ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

សូម​ប្រយ័ត្ន​ពេល​បើក​មើល dap-news.com

Posted in ពត៌មាន by ប្រាក់ សុភី on ខែវិច្ឆិកា 4, 2010

សូម​អ្នក​រាល់​គ្នា​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បើក​មើល​វែបសាយ​ dap-news.com ព្រោះ​វាមាន​មេរោគ​និង​អាច​បង្ក​អោយ​មាន​​បញ្ហា​ធ្ងន់ធ្ងរ​ដល់ កុំព្យូទ័រ​របស់​លោក​អ្នក។

Advertisements

31 ចំលើយ

Subscribe to comments with RSS.

  1. សុភ័ក្ត្រ said, on ខែវិច្ឆិកា 4, 2010 at 10:39 ព្រឹក

    ខ្ញុំ​ឧស្សាហ៍​ឃើញ​ចឹង​ណាស់ ចឹង​បាន​កុំព្យូទ័រ​ខ្ញុំ​មេរោគ​ចូល 😦

  2. ក្មេងល្ងង់ said, on ខែវិច្ឆិកា 4, 2010 at 10:40 ព្រឹក

    ញ៉ិមចូលមើល ​dap-news នឹងរាល់ង៉ៃ ហើយក៏ឃើញអា Warning នឹងរាល់លើកដែរ តែកុំព្យូទ័រញ៉ុមដូចអត់មានឃើញបព្ហាអីផងនឹង 😀 !!

  3. pisitnseiha said, on ខែវិច្ឆិកា 4, 2010 at 11:04 ព្រឹក

    លែង​ចូល​មើល​ហើយ​ចឹង!!! ច្អប់​ណាស់ ណា​ចូល​ចិត្ត​ដាក់​មេរោគ​ចឹង ម៉េច​ក៏​មិន​ប្រាប់​ខាង​ ដើម​អម្ពិល​ផង​រូវ?

  4. cambomaths said, on ខែវិច្ឆិកា 4, 2010 at 11:04 ព្រឹក

    ព្រឹកមិញនេះ មាន​មេរោគ​ ត្រូវ​បាន​ firewall ម៉ាស៊ីន​ខ្ញុំ​ចាប់បាន ពេល​បើក dap-news នឹង!

  5. ក្មេងស្រែ said, on ខែវិច្ឆិកា 4, 2010 at 11:53 ព្រឹក

    ត្រូវ​បាន ហេកើ inject code ចូល​ទៀត​ហើយ​មើលរ៉ូវ! យ៉ាប់​ម៉ង អ្នក​ធ្វើ​ការ​នៅ​ហ្នឹង​អត់​មាន​សមត្ថភាព​សោះ!

  6. វិចិត្រ said, on ខែវិច្ឆិកា 4, 2010 at 1:37 ល្ងាច

    ខ្ញុំ​ចូល​មើល​ព្រឹក​ម៉ិញ ឃើញ​ចេញប្រូក្រាមស្គែន​មេរោគ​​បោក។

    • បាត់ដំបង said, on ខែវិច្ឆិកា 4, 2010 at 4:00 ល្ងាច

      យប់មិញខ្ញុំក៏ចេញដូចលោកគ្រូចឹងដែរ!!! តែឥលូវម៉ាស៊ីនខ្ញុំអត់អីផង

    • សាយ័ន្ត said, on ខែវិច្ឆិកា 5, 2010 at 10:12 ព្រឹក

      ម្សិលម៉ិញខ្ញុំក៏ជួបចឹងដែរ ស្កែន មហាលឿន រកតែចុចបិទមិនទាន់ ទិញ Kapersky អស់២០ដុល្លារ ទុកការពារនៅតែមិនធានា ! ខ្ញុំឆ្ងល់ HD External ខ្ញុំអោយតែដាក់ចូល PC វាតែងតែប្រាប់ថា មានមេរោគ boot_type ស្កែនអត់បាត់សោះ តែបើដោះវាចេញ PC ក៏អត់មានបញ្ហាអីដែរ! តើលោកគ្រូ និងបងប្អូន ធ្លាប់ជួបបញ្ហានេះទេ?ជួយប្រាប់ខ្ញុំផង!

  7. ឧត្តម said, on ខែវិច្ឆិកា 4, 2010 at 4:07 ល្ងាច

    ប្រយ័ត្នដើមអម្ពិលប្តឹងថាបងបរិហាកេរ្ត៍គេ! 😆

  8. ជនអនាថាក្នុងwordpress said, on ខែវិច្ឆិកា 4, 2010 at 7:36 ល្ងាច

    ៣ឬ៤ថ្ងៃហើយខ្ញុំបើកdap-news.com
    នេះមិនចេញទេ.
    តើមានបញ្ហាឬwebនេះ?

  9. ជនអនាថាក្នុងwordpress said, on ខែវិច្ឆិកា 4, 2010 at 7:39 ល្ងាច

    ចុះអីលូវគេ(dap-news.com)បាន
    សុំទោសហើយ.

  10. មុន ដាវីន said, on ខែវិច្ឆិកា 4, 2010 at 8:33 ល្ងាច

    ខ្ញុំខានបើកវែបសាយដើមអំពិលប្រហែលមួយអាទិត្យហើយ ម្យ៉ាងទៀតពេលបើកកន្លងមកដូចជាមិនដែលជួបបញ្ហានេះផង
    ទើបតែថ្ងៃនេះខ្ញុំចង់បើកវែបសាយដើមអំពិលគ្រាន់មើលពតមានថ្មីៗលេងស្រាប់តែបងប្រកាសដូច​នេះលែងមានបើកមើលបណ្តោយ។
    ចុះបើខ្ញុំចង់បើកមើលហើយការពារមិនអោយមេរោគកើតមានតើមានវិធីអាចការពារបានទេ?​សូមបងជួយប្រាប់ផង​ ព្រោះកុំព្យូទ័រខ្ញុំសេរីអន់មិនអាចតំឡើងកម្មវិធីការពារមេរោគបានផង ហ៊ានតែឆ្លងនឹងវីវរហើយខ្ញុំ។

    • ប្រាក់ សុភី said, on ខែវិច្ឆិកា 5, 2010 at 8:14 ព្រឹក

      បើសិនជាប្អួន​ប្រើ Kaspersky Internet Security វានឹងអាច​ជួយ​ការពារបាន។ តែខ្ញុំ​គិតថា​ចំពោះវែបសាយនេះ (dap-news) គេនឹង​ដោះស្រាយវា​ក្នុងពេល​ឆាប់ៗនេះ

  11. អែម ចាន់​បុទុំ said, on ខែវិច្ឆិកា 4, 2010 at 10:03 ល្ងាច

    ខ្ញុំវិញអត់ដែលសូវមើលផង ដល់អ៊‍ីចឹងម្បាច់មើលទេ

  12. ខេធី៤២ said, on ខែវិច្ឆិកា 5, 2010 at 7:32 ព្រឹក

    គេហទំព័រ ដើមអំពិល ល្បីប៉ុណ្ណឹងដែរ ហេតុអ្វីមិនប្រើប្រាស់អក្សរយូនីកូដ ហ្ន? ឬមួយក៏ពូកកគេហ្នឹងអត់ចេះវាយ?

    • ប្រាក់ សុភី said, on ខែវិច្ឆិកា 5, 2010 at 8:17 ព្រឹក

      ចំពោះបញ្ហានេះ​មិន​ដឹង​ប្រកដ​នោះទេ ប្រហែល​ជាខ្ជិល​វាយ​ច្រើន​ជាង! អាច​និយាយបាន​ថានៅតែវែបសាយនេះ និង everyday.com.kh ទេដែល​ប្រើ limon family ក្រៅ​ពីនឹង​

  13. វាន់កូរវ័រ said, on ខែវិច្ឆិកា 5, 2010 at 11:47 ព្រឹក

    កុំព្យូទ័រខ្ញុំគាំងលែងដើរព្រោះមេរោគពីដើមអម្ពិលហ្នឹងចូល ឥឡូវខ្ញុំទិញNorton 360 ពីកន្លែងលក់ កុំព្យូទ័រធានាមួយឆ្នាំ ឥឡូវយកមេរោគហ្នឹងចេញវិញហើយ។ អស់ជិត១០០ដុល្លារ គ្រាន់តែបើក មើលដើមអម្ពិលហ្នឹង។ ឆ្ងល់ណាស់ ម៉េចបានដាក់មេរោគក្នុងហ្នឹង?​​ អ្នកធ្វើវិបសាយដើមអម្ពិល ដូចជាយ៉ាងម៉េចទេ ដាក់ពាណិជ្ជកម្មអាញ៉េអាញ៉ៃ ។គិតថាលែងចង់មើលដើមអម្ពិលហ្នឹងទៀត ហើយ។

  14. DYNA-DAILY said, on ខែវិច្ឆិកា 5, 2010 at 5:32 ល្ងាច

    អរគុណចំពោះពត៌មានសំខាន់នេះ។

  15. វិចូច said, on ខែវិច្ឆិកា 5, 2010 at 6:24 ល្ងាច

    ប្រើ Ubuntu អត់​អីសោះ 😀

  16. kaps... said, on ខែវិច្ឆិកា 6, 2010 at 1:32 ល្ងាច

    COOM សុំសួរតិច ! ម៉េចបានមាន “Khmer Blog” ចូលប៉ុសខ្ញុំចឹង ?
    ប្លក់នេះ ខ្លាចសោកគ្រូវិចិត្រអ្នកបង្កើត ! ម៉េចបាននៅជាមួយប្លក់ខ្ញុំចឹង ?
    ឆ្ងល់ដល់ហើយ !?

    • ប្រាក់ សុភី said, on ខែវិច្ឆិកា 8, 2010 at 8:54 ព្រឹក

      នោះដោយសា តែ WordPress មាន​ ping back វា​នឹង​ពិនិត្យ​មើល ប្រសិន​បើនរណា​មាន​ដាក់តំណរ Link របស់​ប្លក់យើង វានឹងចេញ​ប្រាប់ជាមិនខាន។

  17. ជីវិតអមតៈ said, on ខែវិច្ឆិកា 12, 2010 at 9:28 ព្រឹក

    សូមកុំបើក​ dap-news.com បើកអីបាទព្រោះវាមានមេរោគច្រើនណាស់។
    ថ្ងៃមុនគ្រាន់តែខ្ញុំបើក dap-news.com អានព័ត៌មាន ស្រាប់តែមេរោគបានសំរុកចូលមកវាយលុកកុំព្យូទ័រទាំង drive (C) និងdrive (D)​ ​ទៀតផង… 😦

  18. monyrinataro said, on ខែវិច្ឆិកា 12, 2010 at 8:08 ល្ងាច

    ជំរាបសួរ ខ្ញុំបាទមាន់ថ្មី សូមជួយណែនាំផង ខ្ញុំអត់សូវចេះអីទេ

  19. monyrinataro said, on ខែវិច្ឆិកា 15, 2010 at 4:23 ល្ងាច

    ១៤ថ្ងៃសិន ? ខ្ញុំទើបតែមានពេលប្រើទេ ហើយក៏មិនទាន់ដឹងថាត្រូវធើម៉េចៗដែរ!

  20. dara said, on ខែ​កុម្ភៈ 9, 2011 at 2:25 ល្ងាច

    មើលមិនយល់

  21. Sohangl said, on ខែ​មីនា 2, 2011 at 3:00 ល្ងាច

    មិនដឹង ចង់និយាយអំពីអី

  22. Sohang said, on ខែ​មីនា 2, 2011 at 3:01 ល្ងាច

    សូមទោស

  23. Jary said, on ខែសីហា 9, 2011 at 1:58 ល្ងាច

    អរគុណណាស់! ដែលមានកូនខ្មែរ​គ្រប់រូបខិតខំចំណាយពេលវេលា​ផ្ដល់នូវ​ចំណេះដឹងទាំងអស់​នេះ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: