ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ស្ថាន​ភាព​ភូមិ WordPress បច្ចុប្បន្ន

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​ឧសភា 31, 2011

សួស្ដី​អ្នក​រាល់​គ្នា ប៉ុន្មាន​ខែចុង​ក្រោយ​នេះ​ខ្ញុំ​មិន​សូវ​បាន​បន្ថែម​អត្ថបទ​ថ្មីប៉ុន្មាន​នោះទេ ប៉ុន្តែ​មិន​មាន​ន័យថា​ខ្ញុំ​ចាក​ចេញ​ពីភូមិនេះ​នោះទេ។ ជានិច្ចកាល​ខ្ញុំ​តែង​មក​អើយ​មើល​បញ្ចេញ​មតិ​នៅ​ប្លក់​បង​ប្អូន​មួយ​ចំនួន​ខ្លះដែរ។

ប៉ុន្មាន​ខែនេះ​ខ្ញុំ​សង្កេត​ឃើញថា បង​ប្អូន​យើង​ភាគ​ច្រើន(អ្នក​ភូមិចាស់ៗ) មិន​សូវ​ចេញ​មុខ​មក​នោះទេ មិនដឹង​ថាពួកគាត់​ទៅ​ណាអស់​នោះទេ?

អ្វី​ដែល​​ខ្ញុំ​ចាប់​អារម្មណ៍​បំផុត​​នោះ គឺ​មាន​ការ​កើន​ឡើង​ចំនួន​​អ្នក​ភូមិ​ថ្មី​​ច្រើន ភាគច្រើន​ពួក​គាត់​​ ​​ចូល​ចិត្ដ​និយាយ​រឿង​នយោបាយ​ ដែល​ជាចំនុច​រសើប​របស់​សង្គម ជាជាង​ការចែក​រំលែក​ចំណេះដឹង និង​ បទពិសោធន៍​ផ្ទាល់ខ្លួន។

គួរកត់​សំគាល​ដែរថា​ការ​កើនឡើង​ច្រើន​របស់​អ្នក​​ភូមិ ​គឺ​ដោយ​សារ​ភូមិ​មួយ​ផ្សេងទៀត​ត្រូវ បាន​ក្រុម​ ISP មួយ​ចំនួន​បិទ​មិន​អោយ​ដំណើរការ​​ ធ្វើ​អោយ​ពួកគាត់​ប្រាស់​ស្វែង​រក​ទ្រនំ​ថ្មី​ដូច្នេះទៅ។

Advertisements

8 ចំលើយ

Subscribe to comments with RSS.

  1. ហនុមាន said, on ខែ​ឧសភា 31, 2011 at 11:15 ល្ងាច

    ខ្ញុំក៏មានអារម្មណ៏បែបហ្នឹងដែរ ផ្ទះខ្ញុំជួនកាល ឃើញមានបងប្អូនយើងមួយឬពីរ ដែលចូលលេង តែនោះខ្ញុំមិនខឹងឬ អន់ចិត្តរ៉េ ព្រោះដឹងថាអ្នករាល់គ្នាមានជាប់រវល់ដូចខ្ញុំដែរ ! ។ មែន ឃើញមានបងប្អូនយើងច្រើន អ្នកភូមិចាស់ៗ ដូចអត់សូវឃើញសោះ លើកលែងតែសាម៉ាឌី ចេញ ព្រោះសាម៉ាឌី មានពេលទំនេរច្រើន ! ហាស់ ហាស់ និយាយលេងរ៉េ ប្រោះនោះជាការពិត ! 😀

    • ប្រាក់ សុភី said, on ខែ​ឧសភា 31, 2011 at 11:37 ល្ងាច

      មែន​ហើយ​បង! ចំណែក​ខ្ញុំ​ក៏រវាល់​ណាស់ដែរ សាម៉ឌី ប្រហែល​ជាមាន​ច្រើន​មែន​ហើយ ព្រោះ​គាត់អ្នក​ផ្សព្វផ្សាយពីសេវាកម្មសុខភាព​ មួយ​រូបដែរ។ :lol:​

  2. Samady KS said, on ខែ​ឧសភា 31, 2011 at 11:38 ល្ងាច

    អ្នក​ណា​នៅ​ ឬ​មិន​នៅ​ក៏​​ហី​ទៅ! ខ្ញុំ​វិញ​ដាច់ខាត​មិន​ចោល​ភូមិ​ជាដាច់​ខាត

    • ហនុមាន said, on ខែមិថុនា 1, 2011 at 12:22 ព្រឹក

      មិនបាច់ប្រាប់ក៏ដឹងដែរ បើឃើញចង់គ្រប់កន្លែងទៅហើយហ្នឹង ចាប់តាំងពី ហ្វេសបុក ម៉ៃស្ពេស យូធូប ឃើញតែរូបសាម៉ាឌីតែទាំអអស់ហ្នឹង ! 😀

    • សុភ័ក្ត្រ said, on ខែមិថុនា 23, 2011 at 11:30 ល្ងាច

      😀

  3. Lovepeehs05 said, on ខែមិថុនា 1, 2011 at 2:44 ព្រឹក

    សភាពការណ៍សព្វថ្ងៃមានការប្រែប្រួលច្រើន ច្រើនគួរអោយចាប់អារម្មណ៍ យើងគួរតែនាំគ្នា បញ្ចេញមតិអោយបានច្រើន ដើម្បីផលប្រយោជន៍ប្រទេសជាតិខ្មែរ ក៏ដូចជាក្រុមគ្រួសារខ្មែរ និងផ្ទាល់ខ្លួនផងដែរ នេះជាតាព្វកិច្ចរបស់យើងទាំងអស់គ្នា យើងមិនគួរនៅស្ងៀមទេ ជាពិសេសរឿងពត៌មានសំងាត់ដែលកំពុងលេចឮ ជាបន្តរបន្ទាប់ ជារឿងមួយល្អ ជារឿងមួយ អាមាស ហើយយ៉ាងរសើបដល់អ្នក នយោបាយ អ្នកជំនួញ និងអ្នកធ្វើការងារ ខ្មែរផ្សេងៗ នេះជារឿងមួយ ដែលប្រហាក់ប្រហែលនឹង រឿងបដិវត្តផ្កាម្លិះដែរ គឺវានឹងមានជាបន្តរបន្ទាប់ ហើយយើងក៏មិនដឹងថា ស្រុកទេសខ្មែរបានស្ថិតស្ថិរ ដូចសព្វថ្ងៃនេះ ឬមួយយ៉ាងណា ! នៅប៉ុស្តខ្ញុំព្យាយាមដាក់រឿងនេះ ជាបន្តរបន្ទាប់ ដើម្បីជជែកវែកញែក រកគន្លឹះ រកផ្លូវ រកមធ្យោបាយ ដើម្បីដោះស្រាយបញ្ញា បើអស់លោកមានចំណាប់អារម្មណ៍ សូមអញ្ជើញចូល មើលនៅប៉ុស http://souriyavarman.wordpress.com សូមអរគុណទុកជាមុន!

  4. posoky said, on ខែមិថុនា 1, 2011 at 8:49 ព្រឹក

    ហឹម រវល់ជាពិសេសមានអ្នក ចាំមើល ហាហា

  5. រដ្ឋ said, on ខែសីហា 13, 2011 at 8:01 ល្ងាច

    ខ្ញុំ​វិញ​មិន​មែន​ប៉ុន្មាន​ខែ​ទេ គឺ​ចេញ​ពី​ភូមិច្រើន​ឆ្នាំ​ឯនោះ ។ តែ​ខ្ញុំ​មិន​ដែល​ភ្លេច​ភូមិ​នោះ​ទេ ចេញ​ចូល​ៗ​រឿយ​ៗ​ដែរ ទាស់​គ្មាន​អ្នក​ដឹង អ៊‍ីចឹង​ទេ ខ្ញុំ​អាច​ដឹង​ថា​អ្នក​ភូមិ​គេ​ធ្វើ​អី មាន​រឿង​អី ។ ថារវល់​មិន​ជា​រវល់​ណាស់​ណា​ទេ តែ​គ្មានPCប្រើ​ទើប​មិន​បាន​លូក​មាត់​លូក​ក​នឹង​គេ ។ ខ្ញុំ​មក​ភូមិ​វិញ​ហើយ…


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: