ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ប៉ុស្តិ​​ទូរទស្សន៍​មួយ​ទាំង​មួល​ មក​បង្រៀន​ពី​វិធី​ខុសច្បាប់?

Posted in ពត៌មាន by ប្រាក់ សុភី on ខែសីហា 7, 2011

គិត​ថា​មិន​ចង់និយាយ​ទេ តែ​បើ​មិន​និយាយ​វា​មិន​កើត យប់​នេះ​បាន​មើល​កម្ម​វិធី Tech Talk? នៅ​ MyTV ។ ឃើញ​ពិធី​ករ​ និង​ពិធី​ការិនី ក្នុង​កម្ម​វិធី​នោះ​​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​រិះ​គន់​របស់​អ្នក​ទស្សនា​ ឬ​អ្នក​គាំទ្រ​។ ពួក​គាត់​និយាយ​ថា​ អ្នក​ទាំង​នោះ​មិន​បាន​មក​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា​នោះ​ទេ តែ​បែរ​ជា​មក​ស្ដី​បន្ទោស​អោយ​ពួក​គាត់​ទៅ​វិញ ពួក​គាត់​បន្ថែម​ថា​បែប​នេះ​គាត់​មិន​អាច​ទទួល​យក​បានទេ។​ តើ​អ្នក​ទស្សនា​ទាំង​នោះ​បាន​អ្វី​​មក​វិញ​ដែរ​ បាន​ជា​ខំ​ធ្វើ​បែប​នេះ​? ចម្លើយ​គឺ​គ្មាន​ទេ តែ​ហេតុ​អ្វី​បាន​ជា​ពួក​គាត់​ខំ​និយាយ​បែប​នេះ​ ដែល​ធ្វើ​អោយ​ពិធី​ករ​ទាំង​នោះ​មិន​សប្បាយ​ចិត្ត ខ្ញុំ​គិត​ថា​ដោយ​សារ​ពួក​គាត់​ឃើញ​ភាព​មិន​ត្រឹម​ត្រូវ​បាន​ជា​និយាយ​បែប​នេះ។ យ៉ាង​ណា​ក៏​ដោយ​សូម​អោយ​ពិធី​ករ​ទាំង​នោះ​ ទទួល​យក​ពាក្យ​របស់​ពួក​គាត់ ​ទៅ​ពិចារណា​អោយ​បាន​គ្រប់​ជ្រុង​ជ្រោយ ថា​ហេតុ​អ្វី​បាន​ជា​ពួក​គាត់​និយាយ​បែប​នេះ។​

និយាយ​ទៅ​និយាយ​មក​ ខ្ញុំ​ក៏​មើល​ឃើញ​ចំណុច​ខុស​ឆ្គង​ច្រើន​ដែរ​ ដែល​លេច​ចេញ​​ពី​កម្មវិធី​នោះ​ ទន្ទឹម​នឹង​ចំណុច​​ដែល​មាន​ប្រយោជន៍​។ ខាង​ក្រោម​នេះ​ជា​ចំណុច​មួយ​ចំនួន​តូច​ដែល​ខ្ញុំ​សង្កេត​ឃើញ​មាន​បញ្ហា ហើយ​ខ្ញុំ​គិត​ថា​វា​ជា​ចំណុច​ផ្ដើម​​ដែល​ធ្វើ​អោយ​អ្នក​ទស្សនា​ មាន​ភាព​មិន​ពេញ​ចិត្ត​ចំពោះ​ពិធី​ករ​ទាំង​នោះ។

  • ខ្ញុំ​ឃើញ​ថា​ពិធី​ករ​ម្នាក់​ ឈ្មោះ​តារា​(ភ្ញៀវ​) ដែល​តែង​តែ​មាន​វត្តមាន​ក្នុង​កម្មវិធី​ជា​​ប្រចាំ ហើយ​ក៏​ជា​អ្នក​ផ្ដើម​មុន​គេ​ ដែល​សម្ដែង​ការ​មិន​ពេញ​ចិត្ត​​​ចំពោះ​ការ​រិះ​គន់ ​របស់​​អ្នក​ទស្សនា​​។ ពិត​ណាស់​ខ្ញុំ​ក៏បាន​មើល​កម្ម​វីធី​នេះ​ច្រើន​ដង​ដែរ ហើយ​ឃើញ​ថា​លោក​តារា​នោះ​គាត់​ខិត​ខំ​ស្រាវ​មែន​ទែន? អ្វី​ក៏​គាត់​ចេះ​ដែរ ក្នុង​វិស័យ IT ទាំង Netwrork, Security, Web Development, Programming និង បច្ចេកវិទ្យា​ថ្មីៗ​ផ្សេងទៀត  រហូត​ដល់​ខ្ញុំ​អ្នក​មើល​មិន​ដឹង​ថា​ជំនាញ​ពិត​ប្រាកដ​​​​​របស់​គាត់​មួយ​ណា​ទេ។ ​ការ​​បង្ហាញ​ និង​អំណះអំណាង​ របស់​គាត់ ពិបាក​យល់ និង​មួយ​ចំនួន​​ទៀត​​វា​មិន​សម​ហេតុ​ផល​ទាល់​តែ​សោះ និយាយ​អោយ​ខ្លី​​គឺ​មិន​ត្រឹម​ត្រូវ​តាម​ភាព​ពិត​របស់​វា។ ចំណុច​នេះ​ខ្ញុំ​គិត​ថា​គាត់​គួរ​តែគិត និង​សិក្សា​វា​​អោយ​បាន​ច្បាស់ មុន​នឹង​យក​មក​បង្ហាញ​ទស្សនិកជន។
  • ​ ​​ចំណុច​​ធំ​មួយ​ទៀត​នោះ កម្មវិធី​រាត្រី​នេះ(Tech Talk) បាន​បង្ហាញ​ពី​របៀប​ Unlock ទូរស័ព្ទ iPhone ។ ការ​បង្ហាញ​ចំណេះ​ដឹង​ ពិត​ណាស់ ថា​​វា​មាន​ប្រយោជន៍​ ​ប៉ុន្តែ​ក្នុង​នាម​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ទាំង​មួល​ ហើយ​មាន​ប្រជាជន​ទស្សនា​រាប់​លាន​នាក់ ខ្ញុំ​គិត​ថាមិន​គួរ​យក​​ចំណេះ​ដឹង​បែប​នេះ​មក​បង្ហាញ​ជា​សាធារណ​នោះ​ទេ ព្រោះ​វា​ជា​រឿង​ខុស​ច្បាប់​ ហើយ​ធ្វើ​អោយ​ប្រទេស​យើង​អាប់​អោន​ផង​ដែរ​​ ចំពោះ​ទង្វើ​បែប​នេះ។

នេះ​ជា​ទស្សន​ និង​មតិ​រិះគន់​​របស់​ខ្ញុំ​ចំពោះ​កម្មវិធី​នេះ សង្ឃឹម​ថា​ពិធីករ​ទាំង​នោះ​និង​អាច​ទទួល​យក​បាន។ តែ​បើ​គិត​ថា​នេះ​ជាការ​ស្ដី​បន្ទោស​ សូម​គិត​ដល់​ពាក្យ​ចាស់​បុរាណ​ ចុះ​ទឹក​​កុំ​ខ្លាច​ទទឹក ឬ ធ្វើ​ជ្រួក​ខ្លាច​អ្វី​ទឹក​ក្ដៅ​

Advertisements

26 ចំលើយ

Subscribe to comments with RSS.

  1. វិចិត្រ said, on ខែសីហា 7, 2011 at 3:11 ព្រឹក

    បើ​បង្រៀន​របៀប Jailbreak ប្រហែល​មិន​អី​ទេ តែ unlock មិនគួរ​យក​មក​បង្រៀន​ឡើយ។​

  2. ហនុមាន said, on ខែសីហា 7, 2011 at 10:13 ព្រឹក

    ប្រហែលពួកគាត់ចង់យកក្បួនតាមពួកបស្ចឹមប្រទេសទេដឹង? ព្រោះកម្មវិធីរបស់ទូរទស្សខ្មែរច្រើនតែចម្លងពីគេ ។

  3. ខ្មែរស្មេរ khmersme said, on ខែសីហា 7, 2011 at 10:46 ព្រឹក

    ម៉ាយធីវី ក្រៅពីធ្វើឲ្យកូនខ្មែរព្រើល គ្មានអ្វីប្លែកនោះទេ

    • Happy Photoshop said, on ខែសីហា 7, 2011 at 3:46 ល្ងាច

      បងនិយាយត្រូវ! គិតយូរៗទៅកម្មវិធីរបស់ម៉ាយធីវីមួយណាក៏សុទ្ធតែអត់ប្រយោជន៏ដែរ!

  4. ពត៌មានទូរស័ព្ទ said, on ខែសីហា 7, 2011 at 10:59 ព្រឹក

    ខ្ញុំកោតតែគេយករបស់ unlock ទៅបង្ហាញជាផ្លូវការលើទូរទស្សន៍ទៀត សំណាងហើយដែល APPLE មិនដឹង? បើនិយាយអោយចំ គឺបង្រៀនមនុស្សពីរបៀបលួចហើយ គឺលួចពីផលិតផល APPLE

    • វិចូច said, on ខែសីហា 7, 2011 at 2:01 ល្ងាច

      បើ Apple ឃើញ​នោះ ច្បាស់​ជា​ប្ដឹង​ហើយ​មើល៍​ទៅ!

      • ប្រាក់ សុភី said, on ខែសីហា 7, 2011 at 4:10 ល្ងាច

        នេះ​គាត់​បង្ហាញ ពីរ​របៀប unlock iphone តែ​បើ​គាត់សាក​បង្ហាញ​ពីរបៀប​ Unlock Modem របស់ MetFone, Hello, QB, CellCard សាក​មើល ច្បាស់​ជាមាន​រឿង​ល្អមើល​ហើយ!

  5. វិចូច said, on ខែសីហា 7, 2011 at 1:59 ល្ងាច

    ខ្ញូំ​មិន​ដែល​មើល​កម្មវិធី​នេះ​ទេ។ គឺ​អត់​តាំង​ពី​ដើម​ទី​មក​ម្ល៉េះ។

  6. Depressed Be said, on ខែសីហា 7, 2011 at 2:07 ល្ងាច

    និយាយមិនចេញ! បើគេដឹងហ្នឹងប្ដឹងផ្អើល! 😈

  7. វឌ្ឍនៈខ្មែរ said, on ខែសីហា 7, 2011 at 3:09 ល្ងាច

    យប់​មិញ​ខ្ញុំ​បាន​មើល​ដែរ​ ឃើញ​ថា​យ៉ាប់​មែន​!

  8. Aaron said, on ខែសីហា 7, 2011 at 4:35 ល្ងាច

    ខ្ញុំយល់ស្រប។កម្មវិធីរបស់ទូរទស្សម៉ាយធីវីគឺគ្មានមួយណាមានប្រយោជន៏នុះទេ។គឺងប់ងល់នឹងវប្បធ័មកូរ៉េដល់ករ។

    • ឧត្តម said, on ខែសីហា 7, 2011 at 8:37 ល្ងាច

      ខ្ញុំស្អប់ប៉ុស្តិនេះជាងគេ! មិនដែលមើលសូម្បី១នាទី! គ្មានប្រយោជន៍បន្តិចសោះ

  9. mrzeyseth said, on ខែសីហា 7, 2011 at 6:56 ល្ងាច

    មើលៗ​កុំ​ចេះ​តែ​ថា​ឲ្យ​គ្នា​អី​ម្លឹងៗ​ តាម​ពិត​ទៅ​ពិធី​ករ​ឈ្មោះ​តារា​ហ្នឹង​ គាត់​ថា​គាត់​ជំនាញ​ខាង​ programming តែ​អត់​ដឹង​ហេតុ​អី​បាន​រាល់​ដង​ផាគ​ច្រើ​ន​គាត់​បង្ហាញ​តែ​ពីគេ​ហទំព័រ​ សង្សៃ​ ង៉ៃ​ណុង​គាត់​ថា​ច្រឡំ​មាត់​ដឹង​ ហេហេ​ 😀

    ហើយ​មួយ​ទៀត​ពិធី​ករ​ឈ្មោះ​សុវណ្ណ​នោះ​មើល​ទៅ​ការ​និយាយ​របស់​គាត់​ដូច​ជា​អួត​ជ្រុល​ បើ​សិន​ស្ដាប់​តាម​ការ​និយាយ​របស់​គាត់​ម្ដងៗ​គឺ​ហាក់​បី​ដូច​ជា​អស្ចារ្យ​ណាស់​ចឹង​ តែ​ដល់​ពេល​មើល​ឃើញ​ថា​គ្មាន​អី​អស្ចារ្យ​ ហើយ​ជួន​កាល​ជា​របស់​ដែល​តាំង​ពី​យូណាស់​មក​ហើយ​ អាច​និយាយ​បាន​ថា​ជា​វត្ថុ​បុរាណ​ដែល​គាត់​ឡើក​យក​មក​បង្ហាញ​ថា​វា​ជា​របក​គំហើញ​ថ្មី​ទៅ​វិញ​ សង្សៃ​តែ​គាត់​ទើប​ដឹង​ឬ​មួយ​ក៏​គាត់​ធ្វើ​មិន​ដឹង​? ហើយ​ពិធី​ករ​លោក​តារា​ហ្នឹង​គឺ​តែង​តែ​គាំ​ទ្រ​លោក​សុវណ្ណ​ដោយ​លើក​ហេតុ​ផល​មក​ដូច​មិន​សូវ​ទំនង​សោះ​ និយាយ​ទៅ​មើល​ទៅ​គាត់​ហាក់​បី​ដូច​ជា​មាន​មោទនភាព​ចំពោះ​កម្មវិធី​គាត់​ខ្លាំង​ណាស់​ គាត់​មិន​សូវ​មើល​ឃើញ​ពី​ការិះ​គន់​របស់​គេ​ឡើយ​។

    មួយ​វិញ​ទៀត​ ឃើញ​ថា​ការ​បង្ហាញ​ភាគ​ច្រើន​ដូច​ជា​មិន​ត្រឹម​ត្រូវ​ ដូច​ដែល​បងៗ​លើក​ឡើង​ចឹង​គឺ​បង្រៀន​ unlock iPhone ធ្វើ​ហ្នឹង​វា​ដូច​ជា​ឲ្យ​គ្រប់​គ្នា​រៀន​ធ្វើ​ចោរ​លួច​ចឹង​ ហើយ​នេះ​ជា​ទូរទស្សន៍​មួយ​ទាំង​មូល​បែរ​ជា​អត់​គិត​ដល់​ចំនុច​នេះ​ អត់​ដឹង​ថា​អ្នក​ផលិត​នឹង​អ្នក​ដឹក​នាំ​កម្មវិធី​នេះ​គាត់​យល់​យ៉ាង​ណា​នោះ​ទេ​ ហើយ​គាំ​ទ្រ​តែ​ម្ដង​ដែល​ថា​ Mytv ហ្នឹង​សុទ្ធ​តែ​កម្មវិធី​អត់​ប្រយោជន៍​។​ មើល​យូៗ​ទៅ​គ្មាន​មួយ​ណា​មាន​ប្រយោជន៍​សោះ​ ហើយ​កម្មវិធី​ smash ស្អី​គេ​ហ្នឹង​គឺ​ដូច​ នាំ​កូន​ខ្មែរ​ឲ្យ​ចេះ​ចូល​បារ​ទាំង​វ័យ​សិក្សា​តែ​ម្ដង​ កោត​ចេះ​រក​នឹក​ឃើញ​បង្កើត​ទៅ​រួច​ ហើយ​ម៉ាង៉ៃៗ​ចាក់​តែ​បទ​កូរ៉េ​ អត់​មាន​អី​អប់​រំ​សូម្បី​បន្តិច​ ឃើញ​ថា​យុវវ័យ​ឥឡូវ​កំពុង​តែ​ពុល​ខ្លាំង​ណាស់​ ហើយ​ម្នាក់ៗ​ឥឡូវ​ងប់​ងល់​នឹង​កូរ៉េ​ងើប​មុខ​លែង​រួច​ហើយ​ យ៉ាប់​គិត​ណាស់​ 😦

  10. តា ម៉ាប់ said, on ខែសីហា 7, 2011 at 9:38 ល្ងាច

    ប៉ុស្តិ៍​ណឹង​ឡប់សុទ្ធ!

  11. lavorn (ឡាវ័ន​) said, on ខែសីហា 7, 2011 at 10:09 ល្ងាច

    កម្មវិធី​ “ពញ្ញាក់​អារម្មណ៍​” របស់​ម៉ាយ​ធី​វី​ ដែល​សរសេរ​ខុស​ថា​ “ពញាក់​អារម្មណ៍​” អស់​រយៈ​កាល​លើស​ពី​មួយ​ឆ្នាំ​ទៅ​ហើយ​នោះ​ឃើញ​ថា​មិន​ទាន់​មាន​ការ​កែ​សម្រួល​ផង​។ ខ្ញុំ​ធ្លាប់​ផ្ញើរ​មែល​ទៅ​ប្រាប់​ម៉ាយ​ធី​វី​តាំង​ពី​មុន​ចេញ​ពី​ខ្មែរ​ថា​សរសេរ​ខុស​ហើយ​ តែ​ដល់​ពេល​ទៅ​វិញ​ខែ​មុន​នេះ​ នៅ​តែ​សរសេរ​ខុស​អា​ដែល​!!!

  12. lavorn (ឡាវ័ន​) said, on ខែសីហា 7, 2011 at 10:11 ល្ងាច

    តែ​ចង់​ប្រាប់​ម្ចាស់​ប្លក់​មួយ​ បើ​សរសេរ​ថា​ “ប៉ុស្តិ​(?)ទូរទស្សន៍​មួយ​ទាំង​មូល​..” ដូច​ជា​ស្រួល​ស្តាប់​ជាង​^^ អាន​មិញ​ទម្រាំ​តែ​យល់​ 😀

    • ប្រាក់ សុភី said, on ខែសីហា 7, 2011 at 11:05 ល្ងាច

      អគុណ​ឡាវ័ន ចំពោះ​ការ​​បញ្ចេញ​​មតិ​ និង​ការ​កែ​លម្អ​​ ខ្ញុំ​នឹង​ធ្វើ​ការ​កែ​សម្រួល​ចំណង់​ជើង​អត្ថបទនេះ។

  13. cambomaths said, on ខែសីហា 8, 2011 at 8:05 ព្រឹក

    ខ្ញុំក៏មិនចូលចិត្តប៉ុស្តិ៍ myTv (បើកប៉ះប៉ុស្តិ៍ណឹង​ដឹងតែដូរម៉ង) ណឹងដែរ! មើលទៅកម្មវិធី គឺ​ពង្វក់កូនខ្មែរ ជាមួយវប្បធម៌បរទេស អស់ហើយ ពិសេស វប្ប​ធម៌កូរ៉េ….!!! យូរទៅ វប្បធម៌បរទេសណឹង នឹងចូលមកលប់ វប្បធម៌ខ្មែរយើងហើយ…

  14. លីហ្សា said, on ខែសីហា 9, 2011 at 10:41 ព្រឹក

    មិនមែនមិនចូលចិត្តទេ គឺស្អប់តែម្តង!!!

  15. ysb8899 said, on ខែសីហា 9, 2011 at 8:18 ល្ងាច

    លោក ដារា​នឹង​យ៉ាប់​ហ្មង! មុខ​ឡើង​ជ្រួញ!

  16. Samady KS said, on ខែសីហា 10, 2011 at 12:47 ល្ងាច

    សាក​នាំ​គ្នា​ផ្ដល់​ Feedback ទៅអោយ Apple មើល៍ គេ​មើល​ហើយ​ប្ដឹង​ ហ្មាយធីវី អោយ​ខ្មាស់​គេ​ម្ដង ហា​ហា​ហា

  17. ពត៌មានទូរស័ព្ទ said, on ខែសីហា 11, 2011 at 3:50 ព្រឹក

    រឿងថា APPLE ប្តឹងមិនជាស្អីទេតែ អាក្រក់គឺ ថាមិនលឺទេ MYtv នោះតែច្បាស់គឺ CAMBODIA ហើយ? បើសិនជាមែន ច្បាស់ជា CNN BBC …. បន្ទាប់មកត្រូវស្វែងរកចំលើយនូវសំនួរ ថា ៖ ប្រទេសអ្នលឯងបង្រៀនអោយចេះ​លួចhack iphone តាមទូរទស្សន៍?

  18. សុផាត said, on ខែសីហា 11, 2011 at 11:56 ព្រឹក

    យាយត្រង់ទៅ ញ៉ុមស្អប់ប៉ុស្តិ៍MYtv នឹងជាងគេទាំងអស់។ កម្មវិធីមួយៗចេញម៉ោឆ្កួតសឹងតែទាំងអស់។ ញ៉ុមblockប៉ុស្តិ៍នឹងចោលយូរហើយ។ ចង់តែសរសេរពាក្យ”ឆ្កួត”នៅលើវែបMytv១០០០០ពាក្យទេ

  19. Yim said, on ខែសីហា 12, 2011 at 9:26 ព្រឹក

    ខ្ញុំក៏មិនចូលចិត្តដែរ ។ វាគួរឲ្យធុញពេលបានឃើញចម្រៀងរបស់កូរ៉េ ពេលបើកចំម្ដងៗ ។ គួរឲ្យទើសភ្នែកមួយទៀត​នោះគឺ TMS ដ៏អត់ប្រយោជន៍ ក្រៅពីនាំក្មេងញ៉ែគ្នា ។

  20. Phnom Penh said, on ខែសីហា 13, 2011 at 5:38 ព្រឹក

    You are right, I didn’t see anything special from this program too. The tech talk also have that guy Dara to come in and kind of weird he know everything but the thing that he mentioned was just blur mostly. Talking about unlock iphone thing, it shouldn’t be on the talk. TV broadcasting should know the rule better.

  21. រដ្ឋ said, on ខែសីហា 13, 2011 at 8:27 ល្ងាច

    MyTv សម្ព័ន្ធ​ភាព​មួយ​(ផ្សាយ​ក្នុង​ស្រុក)របស់ CTN តែ​ខ្ញុំ​មើល​យូរ​ៗទៅការ​ប្រព្រឹត្ត​របស់Mytv ដូច​ជា​យ៉ាប់​ទៅ! តាម​ខ្ញុំ​ដឹង​ប៉ុស្តិ៍ពីរ​នេះ មាន​អ្នក​ចាត់​ការ​ផ្សេ​ង​គ្នា​ហើយ ទាំង​អ្នក​ដឹក ​កម្ម​វិធី អ្នក​ចាក់​ផ្សាយ អ្នក​បច្ចេកទេស​អី​ហ្នឹង ឃើញ​ថា​ចាញ់ CTN ដាច់ ព្រោះ CTN លក់​សេវា​ដល់​ក្រៅ​ប្រទេស អ៊‍ីចឹងទេ​មាន​ការ​ប្រិតព្រាង​ណាស់ ។ តាម​ខ្ញុំ​ស្មាន គឺ​មិន​សូវ​ មាន​មាន​អ្នក​ខ្វល់​ពី Mytv ទេ ។ ខ្ញុំ​ពិត​ជា​មាន​ការ​ខក​ចិត្ត​ណាស់ ពេល​ដែល​ឃើញឥទ្ធិពល​អាក្រក់ មាន​ច្រើន​ទៅៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ប៉ុស្តិ៍​នេះ ខ្ញុំ​ទស្សនា​តែ​កម្មវិធី​រឿង​ភាគ​កូរ៉េ​ទេ និង​ចម្រៀង​ខ្មែរ​ប៉ុននោះ ក្រៅ​ពី​នេះ​ពិបាក​មើល​បន្តិច ។ ប៉ុស្តិ៍​នេះ មើល​យូរ​ៗ​ទៅឃើញ​តែ​ការ​កើប​លុយ (TMS live chat ហ្នឹង​ជា​ដើម…) … ហ៊ើយ! Smash ស្អី​នោះ ឮ​ថា​បិទ តែ​ឥឡូវ​ផ្អាក​ផ្សាយ​ផ្ទាល់ តែ​នៅ​មាន​ការ​ចាក់​ផ្សាយ​ទៀត…. គម្រប់​កុង​ត្រា​ស្អី​គេ​ហើយ​មើល​ទៅ ។ អ្វី​ដែលខ្ញុំ​អន់​ចិត្ត​ថ្មី​ៗនេះ គឺ​រឿង​ទើប​ចាក់​ផ្សាយ “សុបិន្ត​តារា” សរសេរ​ពាក្យ សុបិន ==> សុបិន្ត ឡើង​កាហ៊ាញៗៗ ពេញ​អេក្រង់ អត់​មាន​អ្នក​ខ្វាយខ្វល់​អាលីញ ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: