ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ប្លក់ខ្ញុំ​ត្រូវបាន​ចុះ​ផ្សាយ​ដោយ ទស្សនាវដ្ដី CM

Posted in ពត៌មាន by ប្រាក់ សុភី on ខែកក្កដា 20, 2010

ប្លក់​របស់​ខ្ញុំ​ត្រូវ​បាន  ទស្សនាវដ្ដី​វិទ្យាសាស្ដ្រកុំព្យួទ័រ CM ចេញ​ផ្សាយ​ឆ្នាំ​ទី​០៧ លេខ​ទី​៨០ ខែ​កក្កដា​ឆ្នាំ​២០១០  យក​ទៅ​ចុះផ្សាយ​នៅ​លេខ​នេះ​​ក្នុង​ផ្នែក ជួប BLOGGER ខ្មែរជាមួយ​នឹង​គន្លឹះ​បច្ចេក​វិទ្យា​ប្លែកៗ។ ​សូម​អគុណ​ទស្សនាវដ្ដី CM ដែល​បាន​ចុះ​ផ្សាយ​ប្លក់​របស់​ខ្ញុំ នេះ​​បាន​ជួយ​ជំរុញ​អោយ​ទឹក​ចិត្ដ​ខ្ញុំ​ក្នុង​ការ​សរសេរ​ចែក​រំលែក​ចំណេះ​ដឹង​កាន់​តែ​ខ្លាំង​ថែម​​ទៀត។ មិន​ត្រឹម​តែប្លក់របស់​ខ្ញុំ​នោះ​ទេដែលបាន​ចុះផ្សាយ​​ សង្ឃឹម​ថា​នឹង​មាន​ប្លក់​ខ្មែរ​យើង​ជាច្រើន​ទៀត​នឹង​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​ CM។

នៅ​ពេល​ដែល​ CM ចុះ​ផ្សាយ​ពី​ប្លក់​របស់​យើង​នោះ ​គាត់​បាន​​ជ្រើសរើស​យក​អត្ថបទ​មួយ​ចំនួន​ទៅ​​ចុះ​ផ្សាយ​ផង​ដែរ។ នេះ​ជា​វិធី​មួយ​ដែល​ជួយ​ផ្សព្វ​ផ្សាយ​អោយ​ស្នាដៃ​របស់​យើង​បាន​ទៅ​ដល់​អ្នក​ស្រលាញ់​វិស័យ​​បច្ចេកវិទ្យា​នៅ​ឆ្ងាយ​ៗ ហើយ​គ្មាន​លទ្ធភាព​ប្រើប្រាស់​អ៊ឺនធើណែត។

CM គឺ​ជា​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​កុំព្យូទ័រ ដំបូង​គេដែល​ខ្ញុំ​បាន​ស្គាល់​ហើយបាន​អាន​​ អាច​និយាយ​បាន​ថា​ជា​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​យើង​ដែរ។ ក្រៅ​ពី​ចេញ​លក់ ទស្សនាវដ្ដី CM​ ក៏​មាន​វែបសាយ​​របស់​ខ្លួន​ផង​ដែរគឺ http://www.cm.com.kh វែបសាយ​នេះ​គឺ​សរសេរ​​ជា​ភាសាខ្មែរ ដែល​មាន​ព័ត៌មាន​ផ្នែក​ខាង​វិទ្យាសាស្ត្រ​ជាច្រើន​ប្រចាំថ្ងៃ​ នឹង​មាន​ចែក​រំលែក​ចំណេះ​ដឹង​ជាច្រើន​ផ្សេង​ៗ​ទៀត ទាក់ទង​និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ។

ជា​សំណូមពរ​សម្រាប់​ការ​ចុះ​ផ្សាយ​របស់ CM នៅ​លេខ​ក្រោយ​ៗ​ទៀ​ត មុន​នឹង​ចុះ​ផ្សាយ​ប្លក់​ណាមួយ​សូម​មេតា​ទាក់ទង​​ទៅកាន់​ម្ចាស់​ប្លក់​​ជាមុន​ ដើម្បី​ជៀសវាង​កំហុស​អចេតនា​។ តួយ៉ាង​​ដូច​ជា​ពេល​នេះ CM បាន​សរសេរ​ឈ្មោះ​ខ្ញុំ​ខុស​គឺ ប្រាក់ សូភី ការពិត​ឈ្មោះ​ខ្ញុំ​សរសេរ​ ស្រៈ ុ មិន​មែន ូ ទេ។ ការ​សរសេរ​ត្រឹមត្រូវ ប្រាក់ សុភី តែ​មិន​មែន​ជា​កំហុស​ចេតនា​របស់​គាត់​នោះ​ទេ​ នេះ​ប្រហែល​ជា​គាត់​ប្រែ​មក​​​​ពី​ឈ្មោះ​ឡាតាំង​(Prak Sophy)របស់​ខ្ញុំ​ហើយ​មើល​ទៅ។

31 ចំលើយ

Subscribe to comments with RSS.

  1. kano said, on ខែកក្កដា 20, 2010 at 10:30 ព្រឹក

    ឡូយមែនបង Kooms

    • Samady KS said, on ខែកក្កដា 20, 2010 at 11:25 ព្រឹក

      ឡូយ​ហើយ ជិត​ក្លាយ​ជា​អ្នក​ល្បី​ហើយ…

      • kooms said, on ខែកក្កដា 20, 2010 at 11:37 ព្រឹក

        ហាហា! ល្បីអីទៅ!!!

        • អាដា said, on ខែកក្កដា 21, 2010 at 3:27 ព្រឹក

          ឡង់សេខ្លួនឯងដល់ហើយ អោយលុយគេប៉ុន្មាន បានជាគេចុះផ្សាយអោយចឹង?

          • kooms said, on ខែកក្កដា 21, 2010 at 8:14 ព្រឹក

            ថា​អញ្ចឹង​ក៏បាន​ដែរ តែខ្ញុំ​គ្មាន​ថវិកា​ដើម្បីជួល​អោយ​គេ​ផ្សព្វ​ផ្សាយ​នោះទេ ការ​ចុះ​ផ្សាយ​នេះ​ខ្ញុំ​ថែម​ទាំង​មិនដឹង​ខ្លួន​ផង។ CM ជ្រើសយក​ខ្លួន​ឯង​ទេ បើអាដា​មិន​ជឿ​សាក​បង្កើត​ប្លក់​ខ្លួន​ឯង​ហើយ​សរសេរ​អ្វី​ដែល​មាន​ប្រយោយ​គេនឹង​អាច​ជ្រើស​អាដាហើយ បើមិន​អញ្ចឹងទេ​ចាំទិញ​លេខ​ក្រោយ​របស់ CM នឹង​ឃើញ​មាន​ប្លក់​អ្នក​ផ្សេង​ទៀត​ចុះ​ផ្សាយ​ជាមិន​ខាន់។ អគុណ​អាដា​ហើ​យ​ដែល​បាន​ចូល​មក​លេង។

      • វាន់ឌីយ៉ា said, on ខែកក្កដា 26, 2010 at 8:41 ល្ងាច

        មិនមែនជិតទេបងសាមាឌី នេះល្បីពិតមែនតែម្តង។ ចង់អោយមានឱកាសដូចពូ Kooms ដល់ហើយ…

  2. សុវិចិត្រ said, on ខែកក្កដា 20, 2010 at 10:32 ព្រឹក

    អប់​អរសាទរ ពូ​សុភី!

  3. kooms said, on ខែកក្កដា 20, 2010 at 10:36 ព្រឹក

    កាណូ និង សុវិចិត្រ ខ្ញុំ​គិតថា​ប្លក់​អ្នក​ទាំង​ពីរ​នឹង​មាន​មុខ​ក្នុង​ទស្សនាវដ្ដី CM ជាមិនខាន នៅពេលណាមួយ​ខាង​មុខនេះ។

    • សុវិចិត្រ said, on ខែកក្កដា 20, 2010 at 8:28 ល្ងាច

      អូ៎ ពូ! បើ​បាន​ចឹង​មែន ញ៉ុម​ទៅ​លោត​ទឹក​ហើយ! 😀

      • kooms said, on ខែកក្កដា 21, 2010 at 8:22 ព្រឹក

        សុវិចិត្រ​ ស្លាប់អត់វិលល្ងាចរ៉េ ហើយ​បើប៉ូលីស​ចាប់បាន​អសល់ទៀត​អត់លេង​ចូល​រ៉េ ហាហា

  4. កុមារកាមទេព said, on ខែកក្កដា 20, 2010 at 12:05 ល្ងាច

    ខ្ញុំអត់ចង់មានមុខនៅទីណាទាំងអស់!!! ខ្មាស់គេណាស់លោកអើយ!!!
    ពួកទស្សនាវដ្តី ដើរឆែកឆេរទៀតហើយ!!! មិនចង់ល្បីទេ!!!!
    មានវិធីណាកុំឲ្យគេឆែកប្លកយើងឃើញទេ ពូ????

    • kooms said, on ខែកក្កដា 20, 2010 at 12:26 ល្ងាច

      មាន​តែវិធីមួយ​គាត់​គឺបិទប្លក់យើង​ជា​ឯកជន​ទេ​ តែ​មិន​ល្អទេយើង​បង្កើត​មក​ដើម្បី​ចែក​រំលែក​ចំណេះដឹង!

      • កុមារកាមទេព said, on ខែកក្កដា 20, 2010 at 12:50 ល្ងាច

        មែនហើយ ដោយសារតែខ្ញុំគិតថាមានអ្វីៗដែលត្រូវចែករំលែកច្រើនទៀតទើប ចេះតែខំប្រឹងនឹងគេដែលទៅ។ ចឹងតើខ្ញុំត្រូវធ្វើម៉េចទៅ ?

        • evannak said, on ខែកក្កដា 22, 2010 at 9:59 ព្រឹក

          បើ​មិន​ចង់ឲ្យ​គេ​ផ្សាយ​របស់​យើង​ទេ គឺ​បង្កើត Term of Use, Disclaimer អី​ទៅ គេ​លែង​ហ៊ាន​យក​ទៅ​ផ្សាយ​ហើយ ព្រោះ​ខ្លាច​យើង​ផ្ដឹង…

          • កុមារកាមទេព said, on ខែកក្កដា 22, 2010 at 11:30 ព្រឹក

            អរគុណច្រើនហើយ!!!! Term of Use!!! ផលិតផលសំរេចមួយៗ ទំរាំតែផលិតបាននោះ គឺ
            ចាំយូរណាស់!!! យករបស់គេអត់ប្រាប់គេ ពិតជាយ៉ាប់ហើយ!!!!
            អ្នកខ្លះ ទោះឲ្យលុយគេផ្សាយក៏គេមិនផ្សាយឲ្យដែរ !!! តែអ្នកខ្លះមិនឲ្យគេផ្សាយ តែបែបជាយករកគេផ្សាយ ( សូមទោស គ្រាន់តែខ្ញុំមានគំនិតប្រៀបធៀបទេ)
            យ៉ាងណាៗ កុំយកប្លកខ្ញុំផ្សាយទៅបានហើយ ខ្មាសគេណាស់ បើផ្សាយទៅនោះ!!!

    • ឧត្តម's Blog said, on ខែកក្កដា 20, 2010 at 12:52 ល្ងាច

      ពេលគេជួយចុះផ្សាយ យើងប្តឹងយកលុយថែមទៀតទៅ! ហេសហេ!
      ល្បីហើយបានលុយទៀត!

    • មេឃា said, on ខែកក្កដា 20, 2010 at 5:44 ល្ងាច

      កុមារកាមទេព ខ្លាចគេ ចូលទៅចាប់ដោយសារបានយកព័ត៌មានពី កោះសន្តិភាព អត់បានសុំច្បាប់អនុញ្ញាត មែនអត់ ? ក្រោយៗ ដាក់ប្រភព ឲ្យគេតូវ​វាមិនអីទេ ! បើគេរករឿងខ្លាំង បិទប្លុកចោលតែម្តងតូវ !
      អីចឹងហើយបានជាខ្ញុំមិនចង់ប្រាប់អត្តសញ្ញាណ… ធ្វើការងារជាមួយនឹងមនុស្សច្រើន បញ្ហា ក៏មានច្រើន តែសប្បាយក៏ច្រើនដែរ…

  5. vathanakkhmer said, on ខែកក្កដា 20, 2010 at 12:21 ល្ងាច

    វ៉ាវនេះគឺជាឪកាសពិសេសសំរាប់ពូបញ្ចេញស្នាដៃជាបន្តបន្តាប់ហើយ!
    ពិតជាឡូយមែនពូ!

  6. sareth said, on ខែកក្កដា 20, 2010 at 2:02 ល្ងាច

    ពិតជាការខិតខំប្រឹងប្រែង ទទួលបានផ្លែផ្កាមែន!
    នេះក៏ដោយសារតែបង Post សុទ្ធតែអត្ថបទមានប្រយោជន៍។

  7. Broskomjel said, on ខែកក្កដា 20, 2010 at 2:31 ល្ងាច

    គេចុះផ្សាយអត្ថបទបងក្រោមប្រធានបទណាមួយដែរ?

    • kooms said, on ខែកក្កដា 20, 2010 at 2:38 ល្ងាច

      គឺប្រធានបទ ជួប BLOGGER ខ្មែរជាមួយ​នឹង​គន្លឹះ​បច្ចេក​វិទ្យា​ប្លែកៗ ទំព័រទី៤៩។ កាល​ដំបូង​ខ្ញុំ​ក៏មិនដឹងដែរតែបានក្មេងស្រែអ្នក​ប្រាប់ទេ។

  8. ខ្មែរសាវែន said, on ខែកក្កដា 20, 2010 at 3:53 ល្ងាច

    សូមជួយអបអរបង!!!!

  9. មេឃា said, on ខែកក្កដា 20, 2010 at 5:45 ល្ងាច

    សូមអបអរ បង Kooms ដែលបានក្លាយជា«តារា»… 😉

  10. ហនុមាន said, on ខែកក្កដា 20, 2010 at 8:04 ល្ងាច

    សូមជួយអបអរ បានក្លាយជាតារា កុំភ្លេចគ្នាយើងនៅភូមិវើតប្រេស ផង ! 😀

  11. បាត់ដំបង said, on ខែកក្កដា 21, 2010 at 11:50 ព្រឹក

    បើបងក្លាយជាតារាចឹង កុំឆ្មើងដាក់់អ្នកភូមិណា។ ហើយបើញុមដើរជួបសុំស៊ីញ៉េរផង ព្រោះអោយតែបានស៊ីញ៉េររបស់តារា ញុមនឹងដើរអួតគេថាញុមបានស៊ីញ៉េរតារាwordpress

    • kooms said, on ខែកក្កដា 21, 2010 at 11:52 ព្រឹក

      ស្ដាប់​ទៅចង់សើច​ដូច​ជាកំប្លែងដែរ!

    • កុមារកាមទេព said, on ខែកក្កដា 21, 2010 at 3:22 ល្ងាច

      ខ្ញុំមិនចាំបាច់ក្លាយជាតារាអីទេ ព្រោះខ្ញុំមានឈ្មោះតារាស្រាប់ទៅហើយ!!!
      មិនចង់ល្បីអីទៀតទេ!!
      តារាអ៊ីនធើណេតនោះ គ្មាននរណាចង់ស្គាល់ទេ


ទំលាក់ មួយចំលើយតប ទៅ Broskomjel បោះ​បង់​ការ​ឆ្លើយ​តប