ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ជាង ១ លាន​ដុល្លា​ត្រូវ​ចំណាយ​សម្រាប់ទួក​ង

Posted in ពត៌មាន by ប្រាក់ សុភី on ខែតុលា 13, 2011

ប្រាក់​ចំណាយ​សម្រាប់ទួក ង មួយ ប្រហែល​ជា ១០លានរៀល អញ្ជឹង​បើទូកង ៤២០ រដ្ឋ​ត្រូវ​ចំណាយ​អស់ ៤ ២០០ លានរៀល ប្រហែល​ជា ១ ០២៤ ៣៩០ ដុល្លារ។

ចំនួន​នេះ​ពិត​ជា​អស់​ច្រើនមែន នេះ​គ្រាន់​តែ​គិត​លើ​តម្លៃទួក​តែ​ប៉ុណ្ណោះ​ ចំណែក​​ការ​ចំណាយ​លើអ្វី​ផ្សេង​ទៀត​មិន​ទាន់​គិត​នោះទេ​អ្វី​ផ្សេង​ទៀត​មិន​បានគិត​នោះទេ។

ប៉ុន្តែ​ទន្ទឹមនឹង​ការ​ចំណាយ​នេះដែរ រដ្ឋ​ក៏​អាច​រក​ចំនួល​ពីព្រឹត្តិការណ៍នេះផង​ដែរ ដូច​ជាការ​ជួលស្តង់​លក់ទំនិញក្នុង​ឱកាសបុណ្យនេះ និង​អាចទាក់​ទាញ​ភ្ញៀវទេសចរណ៍​មកចូល​រួម​ទស្សនា​ច្រើន​ផងដែរ។ អាច​និយាយ​បាន​ថា ប្រាក់​ចំណូល និង​ប្រយោជន៍​ពីបុណ្យអ៊ុំទួក គឺ​ច្រើន​ជា​ការ​ចំណាយ​របស់រដ្ឋ។

ទោះ​ជា​យ៉ាង​ណាក៏យើង​មិន​អាច​សប្បាយ​​នៅ​កណ្ដាល​ទីក្រុង​ខណៈ​ដែល​ប្រជាពល​រដ្ឋស្ទើ​ពេញមួយ​នរគ​កំពុង​ជូប​ទុក​លំបាក ដោយ​គ្រោះមហន្តរាយ​ទឹក​ជំនាន់ដ៏ធំនោះទេ។

ថ្វីបើ​យើងមិន​អាច​​ប្រារពពិធី​​បុណ្យអ៊ុំទូក​​ក្នុងឆ្នាំនេះ តែយើង​អាច​ធ្វើ​បាន​នៅ​​ឆ្នាំ​ក្រោយៗ​ទៀត​។ យើង​គ្រាន់​ផ្អាក​នៅ​ក្នុង​រាជធានី​តែ​ប៉ុណ្ណោះ ​ចំណែក​នៅតាមខេត្រ​​នានា​អាច​ធ្វើ​បាន ហើយ​ពិធីបុណ្យ​អក​អំបុក និង​សំពះ​ព្រះខែនៅ​តែ​ធ្វើដដែល។

Advertisements

2 ចំលើយ

Subscribe to comments with RSS.

  1. panha said, on ខែតុលា 13, 2011 at 11:28 ល្ងាច

    ខ្ញុំគិត​ថា​ ចំនួន​នេះ​ពិត​ជា​ច្រើន​ណាស់​ ប្រសិន​បើ​យក​ទឹក​ប្រាក់​នេះ​ទៅ​ជួយ​ដល់​ប្រជាជន​ដែល​ទទួល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ប្រហែល​ជា​ប្រសើរ​ជាង​ ជា​ពិសេស​ គឺ​គ្រាប់​ពូជ​ដំណាំ​ ដែល​បាន​បាត់​បង់​ដោយ​ទឹក​ជំនន់៕ ពេល​ខ្លះ​ រដ្ឋាភិបាល​ប្រើប្រាស់​ថវិកាជាតិ​ហាក់​ដូច​ជា​មិន​ត្រឹម​ត្រូវ​ ថវិកា​ទាំង​អស់​នោះ​គឺ​ជា​របស់​ប្រជាជន​ ដូច្នេះ​គួរ​តែ​ប្រើប្រាស់​វា​ឲ្យ​មាន​ប្រសិទ្ធិភាព។

  2. samre said, on ខែតុលា 19, 2011 at 5:45 ព្រឹក

    តើប្រាក់​ ជីវិតមនុស្ស វប្បធម័ប្រពៃណី ត្រូវមានតុល្យភាពយ៉ាងណា?
    រដ្ឋាភិបាល កំពុងជ្រើសយកប្រាក់ជាមូលហេតុចំណង នេះនៅមានមួយជ្រុងទៀតគឺជីវិតមនុស្ស ពិធីនេះនឹងត្រូវចំណាយជីវិតមនុស្សអស់រាប់សិបនាក់ទៀត យ៉ាងហោចណាស់ក៏ដោយសារគ្រោះថ្នាក់ចរាចរ
    ជាតុល្យភាពរវាងកត្តាទាំងបីខាងលើយើងគួរតែ
    ពង្រឹងការអនុវត្តច្បាប់​​ កាត់បន្ថយចំណាយបំផ្លាញជាតិ ជាជាងការបំបាត់វប្បធម៏ជាតិ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: