ពីរបីម៉ោងខាងមុខ លទ្ធនឹងចេញហើយនៅប្រេស៊ីល
កិច្ចប្រជុំលើកទី៣៤ របស់អង្គការ យូណេស្កូដែលហៅកាត់ថា 34WHC នៅប្រទេសប្រេស៊ីល ហើយគម្រោងស្នើសុំរបស់កម្ពុជា ពីផែនការ អភិរក្សនិង អភិវឌ្ឍន៍នៅតំបន់ប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោក កំពុងតែប្រជុំពិភាក្សា ហើយនឹងចេញលទ្ធផលបន្តិចទៀតនេះ។
ជុំវិញបញ្ហានេះ ភាគីខាងសៀមដែលចិញ្ចឹមចិត្តចង់លេបត្របាក់ទឹកដី និងប្រាសាទព្រះវិហារខ្មែរ កំពុងតែកោលាហល ទាំងចាស់ទាំងក្មេង ពីរាស្ត្ររហូតដល់នាយករដ្ឋខាងក្រោមនេះជាព័ត៌មានខ្លះៗដែលទាក់ដែលទាក់ទងពីបញ្ហានេះ៖
- សៀមបាននាំគ្នារាប់ពាន់អ្នកមកតវ៉ានៅមុខទីស្នាក់ការអង្គការយូណេស្កូ មិនអោយទទួលយកសំណើរបស់ខ្មែរ ពីគម្រោងអភិវឌ្ឍន៍តំបន់ប្រសាទព្រះវិហារ
- នាយករដ្ឋមន្ត្រីសៀម អាប់ពិស៊ីត វាចាជីវ៉ា គំរាមដកខ្លួនចេញសមាជិកអង្គការយូណេស្កូ ប្រសិនបើអង្គការនេះទទួលយកសំណើរបស់ខ្មែរ
- សៀមស្នើសុំអោយខ្មែរដកវារៈ អភិរក្សនិង អភិវឌ្ឍន៍ប្រាសាទព្រះវិហារ ចេញពីកិច្ចប្រជុំរបស់អង្គការយូណេស្កូ
- មេទ័ពសៀមភូមិភាគ ២ ព្រមានទប់ទល់ជាមួយខ្មែរបើរចចារនៅ យូណេស្កូគ្មានលទ្ធផល
- ថៃបន្តព្យាបាទព្រះ វិហារ
អ្នកអាចតាមដានព័ត៌មានបន្ថែមពីកិច្ចប្រជុំនេះ តាមរយ៖
វែបសាយរបស់34WHC៖ http://www.34whc.brasilia2010.org.br/
Twitter របស់34WHC៖ http://twitter.com/34whc
បន្ថែមថ្មី៖ អង្គការយូណេស្កូ ព្រមទទួលយកសំណើរបស់ប្រទេសកម្ពុជាហើយ
បងអើយ លទ្ធផលចេញហើយតើ! គេព្រមទទួលយកហើយ ហើយគេច្រានចោលថៃទៀត។ ជយោជយោប្រាសាទព្រះវិហារខ្មែរ!!!!
តើនឹងមានអ្វីកើតឡើងទៅ បន្ទាប់ពីការជំទាស់របស់ពួកខ្មាំងសៀមឈ្លានពានបានសំរេច?
ពួកខ្មាំងសៀមឈ្លានពានទាំងរដ្ឋាភិបាលនិងប្រជាជនសៀមវាត្រូវរ៉ូវស្រុះគ្នាណាស់អារឿងចង់បានប្រាសាទព្រះវិហារខ្មែរ។
ចុះរដ្ឋាភិបាលខ្មែរនិងប្រជាជនខ្មែរយ៉ាងណាដែរទៅ? បើរដ្ឋាភិបាលខ្មែរចេះតែបង្រ្កាបប្រជាជន
ខ្លួនឯងដែលធ្វើបាតុកម្មប្រឆាំងពួកខ្មាំងសៀមឈ្លានពាននោះ 😦
តែខ្ញុំគាំទ្រដែលរដ្ឋាភិបាលខ្មែរមិនព្រមអោយមានការធ្វើបាតុកម្មប្រឆាំពួកសៀម ព្រោះថាយើងមានដំណោះស្រាយតាមច្បាប់ត្រឹមត្រូវហើយ មិនចាំបាច់ធ្វើដូចសៀមនោះធ្វើអីទៅ?
ខ្ញុំគាំទ្រសុភា ព្រោះយើងធ្វើត្រូវហើយពេលនេះ ហើយពិភពលោកបានស្គាល់ច្បាស់ចំពោះក្រយ៉ៅសៀម សូមអគុណចំពោះអង្គការយូណេស្កូ ជានិច្ចកាលតែងតែធ្វើអោយប្រជាជនកម្ពុជាមិនអស់សង្ឃឹមឡើង។ ហើយអគុណប្រជាជនសៀម ដែលបានធ្វើទង្វើបែបនេះមកប្រជាជាតិខ្មែរ ការធ្វើរបស់ពូកឯង បានធ្វើអោយអន្តរជាតិស្គាល់ខ្មែរច្បាស់ ថាខ្មែរមិនមានបំណងបៀតបៀនប្រទេសណាមួយនោះទេ។
ពិតជាគំនិតល្អទាំងទ្វេហ្មង…
អរគុណណាបាទ
ចាំមើលតើនាយករដ្ឋមន្ដ្រីសៀម ព្រមចាកចេញពីពីសមាជិកអង្គការពិភពលោកមួយនេះអត់?
ញ៉ុមថា អាសត្វហ្នឹងវាអត់ហ៊ានដើរចេញទេ!
😀
ការពិតនៅតែជាកាពិត!
បានអានព័ត៌មានម្ដងទៀត គឺ WHC គ្រាន់តែទទួលយកសំណើ តែការសម្រេច ត្រូវពន្យារទៅឆ្នាំក្រោយ 😦
មែនហើយនិមល តែយ៉ាងណាគេបានទទួលយកសំណើយើងហើយ! ខ្ញុំគិតថានេះជាវិធីល្អមួយសម្រាប់ WHC ធ្វើអោយប្រជាជាតិទាំងពីរ មានការទទួលយកបាន។
ម៉េចក៏ចឹង? ម៉េចក៏តំណរភ្ចាប់ដែលដាក់លើវេបសាយខាងលើ ដែលភ្ជាប់មក mfaic(អត់ដឹងអាហ្នឹងអីគេទេ) របស់កម្ពុជា មិនដំណើរការចឹង?យ៉ាប់មែន!
@ក្មេងស្រែ mfaic.gov.kh និងដើរធម្មតាតើ តែមិនដឹងខាងនុងវាយ៉ាងមេច
@កុមារកាមទេព ប្រហែលមិនមានបញ្ហាអីទេមើលទៅ ព្រោះអង្គការមិនបានអនុម័តទេពេលនេះ ត្រូវលើកទៅឆ្នាំក្រោយទៀត។
បាញ់គ្នាទៀតហើយទេដឹង? សុំ sniper ទុកការពារឲ្យហើយ!! សុំបង់ 10 ប្រអប់ផង!!!!
@ក្មេងស្រែ mfaic.gov.kh និងដើរធម្មតាតើ តែមិនដឹងខាងនុងវាយ៉ាងមេច
@កុមារកាមទេព ប្រហែលមិនមានបញ្ហាអីទេមើលទៅ ព្រោះអង្គការមិនបានអនុម័តទេពេលនេះ ត្រូវលើកទៅឆ្នាំក្រោយទៀត។
នៅនេះ បើកអត់ចេញទេបង!
ខ្ញុំបើកបានធម្មតាតើ
តែវិទ្យុអាស៊ីសេរី និយាយថា ការលើកទៅសំរេចឆ្នាំក្រោយនោះ ជាពត៌មានមិនពិតទៅវិញ? វិលវល់អស់ហើយ!!!
យ៉ាងមេចទៅអញ្ចឹង!
ខ្ញុំរកពត៌មានណឹងមិនឃើញផង។ ស្តាប់ RFI ទៅច្បាស់ហើយ
វិលវល់ដោយសារតែ អានាយករដ្ឋមន្រ្តីចោរ សៀមអាចម៏គ្រីហ្នឹង វាក្រឡកឃួរ លែងស្គាល់ដីខ្លួនឯងនៅត្រឹមណា។
យើងសុទ្ធតែមិនដឹងច្បាស់ពីរឿងនេះ។
យើងមិនដឹងពីបែបផែនធ្វើការរបស់ WHC ថាយ៉ាងម៉េច។
រដ្ឋាភិបាលបាននិយាយថា ខ្មែរបានបញ្ជូន(summit)ប្លង់អភិវឌ្ឍន៍ទៅWHC ដោយជោគជ័យ។
តែថាតើ summit ប្លង់ហ្នឹង ជោគជ័យយ៉ាងម៉េច? មានន័យថា WHC approve ប្លង់ហ្នឹងហើយ? WHC ធម្មតាត្រូវតែ approve ភ្លាម រឺចាំឆ្នាំក្រោយ?
តែបើតាមខាងសៀម គេនិយាយបែបមានន័យថា៖ WHC បានទទួលប្លង់អភិវឌ្ឍន៍ពីខ្មែរ តែមិនទាន់approve ហើយពន្យារពេលពិចារណាប្លង់នេះ រហូតដល់ឆ្នាំក្រោយ។ សៀមថានេះជាជោគជ័យរបស់គេដែលបានរាំងខ្ទប់ការពិចារណាដើម្បី approve លើប្លង់នេះ ដែលធម្មតាគេធ្វើនៅពេលនេះតែម្ដង។
ខ្ញុំគិតថានេះជាការសម្រេចល្អមួយសម្រាប់ប្រទេសទាំងពីរ បើមិនអញ្ចឹងទេនឹងមានបញ្ហាកើតឡើងជាមិនខាន តែទោះជាយ៉ាងណាខ្ញុំគិតថាជោកជ័យខាងខ្មែរគឺទទួលបានច្រើនជាង។ ខាងសៀមបានចុះហត្ថលិខាទទួលស្គាល់សំណើររបស់យើង ទោះជាត្រូវលើកឆ្នាំក្រោយក៏ដោយ ក៏គេបានទទួលស្គាល់ប្រាសាទព្រះវិហាជារបស់ខ្មែរ
😀
ឥលូវនេះពួកសៀមបានចល័តទ័ពចូលមកទៀតហើយ តើរដ្ឋាភិបាលយើងនឹងគិតយ៉ាងម៉េច?
មានគិតម៉េច ក្រៅតែពីវៃហ្នឹង។
ពិតជាក្លាហានមែនកម្លោះខ្មែរ
កំឡោះខ្មែរ គ្រាន់តែចង់ប្រើសិទ្វិស្វ័យការពារប្រទេសតែប៉ុណ្ណោះ។