ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

លេខ​ទូរស័ព្ទ​របស់ខ្ញុំ 1001111101000111001011000101001101110

Posted in ពត៌មាន by ប្រាក់ សុភី on ខែសីហា 26, 2010

មិន​មាន​បំណង​ទាក់ទាញ​អារម្មណ៍​ ឬ​ផ្សព្វផ្សាយ​លេខ​ទូរស័ព្ទ​ផ្ទាល់​ខ្លួន​អី​នោះ​ទេ​ គ្រាន់​តែ​ចាប់​អារម្មណ៍​ពេល​ដែល​ខ្ញុំ​មើល​ប្លក់​និមល ឃើញ​គាត់​ដាក់​​លេខ​ទូរស័ព្ទ​របស់​គាត់​ពីរ​ប្រព័ន្ធ សុទ្ធ​តែ​លេខ​ ០១០១០១០… មើល​ឡើង​បែក​ភ្នែក​មិន​ដឹង​ថា​លេខ​ស្អី​គេ។ ធាតុ​ពិត​វាជា​លេខ​ប្រព័ន្ធ​គោល​ពីរ​(binary numeral system or base-2 number system)​ មាន​លេខ 0 និង 1 ដែល​ប្រើ​ប្រាស់​ក្នុង​ប្រព័ន្ធ​អេឡិចត្រូនិក និង​ក្នុង​កុំព្យូទ័រ​យើង​ផ្សព្វ​ថ្ងៃនេះ​។

សម្រាប់​អ្នក​សិក្សា​ព័ត៌មានវិទ្យា​ និង​អេឡិចត្រូនិក​ចាំ​បាច់​ត្រូវ​តែ​រៀន​​ប្រព័ន្ធ​គោល​ពីរ​នេះ ដើម្បី​ស្វែង​យល់​ថា​ម៉ាស៊ីន​វា​ធ្វើការ​យ៉ាង​ដូចម្ដេច​ និង​វិធី​ដែល​​វា​បក​ប្រែ​​​ព័ត៌មាន​ទាំង​នោះ​មក​អោយ​មនុស្ស​យើង​​អាច​មើល​យល់។ ក្រៅ​ពី​ប្រព័ន្ធ​គោល​ពីរ​នេះ​​មាន​ប្រព័ន្ធ​គោល​​ជាច្រើន​ទៀត​​​​​ដូច​ជា ប្រព័ន្ធ​គោល​៨(Octal) ដែល​មាន​លេខ ពី 0 ដល់ 7 ប្រព័ន្ធ​គោល​១០ ដែល​ជា​ប្រព័ន្ធ​មនុស្ស​យើង​ប្រើ​សព្វ​ថ្ងៃនេះ មាន​លេខ​ 0 ដល់ 9​ និង​ប្រព័ន្ធ​សំខាន់​មួយ​ទៀត​នោះ​គឺ ប្រព័ន្ធ​គោល​១៦(hexadecimal) ដែល​មាន​លេខ 0 ដល់ 9 និង​អក្សរ a ដល់ f។

នៅ​ក្នុង​អត្ថបទ​នេះ​ខ្ញុំ​និង​បង្ហាញ​ពី​​របៀប​បម្លែង​លេខ​​ពី​ប្រព័ន្ធ​គោល​២​​ទៅ​ជា​ប្រ​ព័ន្ធ​គោល​១០ ដែល​យើង​អាច​មើល​យល់​ធម្មតា។ ​នេះ​ជា​​ឧទាហរណ៍​ខ្លី​មួយ​ពី​ការ​បម្លែង​​ប្រព័ន្ធ​គោល​២ ទៅ​ប្រព័ន្ធ​គោល​១០៖

យើង​មាន​ 11110110_{2}=246_{10}

Binary 2^n ( from n=0 ) Next Value
0 0*2^0 =0
1 1*2^1 =2
1 1*2^2 =4
0 0*2^3 =0
1 1*2^4 =16
1 1*2^5 =32
1 1*2^6 =64
1 1*2^7 =128
Total =246

ចំណែក​លេខ​របស់​ខ្ញុំ​ខាង​លើនោះ​លោក​អ្នក​អាច​សាក់​ល្បង​ធ្វើ​ដូច​វិធី​ដែល​ខ្ញុំ​បាន​បង្ហាញ​ខាងលើ​នឹង​ទទួល​បាន​លទ្ធ​ហើយ។ មិន​ប្រាប់​ទេ​ថា​លេខ​ខ្ញុំគឺ 85511735918 :lol:។

វីធី​ដែល​ងាយ​សូម​ប្រើ​វែបសាយ​នេះ http://easycalculation.com/binary-converter.php ដើម្បី​ បម្លែង​វា ឬ​អ្នក​​អាច​ប្រើ​ម៉ាស៊ីន​គិត​លេខ​បម្លែង​​វា​ក៏​បាន​ដែរ។

Advertisements

12 ចំលើយ

Subscribe to comments with RSS.

  1. Samady KS said, on ខែសីហា 26, 2010 at 11:27 ព្រឹក

    ល្ងិត​មុខ​ឈឹង! ញុម​អត់​យល់​សោះ!

  2. បាត់ដំបង said, on ខែសីហា 26, 2010 at 12:04 ល្ងាច

    😀 ម្យ៉ាងដែរ

  3. អង្គរក្សតូច said, on ខែសីហា 26, 2010 at 12:18 ល្ងាច

    ល្អណាស់!! គិតសរសេរអក្សរខ្មែរជា ប្រព័ន្ធចឹងវិញ ពេលផ្ញើរសារម្តងៗ!! ទុក ឲ្យសញ្ញាគ្នា!!!

  4. nimol said, on ខែសីហា 26, 2010 at 5:49 ល្ងាច

    😀

  5. វិចិត្រ said, on ខែសីហា 26, 2010 at 5:55 ល្ងាច

    246=2(10^2)+4(10^1)+6(10^0)

    ដើម្បី​បំលែង 246 ទៅ​គោល​ពីរ​វិញ៖

    2^7=128<246 <2^8=256 \implies 246-2^7=118 \implies 246=1(2^7)+118
    2^6=64<118 <2^7 \implies 118-2^6=54 \implies 246=1(2^7)+1(2^6)+54
    2^5=32<54 <2^6 \implies 54-2^5=22 \implies 246=1(2^7)+1(2^6)+1(2^5)+22
    2^4=16<22 <2^5 \implies 22-2^4=6 \implies 246=1(2^7)+1(2^6)+1(2^5)+1(2^4)+6
    2^2=4<6 <2^3=8; 6-2^2=2 \implies 246=1(2^7)+1(2^6)+1(2^5)+1(2^4)+1(2^2)+2
    —–
    246=1(2^7)+1(2^6)+1(2^5)+1(2^4)+0(2^3)+1(2^2)+1(2^1)+0(2^0)
    \implies 246_{10}=11110110_2

  6. ភារម្យ said, on ខែសីហា 26, 2010 at 6:17 ល្ងាច

    គ្រាន់តែចំនងជើង ញ៉ុមដឹងថាបាញណឺរីបាត់ទៅហើយ! ហេ ហេ!

  7. Superb Blog said, on ខែសីហា 26, 2010 at 6:30 ល្ងាច

    ចុអានៀកជា​ស្អី​វិញទៅ​អានៀក?:
    http://en.wikipedia.org/wiki/Arecibo_message

  8. គឹមស៊ា said, on ខែសីហា 26, 2010 at 10:13 ល្ងាច

    ចំពោះខ្មុំគិតថា លេខទូរស័ព្ទចំលែក

  9. សុភ័ណ្ឌ said, on ខែសីហា 27, 2010 at 8:34 ព្រឹក

    មានអីពិបាក លេខទូរស័ព្ទរបស់បងគឺ 85511735918​ ត្រូវទេបង? ខ្ញុំប្រើ C# convert from binary to decimal number 🙂


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: