ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ហេតុអ្វី​បាន​ជា​តា​ឥសី​មាន​ចៅ​ក្រមុំ?

Posted in ពត៌មាន by ប្រាក់ សុភី on ខែសីហា 31, 2010

អ្នក​គ្រប់គ្នា​ប្រាកដ​ណាស់​ថា ធ្លាប់​បាន​ទស្សនា​ល្ខោនបាសាក់ តែ​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​មាន​ចម្ងល់​ដូច​ខ្ញុំ​ដែរ​អត់។ ភាគ​ច្រើន​នៃ​រឿង​ទាំង​នោះ​អោយ​តែ​មាន​តា​ឥសី តែង​តែ​មាន​ចៅ​ក្រមុំ​ដ៏ស្រស់​ស្អាត់​ ហើយ​នឹង​ក្លាយ​ជាគួ​របស់​កូន​សិស្ស​តា​ឥសីជាមិន​ខាន។

ពេល​តួឯក​ក្នុង​សាច​រឿង​ចេញ​ទៅ​រៀន​សិល្ប​មុន​វិជ្ជាការ​​ ជា​មួយ​អ្នកសច្ចំ ឬតាឥសី ពេល​រៀន​ចេះ​ជិត​ចប់​​សព្វគ្រប់​រួច​ហើយ​​ តាឥសី​តែង​ហាម​ចៅ​មិន​អោយ​ទៅ​ជិត​អាស្រម​ខាង​ក្រោយ​ តែ​ជានិច្ចកាល​ចៅ​នោះ​ តែ​ង​តែ​ទៅ​លួច​មើល​ខុស​ពី​បណ្ដាំ​លោក​តា។ ពេល​ទៅ​ដល់​អាស្រម​ខាង​ក្រោយ​ក៏​ឃើញ​ចៅ​ឥសី​ហើយ​ ក៏​ចាប់​ចិត្ដ​ប្រតិព័ទ្ធ​ស្រលាញ់​គ្នា​ ហើយ​ដឹង​ដល់ថាតាឥសី​​គាត់​ក៏​រៀប​ចំ​ផ្សំផ្គុំ​​អោយ​ ហើយ​និយាយ​​ថា​ចៅ​ទាំង​ពី​រ​ជា​គូ​ព្រេង​អតីត​ជាតិ ចុះ​ហេតុអ្វី​​លោក​តា​ចាំបាច់​ហាម​ចៅប្រុស​គាត់​ធ្វើ​អី? 😆 ចុះ​បើ​មាន​សិស្ស​មក​រៀន​លើក​ក្រោយ​ទៀត​តើ​គាត់​មាន​ចៅ​ស្រី​ទៀត​ដែរ​អត់ន៎? ហាហាហា

Advertisements

9 ចំលើយ

Subscribe to comments with RSS.

  1. វិចិត្រ said, on ខែសីហា 31, 2010 at 3:10 ល្ងាច

    ដឹង​អី ចាំ​ថ្ងៃ​ក្រោយ​ជួប​តា​ឥសី​ សួរ​គាត់​មើល

    • kooms said, on ខែសីហា 31, 2010 at 3:52 ល្ងាច

      មិន​ដឹង​ថាតាឥសី​នៅ​ណាទេ​ បើ​សិន​ជាដឹង​សុំគាត់​រៀន​សិល្ប​វិជ្ជាការ​គ្រាន់​ទុក​ការពាខ្លួន​ហើយ!

      • ភារម្យ said, on ខែសីហា 31, 2010 at 6:06 ល្ងាច

        មែនបង! ចាំជួប Mr. តាឥសីចាំសំម្ភាសមើលៗ អោយអស់ចំងល់!!

      • វិចិត្រ said, on ខែសីហា 31, 2010 at 6:09 ល្ងាច

        បើ​ចង់​ជួប​គាត់ ចាំ​ខ្ញុំ​ប្រាប់។ គឺ​ទៅ​​កន្លែង​ណា​មាន​គេ​លេង​ល្ខោន ទី​នោះមាន​តា​ឥសី​ហើយ​។ ចង់​ជួបយក្ស​ក៏​បាន ចង់​ទៅ​ស៊ី​នំ​បញ្ចុក​ជាមួយ​ស្ដេច​ក៏​បាន។

  2. ហនុមាន said, on ខែសីហា 31, 2010 at 10:10 ល្ងាច

    ចុះបើតាឥសី អត់ចៅក្រមុំ អោយគាត់មានចៅ បេដេ ឬក៏ចៅេម៉ម៉ាយ ទៅកើតអិហ្នឹង ? បើតាមខ្ញុំយល់ មកពីបើគ្មានចៅក្រមុំ ស្មានតែកម្លោះៗ ដូច ខ្ញុំ ឬ ក៏ សុភីឯងមើលល្ខោនហ្នឹងអី ? បើមិននាំគ្នាទៅលេងបោះឡូ ឬចាក់ខ្លាខ្លោក ឡើងដីហុយតាលូមឥឡូវហ្នឹង ? 😀

  3. yango said, on ខែកញ្ញា 1, 2010 at 1:57 ព្រឹក

    ពេលមាន​អ្នកទៅ​រៀន​លើក​ក្រោយ​ទៀត ជួយថតចៅក្រមុំតា​ឥសីអោយខ្ញុំមើលផង។

  4. posoky1 said, on ខែកញ្ញា 2, 2010 at 7:27 ព្រឹក

    នឹកឃើញល្ខោនគួអោយអស់សំណើចខ្លួនឯង ពេលទៅយំទាតាម សុំទៅមើលល្ខោនដែរ ដល់ពេលចាប់ផ្តើមលេង លក់បាត់ ដល់ពេលគេដាស់ ទាល់តែចប់រឿងបាត់ហើយ មិនដែលបានមើលល្ខោននឹងម៉េចទេ។

  5. Khmerling said, on ខែកញ្ញា 22, 2010 at 9:53 ល្ងាច

    ចៅក្រមុំមានតែមួយ ។ ឥសីមានសិស្សច្រើន តែសិស្សមួយហ្នឹងធ្វើខុសត្រណម ក៏បានជាគូព្រេង ឯសិស្សផ្សេងទៀតមិនបានខុសនឹងគេ ពេលរៀនចប់ក៏ទៅផ្ទះអស់ទៅ​។

    • kooms said, on ខែកញ្ញា 23, 2010 at 8:19 ព្រឹក

      បើ​បាន​រៀន​ជាមួយ​តាឥសី សុខចិត្ដធ្វើខុសតំណម​ហើយ!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: