ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

តើ​ចាំបាច់ដែរ​ទេ​ដែល​ស្ត្រី ​ត្រូវ​តែ​រក្សាភាព​បរិសុទ្ធ​រហូត​ដល់ថ្ងៃរៀបការ?

Posted in ពត៌មាន by ប្រាក់ សុភី on ខែតុលា 12, 2010

តើ​អ្នក​យល់​យ៉ាង​ណាដែរ​ចំពោះ​ស្ដ្រីដែល​អាច​រក្សា​ភាព​បរិសុទ្ធ​របស់​ខ្លួន​រហូត​ដល់ថ្ងៃរៀបការ? ហើយ​​ចំណែក​ស្រ្ដី​ដែល​មិន​បាន​ថែរក្សាភាព​បរិសុទ្ធរបស់​ខ្លួន​ តើ​អ្នក​មាន​ទស្សនៈ​បែប​ណាដែរ?

មិនមាន​​ការ​ឆ្ងល់​អ្វីច្រើន​នោះទេ​តែ​គ្រាន់​តែថា​ បាន​អានត្ថបទ​មួយ​ដែល​គេនិយាយ​អំពី​តម្លៃ​ស្ត្រីខ្មែរ​ជាពិសេសព្រហ្មចារី​ ហើយ​គេ​និយាយ​ថា​ស្ត្រី​ខ្មែរ​គ្រប់​ត្រូវ​តែ​ថែរក្សា​ភាព​បរិសុទ្ធរបស់ខ្លួន​រហូត​ដល់ថ្ងៃការ។ អញ្ចឹង​ក៏មាន​ចម្ងល់​មក​សួរ​អ្នក​រាល់គ្នាទៅ តើអ្នក​រាល់គ្នាមាន​ទស្សនៈ​បែបណាដែរ​ចំពោះបញ្ហានេះ?

Advertisements

33 ចំលើយ

Subscribe to comments with RSS.

  1. Samady KS said, on ខែតុលា 12, 2010 at 11:19 ព្រឹក

    ខ្ញុំ​មិន​មែន​ស្រី ដូច​នេះ​ខ្ញុំ​អត់​ដឹងថា​ឆ្លើយ​យ៉ាង​ទេ​, តែ​សម្រាប់​មនុស្ស​ប្រុស​នៅ​អ៊ឺរុប​វិញ​តែង​គិត​ថា ប្រុស​​ដែល​រៀប​ការ​​ចំ​ប្រពន្ធ​នៅ​ព្រហ្មចារី ប្រៀប​​បី​ដូច​បាន​ទេពអប្សរ
    តែ​ស្រ្តី​ដែល​បាន​ប្ដី​ជា​កម្លោះ​បរិសុទ្ធ​មិន​ធ្លាប់​រួប​ភេទ​​សោះ នោះ​ប្រៀប​បី​ដូច​បាន គោ ១​ក្បាល​ធ្វើ​​ប្ដី

  2. ក្មេងស្រែ said, on ខែតុលា 12, 2010 at 11:20 ព្រឹក

    បើ​បាន​ក៏​ល្អ​, បើ​មិន​បាន​ក៏​ហី! (នេះ​ជា​ទស្សនៈរបស់​ញ៉ុម​រ៉េ! អ្នក​ដទៃ​ក្រែង​តែ​មិន​គិត​ចឹង, ឬ ក្រែង​តែ​មនុស្ស​ស្រី គិត​ថា​គំនិត​នេះ​ដោយ​សារ​ញ៉ុម​ជា​ប្រុស​អី​ក៏​មិន​ដឹង)

  3. ឧត្តម said, on ខែតុលា 12, 2010 at 11:34 ព្រឹក

    ល្បងក្មេងស្រែនិយាយត្រូវ! ពេលខ្លះភាពបរិសុទ្ធរបស់មនុស្សស្រី​អាចនឹងបាត់បង់ដោយប្រការផ្សេងពីការរួមភេទ ដូចជាការលេងកីឡា ហាត់កាយសម្ព័នអីជាដើម។ តើចាំបាច់អីដែលមនុស្សប្រុសទាំងអស់ត្រូវសួរដេញដោលធ្វើអី​?

    • ផ្កាយដុះកន្ទុយ said, on ខែតុលា 12, 2010 at 1:38 ល្ងាច

      អេ… ឆ្ងល់​ដល់​ហើយ ម៉េច​បាន​ជា​ភាព​បរិសុទ្ធ​របស់​មនុស្ស​ស្រី អាច​បាត់​បង់​ដោយ​សារ​ការ​លេង​កីឡា ហាត់​កាយ​សម្ព័ន្ធទៅវិញ? អាន​ដល់​ចំនុច​ហ្នឹ​ង អត់​យល់​តាម៉ង់… សូម​ជួយ​ឆ្លើយ​ឲ្យ​តិច​មក​…

  4. អេណា said, on ខែតុលា 12, 2010 at 11:57 ព្រឹក

    មានន័យថាមនុស្សប្រុសនឹងរៀបការជាមួយព្រហ្មចារីឬយ៉ាងម៉េច? ខ្ញុំយល់ស្របតាមក្មេងស្រែនិង​ឧត្តម

  5. វិចូច said, on ខែតុលា 12, 2010 at 1:11 ល្ងាច

    អូយែ

    • ឧត្តម said, on ខែតុលា 12, 2010 at 2:59 ល្ងាច

      អូយែអីខ្ចូច! មិច នៅព្រុំម៉ាចារ៉ា អីដែលអត់? ហាសហាសហាស

    • វិចូច said, on ខែតុលា 12, 2010 at 7:07 ល្ងាច

      បាទ!

      ដែល​លឺ​ពាក្យ​ថា កម្លោះ​មិនធានា​ថា​បរិសុទ្ធ​រឺ​មិន​បរិសុទ្ធ​ អត់?

  6. ផ្កាយដុះកន្ទុយ said, on ខែតុលា 12, 2010 at 1:36 ល្ងាច

    បើ​តាម​ខ្ញុំ​វិញ ភាព​បរិសុទ្ធ​មិន​សំខាន់​ទេ សំខាន់​ថា​ នារី​នោះ​ ​ល្អ​យ៉ាង​ណា​ សម្រាប់​បុរស​ដែល​ខ្លួន​ស្រឡាញ់​… ឲ្យ​តែ​នាង​ល្អ​ទៅ​បាន​ហើយ​ កុំ​ទៅ​គិត​ច្រើន​…

    • ក្មេងស្រែ said, on ខែតុលា 12, 2010 at 2:38 ល្ងាច

      (និយាយ​តាម​ពេទ្រ)
      ភាព​បរិសុទ្ធ​ព្រហ្មចារី​របស់​មនុស្ស​ស្រី សំដៅ​ដល់​ភ្នាស​ស្តើង​ខណ្ឌ​ពី​ទ្វារ​មាស​ទៅ​នឹង​មាត់​ស្បូន, បើ​កាល​ណា​វា​រហែក នោះ​នាំ​អោយ​គេ​និយាយ​ថា​ មនុស្ស​ស្រី​ម្នាក់​នោះ​អស់​ភាព​បរិសុទ្ធ(បាត់​បង់​ព្រហ្មចារី) ។ ការ​រួម​ភេទ​បណ្តាល​អោយ​ដាច់​សន្ទះ​នោះ, ប៉ុន្តែ​ក្នុង​លក្ខណ្ឌ​ខ្លះ, សន្ទះ​នោះ​អាច​ដាច់​ដោច​បាន​ដោយ​ប្រការ​ផ្សេងៗ ដូច​ជា​លេង​កីឡា, គ្រោះ​ថ្នាក់​ផ្សេង…. ដែល​ដឹង​មាន​តែ​ប៉ុណ្ណឹង​រ៉េ!

  7. kooms said, on ខែតុលា 12, 2010 at 2:46 ល្ងាច

    ឃើញ​ថា​មតិ​ភាគច្រើនមិន​បាន​អោយ​តម្លៃ​ទៅ​លើភាព​បរិសុទ្ធ​របស់នារី​ជារឿង​សំខាន់នោះទេ មិន​ដូច​ចាស់ៗជំនាន់​ឡើយ! ការស្រ​លាញ​ភាព​បរិសុទ្ធ​របស់ឪពុក​ម្ដាយ​មួយ​ចំនួនបាន​​ធ្វើ​​អោយ​ប៉ះពល​ដល់​អគត​កូន​ស្រីរបស់គាត់​ មិន​អោយ​កូន​ស្រី​ទៅណាឆ្ងាយ មិន​កូន​ស្រី​រៀន​បាន​ច្រើន… អញ្ជឹង​បាន​ជា​ស្ត្រី​សម័យ​នេះ​មាន​ការចេះដឹង​ច្រើន​ជាង​សម័យ​មុន តូយ៉ាងជា​ក្មេង​ស្រីដែល​ទទួល​បាននិទ្ទេស​ A ក្នុងឆ្នាំនេះអញ្ចឹង។

  8. ឧត្តម said, on ខែតុលា 12, 2010 at 2:54 ល្ងាច

    វាពិបាកបន្តិចក្នុងការជជែកពីរឿងនេះជាមួយមនុស្សបុរាណនិយម (ចាស់ៗ) ព្រោះខ្មែរយើងមានរបាំងថ្មដ៏ធំមួយគឺ របាំងប្រពៃណី…

    • ឧត្តម said, on ខែតុលា 12, 2010 at 2:56 ល្ងាច

      ដែលរបាំងមួយនេះ ត្រូវបានក្មេងៗតក់ក្រហល់ទាំងឡាយបោះខ្សែពួរផ្លោះខ្លះៗហើយ 😆 …..

  9. share4khmer said, on ខែតុលា 12, 2010 at 5:00 ល្ងាច

    តាមគំនិតញ៉ុមគិតថា ភាពបរិសុទ្ធរបស់ស្ត្រីមិនមែនសំខាន់ទៅលើព្រហ្មចារីនោះទេ ! ភាពបរិសុទ្ធនោះសំដៅទៅលើ ទឺកចិត្តសស្មោះសរ និង ភាពថ្លែថ្នូរ​ របស់ស្ត្រីមានចំពោះស្វាមីទៅវិញទេ ។

  10. ខ្ញុំ​គិត​ថា​វា​មិន​ការ​ចាំ​បាច់​ដែល​ត្រូវ​តែ​​​ថែរក្សា​ភាព​បរិសុទ្ធ​របស់​ខ្លួន​ជា​ដាច់​ខាត​រហូត​ដល់​ថ្ងៃ​រៀប​ការ​នោះទេ តែ​បើ​អាច​​មិន​រួម​ភេទ​រហូត​ដល់​ថ្ងៃ​ការ​បាន​នោះ​​​ក៏​រិត​តែ​វិសេស​វិសាល។ មិនមែន​វិសេស​វិសាល​ដោយ​បាន​គោរព​ប្រពៃណី​ខ្មែរ​អ្វី​នោះ​ទេ គឺ​មាន​ន័យ​ថា​អ្នក​បាន​ដើរ​ឆ្លង​កាត់​ផុត​ផ្លូវ​គ្រោះ​ថ្នាក់​មួយហើយ ព្រោះ​ការ​រួមភេទ​របស់​យុវវ័យ​មាន​ការ​ធ្វេស​ប្រហែស​ច្រើន​ដូច​ជា​អាច​ឆ្លង​ជំងឺ​សង្គម​ ជំងឺ​អេដស៍ និង អាច​មាន​ផ្ទៃ​ពោះ​​ខាន​ទៅ​សាលារៀន​នោះ​ជាដើម។​ ហេតុ​អ្វី​បាន​ជា​ថា​អាច​ឆ្លង​រោគ​សង្គម​ អេដស៍ ព្រោះ​មនុស្ស​ស្រី​ជំទង់​មិនបាន​ដឹង​ពី​រឿង​ក្រោយ​ខ្នង​របស់​ប្រុស​ៗ​នៅ​សាលារៀន​ជាមួយ​គ្នា​នោះ​ទេ ​សិស្ស​សាលាប្រុស​ៗ​​ទាំង​ហ្វូង​ យ៉ាង​សន្ធឹកសន្ធាប់​ទៅ​រក​សេវា​បំរើ​ផ្លូវ​ភេទ​នៅ​តាម​ផ្ទះ​បន ហើយ​ប្រុស​ៗ​ទាំង​នោះ​បាន​យក​​ជំងឺ​មក​ចំលង​បន្ត​ទៅ​សិស្ស​ស្រី​ៗ​នៅ​សាលារៀន ព្រោះ​សិស្ស​ស្រី​ៗ​ជាច្រើន​មិន​បាន​គិត​ដល់​រឿង​អាថ៌កំបាំង​របស់​មនុស្ស​ប្រុស​ទាំង​នោះ​ទេ។ ក្នុង​ការ​សិក្សាស្រាវជ្រាវ​របស់​អង្គការ​ក្រៅរដ្ឋាភិបាល​​មួយ​ជាមួយ​អ្ន​ក​រកស៊ី​ផ្លូវ​ភេទ​ រួម​ទាំង​នារី​លក់​ស្រាបៀ នារី​នៅ​ខារ៉ាអូខេ ស្រី​ៗ​ទាំង​នោះ​សុទ្ធ​តែ​បាន​អះអាង​ថា​សង្សារ​របស់​នាង​ជា​និស្សិត និង សិស្ស​សាលា​នៅ​តាម​វិទ្យាល័យនានា។

    អីឡូវ​ឆ្លង​កាត់​វគ្គ​នោះ​យើង​ចូល​ដល់​វគ្គ​មិនមាន​ភាព​បរិសុទ្ធ​រហូត​ដល់​ថ្ងៃ​រៀបការ។ ខ្ញុំ​គិត​ថា​ពួក​យើង​មិន​ត្រូវ​អោយ​តំលៃ​រឿង​នោះ​សំខាន់​ហួស​ហេតុ​នោះ​ទេ មិនមែន​តែ​មនុស្ស​ប្រុស​នោះ​ទេ​ដែល​មិន​ត្រូវ​គិត​រឿង​នោះ​ សូម្បី​មនុស្ស​ស្រី​ខ្លួន​ឯង​ក៏​ត្រូវ​គិត​ដូច្នេះ​ដែរ ព្រោះ​ដើម្បី​ជៀសវាង​ការ​ឈឺ​ចិត្តទាំង​សង​ខាង។ មនុស្ស​ប្រុស​ពេល​ដឹង​ថា​ប្រពន្ធ​របស់​ខ្លួន​គ្មាន​ភាព​បរិសុទ្ធ​មាន​អារម្មណ៍​ថា​ប្រពន្ធ​ខ្លួន​លែង​ស្អាត​ស្អំ​ លែង​មាន​តំលៃ​ហើយ​ខ្លួន​ឯង​ក៏​ឈឺ​ចិត្ត​ ហើយ​មនុស្ស​ស្រី​ក៏​អញ្ចឹង​ដែរពេល​ដែល​បាត់​បង់​ភាព​បរិសុទ្ធ​ជាមួយ​បុរស​ណា​ម្នាក់​ហើយ​តែង​គិត​ថា​ខ្លួន​លែង​ស្អាត​ស្អំ​ដូច​មុន​ ហើយ​បើ​សិន​ជា​មាន​ករណី​ “បាន​ប្រាណ​នាង​រួច​ដោះ​ដៃ” ដូច្នេះ​មនុស្ស​ស្រី​ដែល​អោយ​តំលៃ​ខ្លាំង​លើ​ភាព​បរិសុទ្ធ​នោះ​តែង​រមែង​គិត​ថា​ខ្លួន​លែង​មាន​តំលៃ​ទាល់​តែ​សោះ ស្រី​ៗ​មួយ​ចំនួន​លែង​ហ៊ាន​យក​ប្តី​ព្រោះ​គិត​ថា​ខ្លួន​គ្មាន​អ្វី​អោយ​ប្តី ស្រី​មួយ​ចំនួន​ត្រូវ​តែ​រៀបការ​ទោះ​ជាមួយ​ប្រុស​ណា​ក្តី ចាស់​ក៏​ដោយ ក្មេង​ក៏​ដោយ ស្រលាញ់​ក៏​ដោយ មិន​ស្រលាញ់​ក៏​ដោយ មាន​ក៏​ដោយ​ ក្រ​ក៏​ដោយ​ អោយ​តែ​ប្រុស​ព្រោះ​ខ្លួន​លែង​មាន​ភាព​បរិសុទ្ធ ហើយ​មួយ​ចំនួន​ទៀត​ឈឺ​ចាប់​ទប់​ចិត្ត​មិន​បាន​ក៏​ទៅ​សំលាប់​ខ្លួន។

    ស្រី​ៗ​ខ្លះ​ត្រូវ​បាន​មនុស្ស​ប្រុស​បោក​ប្រាស់​វក់​វី​ស្ទើរ​ឆ្កួត​លីលា​ តែ​ពេល​ដែល​ស្រួល​អារម្មណ៍​មក​វិញ​និយាយ​ថា “សំណាង​ណាស់​ខូច​តែ​ចិត្ត តែ​ប្រាណ​នៅ​ល្អ” ដូច្នេះ​យើង​មើល​ឃើញ​ថា​ភាព​បរិសុទ្ធ​នេះ​ត្រូវ​បាន​ខាង​ប្រុស​ក៏​គិត​ច្រើន ហើយខាង​ស្រី​ក៏​គិត​ច្រើន។

    សូម​អាន​អត្ថបទ​តាម​រយៈ​តំណ​ភ្ជាប់​ខាង​ក្រោមអំពី​ស្រី​ក្រមុំ!

    http://zoneasia.blogspot.com/2010/10/virgin-girls-suck-asian-logic.html

  11. សាយ័ន្ត said, on ខែតុលា 12, 2010 at 7:17 ល្ងាច

    ខ្ញុំគិតថា ព្រហ្មចារីណ៏ ដែលគេចង់និយាយហ្នឹង បែបសំដៅទៅលើ នារីដែលមិនធ្លាប់រួមភេទហើយ ! តាមខ្ញុំធ្លាប់ដឹង និងតាមបទពិសោធន៏ វាពិតជាពិបាករកណាស់ អាព្រហ្មចារីណ៏ ដែលសំដៅទៅលើភ្នាស ស្តើងនៅកន្លែងផ្លូវភេទ ហ្នឹងនុះ ព្រោះមានកត្តាជាច្រើនអាចធ្វើអោយវារហែកបាន ! តែបើចង់បាននារីដែលមិនដែលរួមភេទ គឺមិនពិបាកទេ! មិនចឹងបងប្អូន?
    តាមទស្សនៈខ្ញុំ ព្រហ្មចារីណ៏ដែលសំដៅយកនារីមិនដែលរួមភេទ ឬ ផ្តេសផ្តាស់ខាងក្រៅ គឺសំខាន់ តែក៏មិនមែនមានន័យថា មិនអាចទទួលយក អ្នកដែលធ្លាប់រួមភេទនោះទេ ព្រោះស្នេហា ឬ ការស្រលាញ់ មិនបានសំដៅទាំងស្រុងទៅលើ លើកដំបូងរបស់នារីនោះទេ! មានគេធ្លាប់និយាយថា ស៊ូយកស្រីខូចធ្វើប្រពន្ធ តែមិនយកប្រពន្ធអោយធ្វើស្រីខូចទេ!

  12. Fidele said, on ខែតុលា 12, 2010 at 7:55 ល្ងាច

    ​ដល់​សម័យ​ឥឡូវ​ហើយ ស្រី​ភាគ​ច្រើន​មាន​សេរីភាព​អាច​ជ្រើស​រើស​ដោយ​ខ្លួន​ឯង​បាន ទោះ​ជា​ត្រូវ​គេ​មាក់​ងាយ​ក្ដី។ ខ្ញុំ​សូម​ផ្ដល់​យោបល់​ថា “គួរ​តែ​រក្សា​ភាព​បរិសុទ្ធ” ជា​ជាង “ត្រូវ​តែ​រក្សា​ភាព​បរិសុទ្ធ”។ តែ​ស្រីៗ​ “ត្រូវ​តែ” យល់​ដឹង​ពី​រឿង​ផ្លូវ​ភេទ និង​សុខភាព​បន្ត​ពូជ។ :mrgreen:

  13. កួរ​ស្រូវ said, on ខែតុលា 12, 2010 at 7:57 ល្ងាច

    រូប​គ្មាន​ព្រលឹង (Avatar) គឺ​ជា​ខ្សែ​ភាពយន្ត​បែប​វិទ្យាសាស្ត្រ​ប្រឌិត ផលិត​ឡើង​នៅ​សហរដ្ឋ​អាមេរិក នៅ​ក្នុង​កំឡុង​ឆ្នាំ ២០០៩ ។​ ខ្សែភាពយន្ត​នេះ​ ទទួល​​បានការគាំទ្រ​និង​ការស្ងើច​​​សរសើរ​​ពី​​ទស្សនិក​ជន​ជាច្រើន​រយ​លាន​នាក់ នៅ​ជុំវិញ​ពិភពលោក​យើង​នេះ​​។

    ខ្សែ​ភាពយន្ត​នេះ និយាយ​រៀបរាប់​ពី​​ហេតុការណ៍​ដែល​អាចកើត​មាន​ឡើង​នៅ​ក្នុង​​អនាគតកាល គឺ​នៅ​ក្នុង​​ឆ្នាំ ២១៥៤ ។ គឺ​ថា បើ​តាម​ការស្រមើស្រមៃ​របស់​អ្នក​និពន្ធ នៅ​ពេល​នោះ​ប្រហែល​ជា​មាន​​ក្រុមហ៊ុន​ជីក​យក​រ៉ែ​ដ៏​ធំ​មួយ​មាន​ឈ្មោះ​ថា RDA នឹង​ទៅ​ជីក​យក​រ៉ែ​ពិសេស​ម៉្យាង នៅ​ក្នុង​ភព​មួយ​ ដែល​​​ស្ថិត​នៅ​យ៉ាង​ឆ្ងាយ​ពី​ភព​ផែន​ដី​យើង​នេះ​។ ភព​នោះ​មាន​ឈ្មោះ​ថា Pandora ហើយ​រ៉ែ​ពិសេស​ដែល​ត្រូវ​ជីក​យក​នោះ​ គឺ​ជា​អង្គធាតុ​ unobtanium ដែល​ជា​អង្គធាតុ​នៃ​ការស្រមើស្រមៃ​រប​ស់​អ្នក​និពន្ធ​ ហើយ​ដែល​អ្នក​និពន្ធ​ចាត់ទុក​ថា​ ជា​អង្គធាតុ​ដ៏​មាន​តម្លៃ​ជាទី​បំផុត​។

    ក៏​ប៉ុន្តែ នៅ​ក្នុង​ភព Pandora នោះ មាន​សភាវៈ​ម៉្យាង​ ដែល​មាន​លក្ខណៈ​ពាក់​កណ្តាល​សត្វ និង​ពាក់​កណ្តាល​មនុស្ស​​រស់​នៅ​ទីនោះ​។ សភាវៈ​នោះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រជារាស្ត្រ​​ប្រចាំ​ភព Pandora និង​​​ជា​កុល​សម្ព័ន្ធ​ Na’vi ។ កុល​សម្ព័ន្ធ​នេះ​រស់​នៅ​តាម​បែប​ធម្មជាតិ​សុទ្ធសាធ ដោយ​មិន​ពឹង​ពាក់​ទៅ​លើ​​​​ចំណេះ​ដឹង​​វិទ្យាសាស្ត្រ​-បច្ចេកទេស ដូច​ពួក​មនុស្ស​យើង​នៅ​លើ​ភព​ផែនដី​​នេះ​ឡើយ​។

    ហើយ​ដើម្បី​​ឲ្យ​បាន​ស្គាល់ច្បាស់​ពី​ជីវិត​​សត្វ​និង​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​​ភព Pandora ក្រុម​អ្នក​ប្រាជ្ញ​មួយ​ក្រុម​នៃ​ភព​ផែនដី ​បាន​បង្កើត​ជា​សំបក​រូប​កាយ​គ្មាន​ព្រលឹង​ម៉្យាង ដែល​​មាន​ភិនភាគ​និង​លក្ខណៈ​ជីវសាស្ត្រ​​ដូច​គ្នា​បេះបិទ​ទៅ​​នឹង​រូបកាយ​របស់​​ប្រជារាស្ត្រ​​នៃ​កុលសម្ព័ន្ធ Na’vi ប្រចាំ​ភព​នោះ​។ រូបកាយ​គ្មាន​ព្រលឹង​នោះ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា Avatar ដែលមាន​ប្រព័ន្ធ​ខួរក្បាល​អាច​ត្រូវ​តភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​ខួរក្បាល​របស់​មនុស្ស​នៃ​ភព​ផែន​ដី​។ ដូចនេះ​ នៅ​ពេល​​ដែល​ប្រព័ន្ធ​ខួរ​ក្បាល​នៃ​រូប Avatar នោះ​ត្រូវ​បាន​ត​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​ខួរ​ក្បាល​របស់​អ្នកណា​ម្នាក់​នៃ​ភព​ផែនដី រូប​ Avatar នោះ​នឹង​ក្លាយ​ទៅ​ជារូបកាយ​​ទីពីរ​របស់​​មនុស្ស​នៃ​ភព​ផែន​ដី​ ពីព្រោះ​​បើ​មនុស្ស​នៃ​ភព​ផែនដី​គិត​និង​ឬ​ធ្វើ​សកម្មភាព​​យ៉ាង​ម៉េច រូប​​ Avatar នោះ​ក៏​គិត​និង​ឬ​ធ្វើ​សកម្មភាព​យ៉ាង​នោះ​ដែរ​។ យើង​អាច​និយាយ​បាន​ម៉្យាង​ទៀត​ថា ការតភ្ជាប់​ប្រព័ន្ធខួរ​ក្បាល​​តាម​របៀប​នេះ គឺ​ជា​ការបញ្ចូល​ព្រលឹង​របស់​មនុស្ស​ទៅ​ក្នុង​​រូប​​ Avatar នោះ​។

    ទន្ទឹម​នឹង​ការប្រើប្រាស់​រូប​ Avatar នេះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៃ​ភព​ផែន​ដី ក៏​បាន​បង្កើត​ផង​ដែរ​នូវរូប​មនុស្ស​យន្ត​មួយ​ប្រភេទ​ទៀត ដែល​អាចត្រូវ​បញ្ជា​ដោយ​ផ្ទាល់ ដោយ​ការចូល​ខ្លួន​ទៅ​ក្នុងរូប​មនុស្ស​យន្ត​នោះ ដោយ​ផ្ទាល់​តែ​ម្តង​​។

    ការបង្កើត​រូប​ Avatar និង​រូប​មនុស្ស​យន្ត​ទាំងនោះ គឺ​ជា​សេចក្តី​ត្រូវ​យ៉ាង​ចាំបាច់​សម្រាប់​មនុស្ស​នៃ​ភព​ផែន​ដី ​ដើម្បី​អាច​រស់​នៅ​ និង​អាច​ដើរហើរ​នៅ​ក្នុង​ភព Pandora នោះ​បាន​តាម​រយៈ​រូប​ទាំងនោះ​​។ ពីព្រោះ​នៅ​ក្នុង​ភព​នោះ គ្មាន​ខ្យល់​សម្រាប់​ដក​ដង្ហើម​​ទេ។ ក៏​ប៉ុន្តែ ​នៅ​មាន​មធ្យោបាយ​មួយ​ទៀត​សម្រាប់​ពួក​គេ គឺ​ថា​​​បើ​ពួក​គេពិត​ជា​​ចង់​ចេញ​ដើរ​ហើរ​នៅ​ក្នុង​ភព​នោះ​ដោយ​ប្រើប្រាស់​រូប​កាយ​របស់​ពួក​គេ​​ផ្ទាល់​តែ​ម្តង ពួក​គេ​ចាំចាច់​ត្រូវ​ពាក់​ឧបករណ៍​បាំង​មុខ​ម៉្យាង ​​សម្រាប់​​កែ​ឧស្ម័ន​នៅ​ទី​នោះ ឲ្យ​មក​ជា​​ខ្យល់​ដក​ដង្ហើម​ធម្មតា​​​។ តែ​​បើ​របាំង​មុខ​របស់​ពួក​គេ​លែង​​ដំណើរការ ឬ​ត្រូវ​ខូចខាត​ដោយ​ប្រការ​ណា​មួយ ពួក​គេ​នឹងត្រូវ​​ដាច់​ខ្យល់​ស្លាប់​​មួយ​រំពេច​ ដោយ​ការខ្វះ​ខ្យល់​ដក​ដង្ហើម​។

    បើ​និយាយ​ពី​ពួក​កុលសម្ព័ន្ធ Na’vi ប្រចាំ​ភព Pandora នោះ​វិញ​ម្តង ពួក​គេ​មិន​ទទួល​ស្វាគមន៍​ពួក​មនុស្ស​នៃ​ភព​ផែនដី​ឡើយ​។ ហើយ​ពួក​គេបាន​ចាត់​ទុក​​ការលុកលុយ​នៅ​ក្នុង​ភព​របស់​ពួក​គេ គឺ​ជា​ការរំលោភ​ឈ្លានពាន​ទៅ​លើ​អធិបតេយ្យភាព​របស់​ពួក​គេ​។ លើស​ពី​នេះ​ទៀត ពួក​គេតែងតែ​កាន់​អាវុធ​ប្រយុទ្ធ​ប្រឆាំង​​ជានិច្ចកាល នៅ​ពេល​ពួក​គេ​ជួប​នឹង​មនុស្ស​ភព​ផែនដី​ម្តង​ៗ​។ មួយវិញទៀត ថ្វីត្បិត​តែ​ពួក​កុលសម្ព័ន្ធ Na’vi គ្មាន​ចំណេះ​ដឹង​​នៅ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​-បច្ចេកទេស​ដូច​មនុស្ស​នៅ​ភព​ផែនដីយើង​នេះ​ក៏​ដោយ ក៏​ប៉ុន្តែ​ពួក​គេ​អាច​តភ្ជាប់​វិញ្ញាណ​របស់​ពួក​គេ​ទៅ​នឹង​វិញ្ញាណ​របស់​សត្វ​ផ្សេង​ៗបាន តាម​រយៈ​ចុង​សក់​របស់​ពួក​គេ​។ ហើយ​នៅ​ពេល​ដែល​​វិញ្ញាណ​របស់​ពួក​គេ​ត្រូវ​បាន​តភ្ជាប់​ទៅ​នឹង​វិញ្ញាណ​របស់សត្វ​​ផ្សេង​ៗ​រួច​​ហើយ ពួក​គេ​​នឹង​​អាច​ត្រួតត្រា​ចិត្ត​គំនិត​របស់​សត្វ​ទាំងនោះ​បាន តាម​រយៈការគិត​របស់​ពួក​គេ​។

    ដោយឡែក ​នៅ​ក្នុង​​ក្រុម​មនុស្ស​​នៃ​ភព​ផែនដី ដែល​ជា​​អ្នក​ឯកទេស​​ខាង​​ប្រើប្រាស់​រូប​ Avatar មាន​កម្លោះ​ខ្វិន​ជើង​ម្នាក់​ បាន​តភ្ជាប់​ប្រព័ន្ធ​ខួរ​ក្បាល​​របស់​គេ​ទៅ​នឹង​ប្រព័ន្ធ​ខួរ​ក្បាល​នៃ​​រូប​ Avatar ​ដែល​ជា​កម្លោះ​ដ៏​សង្ហារ​ម្នាក់​។ រួច​ហើយ កម្លោះ​ខ្វិន​ជើង​នោះ បាន​ប្រើប្រាស់​រូប Avatar ​ របស់​ខ្លួន​ ដើរ​ស្រាវជ្រាវ​រុករក​នៅ​ពាស​ពេញ​ព្រៃ​នៃ​ភព​ Pandora ជាមួយ​នឹង​រូប​ Avatar មួយ​ចំនួន​ទៀត​។ ចៃដន្យ​អាក្រក់ កម្លោះ​ខ្វិន​ជើង​បាន​ជួប​នឹង​សត្វ​សាហាវ​ប្រចាំ​ភព Pandora ដែល​បាន​ដេញ​តាម​យាយី​រូប ​Avatar របស់​គេ រហូតដល់​​​ធ្លាក់​ក្នុង​ជ្រោះ​​​មួយ​យ៉ាង​ជ្រៅ​។ ក៏​ប៉ុន្តែ ជា​ភ័ព្វ​សំណាង​ល្អ កម្លោះ​ខ្វិន​ជើង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​យុវតី​នៃ​​កុល​សម្ព័ន្ធ Na’vi ​​ដ៏​ស្រស់ស្អាត​ម្នាក់​។​ ចាប់​តាំង​ពីពេល​​នោះ​មក ពន្លក​ស្នេហ៍​ក៏​បាន​​បដិសណ្ធិ​ឡើង រវាង​រូប​គេ​និង​យុវតី​ដ៏​ស្រស់​ស្អាត​នោះ​។

    តើ​បន្ទាប់​ពី​នោះ​មក ខ្សែ​ជីវិត​​នៃ​រូប​ Avatar របស់​កម្លោះ​ខ្វិន​ជើង​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ដែរ​?
    តើ​ការទន្ទ្រាន​ជីក​យក​រ៉ែ unobtanium របស់​មនុស្ស​ភព​ផែនដី​បាន​សម្រេច​ដែរ​ឬ​ទេ?

    បើ​ចង់​ដឹង​ច្បាស់ សូម​អស់​លោក​អ្នក​នាង​កញ្ញា​ទស្សនា​ខ្សែ​ភាពយន្ត​ខាង​ក្រោម​នេះ​៖

    http://www.youtube.com/view_play_list?p=55581E1739B93085

  14. peehs07 said, on ខែតុលា 13, 2010 at 7:05 ល្ងាច

    ខ្ញុំជឿថា ទំនៀមទំលាប់ខ្មែរ ល្អណាស់ គឺឱ្យតម្លៃស្ត្រីខ្ពស់ ខ្ពស់ត្រង់ភាពបរិសុទ្ធ ខ្ញុំនិយាយនេះ ពុំមែនចង់ប្រកាន់នូវទោសកំហុស ដែលបុរស-ស្ត្រី បានភ្លាំងភ្លាត់នោះទេ នេះដោយសារយើង គិតខ្លីយើងមិនយល់ ប្រហែលដោយសារ កាម្មតណ្ហាវាខ្លាំងពេក ក៏មិនដឹង តែយ៉ាងណាក៏ដោយ វាបញ្ជារចេញពីខួរក្បាលរបស់យើង បញ្ជារចេញបានល្អ ឬមិនល្អ ទៅតាមកំរិត នៃការសិក្សាអបរំ របស់យើងទេ ។ល។

    ឥឡូវយើងចូរពិនិត្យមើល៖ អ្នកបានរៀបការ ត្រឹមត្រូវ គេមានតម្លៃមាំណាស់ ដូចស្តេចអញ្ជឹង ! មែនទេ ? រដ្ឋាភិបាលខ្មែរ គួរតែចេញសញ្ញាប័ត្រ ឱ្យទៅពួកគាត់ ដែលបានរៀបការ ត្រឹមត្រូវ នេះខ្ញុំទទួលស្គាល់ ! [(នេះចំពោះអ្នកដែលមានភាពបរិសុទ្ធពិតប្រាកដ) (តែចំពោះអ្នកដែល ភ្លាំងភ្លាត់វិញ គាត់ច្បាស់ថា គ្មានតម្លៃសំរាប់គាត់ទេ ដូច្នេះចំណងអាពាហ៍ពិពាហ៍ ក៏មិនអាច ស្ថិតស្ថេរសំរាប់ពួកគាត់ដែរ)] អញ្ចឹងបានន័យថាៈ ភាពបរិសុទ្ធមិនបរិសុទ្ធ មិនសំខាន់ទេ តែពួគាត់នៅចង់បានតម្លៃ និងកិត្តិយសដែរ ហើយចំណុចទាំងពីរនេះ វាស្ថិត ឬអាស្រ័យ ទៅលើ ចិត្តនិងចិត្ត រវាងបុរសនិងស្ត្រីនោះប៉ុណ្ណោះ ដែលជាអ្នកឱ្យតម្លៃនិងកិត្តិយស !

  15. ហនុមាន said, on ខែតុលា 14, 2010 at 10:08 ព្រឹក

    ហនុមាន សូមសួរ មួយ ទិញឡាន ចង់បានអាគេប្រើហើយ ឬ អានៅហ្សីនតាហ្មង ? 😀 ស្រេចតែចំណូលរបស់មនុស្សម្នាក់ៗរ៉េ ? អ្នកខ្លះចូលចិត្ត ដីស្រែ គេភ្ជួរ រួច អ្នកខ្លះ ចូលចិត្តភ្ជួរ ឌី ដែលមិនទាន់មានគេភ្ជួរ ហើយ ! 😀

    • ឧត្តម said, on ខែតុលា 14, 2010 at 10:27 ព្រឹក

      ហាសហាស! ល្បងហនុមានមានវាចារនេះចង់មានន័យថា បើចង់បានឡានហ្សីនក៏ត្រូវមើលទឹកលុយដែរ:lol: បើទឹកលុយមិនដល់ជិះអាជជុះទៅ! ហាសហាស

    • peehs07 said, on ខែតុលា 15, 2010 at 2:36 ល្ងាច

      សុំទោស ឧត្តម កាត់មុខតិច! ខ្ញុំចង់ឱ្យកៀកតាហនុមានតិច ព្រោះគាត់ក្រឡិចក្រឡុចណាស់ តែមិនស្រួលគាត់ប្រូចបាត់ ! កៀកដើម្បីចាប់កន្ទុយគាត់ឱ្យជាប់ ។ រឿងខាងលើ ខ្ញុំសំដៅទៅតាម ទំនៀមទំលាប់ខ្មែរតើ វាល្អយ៉ាងណានោះ ! ខ្ញុំធ្លាប់ធ្វើលោក ភាកច្រើន របស់អី ដែលគេប្រគេន ខ្ញុំឆាន់ទាំងអស់ ដូចជា ខ្ញុំចូលចិត្តញាំ បាយដែលគេជ្រោយហើយ សម្លរដែលគេស្លរឆ្អិនហើយ នុំដែលគេវេចហើយស្ងោរហើយ ទឹកគ្រឿងដែលគេផ្សំគ្រឿង ហើយ (ទឹកគ្រឿងអន្លក់ខ្ចី!) ចឹងចង្ហាន់ ដែលគេរៀបហើយសំរាប់អាត្មា អាត្មាឆាន់ហើយ ញោម ! ព្រះតថាគត បានហាមដាច់ខាត រឿងដែលទទួលចង្ហាន់គេហើយ មិនឆាន់ គឺខុសវិន័យ ណាតាហនុមាន ។ រឿងភ្ជួរហើយនោះទៀតសោត ក៏ខ្ញុំចូលចិត្តណាស់ ពីព្រោះយើងគិតតែពីស្ទូងទៅបានហើយ ! មិនថាអញ្ជឹង ?

  16. khmerbirder said, on ខែតុលា 14, 2010 at 10:40 ព្រឹក

    ប្រហែល​ចាស់​ៗ​ខ្លាច​រាំង​ស្រុក​រាំង​ភូមិ​ដឹង​បាន​ជា​គាត់​ហាម​ម្ល៉ឹងៗ​នោះ! តាម​ខ្ញុំ​យល់ “គួតែ” រក្សា​ភាព​បរិសុទ្ធ​ទៅ​ប្រសិនជា​អាច​ធ្វើ​បាន (មិនមែន​ព្រហ្មចារី​ស្ងី​គេ​ហ្នឹង​ទេ)។ សម័យ​ពី​ដើម​គេ​លើក​ស្ត្រី​ខ្ពស់​ប្រៀបប្រដូចនឹង​ទេពធីតា ក្នុង​ពិធី​សាសនា​ផ្សេងៗ ស្ត្រី​ដើរ​តួ​យ៉ាង​សំខាន់​ណាស់ ច្នេះ​ហើយ​ការ​ឲ្យ​តម្លៃ​លើ​ភាព​បរិសុទ្ធ​របស់​ស្ត្រី​ឬ​ព្រហ្មចារី​ហ្នឹង​មក​ពី​អាទិទេព​គេ​ចូលចិត្ត​បែបហ្នឹង​ហើយ​មើល​ទៅ​នោះ ។ ខ្ញុំ​ធ្លាប់​បាន​ឮ​គេ​និយាយ​ពី​ពិធី​សែនព្រេន​មួយ​ប្រភេទ ហើយ​គេ​ត្រូវ​ការ​ក្រមុំ​ព្រហ្មចារី​សម្រាប់​ដឹកនាំ​ពិធី​ហ្នឹង ។ ការ​ដោះ​អាគម​លើ​អ្វី​មួយ​នោះ គេ​ត្រូវការ​ឈាម​ស្រី​ព្រហ្មចារី​សម្រាប់​យក​ទៅ​ស្រោច​ដើម្បី​បន្សាប​វា ។ ដូច្នេះ​ភាព​បរិសុទ្ធ​របស់​ស្ត្រី​វា​ចាំបាច់​ដោយសារតែ​សាសនា​ទេ​មើល​ទៅ​នោះ ។

  17. peehs07 said, on ខែតុលា 14, 2010 at 2:58 ល្ងាច

    មិនចាំតែស្ត្រីទេ សូម្បីតែបុរស ក៏គេត្រូវការអ្នកបរិទ្ធដែរ និយាយនេះ ចំរឿងខ្ញុំដែរ មិនមែនអួតទេ តែជារឿងពិត កាលខ្ញុំអាយុ ២១ គេធ្លាប់បានស្នើខ្ញុំ ឱ្យទៅអង្គុយបញ្ចូលរូប ខាបសួរព្រលឹងស្រី ដែលគេស្រឡាញ់ តែខ្ញុំមិនបានចាំច្បាស់ថា តើបានដូចបំណងរបស់គេឬអី បើតាមចាំតិចៗ ប្រហែលជាគេសួរបានខ្លះ កាលពីឆ្នាំទៅមិញ ដូចជាបាននិយាយរឿងនេះ ម្តងដែរ តែមិនដឹងនៅប៉ុស្តអ្នកណា ក្នុងភូមិវើដប្រិសនេះឯង ។ នេះជារឿងជំនឿ របស់គ្រូស្នេហ៍មើលទៅ តែខ្ញុំដូចជាមិនជឿនឹងគេទេ ។

  18. oudomheng said, on ខែតុលា 15, 2010 at 10:01 ព្រឹក

    សូមសរសើបងប្រុសម្ចាស់ផ្ទះដែលប្រកាស ដំណឹងយ៉ាងជក់ចិត្ត។
    ខ្ញុំយល់ថា យល់របស់អ្នកខាងលើទាំងអស់គ្នា ល្ម​មដែលអាចយកមកពិចារណា ជ្រើសផ្លូវដើរសម្រាប់ខ្លួនហើយ មិនថា ប្រុសឬស្រីនោះទេ។
    សម្រាប់ខ្ញុំ មានក៏បាន អត់ក៏មិនថ្វី សំខាន់អ្នកនោះ យល់ព្រមរក្សា ឬកែខ្លួនឬអត់!

    • kooms said, on ខែតុលា 15, 2010 at 11:00 ព្រឹក

      សូម​ស្វាគមន៍ ឧត្ដម​ហេង​ ដែល​បាន​ចូល​មក​លេង​ប្លក់របស់ខ្ញុំ

  19. khmerbirder said, on ខែតុលា 16, 2010 at 8:07 ល្ងាច

    មែន​ហើយ ធ្លាប់​ឮ​គឺ​និយាយ​​តៗ​គ្នា​ថា “ស៊ូ​យក​ស្រី​ខូច​ធ្វើ​ប្រពន្ធ តែ​មិន​ព្រម​យក​ប្រពន្ធ​ធ្វើ​ជា​ស្រី​ខូច​ទេ” ខូច​ក៏​ដោយ​តែ​ជា​អតីត ឲ្យ​តែ​បច្ចុប្បន្ន​ចេះ​កែ​ខ្លួន​ទៅ​ក៏​បាន​ហើយ ។ គ្មាន​នរណា​ចង់​ធ្វើ​ស្រី​ខូច​ទេ​ប្រសិនជា​ជីវភាព​គ្រួសារ​មិន​បង្ខំ​ឲ្យ​ដើរ​ទាល់​ច្រក​នោះ តែ​ខ្លាច​បាន​ស្រី​ល្អ​មក​ធ្វើ​ប្រពន្ធ​រួច​ហើយ​លួច​ផិត​ក្បត់​នោះ​មុខ​ជា….

  20. សុជាតិ said, on ខែមករា 2, 2011 at 2:48 ល្ងាច

    បងៗយល់ដូចនេះប្រសើរណាស់ខ្ញុំសុំសរសើខ្ញុំនៅក្មេងមិនហានថាទេសុំទោស​លាហើយបងៗ៕


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: