ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

បង់ពន្ធផ្លូវ

Posted in ពត៌មាន by ប្រាក់ សុភី on ខែសីហា 17, 2010

ការ​ប្រមួល​ពន្ធផ្លូវ​២០១០ បាន​ចាំផ្ដើម​ជាងមួយ​ខែ​ហើយ ទើប​តែថ្ងៃនេះខ្ញុំ​បាន​ទៅទិញ​ពន្ធផ្លូវនោះ។  លោកអើយ ក្នុង​ព័ន្ធផ្លូវ​នោះដាក់តម្លៃតែ ៣.០០០៛ ទេ​តែមន្ត្រី​គាត់ទា​រហូត​ដល់​ទៅ​ ៥.០០០៛។ សំណាង​ហើយ​ឆ្នាំនេះ​ខ្ញុំ​ដឹង​ព័ត៌មាន​បាន​មុន​គឺថា ក្រុមការងារ​សង្គម​ស៊ីវិល ដើម្បី​គណនេយ្យភាព និង​តម្លាភាព​សង្គម បាន​ចាត់វិធានការប្រឆាំង​នឹង​មន្ដ្រី​ពន្ធដា​ណាដែល​យក​លុយ​លើស​ពីការកំណត់​របស់ក្រសួង​។ ប្រសិន​បើ​អ្នក​រាល់គ្នា​មិន​ទាន់ទៅទិញ​ទេ​ ហើយ​ពេល​ទៅទិញ​បើ​មន្ដ្រី​ពន្ធដា​ទា​លើស​ចំនួន​ការ​កំណត់នោះ សូម​ទាក់ទង់ទៅកានលេខទួស័ព្ទ 017 559 122 ដើម្បីប្រាប់ពីឈ្មោះ និង​អត្ដលេខ​របស់មន្ដ្រីពន្ធដានោះ ដែល​បាន​ទាលុយ​បង់​លើស។

តាម​សេចក្ដីរាយការពីសាព័ត៌មាន FRI បាន​អោយដឹងថា​ថវិកា​ ១ លានដុល្លារ​ត្រូវ​បាន​ចំណាយ​​បង់​ពន្ធលើការកំណត់​​ តែថវិកា​ទាំងនោះមិន​បាន​ដាក់បញ្ចូល​ជាថវិការដ្ឋទេ ពោល​គឺ​ថវិកា ១ លាន​ដុល្លារ​នោះ ត្រូវ​ចំណាយ​ឥតប្រយោជន៍ និង​ធ្លាក់​ដល់ដៃ​បុគ្គល​មន្ត្រី​ពន្ធដារ​ខិលខូច។

ខាងសង្គម​ស៊ីវិល​ ដើម្បី​គណនេយ្យភាព និង​តម្លាភាពសង្គម បាន​បោះពុម្ព​នូវ​ខិតប័ណ្ណ​រាប់​ម៉ឺន​សន្លឹក ដោយ​ភ្ជាប់​ជាមួយនឹង​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ ចុះ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១០ ដែល​តម្រូវ​ឲ្យ​ការប្រមូល និង​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ តាម​ចំនួន​ទឹកប្រាក់​ពន្ធ​កំណត់ ក្នុង​តារាង​ពន្ធដារ។

ក៏​ប៉ុន្តែ ចាប់តាំងពី​ចេញ​សេចក្តីជូនដំណឹង​នេះ មកទល់​នឹង​ព្រឹក​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០១០ ក្រុមការងារ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​គណនេយ្យភាព និង​តម្លាភាព​សង្គម បាន​អះអាង​ថា នៅតែ​មាន​កន្លែង​បង់ពន្ធ​ខ្លះ យក​តម្លៃ​លើស​ការកំណត់​ដដែល។ បើ​មិន​ដូច្នេះ​ទេ ពេល​ប្រជាពលរដ្ឋ​ទៅ​រក​ទិញ​ពន្ធផ្លូវ នឹង​ត្រូវ​ភ្នាក់ងារ​ពន្ធដារ​អះអាងថា អស់ ឬក៏​ដល់​ម៉ោង​ឈប់សម្រាក ជាដើម។(នេះ​ជាល្បិច​រក​លុយ​រក​របស់មន្ដ្រី​ពន្ធដាខិល​ខួច​មួយ​ចំនួននោះ ដែល​ធ្វើអោយ​ប៉ះពល​ដល់​មន្ដ្រីគែស្អាត់ស្អំមួយ​ចំនួន​ទៀត)។

ឆ្នាំមុន​ខ្ញុំ​បាន​ចំនាយ​ថវិការ​លើស​នេះ​ម្ដង​រួច​មក​ហើយ​ ដោយ​មន្ដ្រីពន្ធដា​ទាំងនោះ​យក​លេស​ថា គឺយក​ថ្លៃទឹក​ប៊ិច ហាហាហា ថ្លៃទឹក​ប៊ិច​រហូតដល់ទៅ ២០០០៛ គ្រាន់តែប៊ិចមួយដើម​អាច​សរសេរ​រហូត​ដល់បង់ព័ន្ធចប់ទៀត​ក៏មិន​អស់ផង ហើយ​ពេល​នោះខ្ញុំ​មិន​ឃើញ​មាន​មន្ដ្រី​ទាំងនោះសរសេរ​អីផង​នឹងគ្រាន់ទៅទិញ គាត់ហុច​អោយ​សន្លឹក​ពន្ធចប់៕



Advertisements

7 ចំលើយ

Subscribe to comments with RSS.

  1. Samady KS said, on ខែសីហា 17, 2010 at 12:03 ល្ងាច

    ទូរស័ព្ទ​ទៅ​កាន់ 017 559 122 នរណា​គេ​ជា​អ្នក​ទទួល? សង្ស័យ​តែ ខល ទៅ​ប៉ះ​ចំ​តែ​គ្នា​គាត់

    • kooms said, on ខែសីហា 17, 2010 at 12:06 ល្ងាច

      ខ្ញុំ​ក៏មិនដឹងដែរ តែ​លេខ​នោះគឺដាក់សម្រាប់ទទួល​ពីបង​ប្អូន​គ្រប់គ្នា…

  2. ក្មេងស្រែ said, on ខែសីហា 17, 2010 at 1:44 ល្ងាច

    បង! ញ៉ុមសាករួចហើយ! គាត់នៅតាទារដដែល, ដល់អត់អោយគ្រប់តាមការកំណត់ តាមការទារ របស់គាត់ទេ គាត់មិនខ្ចីលក់អោយដែរ ។ កុំចង់ខ្លាំង ពេលលក់គាត់ចំណេញម៉ាពេល ដល់ណាគេរឹងក្បាល អត់ទិញ ដល់ពេលផុតកាលកំណត់ គ្នាគាត់អ្នកត្រូវប៉ាន់ម្តង (ប៉ូលីសចរាចរណ៍)

  3. មេឃា said, on ខែសីហា 17, 2010 at 4:35 ល្ងាច

    អីឡូវចុះថ្លៃបន្តិចហើយ (សម្រាប់ថ្ងៃទី ១៨ សីហានេះ …) ម៉ូតូ ក្រោម ១២៥ សេសេ បង់តម្លៃត្រឹមតែ ៥០០​០ រៀល (សុំមួយពាន់មក ព្រោះចំណេញបានតែ ៥០០ រៀលទេ ! អ្នកលក់បញ្ជាក់… ព្រោះបណ្ណ ដាក់ត្រឹមតែ ៤៥០០ រៀល) អាណិតដែរ ឲ្យតែម្តងនឹងទេណា !!! ឆ្នាំក្រោយ ចាំឲ្យម្តងទៀត…

  4. kooms said, on ខែសីហា 17, 2010 at 4:41 ល្ងាច

    បើចេញ​មុខ​សុំអញ្ចឹង​មាន​ថាស្អី! ត្រឹម​ប្រាំរយ​រៀល​ក្នុងមួយ​ឆ្នាំនឹង


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: