ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

អ្នក​បង្ក​​ព្យុះ​ភ្លៀង​នៅ​ភូមិ​ WordPress

Posted in ពត៌មាន by ប្រាក់ សុភី on ខែកញ្ញា 4, 2010

ខ្ញុំ​មិន​ចូល​ចិត្ត​ដាក់​វាចា​នរណា​ម្នាក់ ជា​សម្រាប់​ ឬ​មិនបានការ​នោះ​ទេ​ ក៏​ប៉ុន្តែ​បើ​វាចា​នោះ​វា​ហួសហេតុ​ ក្នុង​ន័យ​​ជេរប្រមាថ​មើល​ងាយ​ ​​​​និង​បង្ក​បញ្ហា​ ខ្ញុំ​ត្រូវ​បង្ខំ​ចិត្ត​​ ដាក់​ជា​សំរាម ​​​ឬ​ត្រូវ​លុប​វា​​ចោល​តែ​ម្ដង។

ខាងក្រោម​នេះ​ជា​មនុស្ស​តែម្នាក់ គ្រាន់​តែ​ប្រើ​​ឈ្មោះ​​ម្ដង​អញ្ចេះ​ម្ដង​អញ្ចុះ​ តែ​ធាតុ​ពិត គាត់​មក​ពី​កន្លែង​តែមួយ(IP: 62.100.159.225)​​ គឺ ទីក្រុង​បារីស ប្រទេស​បារាំង​។ ហេតុអ្វី​ចាំបាច់​ជេរ​គេ​អញ្ចឹង​ យើង​ជាខ្មែរ​ដូចគ្នា​ ត្រឹម​តែ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​បានហើយ​ មក​ទីនេះ​ម្នាក់​ៗ​សុទ្ធ​​តែ​ចង់​អោយ​ខ្មែរ​ល្អ ខ្មែរ​មាន​មុខមាត់​នឹង​គេ ចាំ​បាច់​អី​ត្រូវ​ជេរ​គេ​ជេរ​ឯង​​​ ត្រឹម​តែ​គេ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ បែរ​ជា​ខឹង​គេ​ទៅ​វិញ​ លោក​គ្រូ​វិចិត្រ គាត់​ធ្វើ​អ្វី​​ជា​ច្រើន​ សម្រាប់​ខ្មែរ​យើង​ទាំង​អស់​គ្នា​ អ្នក​រាល់គ្នាពិតជាដឹង​ហើយ ​ចុះ​ហេតុអ្វី​ល្បង តឿន ឯង​មក​ជេរ​​គាត់​​បើ​ដឹង​ថា​គាត់​ជា​អ្នក​បក​ហើយ

សូមចុច លើ រូបភាព ដើម្បី មើល លំអិត

សូមទោស បើ​សិន​​ជា​ល្បង​ តឿ ចង់​ជេរ​សូម​បង្កើត​ប្លក់​មួយ​ខ្លួន​ឯង​ទៅ​ ហើយ​ជេរ​នរណា​ក៏​ជេរ​ទៅ​​​ កុំ​យក​ប្លក់​ខ្ញុំ​ជា​ឈ្នាន់​ក្នុង​ការ​ជេរ​ប្រមាថ​មើល​ងាយ​​​​នរណា​ម្នាក់​អោយ​សោះ ខ្ញុំ​អនុញ្ញាត​តែ​ចំពោះ​មតិ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ និង​ការ​ចែក​រំលែក​ចំណេះដឹង និង​អ្វីៗ​ដែល​មាន​ប្រយោជន៍​តែប៉ុណ្ណោះ។

សូម​មេតា​យោក​យល់​កុំយក​ប្លក់​ខ្ញុំ​ទៅ​ជេរ​នរណា​ម្នាក់​អោយ​សោះ

Advertisements

22 ចំលើយ

Subscribe to comments with RSS.

  1. ហនុមាន said, on ខែកញ្ញា 4, 2010 at 11:06 ព្រឹក

    នៅផ្ទះខ្ញុំឃើញម្តងដែរ តែខ្ញុំមិនបានយកចិត្តទុកដាក់ អរគុណដែលបានចែកចាយ ។ គួរអោយបារម្ភណាស់ចំពោះ ខ្មែរប្រភេទនេះ មិនដឹងហៅខ្លួនថាខ្មែរធ្វើអីរ៉េ !

  2. Broskomjel said, on ខែកញ្ញា 4, 2010 at 11:12 ព្រឹក

    ឈ្មោះហ្នឹងនៅក្នុងប្លុកខ្ញុំក៏មានដែរ ហើយខ្ញុំក៏បានដាក់ចូលប្រភេទ ស្ពេម មិនបង្ហាញចេញមកទេ។

  3. sambatt said, on ខែកញ្ញា 4, 2010 at 11:47 ព្រឹក

    សូមកុំឈ្លោះគ្នា ជេរគ្នា…យើងមកទីនេះជួបជុំគ្នាដើម្បីអភិវឌ្ឃនីភាសានិង
    ចែករំលែកចំណេះដឹង ក៏ដូចជាសំណេះសំណាលនិងចំណងមិត្តភាពគ្នានឹងគ្នា
    ក្នុងនាមជាជនរួមឈាមខ្មែរតែមួយ!!!
    អ្នកដែលជេរគេសូមពិចារណាហើយឈបជេរនរណាទៀត!
    ខ្ញុំត្រូវបានគេជេរម្ដងដែរ ថាឈ្គួត( ឆ្កួត)ចេះឆ្ងល់់ពីពាក្យបេះដូង!
    មិនបញ្ជូនវាចារលាមកនេះទៅសំរាមទេ…មិនបញ្ហា ព្រោះខ្ញុំមិនវាយប្រហារតបវិញទេ។

  4. ក្មេងទំនើង said, on ខែកញ្ញា 4, 2010 at 11:53 ព្រឹក

    ខ្ញុំក៏ធ្លាប់ឃើញម្នាក់ហ្នឹងដែរ តែខ្ញុំលុបចេញ ហើយដាក់អូតូម៉ាទិចជាអត់បានការ ពេលគាត់ហ្នឹងខំមិនមក

  5. vathanakkhmer said, on ខែកញ្ញា 4, 2010 at 11:53 ព្រឹក

    ក្នុងប្លក់ញ៉ុមក៏ចេះតែមានអ្នកមកវាចាពាក្យអសុរសប្លែកៗ អាក្រក់ៗច្រើនដែរ តែក៏សុំអភ័យទោសផង
    សំរាប់អ្នកដែលបានដាក់វាចាបែបនេះ ដែលខ្ញុំមិនបានយល់ស្រម ហើយបានបញ្ចូលទៅក្នុងសំរាម
    ដើម្បីចៀសវាងការប៉ះពាល់ដល់អារម្មណ៍របស់អ្នកដទៃ! ហើយក៏អរគុណពូឃុមដែរ ដែលបានដាក់
    ប្រកាសមួយនេះ!​ព្រោះញ៉ុមក៏ចង់ជជែកពីរឿងនុងដែរ! បានសុំចូលរួមផងពូ!

  6. សុភ័ក្ត្រ said, on ខែកញ្ញា 4, 2010 at 12:11 ល្ងាច

    ឃើញ​មិន​ល្អ​លុប​ចោល​ទៅ​កុំ​ទៅ​រញ៉េ​រញ៉ៃ​ឆ្លើយ​ឆ្លង​ជាមួយ​ពួក​នឹង​ធ្វើ វា​គ្មាន​បាន​តម្លៃ​ទេ

  7. kooms said, on ខែកញ្ញា 4, 2010 at 12:13 ល្ងាច

    ពិត​ណាស់​ម្នាក់​មក​​ទីនេះ​គឺ​ ភាគ​ច្រើន​មាន​គំនិត​ដូច​គឺ​ចង់​អោយ​ភាសា​ខ្មែរ​យើង​មាន​ការ​រីក​ចម្រើន ចង់​រាប់អាន​មិត្ត​ភក្ត្រ ចង់​ចេះ​ចង់​ដឹង… ហើយ​ម្នាក់​ៗ​សុទ្ធ​សឹង​​តែ​បាន​ជួប​វាចា​ប្រភេទ​នេះ ទាំង​គេ​ទាំង​ខ្ញុំ​មិន​ចង់​ដាក់​វា​ចារ​នរណា​ម្នាក់​ទៅ​ជា​សំរាម​នោះ​ទេ តែ​បើ​បង្ហាញ​មក​វា​នឹង​ប៉ះពាល់​​ដល់​អារម្មណ៍​អ្នក​អាន​​ផ្សេង​ទៀត។ យើង​ជាខ្មែរ​ដូច​គ្នា​មក​ទី​នេះ​ក្នុង​បំណង​ល្អ​ ហើយ​ក៏​ស្អប់​អំពើ​មិន​គប្បី​ជាច្រើន​​ដែល​បាន​កើត​ឡើង​ក្នុង​សង្គម​​យើង​ផង​ដែរ ហើយ​ព្យាយាម​កែ​តម្រូវ​អ្នក​ប្រ​ព្រឹត្តិ​អំពើ​អាក្រក់​ទាំង​នោះ​ក្នុង​ន័យ​ស្ថាបនា​ផង​ដែរ​។ សូម​មេត្តា​ទុក​ទីនេះ(ភូមិ​វ៉ើតប្រេស) ជា​កន្លែង​ស្អាត​ស្អំ​សម្រាប់​អ្នក​រាល់​គ្នា​ ដែល​ស្អប់ខ្ពើម​នឹង​អំពើ​អាក្រក់ ការ​ជិះជាន់​គាបសង្កត់​ទាំង​ឡាយ​​ក្នុង​សង្គម សូម​កុំ​ដើរ​ជេរ​គេ​ជេរ​ឯង​នៅ​ទីនេះ​អី។

  8. រចនា said, on ខែកញ្ញា 4, 2010 at 12:41 ល្ងាច

    ខ្ញុំ​បាន​ទទួល​ខំមិន​ទី​២​នោះ​មួយ​ដែរ​តែ​មិន​បាន​បង្ហាញ​ទេ។

  9. Samady KS said, on ខែកញ្ញា 4, 2010 at 1:38 ល្ងាច

    ខ្ញុំ​ក៏​ឃើញ​ដែរ ប៉ុន្តែ​ខ្ចិល​មាត់ នរណា​និយាយ​ស្អី​ក៏​និយាយ​ទៅ ហើយ​ចំពោះ​ការ​បកប្រែ​វិញ​ខ្ញុំ​​ធ្លាប់​បាន​បក​ប្រែ​អស់​ច្រើន ពាក្យ ច្រើន​ឃ្លា… អ្វី​ដែល​ខ្ញុំ​ធ្វើ​បាន ខ្ញុំ​ដឹង​តែ​ពី​ធ្វើ ព្រោះ​បើ​មិន​បាន​ចំណេញ​ដល់ ខ្ញុំ​ផ្ទាល់​ក៏​ដោយ​តែ​យ៉ាង​ហោច​ណាស់ ក៏​បាន​រួម​ចំណែក​ក្នុង​ភាសា​ខ្មែរ​​ដែរ… ពាក្យ​ខ្លះ ឃ្លា​ខ្លះ ខ្ញុំ​បក​ប្រែ​ប៉ុន្តែ​មិន​ត្រូវ​បាន​សម្រេច​ទទួល​យក​ជា​ផ្លូវ​ការ​នោះ​ទេ តែ​ខ្ញុំ​មិន​ខ្វល់! ខ្ញុំ​ដឹង​តែ​បក​ប្រែ​មួយ​មុខ ហើយ​មិន​​ចង់​បាន​មុខ​មាត់​ស្អី​ឡើយ បើ​នរណា​គិត​ថា ចង់​បាន​ល្បី​ឈ្មោះ ព្រោះ​ក្លាយ​ជា​អ្នក​មាន​មុខ​មាត់​ព្រោះ​ជួយ​ដល់​ភាសា​ខ្មែរ សូម​ឲ្យ​អ្នក​ហ្នឹង​ល្បី​ទៅ​ចុះ, ខ្ញុំ​ឯណេះ​មិន​ចង់​បាន​អ្វី​ឡើយ សំខាន់​បំផុត​ធ្វើ​ម៉េច​ឲ្យ​តែ​ពាក្យ​ដែល​ប្រើ​ប្រាស់​ក្នុង WordPress ហ្នឹង​ស្រួល​យល់ ងាយ​ប្រើ​ទៅ​បាន​ហើយ កុំ​ឲ្យ​ច្រឡំ​គ្នា​ពេក

  10. ភារម្យ said, on ខែកញ្ញា 4, 2010 at 2:45 ល្ងាច

    ត្រូវបង! យើងខ្មែរដូចគ្នា!

  11. វិចិត្រ said, on ខែកញ្ញា 4, 2010 at 4:13 ល្ងាច

    ដល់ក គ្រាន់​តែ​ប៉ុណ្ណឹង ខឹង​ខ្ញុំ​អី​ក៏​ខ្លាំង​ម៉្លេះ 😀

  12. វ៉ាន់ ឃា said, on ខែកញ្ញា 4, 2010 at 4:36 ល្ងាច

    ហិហិ សូមសើចមួយចុះ គិតទៅមនុស្សយើងរកស្មានមិនត្រូវទេ

  13. វណ្ណពិសិដ្ឋ said, on ខែកញ្ញា 4, 2010 at 6:34 ល្ងាច

    ខ្ញុំគិតៗទៅចេះមានមនុស្សអញ្ចឹងដែរ បើគាត់មិនពេញចិត្តនឹងការបកប្រែបែបនោះទេ គាត់អាច ផ្តល់ជាមតិតើ…..ហេតុអ្វីត្រូវជេរ????????​ ខ្ញុំពិតជាមិនយល់ចិត្តរបស់គាត់សោះ…!!!?????
    មិនអីទេបងៗ កុំគិតពីគាត់អីទំរាំឈឺក្បាល…!!

    អរគុណបងៗ សូមជូនពរបងៗអោយកាន់តែមានសុខភាពល្អទាំងអស់គ្នា
    ជំរាបលា

  14. Fidele said, on ខែកញ្ញា 4, 2010 at 8:47 ល្ងាច

    កន្លែង​គាត់​រស់​នៅ​ប្រហែល​ជា​ក្ដៅ​ខ្លាំង​ហើយ បាន​ជា​មិន​ចេះ​ត្រជាក់​ចិត្ត​សោះ។ 😀

  15. មេឃា said, on ខែកញ្ញា 4, 2010 at 9:02 ល្ងាច

    ខ្ញុំគិតថា យើងគួរដែលដល់ពេលដែលត្រូវរៀបចំរចនាសម្ព័ន្ធ ប្លុកខេមរភាសា ដែលណែនាំខ្លះ ទៅលើ លក្ខន្តិកៈ ឬអនុស្សរណៈ ឬកំណត់ហេតុជាចំណាំ មួយ ។ គោលដៅចំបង គឺ ការចែង​ជា​លាយលក្ខអក្សរ អំពី លក្ខខណ្ឌក្នុងការបង្កើតប្លុក ការប្រកាសថ្មី ការបញ្ចេញមតិ/វាចារ ការណែនាំមួយចំនួន ការប្រមូលផ្តុំនូវមេរៀនរចនាប្លុក …

    អាចចាប់ផ្តើមពីការប្រកាស ឬស្ទង់មតិ បន្ទាប់មក ចាប់ផ្តើមរកសម្លេងគាំទ្រ ក្រោយមក ចុះឈ្មោះ ចាប់ផ្តើមពង្រាង… អាចបង្កើតប្លុកថ្មី ដែលមាន ក្រុមប្រឹក្សា និងរដ្ឋបាល ដែលមានភារៈ ពិនិត្យ មើលវាចារ និងផ្តល់យោបល់លើ អត្ថបទ…

    អ្នកដែលចុះឈ្មោះ ត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន ហើយក៏ទទួលបាន អត្ថប្រយោជន៍ ពី សមាគមប្លុកខេមរភាសា ដូចជា ប្រកាសឈ្មោះជាសមាជិក ហើយមានការជួយប្រឹក្សាអំពី ការរចនាទំព័រប្លុក មានកម្មវិធីជួបជុំ ដើម្បីកិច្ចការសង្គម មនុស្សធម៌ បង្កើតឪកាសការងារ …

    ម៉េចដែរ !???

  16. ធម្មលិខិតោ said, on ខែកញ្ញា 4, 2010 at 11:28 ល្ងាច

    យើងចង់រៀបចំឱ្យមាន ក្រមសីលធម៌ ឬសុជីវធម៌ ក្នុងការសរសេរ ឬនិយាយស្តី ល្អណាស់ ក្នុងនាមជាខ្មែរ ដែលជាអ្នកគោរពព្រះពុទ្ធសាសនា គឺបានន័យថា យើងគួរស្គាល់អ្នកតូចអ្នកធំ អ្នកបងអ្នកប្អូន អ្នកចាស់អ្នកក្មេង ស្រីឬប្រុស ទៅតាមលំដាប់លំដោយ ជាការសមរម្យណាស់ ជាពិសេស តួរនាទីឬមុខងារ ដូចលោកគ្រូវិចិត្រ គួរគោរពគាត់ថាជាគ្រូ ទើបត្រឹមត្រូវ ទោះបី គាត់មិនមែនជាគ្រូយើងក៏ដោយ។ ការនិយាយស្តី ឬសរសេរក្តី អ្នកខ្លះមិនជាអន់ដែរទេ ដោយគ្រាន់លប់ចោលពាក្យ អសុរស ដូចជា “អារ-មឹង អញ ហ្អែង អានេះ អានោះ” ចោលទៅ ត្រឹមត្រូវវិញទៅហើយ ។ មិនអីទេ មិនខុសឆ្គងណាស់ណាទេ យើងអាចកែសម្រួលក្នាបាន។ ពាក្យគួរពុំគួរ សូមអធ្យាស្រ័យ! សូមអរគុណ KOOM ដែលបានលើកយករឿងនេះមក បកស្រាយ!

  17. denith said, on ខែកញ្ញា 5, 2010 at 6:01 ព្រឹក

    ខ្ញុំក៏ជួបករណីចឹងដែរ ។

    ហើយខ្ញុំគិតថា វាជាការល្អណាស់ដែលពួកយើងរួបរួមគ្នាពេលជួបបញ្ហាបែបនេះ ។ ជយោ

  18. ឌីយ៉ា said, on ខែកញ្ញា 5, 2010 at 10:00 ព្រឹក

    សូម​ជួយ​អបអរ​សាទរបង ដែល​បាន​វែក​មុខ​រក​ឃើញ​ឃាតករ អាថ៌កំបាំង​នេះ​ជំនួស​អ្នក​ភូមិ​! សូម​អរគុណ​ច្រើន​ៗ

  19. ឧត្តម said, on ខែកញ្ញា 5, 2010 at 10:01 ព្រឹក

    ខ្ញុំពិតជារំភើបណាស់ ចាប់តាំងពីខ្ញុំចេះប្រើប្រាស់ប្លក!
    ខ្ញុំរំភើបនឹងការរួបរួម រំភើបនឹងការសាមគ្គី រំភើបនឹងការចែករំលែក រំភើបនឹងការចេះជួយជ្រោមជ្រែងគ្នាទៅវិញទៅមក រវាងបងប្អូនខ្មែរយើងនៅទីនេះ មិនថាក្នុងស្រុក ក្រៅស្រុក សុទ្ធតែមានឧត្តមគតិតែមួយគឺ ធ្វើដើម្បីជាតិ ចែករំលែកចំណេះដឹងគ្នាទៅវិញទៅមក ដែលមើលទៅគឺពិតជាស្រុះស្រួលគ្នាមែនទែន។
    តែស្របពេលនេះក៏មាននៅបាតុភាពនេះកើតឡើង ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើកិត្តិយសបងប្អូនយើង ពិសេសបងប្រុសវិចិត្រតែម្តង។ នេះសមដូចពាក្យបុរាណមួយពោលថា “មិនជួយចូក ជួយចែវ បែរជាយកជើងរាវទឹក” ដែលទង្វើនេះគួរឲ្យស្អប់ខ្ពើមជាទីបំផុត។
    តែខ្ញុំសង្ឃឹមជឿជាក់ថា បាតុភាពនេះនឹងមិនបង្ករជាឧបសគ្គរាំង​ស្ទះដល់ឆន្ទៈនៃការចែករំលែក​របស់បងប្អូនយើងទេ។ សូមបន្តការចែករំលែករបស់អ្នកនៅទីនេះ ដើម្បីជាប្រយោជន៍ដល់ធនធានមនុស្សជាតិកម្ពុជា។
    គួរពុំគួរសូមអធ្យាស្រ័យផង ខ្ញុំមិនសូវប៉ិននិយាយទេ។ 🙂

  20. គឹមស៊ា said, on ខែកញ្ញា 5, 2010 at 1:53 ល្ងាច

    មិនគួរជេរគ្នាទេ គួរតែរកដំណោះស្រាយ

  21. អង្គរក្សតូច said, on ខែកញ្ញា 6, 2010 at 9:56 ព្រឹក

    ការជេរគ្នា ការឈ្លោះគ្នា ក្នុងមួយជីវិតនេះគឺជៀសមិនផុត!!!! ពូជខ្មែរយើងជាពូជល្អញ៉ុមសូម​សរសើរមួយចុះ ព្រោះញ៉ុមឃើញពួកជនជាតិគេមួយចំនួន សូម្បីតែនិយាយគ្នាក៏ជេរលេងដែរ ដូចមិនមែនជាមនុស្សដែលមានការអប់រំ ហើយជាមនុស្សប្រកាន់យកតែបក្សពួកខ្លួន!!!
    ការចូលទៅនិយាយដើមគេ …………..ភ្លេចថាត្រូវនិយាយអីទៀតហើយ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: