ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ហេតុ​អ្វី​​បាន​ជា​អ្នក​ ទៅ​រៀន​ស្រុក​ក្រៅ​មិន​វិល​ចូល​ស្រុក?

Posted in ពត៌មាន by ប្រាក់ សុភី on ខែ​មីនា 22, 2011

សំនួរ​នេះ​ គឺ​សំដៅ​ចំពោះ​អ្នក​ដែល​ទទួល​បាន​​អាហារូបករណ៍​ ទៅ​រៀន​នៅ​បរទេស​ ហើយ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា មិន​ចង់​​​វិល​ចូល​ស្រុក​ខ្មែរ​វិញ។

Advertisements

21 ចំលើយ

Subscribe to comments with RSS.

  1. សុភ័ក្ត្រ said, on ខែ​មីនា 22, 2011 at 4:59 ល្ងាច

    រៀន​ចប់​រក​បាន​ការងារ​ធើ​ល្អ ប្រាក់​ខែ​ច្រើន​ហើយ​ចាំ​បាច់​មក​វិញ​ធើ​អី

    • ប្រាក់ សុភី said, on ខែ​មីនា 22, 2011 at 5:08 ល្ងាច

      ចុះ​បើ​ប្រទេស​ជាតិ​ត្រូវ​ការ​អ្នក​ដែល​ពូ​កែ​ទាំងនោះ ហើយ​ម្នាក់​ៗ​បាន​ការងារ​ធើ​ល្អ ប្រាក់​ខែ​ច្រើន លែង​វិញ​ស្រុក​ អញ្ចឹង​ស្រុក​ទេស​រក​អ្នក​ប្រាជ្ញ​ និង​អ្នក​ពូកែ​ មក​កសាង​ និង​ស្ថាបនា​ប្រទេស​យ៉ាង​មិច?

  2. វុឌ្ឍី វុឌ្ឍ said, on ខែ​មីនា 22, 2011 at 5:13 ល្ងាច

    ជាប់ស្នេហ៍នៅស្រុកគេ បានអត់មកវិញ!

  3. Rony said, on ខែ​មីនា 22, 2011 at 5:24 ល្ងាច

    សុវត្ថិភាពជាកត្តាមួយដែលធ្វើអោយពួកគេមិនចង់មក

  4. lavorn (ឡាវ័ន​) said, on ខែ​មីនា 22, 2011 at 6:24 ល្ងាច

    នៅ​ក្នុង​ស្រុក​ចង់​បាន​ការ​ងារ​ល្អ​ៗ​ធ្វើ​ទាល់​តែ​មាន​ខ្សែ​កាប​អូស​ទើប​បាន​ ចឹង​ទើប​អ្នក​អត់​​មាន​ខ្សែ​កាប​ ខ្ជិល​ចូល​ស្រុក​វិញ​ (តាម​ខ្ញុំ​គិត​)
    ទី​២ ប្រាក់​ខែ​ចាយ​​មិន​គ្រប់​

  5. My Sovann said, on ខែ​មីនា 22, 2011 at 11:40 ល្ងាច

    No body goes to visit my house, so it seems to be isolated: Please add me to your blogroll ok! http://www.sovanntips.wordpress.com

  6. cambomaths said, on ខែ​មីនា 23, 2011 at 8:24 ព្រឹក

    នៅស្រុកខ្មែរ គេហាក់ដូចជាមិនសូវយកចិត្តទុកដាក់ចំពោះយើង … ធ្លាប់មានអ្នកបញ្ចប់ការសិក្សានៅស្រុកក្រៅដែរ ដល់មក​ដល់ស្រុកវិញ មិនដឹងធ្វើអី គេអត់សូវយកចិត្ត​ទុកដាក់ ឲ្យតម្លៃ ហើយ​ពួកគេក៏ចង់ទៅស្រុក​ក្រៅវិញ ព្រោះពួកគេមានតម្លៃជាង… តែទោះយ៉ាងណាក៏មានអ្នកដែល ក្រាញ់ននៀល​នៅស្រុក​ខ្មែរ ដើម្បីជួយខ្មែរដែរ…បើទោះបីមិនទទួលបានអ្វីគាប់ចិត្ត​ខ្លួនក្តី!

  7. ពត៌មានទូរស័ព្ទ said, on ខែ​មីនា 23, 2011 at 9:08 ព្រឹក

    ខ្ញុំសួដោយឆោត ប្រឹងរាល់ថ្ងៃគឺ ម្នាក់ៗ ធ្វើ ដើម្បីកូនប្រពន្ឋ នឹង ញាត្តិមិត្ត ជីតឆ្ងាយ ពេលមានឱកាសហើយ សុខចិត្តព្រលែងចោល​មកស្រវាជួយប្រទេសជាតិ ម៉េចនឹងកើត ចំពេលមើលឃើញ ដែលអ្នកដឹកនាំធំជាអ្នកតំរង់ទិស នឹង អភិវឌ្ឈន៍ជាតិ បែ ជា រកស៊ី យកមានយកបាន មានឡានវីឡាស្រីស្អាតរាប់ភ្លេច ឯកូនគេៗ រៀនបង់លុយរាប់សែនលានម៉ាឆ្នាំៗ រៀននៅសាលាបរទេសថ្លៃៗ ។
    (នេះមិនខុសពីខំរកលុយអោយគេហើយប្រពន្ឋកូនងាប់ក្រលានោះទេ )

    ខ្ញុំនិយាយមិនមែនថា អោយយើងគិតរឿងបុគ្គល បំភ្លេចចោលប្រទេសជាតិនោះទេ តែបើចង់អោយមនុស្ស គិតស្រលាញ់ប្រទេសជាតិ ដំបូងត្រូវធ្វើម៉េច អោយអ្នកដឹកនាំត្រូវធ្វើគំរូ សិន ជាបុគ្គលិករាជការ បុគ្គលិកតូចតាច ឬធំៗដែលមិនចំកន្លែងខ្លាញ ជិះម៉ូតូឌុបទៅធ្វើការ ឯអ្នកចំកន្លែង រឺជាមេធំៗនៃក្រសួងនិមួយៗ បែជា ឡានសេរីទំនើប លុយ គ្រឿងអលង្គកា វីឡា គរ។ល។

    អោយគ្នាមានកំលាំងឯណាបំរើប្រទេសជាតិ​

  8. ម៉ន said, on ខែ​មីនា 23, 2011 at 10:50 ព្រឹក

    តើខ្ញុំអាចទៅរកការងារធ្វើនៅស្រុកខ្មែរបានទេ ?
    ខ្ញុំមិនដឹងថាពួកគេមានកិច្ចសិន្យាអីខ្លះទេ តើច្បាប់តម្រូវអោយពួកគេត្រឡប់មកស្រុកវិញឬអត់ ? ប្រទេសអាចជឿនលឿនបានលុះរដ្ឋាភិបាលជួយជាកម្លាំង អោយតម្លៃតាមជំនាញការ កុំដោយសារទឹកលុយ ឬអាងខ្នង ។ បើអ្នកឃើញក្មេងម្នាក់គ្មានអាវពាក់ ដើរកាយធុងសំរាម រករបស់លេង ឬកាយដីកាយភក់តាមវាលស្រែរកម្ហូប ក្មេងនោះជារូបខ្ញុំកាលពីក្មេង ។ ទោះជាធ្លាប់ពិបាកយ៉ាងនេះក្តី ខ្ញុំនៅតែមានចិត្តត្រឡប់ទៅនៅស្រុកកំណើតថ្ងៃមួយមិនខាន ។

  9. ផ្កាយ​ដុះ​​កន្ទុយ​ said, on ខែ​មីនា 23, 2011 at 5:55 ល្ងាច

    រៀន​ច្រើន ដឹង​ច្រើន លូក​មាត់​លូក​ក​ច្រើន ឱកាស​ស្លាប់​ក៏​ច្រើន…

  10. តាម​ពិត​បើ​សិន​ជា​ពួក​គេ​ស្នេហា​ជាតិ​ប្រាកដ​មែន ពួក​គេ​គួរ​តែ​ត្រលប់​ទៅ​ស្រុក​វិញ​ ដើម្បី​ជួយ​ជាតិ មាតុភូមិ ទោះ​បី​ជា​ទៅ​ស្រុក​វិញ​រក​ការងារ​មិនបាន​​ធ្វើ​ក្តី ដោយ​សារ​តែ​មិន​ចង់​យក​លុយ​ទៅ​សូក​គេ​ រឺ គ្មាន​ខ្សែរ​ជា​អ្នក​ធំ​ រឺ ដោយសារ​តែ​មិន​ព្រម​ពុក​រលួយ​ដូច​គេ​ហើយ​រក​លុយ​ទិញ​បាយ​ញ៉ាំ​ស្ទើរ​តែ​មិន​បាន។ តែ​អ្នក​ដែល​មិន​ត្រលប់​​ទៅ​វិញ​ក្រោយ​ពេល​ដែល​បញ្ចប់​សាលា ខ្ញុំ​គិត​ថា​ពួក​គេ​មិន​ស្នេហា​ជាតិ​ងោយ​គ្រប់​គ្រាន់​នោះ​ទេ ​មិនមែន​គេ​ក្បត់​ជាតិ ស្អប់​ជាតិ​ទេ តែ​ប្រហែល​ជា​ចិត្ត​ស្នេហា​ជាតិ​របស់​គេ​មិន​លើស​លុប។

  11. វឌ្ឍនា said, on ខែ​មីនា 24, 2011 at 1:42 ព្រឹក

    អ្នកដទៃមិនដឹងទេ តែខ្ញុំមូលហេតុគឺ៖
    និយាយត្រង់តាម៉ងទៅគឺ ខ្ញុំធ្លាប់វេទនាតាំងពីក្មេង រស់លំបាកលំបិន ដល់ពេលបានស្រណុក ខ្ញុំមិនចង់ត្រលប់ទៅលំបាកវិញទេ (អាត្មានិយមចំតួ)។
    នៅស្រុកខ្មែរ ខ្ញុំអាចជួយតែខ្លួនឯងមួយប៉ុណ្ណោះ (ប្រាក់ខែ) បើនៅស្រុកគេ ខ្ញុំអាចមានលទ្ធភាព ជួយអ្នកផ្ទះខ្ញុំច្រើនជាង។
    មានស្នេហា (ជាមួយជនជាតិគេ) រឿងបេះដូងជារឿងសំខាន់ អ៊ីចឹងក៏តាមបេះដូងទៅ។
    ចប់សេចក្តី!

  12. ហនុមាន said, on ខែ​មីនា 25, 2011 at 8:40 ល្ងាច

    ចង់ឆ្លើយដែរតែមកក្រោយគេ គេឆ្លើយអស់ហើយ ! 😀

    • ប្រាក់ សុភី said, on ខែ​មីនា 25, 2011 at 9:16 ល្ងាច

      សួស្ដី​បង​ហនុមាន! សុខ​សប្បាយជាទេបង​? ខ្ញុំ​មិន​សូវ​បាន​ទៅ​អើត​ផ្ទះ​របស់បង​សោះ ព្រោះរវាល​ពេក

      • ហនុមាន said, on ខែ​មីនា 26, 2011 at 5:16 ព្រឹក

        បាទ អរគុណ ខ្ញុំសុខសប្បាយជាធម្មតារ៉េ អរគុណបានសួរ ។ បាទ អត់អីរ៉េ តាមសម្រួលចុះ ងៃណាទំនេរ ចូលលេងចុះ ខ្ញុំមិនបិទទ្វាផ្ទះឯណា !

  13. somada said, on ខែ​ឧសភា 9, 2011 at 5:02 ល្ងាច

    ស្រឡាញ់ខ្លួនឯង ស្រឡាញ់គ្រួសារ មិនបង្កផលលំបាកដល់សង្គម នោះហើយគឺស្នេហាជាតិ ។​ជួយខ្លួនឯងជាមុនសិន ទើបអាចជួយសង្គមបានតាមក្រោយ ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: