង។

ខាងក្រោម​នេះ​ជា​មនុស្ស​តែម្នាក់ គ្រាន់​តែ​ប្រើ​​ឈ្មោះ​​ម្ដង​អញ្ចេះ​ម្ដង​អញ្ចុះ​ តែ​ធាតុ​ពិត គាត់​មក​ពី​កន្លែង​តែមួយ(IP: 62.100.159.225)​​ គឺ ទីក្រុង​បារីស ប្រទេស​បារាំង​។ ហេតុអ្វី​ចាំបាច់​ជេរ​គេ​អញ្ចឹង​ យើង​ជាខ្មែរ​ដូចគ្នា​ ត្រឹម​តែ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​បានហើយ​ មក​ទីនេះ​ម្នាក់​ៗ​សុទ្ធ​​តែ​ចង់​អោយ​ខ្មែរ​ល្អ ខ្មែរ​មាន​មុខមាត់​នឹង​គេ ចាំ​បាច់​អី​ត្រូវ​ជេរ​គេ​ជេរ​ឯង​​​ ត្រឹម​តែ​គេ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ បែរ​ជា​ខឹង​គេ​ទៅ​វិញ​ លោក​គ្រូ​វិចិត្រ គាត់​ធ្វើ​អ្វី​​ជា​ច្រើន​ សម្រាប់​ខ្មែរ​យើង​ទាំង​អស់​គ្នា​ អ្នក​រាល់គ្នាពិតជាដឹង​ហើយ ​ចុះ​ហេតុអ្វី​ល្បង តឿន ឯង​មក​ជេរ​​គាត់​​បើ​ដឹង​ថា​គាត់​ជា​អ្នក​បក​ហើយ

សូមចុច លើ រូបភាព ដើម្បី មើល លំអិត

សូមទោស បើ​សិន​​ជា​ល្បង​ តឿ ចង់​ជេរ​សូម​បង្កើត​ប្លក់​មួយ​ខ្លួន​ឯង​ទៅ​ ហើយ​ជេរ​នរណា​ក៏​ជេរ​ទៅ​​​ កុំ​យក​ប្លក់​ខ្ញុំ​ជា​ឈ្នាន់​ក្នុង​ការ​ជេរ​ប្រមាថ​មើល​ងាយ​​​​នរណា​ម្នាក់​អោយ​សោះ ខ្ញុំ​អនុញ្ញាត​តែ​ចំពោះ​មតិ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ និង​ការ​ចែក​រំលែក​ចំណេះដឹង និង​អ្វីៗ​ដែល​មាន​ប្រយោជន៍​តែប៉ុណ្ណោះ។

សូម​មេតា​យោក​យល់​កុំយក​ប្លក់​ខ្ញុំ​ទៅ​ជេរ​នរណា​ម្នាក់​អោយ​សោះ

ឡុកអោវថ៍

Posted in ពត៌មាន by ប្រាក់ សុភី on ខែកញ្ញា 3, 2010

តើ​នេះ​មាន​ន័យ​យ៉ាងមិច​ ហើយ​អាន​​ដូច​ម្ដេច? ពីមុន​ឃើញ​​​យក​ពាក្យ ពិនិត្យចេញ តែឥឡូវ​បែជា ឡុកអោវថ៍​ ឯណា​ឯណី​ទៅ​វិញ គ្រាន់​តែឃើញ​ស្គាល់​ម្ចាស់​អ្នក​បក!

%d bloggers like this: