ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

ដំណឹង​ក្ដៅ​ៗពីការប្រកាស​លទ្ធផល​ប្រលង

Posted in ពត៌មាន by ប្រាក់ សុភី on ខែសីហា 20, 2010

ការ​ប្រកាស​លទ្ធផល​ប្រលង​សម្រាប់​សិស្ស​ថ្នាក់​ទី​១២​បាន​ចេញ​ហើយ​ល្ងាច​នេះ​នៅ​ទី​ក្រុង​ភ្នំពេញ​ ចំណែក​តាម​ខេត្ត​ថ្ងៃស្អែក​បាន​ចេញ។

តែ​អ្វី​ដែល​ហួស​​ចិត្ត​បំផុត​នោះ​គឺ​ការ​កេង​ចំណេញ​ពី​ការ​ប្រកាស​លទ្ធផល​នេះ​ នៅ​​គ្រប់​សាលា​ទាំង​អស់​ក្នុង​ក្រុង​​ភ្នំ​ពេញ​បាន​ប្រកាស​ពី​លទ្ធផល​ការ​ប្រលង​នេះ​ តែ​មិន​បាន​បិទ​នោះ​ទេថ្ងៃនេះគឺថ្ងៃស្អែកបាន​បិទ​ សម្រាប់​អ្នក​ដែល​ចង់​ដឹង​បន្ថែម​ពីពិន្ទុ​របស់​ខ្លួន​ត្រូវ​​ទិញ​ក្រដាស​លទ្ធផល​​នោះ​​ក្នុង​តម្លៃ​ ៥០០០‌៛​ តាម​សម្ដី​សិស្ស​ដែល​ប្រលង​នៅ​​សាលាបឹង​ត្របែក​ ចំណែក​សិស្ស​នៅ​បាក់​ទូក​វិញ​ត្រូវ​ចំណាយ​ ម្នាក់​ប្រហែល​ ២០០០៛​ ចូល​គ្នា​ដើម្បី​ទិញ​ក្រដាស​​លទ្ធផល​ក្នុង​បន្ទប់​របស់​ខ្លួន​ រួច​ហើយ​យក​ទៅ​ថត​​ចំលង​ចែក​គ្នា។

Advertisements

21 ចំលើយ

Subscribe to comments with RSS.

  1. ឧត្តម's ប្លក said, on ខែសីហា 20, 2010 at 4:53 ល្ងាច

    និយាយលែងចេញហើយ! ខ្មែរអើយខ្មែរ!

    • សុវិចិត្រ said, on ខែសីហា 20, 2010 at 5:23 ល្ងាច

      ចឹង!!! ចឹង​ហើយ​បាន​ហៅ​ខ្មែរ ខ្មែរ​យើង​ល្បី​ណាស់​អា​រឿង​កេង អារឿង​ចឹងៗ…..

    • Samady KS said, on ខែសីហា 21, 2010 at 10:59 ល្ងាច

      ជយោ! កម្ពុជា​អឆ្ឆរិយក្ស ស្អី​ក៏​អឆ្ឆរិយក្ស ដែរ

  2. pisitnseiha said, on ខែសីហា 20, 2010 at 5:35 ល្ងាច

    ចប់​ដោយ​គ្មាន​វាចារ!

  3. nimol said, on ខែសីហា 20, 2010 at 6:22 ល្ងាច

    ប្រភព​ព័ត៌មាន​អាច​ទុក​ចិត្ត​បាន​ទេ?

    • kooms said, on ខែសីហា 22, 2010 at 9:01 ព្រឹក

      និមល​ គឺ​ទុក​ចិត្ដ​បាន​ណាស់​ព្រោះ​អ្នក​ដែល​ផ្ដល់​ព័ត៌មាន​អោយ​នោះ​គាត់​ជាសិស្ស​ដែល​ប្រលង​ពិត​ប្រកដ​ ហើយ​ធ្វើការ​ជាមួយ​ខ្ញុំ ចំណែក​មួយ​ទៀត​គឺ​គាត់​មាន​ប្អូន​ដែល​ប្រលង​នៅ​បាក់ទូក ហើយ​ប្អូន​គាត់​បាន​ចំនាយ​លុយ​រួច​ហើយ។

  4. សុភា said, on ខែសីហា 20, 2010 at 6:52 ល្ងាច

    នៅមានចឹងទៀត

  5. ឌីយ៉ា said, on ខែសីហា 20, 2010 at 9:07 ល្ងាច

    ចប់​ដោយ​គ្មាន​វាចារ​ ដល់​ក៏​សាលា​ខ្មែរ​! មុខ​ក្រាស់ បោក​អត់​ដាក់​ទឹក​សោះ!!!!

  6. គីមស៊្រុន said, on ខែសីហា 20, 2010 at 9:57 ល្ងាច

    អ្នកអំពេញ​ពូកែរកស៊ីមែន។ ចាំមើលនៅខេត្តគេធ្វើអញ្ចឹងអត់។

  7. posoky1 said, on ខែសីហា 21, 2010 at 7:59 ព្រឹក

    let me send one to khmer@rfa.org

  8. -:-បាត់ដំបង-:- said, on ខែសីហា 21, 2010 at 8:09 ព្រឹក

    ដល់កម៉ង!!!? មិនដែលលឺសោះនៀក យី ខេមបូឌៀ ឃីងដឹមអហ្វ វ៉ុនដឺរ

  9. Phearin ភារិន said, on ខែសីហា 21, 2010 at 8:27 ព្រឹក

    are u sure about this? if like this not good, if i were them (students) may be i make sth for education system

  10. sophat123 said, on ខែសីហា 21, 2010 at 8:32 ព្រឹក

    ចុះវាដល់បែបហ្នឹងផង This is Cambodia .
    តើវាយ៉ាងម៉ិច Cambodia ?

  11. ខ្មែរសាវែន said, on ខែសីហា 21, 2010 at 8:48 ព្រឹក

    អ្នកធ្វើការជាមួយខ្ញុំម្នាក់គាត់បានទៅប្រឡងនៅមណ្ឌលតាខ្មៅ ល្ងាចមិញគាត់ទៅមើលលទ្ធផល គេតម្រូវឲ្យទិញក្រដាសពិន្ទុក្នុងតម្លៃ 3000 រៀល។
    ហាស​ ហាស ហា

  12. ឡង់ឌី said, on ខែសីហា 21, 2010 at 11:46 ព្រឹក

    នេះ​មិន​មែន​ទាំងអស់​ទេ ប្រហែល​មាន​តែ​មណ្ឌល​មួយ​ចំនួន​ដែល​ធ្វើ​បែប​នេះ នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ ជា​ពិសេស​ខេត្ត​សៀមរាប​ដែល​ខ្ញុំ​រស់​នៅ​ផ្ទាល់​តែ​ម្តង​ ​មិន​មាន​បញ្ហា​អី​កើត​ឡើង​ផង គឺ​គេ​បិទ​លទ្ធ​ផល​ប្រឡង​ឱ្យ​សិស្ស​មើល​តាម​ធម្មតា មិន​មាន​ការ​លក់​អី​ទេ
    បើ​សិស្ស​មិន​ចង់​មើល​ដោយ​ផ្ទាល់​នៅ​តាម​មណ្ឌល​នីមួយៗ​ទេ អាច​ទិញ​ពីគ្រូ​ក្នុង​តម្លៃ​៥០០០៛

    • នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ខ្ញុំ​មាន​មិត្ត​ភក្តិ​ម្នាក់​គាត់​ប្រលង​ក៏​អញ្ចឹង​ដែរ។​ កុំ​ថា​ឡើយ​បញ្ហា​មិន​ប្រក្រតី​នេះ​មាន​ដលើ​ ៧០-៨០ សូម្បី​តែត្រឹម ២០-៣០ ភាគរយ​ក៏​មិន​អាច​ទទួល​យក​បាន​ដែរ។ វិញ្ញាសារ​ចេញ​មក​ពី​តាំង​ពី​ក្រសួង​ មិន​មែន​គ្រូ​តូច​តាច​អាច​ដឹង​រឿង​នេះ​បាន​ទេ អញ្ចឹង​វិញ្ញាសារ​បែក​ធ្លាយ​មាន​តែ​ពួក​អា​អ្នក​ធំ​ៗ​ប៉ុន្មាន​នាក់​នៅ​ក្រសួង​ហ្នឹង។​

  13. ភារម្យ said, on ខែសីហា 21, 2010 at 3:36 ល្ងាច

    ចេះតែមានហើយ! ឥឡូវ!!

  14. ធ្វើ​អ្វី​បន្តិច​ក៏​លុយ​ៗៗ…….ស្មោកគ្រោក​មែន​ទែន…….អោយ​ខ្ញុំ​មើល​សង្គម​ស្រុក​យើងក្នុង​​ផ្លូវ​ល្អ​វា​​ជា​ការ​ពិបាក​មួយ……

  15. រដ្ឋា​ភិបាល​បច្ចុប្បន្ន​មាន​អំណួត​ថា​ស្រុក​យើង​រី​ក​ចំរើន មាន​អគារខ្ពស់​ៗ​រាប់​សិប​ជាន់​ដែល​មិន​ដែល​មាន​ពី​មុន​មក​ជាដើម តែ​គួរ​ចាំ​ថា​អគារទាំង​នោះ​ អ្នក​វិនិយោគទុន​ទាំង​នោះ​បើ​មក​ចាប់​ដៃ​រក​ស៊ី​ជាមួយ​រដ្ឋា​ភិបាល​សព្វ​ថ្ងៃដែល​ពោរ​ពេញ​ដោយ​អំពើ​កខ្វក់​ លុយ​ក្រោម​តុ លុយ​ទឹក​តែ​នោះ ហើយ​ដែល​មាន​ច្បាប់​ធូររលុង​ ការពារ​តែ​អ្នក​ធំ​បែប​សព្វ​ថ្ងៃ​ ប្រជាជន​ខ្មែរ​អ្នក​ក្រី​ក្រ​គ្មាន​ទទួល​បាន​អ្វី​ដែល​ហៅ​ថា​ជីវភាព​ប្រសើរ​ជាង​មុន​នោះ​ទេ។ អញ្ចឹង​អគារ​ធំ​ៗ​ខ្ពស់​ៗ​ទាំង​នោះ​នឹង​ក្លាយ​ទៅ​ជា​កន្លែង​អោយ​ប្រជាជន​ខ្មែរ​អ្នក​ក្រី​ក្រ​ចងក និង លោត​សំលាប់​ខ្លួន​តែ​ប៉ុណ្ណោះ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: