ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ទុំទាវ​២០១០ កុំពុងតែពេញនិយម

Posted in ពត៌មាន by ប្រាក់ សុភី on ខែកញ្ញា 20, 2010

នៅកន្លែងធ្វើការរបស់ខ្ញុំ( Web Essentials ) នៅកន្លែង​ធ្វើការ​របស់ពូរ​ខ្ញុំ(Smart Mobile) នៅ​សាលាពេទ្យ​របស់ប្អូន​ខ្ញុំ នៅ​ Facebook នៅ​ភូមិ​យើង​នរណាៗ ក៏បាន​អាន​ ទុំទាវ​២០១០ដែរ ដែល​ជាស្នាដៃ​របស់​កំឡោះ Samady KS

ពិត​ជាអស្ចារ្យមែន​ធ្វើអោយ​ក៏ក្រើក​ពិភព​ Internet ស្រុកខ្មែរ…  វគ្គដែល​ខ្ញុំ​ពេញចិត្ដ​ជាងគេ​នោះគឺវគ្គដំបូងនោះហើយ….

Advertisements

14 ចំលើយ

Subscribe to comments with RSS.

  1. ក្មេងស្រែ said, on ខែកញ្ញា 20, 2010 at 4:18 ល្ងាច

    មិន​ប្រឆាំង​នឹង​ការ​បង្កើត ឬ និពន្ធ​របស់​គាត់​រ៉េ, តែ​គាត់​ហ្នឹង​ពូកែរភរ​ជ្រុល! ហាស​ហាស​ហាស អាន​ហើយ​ចង់​តា​សើច​អោយ​ជ្រុះ​ធ្មេញ​រ៉េ! តែ​ដែល​មក​និយាយ​ទី​នេះ គឺ​ថា «ការ​និពន្ធ​កាឡៃ​បែប​នេះ តើ​អាច​នឹង​មាន​ផល​ប៉ះពាល់​អី​ដល់​ស្នាដៃ​ដើមឬអត់?» ឃើញ​មាន​ប្រតិកម្មខ្លះ ពី​ខាងនេះ ខាងនោះ ដូច​កាល​ដែល​លោក​ ទិត វិច្ឆិការ យក​បទ​ចម្រៀង​ពី​ដើម មក​ច្រៀង លើកដាក់​សំលេង​ខុស​ច្បាប់​ដើម, គាត់​ក៏​ត្រូវ​ទាត់​ខ្ទៀត​ទៅ​ម៉ាជ្រុង អស់​ពេល​ពីរ​បី​ឆ្នាំ ទម្រាំ​គាត់​បាន​វិល​មក​ច្រៀង​វិញ, ហ្នឹង​គ្រាន់​តែ​ខុស​ការ​លើក​ដាក់​សម្លេង​ផង, ចុះ​អា​នេះ?

  2. ទឹម បឿន said, on ខែកញ្ញា 20, 2010 at 4:26 ល្ងាច

    គ្មាន​អី​ប៉ះពាល់​ទេ​គ្រាន់តែ​អ៊‍ីចឹង មិន​មែន​យក​ទៅ​ផលិត​ឯណា គ្រាន់តែ​ជា​ការកម្សាន្ត​ប៉ុណ្ណោះ ។

    • Samady KS said, on ខែកញ្ញា 20, 2010 at 4:44 ល្ងាច

      បឿន​និយាយ​ត្រឹម​ត្រូវ ខ្ញុំ​គ្រាន់​តែ​ធ្វើ​ដើម្បី​ការ​កំសាន្ត​ក្រៅ​​ផ្លូវ​ការណ៍​! ហិ​ហិ​ហិ

      • kooms said, on ខែកញ្ញា 20, 2010 at 5:24 ល្ងាច

        ខ្ញុំ​ក៏គិត​ដូច​បឿន​ដែរ​យើង​គ្រាន់​ចាត់​ជាការ​កំសាន្ដ​តែប៉ុណ្ណោះ​ហើយ​មិន​បាន​បោះពុម្ភ​ឬក៏បង្ហាញ​ជាផ្លូវការដែរ​ ខ្ញុំគិតថាមិន​ប៉ះពាល់​អីនោះទេ​មិន​ប៉ុន្មាន​រឿង​នេះ​នឹង​សាបរលាបទៅវិញ​ជាមិនខាន។ គ្រាន់តែការ​ការ​និពន្ធរបស់គាត់​ពិតជាអស្ចារ្យ​មែន​ដែល​អាចទាក់​ចំណាត់​អារម្ម​មនុស្សម្នាជាច្រើន​…

      • LoveTruth007 said, on ខែតុលា 25, 2010 at 7:17 ព្រឹក

        Samady សូមដាក់ link ឲ្យខ្ញុំមើលផង ។ សូមអរគុណ !

  3. Nimol said, on ខែកញ្ញា 20, 2010 at 6:39 ល្ងាច

    រឿង​ហ្នឹង​តែង​ឡើង​តាម​ស្ទីល​ចាស់​ទេ។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុនក៏​មាន​អ៊ីចឹង​ដែរ គ្រាន់​តែ​គេ​ច្រៀង​បទ​ផ្សេង ដូច​ជា​បទ «មាន​ថ្មី​ម្ដេច​មិន​ប្រាប់?» …

  4. ភារម្យ said, on ខែកញ្ញា 20, 2010 at 6:47 ល្ងាច

    ហាកបងធ្វើការនៅ Web Essential ដែរ?

  5. ស្រីតូច said, on ខែកញ្ញា 21, 2010 at 8:59 ព្រឹក

    និយាយឲ្យចំទៅរឿងនេះទើបតែរយះពេលដ៍ខ្លីសោះ ?​តែតាមការដែលខ្ញុំដឹងពីមិត្តភ័ក្រ្ត នៅខាង សារាប បាត់ដំបង​។ល។ គាត់ថា គេនិយាយតគ្នាពីមាត់ 1 ទៅមាត់ 1 តាមរយះអ្នកដែលបានអាន​ ទុំ ទាវ 2010 នេះ ថា អ្នក និពន្ធរឿង ពូកែ រក រិះ រក វិធី ធ្វើឲគេសើច ហើយ ចាប់អារម្មណ៍ទៀតផង។ អគុណ សាម៉ាឌី ខ្ញុំ និង រងចំាអានភាគបន្តណា!

  6. ក្មេងស្រែ said, on ខែកញ្ញា 21, 2010 at 9:45 ព្រឹក

    ញ៉ុម​និយាយ​អត់​មាន​គោល​បំណង​រិះគន់ ឬ ទើសអីរ៉េ គ្រាន់​តែ​ជួយ​បារម្ភ​ជំនួស ខ្លាច​បង​សាម៉ាឌី ត្រូវ​គេ​ក្រៀក​ទៅ​ឯណា​ឯណី​លេង​ចឹង​ទៅ!

    • kooms said, on ខែកញ្ញា 21, 2010 at 10:11 ព្រឹក

      មាន​ការ​បារម្មណ៍​អញ្ចឹង​ក៏​ល្អដែរ តែខ្ញុំគិតថា​មិន​មាន​បញ្ហាអី​ទេ​ចំពោះ​ស៊ីម៉ាដាមនោះ ព្រោះរឿង​នេះ​គ្រាន់​តែជាការកំសាន្ដ​តែប៉ុណ្ណោះ សម្រាប់ទស្សនៈខ្ញុំ

  7. posoky said, on ខែកញ្ញា 21, 2010 at 10:43 ព្រឹក

    តើរកន្លែងខ្ញុំអាចអានបានទៅ?

  8. cambomaths said, on ខែកញ្ញា 27, 2010 at 5:15 ល្ងាច

    សាមឺឌី​ឯង! ល្បី​ហើយ!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: