តើ CMS មួយណាដែលពេញនិយមជាងគេ?
ខាងក្រោមនេះជាការដាក់ចំណាត់ថ្នាក់មិនផ្លូវការមួយរបស់ខ្ញុំតាមរយៈការប្រៀបធៀបចំពោះ CMS បួន។ ចំណាត់ថ្នាក់នេះគឺខ្ញុំគិតទៅលើចំនួនអ្នកទស្សនា(Unique Visitors) វែបសាយទាំងបួននោះ ដែលបានមកពីវែបសាយ www.compete.com ដែលអាចជឿ និងទុកចិត្តបាន។
ខាងក្រោមនេះជាចំណាត់ថ្នាក់ប្រចាំខែមិថុនា សម្រាប់ CMS ទាំងបួននោះ(លោកអ្នកក៏អាចមើលខែផ្សេងទៀតបានដែរ)
១.WordPress៖ ជា CMS ដ៏ពេញនិយមបំផុតសម្រាប់អ្នកបង្កើត និងរចនាវែបសាយ ទូទាំងពិភពលោក។ នៅក្នុងស្រុកខ្មែរយើងក៏មានការប្រើប្រាស់ WordPress ច្រើនគួរសមផងដែរ(សូមកុំច្រឡំជាមួយ WordPress.com នេះខ្ញុំនិយាយ Worpress.org ដែលបានផ្ដល់ WordPress CMS ដោយឥតគិថ្លៃ )។
– ចំនួនអ្នកទស្សនា៖ 1,426,508
- អត្រាផ្លាស់ប្ដូរប្រចាំខែ៖+5.93%
- អត្រាផ្លាស់ប្ដូរប្រចាំឆ្នាំ៖+126.83%
២. Drupal៖ អាចនិយាយបានថាជា CMS មួយពេញនិយមផងដែរ វាត្រូវបានគេប្រើក្នុងការបង្កើតវែបសាយ ដែលមានលក្ខណៈធំដំ។ Drupal ត្រូវបានប្រើដំបូងគេបង្អស់ដោយក្រុម KhmerOS ហើយើពួកគាត់បានបកប្រែវាមកជាភាសាខ្មែរផងដែរ។ សម្រាប់ Drupal នៅក្នុងស្រុកខ្មែរយើងក៏ពេញនិយមផងដែរក្នុងការប្រើប្រាស់វា។
– ចំនួនអ្នកទស្សនា៖ 376,162
- អត្រាផ្លាស់ប្ដូរប្រចាំខែ៖+9.25%
– អត្រាផ្លាស់ប្ដូរប្រចាំឆ្នាំ៖+123.41%
៣. Joomla៖ ខ្ញុំស្គាល់ CMS ដំបូងគេបង្អស់គឺ Joomla នេះឯងកាលពីឆ្នាំ ២០០៦ ពេលនោះ joomla ពេញនិយមខ្លាំងណាស់ អាចនិយាយបានថាវាគឺលេខមួយហើយពេលនោះ។ តែឥឡូវវាត្រូវបានធ្លាក់មកដល់លេខបី នេះដោយសារវាមានបញ្ហាខ្លះ ដូចជាសុវត្ថិភាព ដំណើការយឺតជាង(performanc) Wordpres និង Drupal។ តែពេលនេះ Joomla កំពុងតែពេញនិយមនៅស្រុកខ្មែរ មិនថាតែអ្នកមានអាជីពក្នុងការបង្កើតវែបសាយនោះទេ សូម្បីតែអ្នកទើបនឹងចាប់ផ្ដើមក៏ស្គាល់ដែរ Joomla។
– ចំនួនអ្នកទស្សនា៖ 349,139
- អត្រាផ្លាស់ប្ដូរប្រចាំខែ៖+4.84%
– អត្រាផ្លាស់ប្ដូរប្រចាំឆ្នាំ៖+136.65%
៤. Typo3៖ វាមិនមែនជា CMS ថ្មីអីនោះទេ Typo3 ត្រូវបានបង្កើតឡើងជាយួរមកហើយដែរតែមិនសូវពេញនិយមក្នុងការប្រើប្រាស់ប៉ុន្មានទេពីអ្នកបង្កើតវែបសាយ។ តែមិនមែនថាវាមិនល្អនោះទេ វាត្រូវបានរៀបចំតាមគំរូ MVC បើតាមសម្ដីរបស់ បឿន គាត់និយាយថា CMS មួយនេះគឺល្អប្រើខ្លាំងណាស់សម្រាប់អ្នកបង្កើតវែបសាយ។ ចំណែកនៅក្នុងស្រុកខ្មែរយើងវិញមានក្រុមហ៊ុនមិនច្រើនប៉ុន្មានទេ ដែលប្រើវាបើតាមខ្ញុំដឹង មានដូចជា Web Essentials(ដឹងតាមរយៈបឿន) និង Yejj (កាលពី២០០៨ ឃើញគេរើសបុគ្គលិកតម្រូវអោយចេះ Typo3)។
– ចំនួនអ្នកទស្សនា៖ 13,068
- អត្រាផ្លាស់ប្ដូរប្រចាំខែ៖+21.03%
– អត្រាផ្លាស់ប្ដូរប្រចាំឆ្នាំ៖-52.04%
មើលផ្ទាល់៖ http://siteanalytics.compete.com/
ចំណាំ៖ ប្រសិនបើអ្នកប្រើប្រាស់ CMS ណាមួយខាងលើសូមប្រាប់ពីឈ្មោះ CMS ក្នុងប្រអប់បញ្ចេញមតិខាងក្រោម។ បើសិនជាអាច សូមប្រាប់ឈ្មោះក្រុនហ៊ុន ឬឈ្មោះរបស់អ្នក និងមធ្យោបាយក្នុងការទំនាក់ទំនង ដូច អ៊ីម៉ែល ឬលេខទូរស័ព្ទ។
មើលបន្ថែម៖
ពាន់រង្វាន់ CMS ២០០៩
ក្រុមហ៊ុនខ្ញុំប្រើWordpress ។ អ៊ីម៉ែល sopheak.victoryia@gmail.com
បាត់ដំបងតើមានវែបសាយទេ? បើមានវែបសាយរឹតតែល្អ!
មានតើបង។ តែទើបតែបង្កើត មិនសូវល្អទេ។ បងអាចចូលមើលបាន http://khmermuzix.herobo.com
មិនស្អាត់ប៉ុណ្ណាទៀត ធ្វើបានប៉ុណ្ណឹងហើយ! សង្ឃឹមថានឹងអថិជនទាក់ទង់ទៅក្រុមហ៊ុនរបស់បាត់បង!
បាទ។ ពេលទំនេរនិងធ្វើការកែប្រែថែមទៀត។
អូហ មានក្រុមហ៊ុនមួយប្រើ TYPO3 ដែរ តែភ្លេចឈ្មោះបាត់ហើយ!
បើពូនិយាយថា Joomla មិនសូវមានសុវត្ថិភាពចឹងហើយនោះ។ ញ៉ុមនឹងព្យាយាមយក Drupal និង WordPress មកប្រើនិងកែវាវិញ។ ឈប់ប្រើ Joomla ទៀត។ ព្រោះ Joomla មើលទៅយឺតមែន ហើយមានការលួចចូលជាច្រើនផងដែរ។
អរគុណពូដែលបានផ្ដល់អត្ថបទដ៏មានប្រយោជន៍ ដើម្បីអោយអ្នកផ្សេងៗទៀតបានដឹង និងយល់ពី CMS ទាំងនេះ។ 😀
ទាំងនេះជាចំនុចខ្វះខាតរបស់ Joomla តែទោះជាយ៉ាងណាក៏គេ(Joomla Team) ប្រឺងប្រែងខ្លាំងណាស់ដែរ។
WordPress សំរាប់ អ្នកមិនចេះដូចខ្ញុំ មិនបាច់ចេះកូដ ចេះកូយអីក៏អាចប្រើបានដែរ ជាពិសេសឆ្ងា្់តឹងអាប្រើអត់បងលុយតាហ្មងខ្ញុំ តែស្តាយបន្តិច ព្រោះដាក់ចម្រៀងអោយ ប្រិយមិត្ត ស្តាប់អត់បាន !
ល្បង់ហនុមានដាក់វានៅ Hosting ផ្សេងទៅ ហើយយកវាមកដាក់ក្នុង WordPress ក៏បានដែរ
ធ្វើយ៉ាងមេច បើខ្ញុំអត់យល់ផងហ្នឹង គ្រាន់តែវើតប្រេសហ្នឹង មិនដឹងអស់ផង !
នេះសម្រាប់អ្នក បង្កើតវែបសាយទេល្បង! សម្រាប់ល្បងហនុមានឯង ប្រើវើតប្រេសនឹងគឺសំស្របណាស់ ព្រោះវាងាយស្រួលក្នុងការប្រើ!
Great share, great article, very usefull for me. Your thought of article is very much creative and interesting to read.
Thank you very much my friend, you are very kind in sharing this useful information with? others….
The details were such a blessing, thanks.
Thanx for putting this content here. It is purely informative, especially for me.
applekhmer.wordpress.com
និយាយអំពីរឿងផ្សេងៗទាក់ទងនឹង Apple . PLONG SAMEDY . samedypsm@yahoo.com