ចែក​រំលែក​គំនិត​ និង​ចំណេះដឹង​ជាមួយគ្នា

សំមុខ​ អភិសិទ្ធិ​

Posted in ពត៌មាន by ប្រាក់ សុភី on ខែសីហា 9, 2010

ដល់​ពេល​កម្ពុជា​លេង​សៀម​វិញ​ហើយ​ បន្ទាប់​ពី​ចេញ​មក​ប្រកាស​ជា​សាធារណ​​របស់​នាយក​រដ្ឋមន្ត្រី​សៀម អភិសិទ្ធិ ថា ទឺកដី ៤.៦​គីឡូម៉ែត្រក្រឡា​ជាទឹក​ដី​របស់​ខ្លួន​នោះ ហើយ​នឹង​ប្រើ​កម្លាំង​ទ័ព​ដើម្បី​​ការ​ទឹក​ដី​​របស់​វា​។ ឆ្លើយ​តម​នឹង​សម្ដី​ល្ងីល្ងើ​ឥត​បទ​របស់​នាយក​រដ្ឋមន្ត្រី​រូប​នោះ​​ សម្ដេច​ហ៊ុន សែន បាន​ផ្ញើ​សា​លិខិត​ជូន​​ទៅ​ឯកឧត្ដម Ali Abdssalam treki ប្រធាន​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ និង​ឯក​ឧត្ដម Vitaly Churkin ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ស្ដី​អំពី​ការ​គំរាម​ប្រើ​ប្រាស់​យោធា​របស់​នាយករដ្ឋមន្ត្រី​ថៃ។

នេះ​ជា​ជំហាន​ទី​មួយ​ដែល​កម្ពុជា​ដើរ​ទៅ​កាន់​អង្គការ​​សហប្រជាជាតិ​ ពី​បញ្ហា​ជម្លោះ​​រ​ព្រំដែន​វាង​កម្ពុជា​ និង​សៀម​ក្នុង​សម័យ​តេជោ​ហ៊ុន សែន​​ ហើយ​នេះ​ក៏​ជា​អ្វី​ដែល​ប្រជាជន​ខ្មែរ​​​​ទន្ទឹង​រង​ចាំ​​ការ​ឆ្លើយ​តប​ទៅ​ពូក​ចោរ​សៀម​ផង​ដែរ ដើម្បី​កុំ​អោយ​វា​ឡើងចាង​ពេក​។ មក​ដល់​ពេល​នេះ​មិនដឹង​ថា​នាយក​រដ្ឋមន្ត្រី​ល្ងីល្ងើ​​ឥតបទ​នោះ​យក​មុខ​ទៅ​ទុក​ ឯណា? ព្រោះតែស្រលាញ់​អំណាច ធ្វើអីក៏ធ្វើដែរទាំង​ទទឹង​ទិស​មិន​ចេះ​ក្រែង​រអែង​គេ៕

Advertisements

12 ចំលើយ

Subscribe to comments with RSS.

  1. Admin said, on ខែសីហា 9, 2010 at 11:21 ព្រឹក

    Well done. It should be been done long time ago.

    • kooms said, on ខែសីហា 9, 2010 at 11:24 ព្រឹក

      មែន​ហើយ​បង តែ​ប្រហែល​ជា​មាន​ផល​វិបាក​អ្វីមួយ​ហើយ​បាន​ជារដ្ឋាភិបាលយើង​មិន​ធ្វើដូច្នេះ​កាល​ពីមុន​។

  2. សុភ័ក្ត្រ said, on ខែសីហា 9, 2010 at 11:56 ព្រឹក

    រដ្ឋាភិបាល​ថៃ​កំពុង​ធ្វើ​លិខិត​តប​ទៅ​អង្គការ​សហប្រជាជាតិ​ដែរ​ហើយ

    • kooms said, on ខែសីហា 9, 2010 at 11:58 ព្រឹក

      មិន​ដឹង​ថា​គេ​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច​​ទេ? បើ​សុភ័ក្ដ្រ​​ដឹង​ពេល​សូម​ជួយ​ប្រាប់​ផង ព្រោះ​ពួក​យើង​ចង​ដឹងខ្លះណាស់។​

  3. pisitnseiha said, on ខែសីហា 9, 2010 at 12:51 ល្ងាច

    ចឹងគួរសរសើរសម្ដេចតេជោយើង

  4. Samady KS said, on ខែសីហា 9, 2010 at 1:09 ល្ងាច

    ខ្ញុំ​រង​ចាំ​អាន​វគ្គ​បន្តរ

  5. -:-បាត់ដំបង-:- said, on ខែសីហា 9, 2010 at 2:01 ល្ងាច

    ចាំអ៊ុតមើលចឹង!!!!

  6. ឧត្តម's Blog said, on ខែសីហា 9, 2010 at 9:47 ល្ងាច

    ពួកអាអស់ហ្នឹង! ក្រឡេចក្រឡុចណាស់! វាធ្វើនយោបោកតែរាស្រ្តដែលជាតិនិយមភ្លីភ្លើប៉ុន្មានដំបរនឹងឯង! ដើម្បីដំណែងបានយូរ!

  7. សោម said, on ខែសីហា 9, 2010 at 10:11 ល្ងាច

    អាភិសិតគំរាមប្រើដាវអាជ្ញាសឹក ហ៊ុនសែនរត់ទៅទូពិតអន្តរជាតិ។ ខ្មែរច្បាំងអត់ឈ្នះសៀមទេ ព្រោះសៀមជាប្រទេសអ្នកមាន មានយន្តហោះប្រដេញទំនើប។

  8. kaps said, on ខែសីហា 9, 2010 at 11:43 ល្ងាច

    ខ្មែរយើងជួយអរណាស់ បន់ឱ្យតែថៃលប់ចោលនូវ សន្ធិសញ្ញាយោគយល់គ្នា និងប្រើអំពីហឹង្សា មកលើខ្មែរនោះ អាលនិងបានសាកល្បង នៅក្រោមស្នាដែ របស់ឯកអគ្គមហាតេជោថ្មី សម្តេច ហ៊ុន-សែន ដែលជាជើងឯកខាងបាញ់ត្រង់ មិនបាច់ព្រិច!

    ម្យ៉ាងវិញទៀត សូមឱ្យលោករដ្ឋាភិបាលវៀតណាម រក្សានូវមិត្តភាព រវាងវៀតណាម-កម្ពុជា ឱ្យបានរាប់មឺនឆ្នាំ ដោយបើកឱ្យខ្មែរក្រោម មានសិទ្ធិសេរីភាព នៅក្នុងទឹកដីរបស់ខ្លួនផង ហើយការហាមប្រាម ឬឱ្យរដ្ឋាភិបាលខ្មែរបង្ក្រាបខ្មែរកម្ពុជាក្រោម មិនឱ្យធ្វើសកម្មភាព ដើម្បីទាមទាសិទ្ធិសេរីភាពនោះ មិនមែនជាការល្អទេ នេះជាសញ្ញា នាំឱ្យបែកបាក់ សាមគ្គីភាព រវាងវៀតណាម-កម្ពុជា ទៅវិញទេ សូមពិចារណាឡើងវិញ!

    គួរពុំគួរសូមអធ្យាស្រ័យ និងពិចារណា ឱ្យបានច្បាស់លាស់!

  9. កំឡោះខ្មែរ said, on ខែសីហា 11, 2010 at 11:03 ព្រឹក

    ចាំមើលចោរសៀមចេញពុតត្បុតអីទៀត។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: