ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ជនណាដែលអាចបង្ហូរទឹកភ្នែកចុះមកបាន…

Posted in ចំណេះដឹង by ប្រាក់ សុភី on ខែមិថុនា 3, 2010

Khmer Author Chanbo Keo ជនណាដែលអាចបង្ហូរទឹកភ្នែកចុះមកបាន នៅពេលជីវិត ប្រទះនឹង កង្វល់ទុក្ខធ្ងន់ធ្ងរ ដោយប្រការណាមួយ គឺជាបុគ្គល ដែលអាច ផ្សះដំបៅដួងចិត្ត បានជាឆាប់រហ៍ស ជាងបុគ្គល ដែលរកទឺកភ្នែកយំគ្មាន ឬបុគ្គលដែលលេបទឹកភ្នែក ដើម្បីសម្រក់ឈាម។ បុគ្គលដែលស្រក់ទឹកភ្នែកបាន ច្រើនជាមនុស្ស មិនសូវ មានគំនុំគុំគួន ក្នុងចិត្ត មិនសូវមាន ភាពឬស្សា ប្រទុស្តរាយ អ្នកដទៃ ឬចង់យាយី ធ្វើបាបខ្លួនឯងឡើយ។

អ្នកដែលតាំងចិត្តរឺងមាំ មិនបញ្ចេញទឹកភ្នែក អោយនរណាបានដឹង រមែងរងទុក្ខ នៅក្នុងអារម្មណ៍ តែម្នាក់ឯង ជាមនុស្សកណ្តោចកណ្តែង រ៉ាំរ៉ៃក្នុងចិត្ត ជួនកាល ជាមនុស្សដែលមានគំនុំគុំគួន ចូលចិត្ត គិតច្រើន ចង់ធ្វើបាបខ្លួនឯង ឬចង់ផ្តន្ទា អ្នកដទៃ មិនស្បើយពេលវេលាឡើយ ជាពិសេសទៅទៀត គេចូលចិត្តយកពេល គិតចាក់ស្មុគ្រ នូវគម្រោងធំៗ ដើម្បី ផ្លាស់ប្តូរស្ថានការ គ្រួសារ ឬសង្គម ដោយកម្លាំងបាយ អាវុធ ឬអំណាច។

៧៥% អ្នក​អភិវឌ្ឍន៍​វេបសាយ​ប្រើភាសា PHP

Posted in ចំណេះដឹង, php by ប្រាក់ សុភី on ខែ​ឧសភា 31, 2010

លោក​​ Chris Coyier ជាម្ចាស់ប្លក់ http://css-tricks.com ដែល​ពេញ​និយមសម្រាប់​អ្នក​អភិវឌ្ឍន៍វេបសាយ​ បាន​ធ្វើ​ការ​ស្ទាប់​ស្ទង់​មតិចំពោះ​អ្នក​ចូល​មើល​ប្លក់របស់​គាត់ ក្រោម​ប្រធាន​បទ What is your server-side language of choice? ការ​ស្ទាប់​ស្ទង់​នោះ​បាន​បង្ហាញថា​មាន​មនុស្ស​ច្រើន​ជាង​ ១៨ ៥០០នាក់​បាន​ធ្វើការ​បោះឆ្នោត​។ PHP ជា​ភាសាមួយ​ដែល​ទទួល​បាន​ការ​គាំទ្រច្រើន​ជាង​គេបំផុត​ ស្មើនឹង​ ៧៥%​ នៃអ្នក​បោះឆ្នោត​ទាំងអស់ ចំណែក​ភាសា​ដែល​ទទួល​ការ​គាំទ្រ​លំដាប់ទី២​នោះគឺ​ ASP ស្មើនឹង ៨% sic ។

Hacker ជនជាតិ​រុស្សីកំពុង​លក់ Account អ្នក​ប្រើប្រាស់ Facebook ចំនួន ១.៥ លាន

Posted in ចំណេះដឹង, ពត៌មាន by ប្រាក់ សុភី on ខែ​មេសា 26, 2010

Hacker ដែល​ហៅឈ្មោះខ្លួន​ឯងថា Kirllos  បាន​កំពុង​លក់ IDs របស់​ប្រើប្រាស់ Facebook ក្នុង​តម្លៃ​ទាប​គឺ $២៥ សម្រាប់ 1000 IDs ដែលមាន​មិត្ដ​ក្រោម​១០នាក់ ហើយ $៤៥​ សម្រាប់ IDs ដែលមាន​មិត្ត​ច្រើន​ជាង ១០នាក់។ បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់ VeriSign’s iDefense បាន​អោយ​ដឹង​ថា​ Kirllos បាន​លូច​ ID​ មួយ​ក្នុង​ចំណោម​ ៣០០នាក់ អ្នក​ប្រើប្រាស់ Facebook។

ព័ត៌មាន​ដែល​លក់​ទាំង​នោះ​​រួម​ទាំង​ login ផងដែរ ហើយ​ព័ត៌មាន​ទាំង​នេះ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ចន្លោះ​ពីមួយ $១ ទៅ $២០ យោង​ទៅតាម ​data from Symantec ។ មក​ដល់​ពេល​នេះ​ គណនី​ចំនួន ៧០០ ០០០ ហើយ​ត្រូវ​បាន​លក់។

នេះ​ជា​ការ​ជួន​ដំណឺង​ដល់​អ្នក​ប្រើ​ប្រាស់​ Facebook ទាំង​អស់​អោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ក្នុង​ប្រើ​ប្រាស់ Password ធ្វើ​យ៉ាង​ណា​កុំអោយ​ពួក​លួច​បាន​អោយ​សោះ វាមិន​ផល​ល្អ​ទេ​ដល់​យើងប្រសិន​បើ​ពួកគេ​លួច​បាន​នោះ ជាពិសេស​សូម​ប្រើ​ពាក្យ​សម្ងាត់​ ពិបាកៗ។

អ្នក​រាល់គ្នា​ដែល​មាន​គណនី​នៅ​​ Facebook ​សូម​ធ្វើ​ការ​ផ្លាស់​​ប្ដូរ​ពាក្យ​សម្ងាត់​នៅ​ពេល​នេះប្រសិនបើអាច ព្រោះ​ក្នុង​គណនី​ដែល​គេ​លួច​ទៅ​អាច​មាន​យើង​ផង​ដែរ។ សូម​សំណាង​ល្អគ្រប់គ្នា!!!!

ប្រភពដើម៖ http://mashable.com/2010/04/23/hacker-facebook/

Hacker ដំណើរការ Android OS លើ iPhone [VIDEO]

Posted in កម្មវិធីទូរស័ព្ទ, ចំណេះដឹង, ពត៌មាន by ប្រាក់ សុភី on ខែ​មេសា 23, 2010

Phone hacker David Wang បាន​ដាក់ប្រកាស​ពី​ ប្រព័ន្ធ​ប្រតិបត្ដិ​ការ​ទូរស័ព្ទ​ដៃ​ Google Android  អោយ​ដំណើរការលើ Apple iPhone។ ក្នុងប្លក់របស់គាត់ Wang បាន​បង្ហាញ​ពីស Source Code និង​ពន្យល់​ពីរ port ដំណើរការ។ វាអាចដំណើរ​ការ​បាន OS ពីរលើ​ iPhone original ប៉ុន្តែនោះ​គ្រាន់ជា​បំណងមួយ​ដែលបញ្ជាក់ថា Adroid អាច​ធ្វើការ​ជាមួយ iPhone 3G និង 3GS។

សូមមើល​វីដេអូខាងក្រោម​នេះ វាមិន​ដូច​ជា​ Android phone ធម្មតានោះ​ទេ ប៉ុន្តែមើល​ទៅ​វាគ្មាន​សុវត្ថិភាពនោះទេ សូមរក្សាវាទុក​ក្នុងចិត្ត​បាន​ហើយ​ ថាគេអាច​ដំណើរការ​ ប្រពន្ធ​ប្រតិបត្តិការ​ផ្សេង​ទៀត​បាន​លើ iPhone ដែល​គេ​អាច​ធ្វើ​អោយ​វាដំណើរការ​បាន​តាមបច្ចេកទេសសូម​កំព្យាសាក​ល្បង​ជាមួយ​ iPhone របស់​លោកអ្នក​អី វាអាចនាំ​មហន្តរាយ​មកដល់ទូរស័ព្ទ​របស់​លោកអ្នក។

បវរកញ្ញា​ខ្មែរ​ស្រុក​ប្រាំងឆ្នាំ២០១០​ ចង់​បាន​ប្ដី​ខ្មែរ​

Posted in គ្រួសារ, ចំណេះដឹង, ពត៌មាន, សិល្បៈ by ប្រាក់ សុភី on ខែ​មីនា 15, 2010

កញ្ញា ពឹង សូលយ៉ាណា និង ឪពុក ម្តាយ

អាយុ ២១​ឆ្នាំ កញ្ញា ពឹង​ សួលយ៉ាណា ជា​ជ័យ​លាភី​ បវរកញ្ញា​ខ្មែរ​នៅ​ប្រទេស​បាំង​ឆ្នាំ​ ២០១០ ដែល​រៀប​ចំឡើង​ដោយ​សហគមន៍​ខ្មែរ​នៅ​បារាំង​ នាង​បាន​​មក​ទស្សនា​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃទី ៣​ ខែ​មីនា​នេះ ជា​លើក​ទី​ប្រាប់​ហើយ​ដែល​នាង​មក​ទស្សនា​ប្រទេស​កម្ពុជា ដែល​ជា​​ស្រុក​កំណើត​របស់​ឪពុក​នាង។

ខាង​ក្រោម​នេះ​ជា​សម្តី​ខ្លះៗ​របស់​នាង ដែល​ខ្ញុំ​ដក​ស្រង់​ចេញ​ពី​ទស្សនា​វដ្តី ប្រជាប្រិយ
(more…)

ចែក​រំលែក អត្ថបទ​របស់​អ្នក​ទៅ​កាន់​មិត្តភ័ក្ដិ​នៅ Facebook, Twitter និង Yahoo! Update ពី WordPress ​

Posted in ចំណេះដឹង by ប្រាក់ សុភី on ខែ​មីនា 11, 2010

ថ្មីៗនេះ WordPress បាន​ចេញ​សេវា​កម្ម​ថ្មី​មួយ​ទៀត Publicize: Facebook បន្ទាប់​ចេញ​ Publicize Twitter Yahoo! Update។ ផលប្រយោជន៍​ដែល​ទួល​បាន​ គឺ​ក្នុង​ពេល​តែ​មួយ​យើង​អាច​ចែក​រំលែក​អត្ថ​បទ​របស់​យើង​ ទៅ​កាន់​មិត្តភ័ក្ដិ​នៅ Facebook , Yahoo  និង Twitter។​ យើង​មិន​ចាំបាច់​ធ្វើ​វា​ដោយ​ផ្ទាល់​នោះ​ទេ គ្រាន់តែ​យើង​អនុញ្ញាត​ឲ្យ​សេវាកម្ម​ទាំង​បី​ខាង​លើ​អាច​ដំណើរការ​លើ​ប្លក់​យើង​ទៅគឺ​ជាការស្រេច  វា​នឹង​ធ្វើ​ជួន​យើង​ដោយ​ស្វ័យប្រវត្ត។​ មួយ​វិញ​ទៀត​ការ​ធ្វើ​បែប​នេះ​គឺ​អាច​ជួយ​អោយ​ប្លក់​របស់​យើង​មាន​អ្នក​ចួល​ទស្សនា​កាន់​តែ​ច្រើន​ឡើងៗ

១. របៀប​បើកឲ្យ​ដំណើរការសេវាកម្មនេះ

មិន​មាន​អី​ពិបាក​ទេ​ ពី​របៀប​បើក​ឲ្យ​ដំណើរការ​សេវាកម្មទាំងនេះគឺធ្វើដូច​ខាងក្រោម
(more…)

បង្កើត​ប្លក់​ផ្ទាល់​ខ្លួន​ជាមួយ WordPress ភាគ​មួយ

Posted in ចំណេះដឹង, ពត៌មាន, wordpress by ប្រាក់ សុភី on ខែ​មីនា 3, 2010

ឆ្លៀត​ពេល​បន្តិច​បន្តូច​ បន្ទាប់​ពី​រៀន​ត្រៀម​ប្រលង​ឆមាស​ទី​មួយ ខ្ញុំ​បាន​សរសេរ​​ការ​ណែនាំ​ពី​ការ​បង្កើត​​ប្លក់​ផ្ទាល់ខ្លួន​ ជាមួយ​Wordpress អម​ជាមួយ​រូប​ភាព។ សម្រាប់​អ្នក​ដែល​ចាប់​ផ្តើម​ដំបូង​ជាមួយ​ WordPress ការ​ណែនាំ​នេះ​ពិត​ជា​សមស្រប​ណាស់។ ខ្ញុំ​ក៏​សូម​អភ័យ​ទោស​រាល់​កុំ​ហុស​ឆ្គង​ដោយ​អចេតនា​ពិសេស​ការ​អធិប្បាយ និង​អក្ខរាវិរុទ្ធ​សរសេរ​មិន​ត្រឹម​ត្រូវ​សូម​អភ័យទោស ព្រោះ​អី​ម៉ោង​១២​យប់​ហើយ ខ្ញុំ​ចាប់​ផ្តើម​សរសេរ​វា។

សូម​ទាញ​យក​ឯកសារ​ទីនេះ

Tagged with: ,

Embed Khmer Unicode font for all browser!!!

Posted in ចំណេះដឹង, ពត៌មាន, css, HTML by ប្រាក់ សុភី on ខែ​កុម្ភៈ 19, 2010

ដោយ​ភាស​ខ្មែរ​​យើង​មិន​ទាន់​បាន​ប្រើទួលំទួលាយ​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា ពិសេស​ផ្នែក​បង្កើត​វេបសាយ គឺមាន​ការ​ពិបាក​ណាស់​ប្រសិន​បើ​ចង់​ធ្វើ​វេបសាយ​មួយ​អោយ​ដើរ​ជា​មួយ​ភាសាខ្មែរ​។ ដោយ​សារតែ​គ្រប់ OS ទាំង​ Windows  Linux និង Mac មិន​ទាន់​បាន​ដាក់​ពុម្ភអក្សរ​ខ្មែរ​យើង​អោយ​បង្ហាញ​បាន​ត្រឹម​នោះ​ទេ។

(more…)

Firefox Shortcut Key ដែល​និយមប្រើ

Posted in ចំណេះដឹង by ប្រាក់ សុភី on ខែ​មីនា 4, 2009

Firefox ជា Web Browser ដែល​កុំ​ពុង​ពេញនិយម​ជាង​គេ​នា​ពេល​បច្ចុប្បន្ន​ វាមាន​កម្ម​វិធី​​ ( Add-on)ជា​ច្រើន​ដែល​ដំណើ​ការ​លើ​ ហើយ​មាន​សុវត្ថិ​ភាព​ខ្ពស់ក្នុង​ការ​បើក​មើល​គេហទំព័រ។ ដើម្បី​ងាយស្រួល​ក្នុង​ការ​ប្រើ​ ខ្ញុំ​សូម​បង្ហាញ​ពីការ​ប្រើប្រាស់ Sortcut key ដែល​យើង​ប្រើ​ញឹក​ញាប់ ដូច​ខាងក្រោម៖

F6 or Ctrl+L :  ទៅកាន់  Address/URL bar.
F5 : Reload the page.
Ctrl+F : រកពាក្យអ្វីមួយ​នៅក្នុង​ទំព័រដែល​យើង​កំពុង​បើក
Ctrl+T : សំរាប់បើក​ Tab ថ្មីមួយទៀត។ ប្រសិន​លោក​ចំនាយ​ពេល​ទៅ​ចុច​លើ Icon new tab ជារៀង​រាល់ថ្ងៃ​នោះ​ពិ​ជាធុញមិនខាន់។
Ctrl+K : ទៅកាន់ Firefox search box.
Ctrl+U : មើល  page’s source.
F11 : មើល​​ទំព័រពេញ Screen.
Ctrl+W : បិត​ active tab.
Ctrl+= : បង្កើន​ font size.
Ctrl+- : បន្ថយ font size.
Ctrl+Shift+T : បើក​ Tab ដែលលោក​អ្នក​បាន​បិត​ចុង​ក្រោយ​បង់អស់។

ពិតជាបានសំរេចហើយ!

Posted in កុំព្យូទ័រ, ចំណេះដឹង, ពត៌មាន by ប្រាក់ សុភី on ខែមករា 23, 2009
អានេះហើយដែលខ្ញុំតាមរកជាយួរ តែថ្ងៃនេះបានជួបហើយ ហាហា! នោះគឺ ការសរសេ Source code
នៅក្នុង WordPress ហើយមាន hightlight តាមប្រភេទកូដរបស់វាដូច៖ 
cpp, css, delphi, html, java, jscript, php, python, ruby, sql, vb, xml, csharp
ឧទាហរណ៍:
Code HTML
<html>
<head>
	<link type="text/css" rel="stylesheet" href="Styles/SyntaxHighlighter.css"></link>
<script language="javascript" src="js/shCore.js"></script>
<script language="javascript" src="js/shBrushCSharp.js"></script>
<script language="javascript" src="js/shBrushXml.js"></script>
<script language="javascript">
dp.SyntaxHighlighter.ClipboardSwf = 'js/clipboard.swf';
dp.SyntaxHighlighter.HighlightAll('code');
</script>
</head>
<body>
<pre name="code" class="xhtml:nocontrols:firstline&#91;10&#93;">
 <input type="text" name="dsad" /></pre>
</body>
</html>

Code CSS:


#test{
  font-size:13px;
  border:1px solid #ccc;
}
PHP Code:
function sum(a, b)
{
   return a+b;
}

Code Javascript


function sum(a, b)
{
  return a+b;
}
Tagged with:
%d bloggers like this: